តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David C. McCasland

រូបភាពមនុស្សដ៏ច្រើនឥតគណនា

ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍ អំពី​ពិធី​ចូល​កាន់​តំណែង របស់​ប្រធានា​ធិបតី​អាមេរិក ស្បែក​ខ្មៅ​ទីមួយ​ កាំមីរ៉ា​បាន​បង្ហាញ​រូប​ភាព​មនុស្ស​ជិត​២​លាន​នាក់ ដែល​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ព្រឹត្តិការណ៍​ជាប្រវត្តិ​សាស្រ្ត​នេះ។ លោក​បប់ ស្គីហ្វឺ(Bob Schieffer) ដែល​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​របស់​សារ​ព័ត៌​មាន​CBS បាន​ធ្វើ​ការ​កត់​សំគាល់​ថា “តួរ​ឯក​នៃ​កម្ម​វិធី​នេះ គឺ​ជា​ហ្វូង​មនុស្ស​ដ៏​ច្រើន​សណ្ឋឹក ដែល​កាំមីរ៉ា​ពិបាក​នឹង​ថត​យក​រូប​ភាព​ដ៏​វែង​ដាច់​កន្ទុយ​ភ្នែក”។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​គេ​អាច​ថត​យក​រូប​ភាព​របស់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ​ឲ្យ​អស់ ដែល​បាន​លាត​សន្ធឹង​ពីវិមាន​រំឭក​លោក​លីនខិន ទៅ​ដល់​វិមាន​កាពីតូល?

ព្រះ​គម្ពីរ​បាន​ពិពណ៌នា អំពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​លើស​នេះ​ទៀត ដែល​ពួក​គេ​បាន​រួប​រួម​គ្នា ដោយ​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ បទ​គម្ពីរ ១ពេត្រុស ២:៩ បាន​ចែង​ថា “អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​ពួកសង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រដ៏​ជា​កេរ្តិ៍​អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំងលក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់”។

នេះ​មិន​មែន​ជា​ទិដ្ឋភាព​ដែល​មាន​មនុស្ស​ពីរ​បី​នាក់​ដែល​មាន​ឯកសិទ្ធិ​ មក​ចូល​រួម​នោះ​ទេ តែ​នៅ​ពេល​នោះ មាន​មនុស្សដែល​បាន​ទទួល​ការ​ប្រោស​លោះ​ជា​ច្រើន​ឥត​គណនា មក​ពី “គ្រប់​ពូជ​អំបូរ ភាសា និង​ជាតិ​សាសន៍”(វិវរណៈ ៥:៩)។ សព្វ​ថ្ងៃ​នេះ គ្រីស្ទ​បរិស័ទ​កំពុង​រស់​នៅ​រាយ​ប៉ាយ នៅ​ទូទាំង​ពិភព​លោក ដែល​ក្នុង​នោះ មាន​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថានៅ​ដាច់​ពី​គេ និង​កំពុង​តែ​រង​ទុក្ខ ដោយ​សារ​ភាព​ស្មោះ​ស្ម័គ្រ​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​យេស៊ូវ។ ប៉ុន្តែ តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​ក្នុង​ព្រះ​បន្ទូល​ព្រះ យើង​អាច​ឃើញ​មាន​អ្នក​ដែល​ចូល​រួម​ព្រឹត្តិការណ៍​នោះ ដែល​ជា​រូប​ភាព​ដ៏វែង​ដាច់​កន្ទុយ​ភ្នែក ដែល​ពួក​គេ​ជា​បង​ប្អួន​ប្រុស​ស្រី​រួម​ជំនឿ​របស់​យើង កំពុង​តែ​ឈរ​ផ្តុំ​គ្នា ដើម្បី​ថ្វាយ​ព្រះ​កិត្តិ​នាម ដល់​ព្រះ ដែល​បាន​ប្រោស​លោះ​យើង…

ការជញ្ជឹងគិតអំពីរឿងនោះ

ក្នុង​អំឡុង​ឆ្នាំ ដែល​លោក​អូសវល ឆេមប័រ(Oswald Chambers) កំពុង​បង្រៀន​នៅ​មហាវិទ្យាល័យ​បណ្តុះ​បណ្តាល​ព្រះ​គម្ពីរ នៅ​ទីក្រុង​ឡុង(ឆ្នាំ១៩១១ ដល់ ១៩១៥) គាត់​ច្រើន​តែ​ធ្វើ​ឲ្យ​សិស្ស​ទំាង​ឡាយ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​និយាយ ក្នុង​ម៉ោង​រៀន។ មាន​យុវនារី​ម្នាក់​បាន​ពន្យល់​ថា ដោយសារ​ការ​ពិភាក្សា​ត្រូវ​បាន​បំរុង​ទុក​សម្រាប់​ម៉ោង​ញាំ​អាហារ​បន្ទាប់ នោះ​ជា​ញឹក​ញាប់ សិស្ស​បាន​ចោទ​សួរ និង​បញ្ចេញ​មតិ​បដិសេធន៍​ជា​ច្រើន ដល់​លោក​ឆេមប័រ។ គាត់​ក៏​បាន​រំឭក​ផង​ដែរថា ជា​ញឹក​ញាប់ លោក​ឆេម​ប័រ​គ្រាន់​តែ​ញញឹម និង​និយាយ​ថា​ “សូម​ទុក​សំណួរ​នេះ សម្រាប់​ពេល​ក្រោយ”។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ជញ្ជឹង​គិត អំពី​សំណួរ​ទាំង​នោះ​ដោយ​ខ្លួន​ឯង ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​បើក​បង្ហាញ​សេចក្តី​ពិត​របស់​ទ្រង់ ​ដល់​ពួក​គេ។

ការ​ជញ្ជឹង​ ឬ​រំពឹង​គិត​អំពី​រឿង​អ្វី​មួយ គឺ​ជា​ការ​ផ្តោត និង​គិត​ស៊ី​ជម្រៅ អំពី​រឿង​នោះ។ មុន​ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ ​នៅ​បេថ្លេហិម មាន​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ​ចំនួន​បាន​កើត​ឡើង ដែល​ក្នុង​នោះ​ពួក​ទេវតា​ក៏​បាន​លេច​មក ឲ្យ​ពួក​អ្នក​គង្វាល ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក។ តែ​នាង​ម៉ារា​បាន “​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត”(លូកា ២:១៩)។ លោក​ដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែល​ជា​អ្នក​ជំនាញ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​មាន​ប្រសាសន៍​ថា “ការ​រំពឹង​គិត” គឺ​ជា “ការ​ប្រមូល​អារម្មណ៍ ការ​គិត​បែប​ពិភាក្សា​ក្នុង​ចិត្ត ឬ​ការ​យក​រឿង​មួយ​មក​គិត ជា​មួយ​នឹង​រឿង​មួយ​ទៀត ដែល​ពាក់​ព័ន នៅ​ក្នុង​កាលៈ​ទេសៈ​ណា​មួយ”…

ការជ្រើសរើសផ្លូវធ្វើដំណើរ

ខ្ញុំ​មាន​រូប​ថត​ទេសភាព​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ដ៏​ស្រស់​ស្អាត​មួយ ដែល​ខ្ញុំ​បាន​ថត​រូប​បុរស​វ័យ​ក្មេង​ម្នាក់ ដែល​កំពុង​ជិះសេះ នៅ​តាម​ជួរ​ភ្នំ​ខូឡូរ៉ាដូ ខណៈ​ពេល​ដែល​គាត់​គិត​ថា តើ​គាត់​ត្រូវ​ទៅ​តាម​ផ្លូវ​លំ ដែល​នៅ​ខាង​មុខ​គាត់​ឬ​អត់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​បទ​កំណាព្យ​របស់​លោក​រ៉ូបឺត ហ្រ្វូស(Robert Frost) ដែល​មាន​ចំណង​ជើង​ថា “ផ្លូវ​ដែល​មិន​បាន​ធ្វើ​ដំណើរ”។ នៅ​ក្នុង​បទ​កំណាព្យ​នេះ លោក​ហ្វ្រូស​បាន​ជញ្ជឹង​គិត អំពី​ផ្លូវ​ពីរ​ខ្សែ ដែល​នៅ​ចំពោះ​មុខ​គាត់។ មើល​ទៅ​ផ្លូវ​ទាំង​ពីរ​សុទ្ធ​តែ​គួរ​ឲ្យ​ចង់​ធ្វើ​ដំណើរ​ដូច​គ្នា ប៉ុន្តែ គាត់​មាន​ការ​សង្ស័យ​ថា តើ​គាត់​នឹង​បាន​វិល​ត្រលប់​មក​កន្លែង​នេះ​វិញ​ទេ បើ​គាត់​ជ្រើស​រើស​យក​ផ្លូវ​ណា​មួយ។ លោក​ហ្វ្រូស​បាន​សរសេរ ក្នុង​បទ​កំណាព្យ​នោះ​ថា “មាន​ផ្លូវ​បំបែក​ពីរ នៅ​ក្នុង​ព្រៃ ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​តាម​ផ្លូវ​ដែល​គេ​មិន​សូវ​ធ្វើ​ដំណើរ ហើយ​ការ​នេះ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​គ្រប់​យ៉ាង”។

ក្នុង​សេចក្តី​អធិប្បាយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ភ្នំ(ម៉ាថាយ ៥-៧) ព្រះ​អម្ចាស់​បាន​ប្រាប់​អ្នក​ស្តាប់​ព្រះ​បន្ទូល​ទ្រង់​ថា “ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្តី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ។ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ”(៧:១៣-១៤)។

ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​ណា​មួយ ដើម្បី​ធ្វើ​ដំណើរ។ មាន​ផ្លូវ​ជា​ច្រើន ដែលហាក់​ដូច​ជា​ល្អ ហើយ​គួរ​ឲ្យ​ទាក់​ទាញ ប៉ុន្តែ មាន​តែ​ផ្លូវ​មួយ​ទេ ដែល​ជា​ផ្លូវ​នៃ​ជីវិត។ ព្រះ​យេស៊ូវ​បាន​ត្រាស​ហៅ​យើង ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​ភាព​ជា​សិស្ស និង​ការ​ស្តាប់​បង្គាប់​ព្រះ​បន្ទូល​ព្រះ ដោយ​ដើរ​តាម​ទ្រង់ ជា​ជាង​ដើរ​តាម​មនុស្ស​ភាគ​ច្រើន។

ខណៈ​ពេល​ដែល​យើង​ជញ្ជឹង​គិត អំពី​ផ្លូវ​ដែល​នៅ​ខាង​មុខ សូម​ព្រះ​ទ្រង់​ប្រទាន​យើង​នូវ​ប្រាជ្ញា…

ទ្រង់ស្គាល់ឈ្មោះរបស់យើងម្នាក់ៗ

ក្នុង​អំឡុង​ពេល​ទស្សនៈ​កិច្ច នៅ​ឯ​វិមាន​រំឭក​ហេតុការណ៍ ថ្ងៃ​ទី​១១ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក ខ្ញុំ​ក៏​បាន​ឃើញ​អាង​ទឹក​ភ្លោះ​មួយ​គូ ហើយ​ក៏​បាន​ប្រញាប់​ទាញ​កាំមេរ៉ា​ថត​រូប​អាង​ទឹក​មួយ ក្នុង​ចំណោម​អាង​ទឹក​ទាំង​ពីរ។ នៅ​ជុំវិញ​អាង​ទឹក​ពីរ​នេះ មានឈ្មោះ​មនុស្ស​ជិត​៣០០០នាក់ ដែល​បាន​ស្លាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ពិភព​លោក ត្រូវ​បាន​គេ​ឆ្លាក់​នៅ​លើ​បន្ទះ​សំរឹទ្ធ។ ក្រោយ​មក ពេល​ខ្ញុំ​សម្លឹង​មើល​រូប​ថត​នោះ​ឲ្យ​បាន​ជិត ភ្នែក​របស់​ខ្ញុំ​មាន​ការ​ទាក់​ទាញ ឲ្យ​ងាក​មក​មើល​រូប​ដៃ​របស់​ស្ត្រី​ម្នាក់ ដែល​ដាក់​នៅ​លើ​ឈ្មោះ​មួយ ដែល​គេ​បាន​ឆ្លាក់​នោះ។ មនុស្ស​ជា​ច្រើន​បាន​មក​កន្លែង​នេះ ដើម្បី​ដាក់​ដៃ​ប៉ះ​ឈ្មោះ​ណា​មួយ ​ដើម្បី​ធ្វើ​ការ​រំឭក​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ ដែល​បាន​ស្លាប់​នៅ​ទី​នោះ។

មាន​ពេល​មួយ ហោរា​អេសាយ​បាន​រំឭក​ដល់​រាស្ដ្រ​របស់​ព្រះ អំពី​សេចក្ដី​ស្រឡាញ់ និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់ ដ៏​ស្មោះត្រង់ ដែល​ទ្រង់​មាន​ចំពោះ​ពួក​គេ ទោះ​បី​ជា​ពួក​គេ​ចេះ​តែ​ងាក​បែរ​ចេញ​ពី​ទ្រង់ ជា​ច្រើន​ដង​ហើយ​ក៏​ដោយ។ ព្រះ​អម្ចាស់​មាន​បន្ទូលថា ​“កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ” (អេសាយ​ ៤៣:១)។

នៅ​ក្នុង​បទ​គម្ពីរទំនុក​ដំកើង ជំពូក ២៣ ស្ដេច​ដាវីឌ​បាន​ថ្លែង​ថា  “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ... ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា ជា​រៀង​ដរាប​ទៅ” (ខ.៤,៦) ។

ព្រះ​ជា​ម្ចាស់​មិន​ដែល​បំភ្លេច​យើង​ទេ។ មិន​ថា​យើង​នៅ​ទីណា ឬ​ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ស្គាល់​ឈ្មោះ​របស់​យើង​ម្នាក់​ៗ ហើយ​ឱប​យើង…

សេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌ

ខ្ញុំ​មាន​មិត្រ​ភក្តិ​ដ៏​ឆ្លាត​វៃ​ម្នាក់ ដែល​បាន​ឲ្យ​យោបល​ខ្ញុំ​ថា នៅ​ពេល​ដែល​មាន​ជម្លោះ​កើត​ឡើង ជា​ពិសេស​នៅ​ក្នុង​គ្រួសារ ខ្ញុំ​គួរ​ជៀស​វាង​ការ​ប្រើ​ពាក្យ​ថា “​អ្នក​តែង​តែ” និង​ពាក្យ​ថា “អ្នក​មិ​នដែល”។ មនុស្ស​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​ងាយ​នឹង​មាន​អារម្មណ៍​ថា លែង​ស្រឡាញ់​មនុស្ស ដែល​ខ្លួន​ស្រឡាញ់។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​ទ្រង់​មាន ចំពោះ​យើង​រាល់​គ្នា នោះ​គឺ​មិន​ដែល​ប្រែ​ប្រួល​ឡើយ។

បទ​គម្ពី ទំនុកដំកើង ជំពូក ១៤៥ បាន​ប្រើ​ពាក្យ ទាំងអស់ យ៉ាង​ទូលំ​ទូលាយ។ ខ.៩ បាន​ចែង​ថា ”ព្រះយេហូវ៉ា​ទ្រង់​ល្អ ដល់​មនុស្ស​ទាំង​អស់ ហើយ​​ព្រះ​ទ័យ​ទន់​សន្តោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ចការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ ហើយ ខ.១៣-១៤ ចែង​ថា “​ព្រះ​ទ្រង់​ស្មោះ​ត្រង់ ហើយ​ទ្រង់​នឹង​សំរេច​រាល់​ទាំង​សេចក្តី​ដែល​ទ្រង់​បាន​សន្យា។ ព្រះយេហូវ៉ា​ទ្រង់​នឹង​ទ្រ​អស់​អ្នក​ដែល​ដួល ក៏លើក​ពួក​អ្នក​​ដែល​ត្រូវ​ឱន ឡើង​វិញ”។​ ខ.២០ ចែង​ថា​ “​ព្រះយេហូវ៉ា​ទ្រង់​រមែង​ការពារ​អស់​អ្នក ដែល​ស្រឡាញ់​ទ្រង់”។

នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ មាន​ការ​រំឭក​ជា​ច្រើន​ដង ដល់​យើង​ថា សេចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខ​ខណ្ឌ​របស់​ព្រះ ​នោះ​ឥត​ព្រំដែន ហើយ​ក៏​ឥត​រើស​មុខ​ផង។ ​រីឯ​ព្រះ​គម្ពីរ​សញ្ញាថ្មី​វិញ ក៏​បាន​បើក​សំដែង​សេចក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះ​ជា​ម្ចាស់ ឲ្យ​យើង​រាល់​គ្នា​បាន​ឃើញ​ច្បាស់ នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នោះ ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ចវិញ” (យ៉ូហាន ៣:១៦)។…

ការពោលពាក្យអរព្រះគុណ

ខ្ញុំ​ចូល​ចិត្ត​ការ​តែង​និពន្ធ​របស់​លោក​ជី ឃេ ឆេសធ័រធិន(G. K. Chesterton) ដែល​ជា​អ្នក​និពន្ធ​ជន​ជាតិ​អង់​គ្លេស អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​សរសេរ​បែប​កំប្លែង និង​ទស្សនៈ​របស់​គាត់ ច្រើន​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឈប់​បង្អង់​សិន ដើម្បី​ធ្វើ​ការ​ពិចារ​ណា ឲ្យ​បាន​ដឹត​ដល់ ចំពោះ​អ្វី​ដែល​គាត់​បាន​សរសេរ។ ឧទាហរណ៍ គាត់​សរសេរ​ថា “អ្នក​អធិ​ស្ឋាន​អរ​ព្រះ​គុណ​ព្រះ មុន​ពេល​ញាំ​អាហារ។ ជា​ការ​ល្អ​ណាស់។ ប៉ុន្តែ ខ្ញុំ​អរ​ព្រះគុណ​ព្រះ​អង្គ មុន​ពេល​ការ​សម្តែង​ល្ខោន និង​ចម្រៀង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ​មុន​ពេល​ការ​ប្រគុំ​តន្រ្តី និង​ការ​សម្តែង​ល្ខោន​សម្រាប់​កុមារ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​ខ្ញុំ​បើក​សៀវ​ភៅ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​គូររូប ផាត់​ពណ៌​ពី​លើ​រូប ហែល​ទឹក ការ​ប្រកួត​គុណ​ដាវ ការ​ប្រកួត​ប្រដាល់ ការ​ដើរ ការ​លេង ការ​រាំ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​ខ្ញុំ​ជ្រលក់​ស្លាប​ប៉ាកា ចូល​ទៅ​ក្នុង​ទឹក​ខ្មៅ”។

វា​ជា​ការ​ល្អ ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ មុន​ពេល​ញាំ​អាហារ ប៉ុន្តែ យើង​មិន​គួរ​មាន​ការ​អរ​ព្រះ​គុណ តែ​ប៉ុណ្ណេះ​ឡើយ។ សាវ័កប៉ុល​បាន​មើល​ឃើញ​សកម្ម​ភាព និង​ការ​ប្រឹង​ប្រែង​នីមួយ​ៗ​ ជា​អ្វី​ដែល​យើង​គួរ​តែ​អរ​ព្រះគុណ​ព្រះ​អង្គ ហើយ​ត្រូ​វធ្វើ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​យើង​ថា “​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង”(កូល៉ុស…

ការអធិស្ឋានសូមការអត់ទោស

កាល​ពី​ឆ្នាំ​១៩៦០ កុមារ រូប៊ី ប្រ៊ីជ(Ruby Bridges) អាយុ​៦​ឆ្នាំ បាន​ក្លាយ​ជា​ក្មេង​អាមេរិក​ស្បែក​ខ្មៅ​ទី​មួយ ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល នៅ​ក្នុង​សាលា​បឋម​សិក្សា​របស់​រដ្ឋ ដែល​គេ​បាន​បើក​សម្រាប់​តែ​សាសន៍​ស្បែក​សរ នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក។ ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​ជា​ច្រើន​ខែ មន្ត្រី​ប៉ូលីស​ជូន​រូប៊ី​ទៅ​សាលា ដោយ​ដើរ​កាត់​ឪពុក​ម្តាយ​របស់​សិស្ស​ស្បែក​សរ ដែល​កំពុង​តែ​ផ្តុំ​គ្នា​ទាំង​កំហឹង ទាំង​ស្រែក​ជេរ​ប្រទិច គំរាម​កំហែង និង​ប្រមាថ​មើល​ងាយ​នាង​។ នាង​ក៏​បាន​ចូល​អង្គុយ​ដោយ​សុវត្ថិ​ភាព នៅ​ក្នុង​ថ្នាក់ ដែល​បង្រៀន​ដោយ​អ្នក​គ្រូ​បាបារ៉ា ហេនរី(Barbara Henry)​ដែល​បាន​ស្ម័គ្រ​ចិត្ត​បង្រៀន​នាង ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ​បាន​រារាំង​មិន​ឲ្យ​កូន​ខ្លួន ទៅ​រៀន​ជា​មួយ​រូប៊ី។

លោក​រ៉ូបឺត ខូល(Robert Coles) ដែល​ជា​អ្នក​ចិត្ត​សាស្រ្ត​កុមារ​ដ៏​ល្បី បាន​ជួប​ជា​មួយ​រូប៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដើម្បី​ជួយ​នាង ឲ្យ​ជម្នះ​ការ​ភ័យ​ខ្លាច និង​ភាព​តប់​ប្រមល់ ដែល​នាង​បាន​ជួប​ប្រទះ ដោយ​សារ​ការ​រើស​អើង​នោះ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខណៈ​ដែល​នាង​ដើរ​ទៅ​សាលា និង​ត្រឡប់​មក​ផ្ទះ​វិញ នាង​តែង​តែ​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(លូកា ២៣:៣៤)។

ការ​អធិស្ឋាន​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពីព្រះ​បន្ទូល ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ឡើង នៅ​លើ​ឈើ​ឆ្កាង ដែល​ខ្លាំង​ជាង​សេចក្តី​កំហឹង និង​ការ​ជេរ​ប្រមាថ ដែល​គេ​បាន​ជះ​មក​លើ​ទ្រង់។ នៅ​ក្នុង​ពេល​ដែល​ឈឺ​ចាប់​បំផុត ក្នុង​ព្រះ​ជន្ម​ទ្រង់ ព្រះ​អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ចេញ​នូវ​ការ​ឆ្លើយ​តប​ខុស​ពី​ធម្មតា ដោយបន្លឺឡើងថា “ឱព្រះអង្គអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”។…

ទឹក​ដី​ដែល​នៅ​ឆ្ងាយ

អ្នក​ស្រី​អេមី ខាមៃឃល(Amy Carmichael ឆ្នាំ ១៨៦៧ ដល់ ១៩៥១) មាន​ឈ្មោះ​ល្បី​ល្បាញ ដោយ​សារ​ការ​ងារ​ដែល​នាង​បាន​ធ្វើ ដើម្បី​ជួយ​សង្រ្គោះ​ក្មេង​ស្រី​កំព្រា នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​ផ្តល់​ឲ្យ​ពួក​គេ​មាន​ជីវិត​ថ្មី។ នៅ​ក្នុង​ពេល ដែល​នាង​ធ្វើ​ការងារ​ដ៏​ហត់​នឿយ​នេះ មាន​ពេល ដែល​នាង​ហៅ​ថា “ពេល​នៃ​ចក្ខុ​វិស័យ”។ នៅ​ក្នុង​សៀវភៅ​ ដែល​នាង​បាន​និពន្ធ​មាន​ចំណង​ជើង​ថា ពណ៌​មាស ដោយ​សារ​ពន្លឺ​ដួង​ច័ន្ទ នាង​បាន​សរសេរ​ថា “នៅ​ក្នុង​ថ្ងៃ ដែល​មាន​ការងារ​ដ៏​មមា​ញឹក យើង​ស្ទើរ​តែ​អាច​មើល​ឃើញ ទឹក​ដី​ដែល​នៅ​ឆ្ងាយ តែ​មួយ​ភ្លែត ហើយ​យើង​ក៏​ឈរ​នៅ​ស្ងៀម​ នៅលើ​ផ្លូវ​ថ្នល់ ដោយ​ភ្នែក និង​ចិត្ត​ផ្ចង់​ទៅ​រក​ទឹក​ដី​នោះ”។

យ៉ាង​ណា​មិញ ហោរា​អេសាយ បាន​មាន​ប្រសាសន៍ អំ​ពី​ពេល​មួយ ដែល​រាស្រ្ត​របស់​ព្រះ ដែល​បះបោរ​ទាស់​នឹង​ទ្រង់ នឹង​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ។ គាត់​ថា​ “ភ្នែក​ឯង​នឹង​បាន​ឃើញ​មហាក្សត្រ​មាន​ទាំង​សេចក្តី​លំអ​រុងរឿង​របស់​ទ្រង់ គេ​នឹង​មើល​ទៅ​ឃើញ​ស្រុក ដល់​ទី​ឆ្ងាយ​បំផុត”(អេសាយ ៣៣:១៧)។ ដើម្បី​មើល​ឃើញ​ “ទឹក​ដី​ដ៏​ឆ្ងាយ​នោះ” យើង​ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង ឲ្យ​ខ្ពស់​ជាង​បញ្ហា ដែល​យើង​មាន ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ទទួល​ចក្ខុ​វិស័យ ដែល​ផ្តោត​ទៅ​លើ​ភាព​អស់​កល្ប​ជា​និច្ច។ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក ព្រះ​អម្ចាស់​ជួយ​ឲ្យ​យើង​អាច មើល​មក​ជីវិត​យើង តាម​ទស្សនៈ​របស់​ទ្រង់ ហើយ​មាន​សង្ឃឹម​ឡើង។ “ពី​ព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ចៅក្រម​នៃ​យើង​រាល់​គ្នា ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះយេហូវ៉ា​ទ្រង់​ជា​មហាក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង”(ខ.២២)។

ជា​រៀង​រាល់​ថ្ងៃ…

ប្រាជ្ញាបានហៅ

លោក​ម៉ាលខម មូហ្គើរិជ(Malcolm Muggeridge) ដែល​ជា​អ្នក​កាសែត​អង់​គ្លេស​ដ៏​ល្បី​ល្បាញ និង​ជា​អ្នក​រិះ​គន់​សង្គម បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ នៅ​ពេល​គាត់​មាន​អាយុ​៦០​ឆ្នាំ។ នៅ​ថ្ងៃ​ខួប​កំណើត​គំរប់​អាយុ​៧០​ឆ្នាំ គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​សង្កេត​មើល​២៥​ចំណុច ដោយ​ការ​យល់​ដឹង​ខ្ពស់​អំពី​ជីវិត។ មាន​មតិ​មួយ​ពោល​ថា “ខ្ញុំ​មិន​ដែល​ជួប​អ្នក​មាន​ណា​ម្នាក់ ដែល​សប្បាយ​ចិត្ត​ឡើយ ប៉ុន្តែ ខ្ញុំ​កម្រ​នឹង​ជួប​អ្នក​ក្រ​ណា​ម្នាក់ ដែល​មិន​ដែល​ចង់​ក្លាយ​ជា​អ្នក​មាន”។

មនុស្ស​ភាគ​ច្រើន​យល់​ថា លុយ​មិន​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​បាន​ឡើយ ប៉ុន្តែ យើង​ប្រហែល​ជា​ចង់​មាន​លុយកាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ខ្វះ។

ស្តេច​សាឡូម៉ូន មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់ គឺ​លើស​ទឹក​ប្រាក់ ២​ទ្រី​លាន ដុល្លា​អាមេរិក​សព្វ​ថ្ងៃ។ ទោះ​ទ្រង់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​ទ្រង់​ជ្រាប​ថា លុយ​មាន​ដែន​កំណត់​របស់​វា។​ បទ​គម្ពីរ​សុភាសិត ជំពូក​៨ ត្រូវបាន​និពន្ធ ដោយ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​របស់​ទ្រង់ ហើយ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ប្រកាស​ហៅ​របស់​ប្រាជ្ញា​របស់​ព្រះ។  សម្លេង​របស់​ប្រាជ្ញា​នៃព្រះក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ … មាត់​របស់​ប្រាជ្ញា​ទ្រង់​ក៏​ពោល​សេចក្តី​ពិត(ខ.៤-៧)។ “ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​ប្រាជ្ញានៃព្រះ ជា​ជាង​ប្រាក់ ហើយ​ទទួល​ដំរិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត ដ្បិត​ប្រាជ្ញារបស់ទ្រង់​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀបផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង”(ខ.១០-១១)។

ប្រាជ្ញារបស់ព្រះមានបន្ទូលថា “ផល​ដែល​កើត​ពី​អញ នោះ​វិសេស​ជាង​មាស អើ ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កំរៃ​របស់​អញ​ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត។ អញ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្តី​សុចរិត គឺ​នៅ​កណ្តាល​ផ្លូវ​ច្រក​នៃ​សេចក្តី​យុត្តិធម៌”(ខ.១៩-២០)។

ការ​មាន​ប្រាជ្ញា គឺ​ជា​ការ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ពិត។—DAVID C. MCCASLAND

សីល្បៈនៃការអត់ឱនទោស

កាល​ពី​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​បាន​ចំណាយ​ពេល​២​ម៉ោង នៅ​ពិធី​តាំង​ពិពណ៌​សិល្បៈ ក្រោម​ចំណង​ជើង​ថា ឪពុក និងកូន​ប្រុស​ទាំង​ពីរ​របស់​គាត់ : សិល្បៈ​នៃ​ការ​អត់​ឱន​ទោស ។ នៅ​ទី​នោះ ស្នា​ដៃ​សីល្បៈ​នីមួយ​ៗ​ផ្តោត​ទៅ​លើ​ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ អំពី​កូន​ពៅ​វង្វេង (មើល​លូកា ១៥:១១-៣១)។ ខ្ញុំ​​​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ផ្ទាំង​គំនូរ​របស់​លោក​អេវើត រ៉ូចាស(Edward Rojas) ស្តី​អំពី​កូន​ពៅ​វង្វេង។ ខ្ញុំ​ឃើញ​ផ្ទាំង​គំនូរ​នេះ​មាន​អត្ថ​ន័យ​ដ៏​មាន​អំណាច។ ផ្ទាំង​គំនូរ​នេះ ពិពណ៌​នា អំពី​កូន​ប្រុស​ដែល​បាន​ដើរ​ផ្លូវ​ខុស វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​សម្លៀក​បំពាក់​កណ្តាច ហើយ​ដើរ​ឈ្ងោក​មុខ។ គាត់​បាន​ចាក​ចេញ​ពី​ទឹក​ដី​នៃ​សេចក្តី​ស្លាប់ ហើយ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ  ​ដែល​ឪពុក​របស់​គាត់​កំពុង​រត់​មក​រក​គាត់។ នៅ​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទាំង​គំនូរ​នោះ មាន​សរសេរ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា”(ខ.២០)។

គ្រាន់​តែ​បាន​ឃើញ​ផ្ទាំង​គំនូរ​នោះ ខ្ញុំ​ក៏​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ដោយ​នឹក​ចាំ​ជា​ថ្មី​ម្តង​ទៀត អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ បាន​កែរ​ប្រែ​ជីវិត​ខ្ញុំ។ ពេល​ខ្ញុំ​ដើរ​ចេញ​ពី​ទ្រង់ ទ្រង់​មិន​បាន​បែរ​ខ្នង​ដាក់​ខ្ញុំវិញ​ទេ ប៉ុន្តែ នៅ​តែ​តាម​មើល និង​រង់​ចាំ​ខ្ញុំ​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ​។ ខ្ញុំ​មិន​សក្តិ​សម​នឹង​ទទួល​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទេ តែ​សេចក្តី​ស្រឡាញ់​ទ្រង់​មិន​ចេះ​ប្រែ​ប្រួល។ ​ខ្ញុំ​ច្រើន​តែ​មិន​អើពើរ ​ចំពោះ​ក្តី​ស្រឡាញ់​ទ្រង់ តែ​ទ្រង់​មិន​ដែល​ដក​សេចក្តី​ស្រឡាញ់​ទ្រង់​ចេញ​ពី​ខ្ញុំ​ឡើយ។​

យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​បាប តែ​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​ឈោង​ព្រះ​ហស្ត​មក​ទទួល​ស្វាគមន៍​យើង គឺ​មិន​ខុស​ពី​ឪពុក នៅ​ក្នុង​រឿង​កូន​ពៅ​វង្វេង ដែល​បាន​ឱប​កូន​ប្រុស​ដែល​បាន​ដើរ​ផ្លូវ​ខុស។ បុរស​ជា​ឪពុក​ក៏​បាន​ប្រាប់​អ្នក​បម្រើ​គាត់​ថា “រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ…