អត្ថន័យនៃពិធីបុណ្យណូអែល
កាលពីជាង៥០ឆ្នាំមុន កម្មវិធីទូរទស្សន៍មួយ ដែលមានចំណងជើងថា ពីធីបុណ្យណូអែលរបស់លោកឆាលី ប្រោន(Charlie Brown) ត្រូវបានគេចាក់ផ្សាយ នៅតាមទូរទស្សន៍អាមេរិកជាលើកដំបូង។ នាយកប្រតិបត្តិនៃបណ្តាញទូរទស្សន៍ខ្លះ យល់ថា កម្មវីធីនេះ នឹងគ្មានគេចាប់អារម្មណ៍ ហើយខ្លះទៀតបារម្ភថា ការដកស្រង់ខគម្ពីរ នៅក្នុងកម្មវិធីមួយនេះ នឹងធ្វើឲ្យទស្សនិកជនដែលមិនមែនជាគ្រីស្ទបរិស័ទ មានការមិនសប្បាយចិត្ត។ អ្នកខ្លះទៀតចង់ឲ្យលោក ឆាល ស៊ូល(Charles Schulz) ដែលជាអ្នកបង្កើតកម្មវិធីនេះ លុបរឿងណូអែល ចេញពីកម្មវិធីទូរទស្សន៍ តែលោកស៊ូលនៅតែទទូចឲ្យគេចាក់ផ្សាយ។ កម្មវិធីទូរទស្សន៍នេះ ក៏បានទទួលជោគជ័យភ្លាមៗ ហើយគេក៏បានចាក់ផ្សាយឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៦៥រៀងមក។
លោកឆាលី ប្រោន ជាអ្នកដឹកនាំការសម្តែងល្ខោនបុណ្យណូអែល សម្រាប់កុមារ។ គាត់មានការនឿយណាយ និងការបាក់ទឹកចិត្ត ដោយសារវិញ្ញាណនៃការផ្សាយពាណិជ្ជកម្ម ក្នុងរដូវកាលបុណ្យណូអែល បានប្រែជាផ្តោតទៅលើការផ្សព្វផ្សាយអំពីផលិតផលផ្សេងៗ ក្នុងរដូវកាលដ៏មានអំណរនេះវិញ។ ពេលនោះ គាត់ក៏បានសួរគេថា តើមាននរណាអាចប្រាប់គាត់ អំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល? លោកឡាយនើស(Linus) ក៏បានដកស្រង់បទគម្ពីរ លូកា ២:៨-១៤ ដែលរួមមានបទគម្ពីរដែលចែងថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូត្រដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី…
អត្ថន័យរបស់ឈ្មោះ
យោងតាមអត្ថបទសារពត៌មាន ញូ យ៉ក ថែម(New York Times) ជាញឹកញាប់ ក្មេងៗនៅបណ្តាប្រទេសអាហ្វ្រិកជាច្រើន ត្រូវបានគេដាក់ឈ្មោះឲ្យ តាមលំនាំឈ្មោះរបស់ភ្ញៀវដ៏ល្បីល្បាញដែលមកទស្សនៈកិច្ចនៅប្រទេសគេ ឬតាមព្រឹត្តិការណ៍ពិសេសណាមួយ ឬមួយតាមកាលៈទេសៈដែលមានន័យចំពោះឪពុកម្តាយរបស់ពួកគេ។ គ្រួសារមួយមានកូនតូចមួយដែលមានជម្ងឺជាទម្ងន់។ គ្រូពេទ្យក៏បានប្រាប់ឪពុកម្តាយក្មេងនោះថា ពួកគេមិនអាចព្យាបាលជម្ងឺទារកនោះបានទេ ហើយមានតែព្រះទេដែលជ្រាបថា វានឹងរស់ឬអត់ ពេលនោះឪពុកម្តាយក្មេងក៏បានដាក់ឈ្មោះវាថា ហ្កតណូ(Godknows) ដែលប្រែមកថា ព្រះទ្រង់ជ្រាប។ មានបុរសម្នាក់ទៀតបានប្រាប់ថា គាត់ឈ្មោះគ្រប់គ្រាន់ ព្រោះម្តាយរបស់គាត់មានកូនដល់ទៅ១៣នាក់ ហើយគាត់ជាកូនចុងក្រោយ។ ភាគច្រើនគេដាក់ឈ្មោះ ដោយសារមូលហេតុផ្សេងៗ ហើយក្នុងករណីខ្លះ ឈ្មោះនោះមានបង្កប់អត្ថន័យពិសេស។
មុនពេលព្រះយេស៊ូវប្រសូត្រ មានទេវតានៃព្រះអម្ចាស់ មួយអង្គបានមកប្រាប់លោកយ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា«យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះ រាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ ព្រះនាមព្រះយេស៊ូវ មានន័យថា “ព្រះអម្ចាស់សង្រ្គោះ”។ នៅសម័យព្រះយេស៊ូវបានប្រសូត្រ ក្នុងវប្បធម៌ជនជាតិយូដា ប្រហែលជាមានក្មេងប្រុសជាច្រើនដែលឪពុកម្តាយដាក់ឈ្មោះ “យេស៊ូវ” តែមានតែបុត្រតូចមួយអង្គប៉ុណ្ណោះ ដែលបានយាងមកប្រសូត្រក្នុងលោកិយនេះ ហើយបានសុគត ដើម្បីឲ្យអ្នកដែលទទួលជឿទ្រង់ មានជីវិតអស់កល្បជានិច្ច បានទទួលការអត់ទោសបាប ហើយរួចពីអំណាចនៃអំពើបាប។
ពេលជិតដល់ថ្ងៃបុណ្យណូអែល នៅអាមេរិក គេច្រើនតែច្រៀងទំនុកបរិសុទ្ធ ដែលលោកឆាល វេសលី(Charles Wesley) បាននិពន្ធ ដែលមានខ្លឹមសារដូចនេះថា “សូមទ្រង់យាងមក…
ពេលដែលជីវិតធ្លាក់ចុះ
លោកស៊ី អេស លូវីស(C. S. Lewis) និងបងប្រុសគាត់ វ៉រិន(Warren) បានរងទុក្ខលំបាក ជាច្រើនត្រីមាស នៅសាលាវីនយ៉ាត ជាសាលាដែលមានបន្ទប់ស្នាក់នៅ និងអាហារសម្រាប់សិស្សប្រុស។ នាយកសាលាជាមនុស្សឃោរឃៅ ដែលបានធ្វើឲ្យការរស់នៅមានភាពវេទនាយ៉ាងខ្លាំង ដល់សិស្សនីមួយៗ ដែលស្នាក់នៅនិងរៀននៅទីនោះ។ ជាច្រើនទសវត្សរ៍ក្រោយមក លោកវ៉រិនក៏បានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “សព្វថ្ងៃនេះ ខ្ញុំមានអាយុ៦៤ឆ្នាំហើយ។ ខ្ញុំមិនដែលធ្លាប់ជួបស្ថានភាពណា ដែលពិបាកជាងកាលខ្ញុំនៅរៀននៃសាលាវិនយ៉ាតឡើយ”។ មនុស្សភាគច្រើនអាចរំឭកអំពីពេលដ៏ខ្មៅងងឹត និងពិបាក ដែលខ្លួនធ្លាប់ឆ្លងកាត់កាលពីមុខ មិនខុសពីអ្នកទាំងពីរឡើយ រួចអរព្រះគុណព្រះ ដែលប្រទានពរឲ្យខ្លួន មានការរស់នៅដែលប្រសើរជាងមុខ។
បទគម្ពីរទំនុកដំកើង ៤០:១-៥ បានកត់ត្រាអំពីសម័យដែលជីវិតរបស់ស្តេចដាវីឌមានការធ្លាក់ចុះយ៉ាងខ្លាំង បានជាទ្រង់ស្រែកអំពាវរកព្រះអម្ចាស់ ដែលបានជួយសង្រ្គោះទ្រង់។ ព្រះអម្ចាស់ក៏បានស្រង់ទ្រង់ “ចេញពីអន្លង់គួរស្បើម” ឲ្យរួចពី “ភក់ស្អិត” ក៏ដាក់ជើងទ្រង់លើថ្មដា ព្រមទាំងតាំងជំហានទ្រង់ឲ្យខ្ជាប់ខ្ជួន(ខ.២)។ ស្តេចដាវីឌក៏បានមានបន្ទូលផងដែរថា “ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្តីសរសើរដល់ព្រះនៃយើងខ្ញុំ”(ខ.៣)។
តែក្នុងជីវិតយើង យើងអាចជួបទុក្ខព្រួយ និងភាពអស់សង្ឃឹមជាញឹកញាប់ បានជាយើងត្រូវការទ្រង់ជួយរំដោះយើងឲ្យរួច ម្តងហើយម្តងទៀត។ យ៉ាងណាមិញ បទគម្ពីរទំនុកដំកើង ជំពូក៤០ បានចែងអំពីការដែលស្តេចដាវីឌបានទូលអង្វរព្រះអម្ចាស់ជាថ្មីម្តងទៀត សូមសេចក្តីមេត្តា សេចក្តីសប្បុរស និងសេចក្តីពិត ដើម្បីរំដោះទ្រង់ឲ្យរួចពីអំពើបាប និងការគំរាមកំហែងពីខ្មាំងសត្រូវ(ខ.១១-១៤)។
ដូចនេះ ពេលជីវិតយើងធ្លាក់ចុះ យើងអាចអធិស្ឋានដូចស្តេចដាវីឌថា…
ការឈ្នះរង្វាន់ធំ
តាមធម្មតា នៅក្នុងការប្រឹងប្រែងសម្រេចគោលដៅ ក្នុងវិស័យនីមួយៗ គេចង់បានរង្វាន់ ព្រោះគេបានចាត់ទុកវា ជាតំណាងឲ្យ ជោគជ័យ និងការទទួលស្គាល់ពីអ្នកដទៃ។ មេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិក ពាន់រង្វាន់ក្រេមី និងអាខេដេមី ក្នុងវិស័យខ្សែភាពយន្ត ឬពានរង្វាន់ណូបែល សុទ្ធតែស្ថិតក្នុងចំណោម “រង្វាន់ធំៗ” ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះឡើយ។
តែមានរង្វាន់មួយដែលអស្ចារ្យជាងនេះទៀត ដែលនរណាក៏អាចទទួលបាន។ សាវ័កប៉ុលមានការយល់ដឹងច្បាស់ អំពីការប្រកួតកីឡាអត្តពលកម្ម នៅសតវត្សរ៍ទី១ ដែលក្នុងនោះ កីឡាករទាំងឡាយបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឲ្យបានពានរង្វាន់។ គាត់បានគិតអំពីរឿងនេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅអ្នកដើរតាមព្រះគ្រីស្ទ នៅក្រុងភីលីពថា “សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ”(ភីលីព ៣:៧)។ តើហេតុអ្វី? ព្រោះចិត្តគាត់បានដក់ជាប់នឹងគោលដៅថ្មីមួយ គឺ “ដើម្បីឲ្យគាត់បានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់”(ខ.១០)។ បានជាគាត់មានប្រសាសន៍ថា “តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ”(ខ.១២)។ រង្វាន់ដែលគាត់នឹងទទួលបានក្នុងការរត់ប្រណាំងខាងវិញ្ញាណ គឺជា “មកុដនៃសេចក្តីសុចរិត”(២ធីម៉ូថេ ៤:៨)។
យើងម្នាក់ៗក៏អាចមមុលទៅរករង្វាន់ដូចនេះផងដែរ ដោយដឹងថា យើងត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ ពេលយើងដេញតាមរង្វាន់នោះ។ ជារៀងរាល់ថ្ងៃ ពេលយើងកំពុងបំពេញកិច្ចការដ៏សាមញ្ញរបស់យើង គឺយើងកំពុងតែធ្វើដំណើរឆ្ពោះទៅរក “រង្វាន់ដ៏ធំ” ដែលជា “រង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១៤)។-David Mccasland
ការនាំមិត្តភក្តិឲ្យចូលទៅរកព្រះយេស៊ូវ
កាលខ្ញុំនៅក្មេង ជម្ងឺគ្រុនស្វិតដៃជើង ស្ថិតក្នុងចំណោមជម្ងឺដែលគេភ័យខ្លាចបំផុត ដែលកើតមានចំពោះកុមារ។ មុនពេលគេរកឃើញវ៉ាក់សាំងការពារជម្ងឺនេះ ក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក មានមនុស្សប្រហែល២ម៉ឺននាក់ បានក្លាយជាជនពិការ ដោយសារជម្ងឺគ្រុនស្វិតដៃជើង ហើយមានមនុស្សប្រហែល១ពាន់នាក់ បានស្លាប់ដោយសារជម្ងឺនេះ ជារៀងរាល់ឆ្នាំ។
នៅសម័យបុរាណ គេបានចាត់ទុកភាពពិការ ជាស្ថានភាពដ៏អាក្រក់ ដែលកើតមានចំពោះជនពិការអស់មួយជីវិត ដោយគ្មានក្តីសង្ឃឹម។ តែមានបុរសមួយក្រុមជឿថា ព្រះយេស៊ូវអាចជួយមិត្តសំឡាញ់របស់ពួកគេ ដែលជាជនពិការ។ ខណៈពេលដែលព្រះយេស៊ូវកំពុងបង្រៀន ក្នុងភូមិកាពើណិម មានពួកប្រុសៗបួននាក់ បានសែងបុរសពិការម្នាក់មកឯទ្រង់។ ពេលដែលពួកគេមិនអាចនាំបុរសនោះ ចូលទៅដល់ព្រះយេស៊ូវបាន ដោយសារមានហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ “គេក៏បានបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ”(ម៉ាកុស ២:១-៤)។
“ព្រះយេស៊ូវក៏ឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ”(ខ.៥) រួចទ្រង់ក៏បានប្រាប់គាត់ឲ្យក្រោកឈរឡើង ហើយយកគ្រែគាត់ទៅផ្ទះទៅ(ខ.១១។ ពិតជាគួរឲ្យកត់សំគាល់ណាស់ ដែលព្រះយេស៊ូវឆ្លើយតបចំពោះសេចក្តីជំនឿរបស់ពួកគេ ដោយអត់ទោសបាបឲ្យគាត់ ហើយប្រោសជម្ងឺគាត់ ដែលមនុស្សមិនអាចព្យាបាលបាន!
ពេលដែលមនុស្សដែលយើងស្គាល់ កំពុងជួបការពិបាកផ្នែករូបកាយធ្ងន់ធ្ងរ ឬជួបវិបត្តខាងវិញ្ញាណ នោះយើងមានអភ័យឯកសិទ្ធិនៅក្នុងការរួមគ្នាអធិស្ឋាន ហើយនាំគាត់ឲ្យចូលទៅរកព្រះយេស៊ូវ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចបំពេញសេចក្តីត្រូវការដែលជ្រាលជ្រៅបំផុតរបស់ពួកគេបាន។-David Maccasland
តើខ្ញុំផ្ចង់ចិត្តលើអ្វី?
កាលពីដើមខែកញ្ញា ឆ្នាំ២០១១ ភ្លើយឆេះព្រៃដ៏សាហាវមួយ បានបំផ្លាញផ្ទះសម្បែងអស់៦០០ខ្នង នៅក្នុងទីក្រុងបាសស្ត្រុប (Bastrop) និងតំបន់ជិតខាង ក្នុងភូមិភាគកណ្តាលនៃរដ្ឋតិចសាស់។ ពីរបីសប្តាហ៍ក្រោយមក ការសែត អាមើរីខិន ស្តេតស៍មិន នៃទីក្រុងអូស្ទីន បានចេញផ្សាយពត៌មាន ក្រោមចំណងជើងទំព័រមុខថា “មនុស្សដែលបានបាត់បង់ច្រើនជាងគេបំផុត បែរជាផ្ដោតសំខាន់លើអ្វីដែលមិនបានបាត់បង់”។ អត្ថបទនេះបានពណ៌នា អំពីអំណោយសប្បុរសធម៌ដែលសហគមន៍បានឧបត្ថម្ភ ព្រមទាំងបានរៀបរាប់ថា អ្នកទទួលជំនួយទាំងនោះ បានដឹងថា អ្នកជិតខាង មិត្តភក្តិ និងសហគមន៍ មានតម្លៃខ្ពស់ជាងរបស់របរដែលពួកគេបានបាត់បង់ឆ្ងាយណាស់។
អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានរំឭកដល់ពួកអ្នកដើរតាមព្រះយេស៊ូវ នៅសតវត្សរ៍ទីមួយ ឲ្យនឹកចាំអំពីការរងទុក្ខលំបាក ដោយសារការបៀតបៀន ក្នុងជីវិតនៃសេចក្តីជំនឿរបស់ពួកគេ កាលពីដើម។ ពួកគេបានឈរយ៉ាងមាំមួន នៅចំពោះមុខនៃការប្រមាថមាក់ងាយ និងការគៀបសង្កត់ ប៉ុន្តែ នៅតែបានឈរប្រកៀកស្មាគ្នា ជាមួយនឹងអ្នកជឿឯទៀតយ៉ាងក្លាហាន(ហេព្រើរ ១០:៣២-៣៣)។ គឺដូចដែលមានសេចក្តីចែងថា “ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ ដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌” (ខ.៣៤)។ ពួកគេមិនបានផ្ចង់ចិត្តលើអ្វីដែលពួកគេបានបាត់បង់នោះឡើយ តែបានផ្តោតទៅលើរបស់ទ្រព្យដ៏អស់កល្បជានិច្ច ដែលគ្មានអ្នកណាអាចនឹងដកយកពីពួកគេបានឡើយ។
ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថា “ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ” (ម៉ាថាយ ៦:២១)។ នៅពេលដែលយើងផ្ចង់ចិត្តចំពោះព្រះអម្ចាស់ និងចំពោះរបស់ទាំងអស់ដែលយើងមាននៅក្នុងទ្រង់…
ព្រះតម្រង់ផ្លូវឲ្យយើង
កាលពីមួយសតវត្សរ៍មុន បុរសម្នាក់់ អាយុ៤១ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បានធ្វើដំណើរមកដល់ប្រទេសអេស៊ីព្ទ ដើម្បីបម្រើការជាគ្រូបង្រៀនព្រះបន្ទូលរបស់អង្គការ YMCA សម្រាប់កងទ័ពចក្រភពអង់គ្លេស ក្នុងអំឡុងសង្រ្គាមលោកលើកទី១។ គេបានរៀបចំឲ្យគាត់ទៅធ្វើការក្នុងជំរំមួយ នៅតំបន់ហ្សេទួន ដែលនៅភាគខាងជើងទីក្រុងខៃរ៉ូ ចម្ងាយប្រហែល ៨គីឡូម៉ែត្រ។ នៅពេលយប់ដំបូងដែលគាត់បាននៅទីនោះ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩១៥ លោកឆេមបឺ បានសរសេរ នៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “តំបន់នេះពិតជាទីរហោស្ថាន នៅក្នុងចិត្តរបស់កងទ័ព ហើយក៏ជាឱកាសដ៏ត្រចះត្រចង់សម្រាប់មនុស្សទាំងឡាយផង។ ខ្ញុំមិនដែលធ្លាប់ជួបប្រទះអ្វីៗ ដែលមាននៅទីនេះពីមុនមកទេ ហើយខ្ញុំកំពុងតែរង់ចាំមើល ដោយយកចិត្តទុកដាក់ ចំពោះការថ្មីៗដែលព្រះទ្រង់នឹងធ្វើ ហើយរៀបចំ។”
លោកឆេមបឺរបានជឿ ហើយក៏បានអនុវត្តតាមព្រះបន្ទូល ដែលមានចែងក្នុង សុភាសិត ៣:៥-៦ ថា “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង”។
បទគម្ពីរនេះមានការកម្សាន្តចិត្ត ហើយក៏មានការដាស់តឿនផងដែរ។ យើងមានសន្តិភាពក្នុងចិត្ត ពេលដឹងថាព្រះអម្ចាស់នឹងដឹកនាំផ្លូវយើង ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ យើងមិនត្រូវងប់ងល់នឹងផែនការរបស់យើងខ្លាំងពេក ដល់ថ្នាក់យើងប្រឆាំងនឹងការនាំផ្លូវ ឬការរៀបចំពេលវេលារបស់ព្រះនោះឡើយ។
លោកឆេមបឺរបានមានប្រសាសន៍ថា “យើងគ្មានសិទ្ធិសម្រេចថា ព្រះទ្រង់គួរដាក់យើងឲ្យនៅកន្លែងណាមួយឡើយ ហើយក៏គ្មានសិទ្ធិដឹងជាមុនថា តើយើងសក្ដិសមនៅទីនោះឬក៏អត់។ ព្រះទ្រង់ជាវិស្វករដែលរៀបចំគ្រប់ការទាំងអស់។ ទោះទ្រង់ដាក់យើងឲ្យនៅទីណាក៏ដោយ ក៏គោលបំណងធំបំផុតរបស់យើង…
គ្រប់វិនាទីសុទ្ធតែមានតម្លៃ
ពេលដែលលោកបប់ ប៊តមែន(Bob Boardman) ដែលជាមិត្តភក្តិខ្ញុំ មានអាយុ៥៩ឆ្នាំ គាត់បានសរសេរថា “ប្រសិនបើរយៈពេល៧០ឆ្នាំ នៃអាយុរបស់មនុស្ស ត្រូវបានបង្រួមឲ្យមកនៅត្រឹមរយៈពេលមួយថ្ងៃ ដែលមាន២៤ម៉ោង គិតមកដល់ឆ្នាំនេះ គឺខ្ញុំកំពុងរស់នៅក្នុងម៉ោង៨:៣០ ល្ងាចនៃជីវិតរបស់ខ្ញុំ . . . ។ ពេលវេលាកន្លងផុតទៅលឿនណាស់”។
ដោយសារមនុស្សយើងពិបាក នៅក្នុងការទទួលស្គាល់ថា ពេលវេលានៃជីវិតយើងនៅលើផែនដីនេះមានកំណត់ គេក៏បានច្នៃបង្កើតនាឡិកាដៃ “ធិកគ័រ(Tikker)” ដែលអាចប្រាប់ម៉ោង និងរាប់ចំនួនអាយុរបស់អ្នក ហើយថែមទំាងរាប់ពេលវេលានៃជីវិតរបស់អ្នក ដែលនៅសល់។ នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់នាឡិកានេះ គេបានហៅវាថា នាឡិការ“ដែលរាប់ថយក្រោយនូវពេលវេលានៃជីវិតអ្នក ដែលនៅសល់ ដើម្បីឲ្យអ្នកអាចប្រើប្រាស់ពេលគ្រប់វិនាទី ឲ្យមានតម្លៃ។”
នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣៩ ស្ដេចដាវីឌបានជញ្ជឹងគិត អំពីភាពផុយស្រួយនៃព្រះជន្មរបស់ទ្រង់ ដោយបានមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយអម្បាលម៉ានទៅ”(ខ.៤)។ ទ្រង់ក៏បានពិពណ៌នាថា ព្រះជន្មរបស់ទ្រង់ មិនវែងជាងមួយចំអាមផង គឺបានតែមួយភ្លែតនៅចំពោះព្រះ ហើយស្មើនឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ(ខ.៥)។ រួចទ្រង់ក៏បានសន្និដ្ឋានថា “ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ” (ខ ៧)។
នាឡិកាកំពុងដើរម្តងមួយវិនាទីៗទៅមុខជានិច្ច។ ពេលនេះ គឺជាពេលដែលត្រូវស្វែងរកព្រះចេស្ដារបស់ព្រះ ដើម្បីជួយយើងឲ្យក្លាយជាមនុស្សដែលទ្រង់សព្វព្រះហឫទ័យ។ ការរកឃើញក្ដីសង្ឃឹម…
ការលះបង់
អង្គការមនុស្សធម៌ជាច្រើន ដែលបានជួយដល់អ្នកដែលមានការខ្វះខាតផ្សេងៗ បានពឹងផ្អែកទៅលើការបរិច្ចាក នូវខោអាវ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ពីអ្នកដែលមានគ្រប់គ្រាន់ ដែលខ្លួនលែងត្រូវការ ឬចង់បាន។ ការលះបង់នូវរបស់ដែលខ្លួនឈប់ប្រើប្រាស់ ដល់អ្នកដែលខ្វះខាត គឺជាទង្វើរល្អមួយ ដែលមានប្រយោជន៍សម្រាប់អ្នកដទៃ។ ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែមានការស្ទាក់ស្ទើរមិនចង់បែកចេញពីរបស់របរ ដែលមានតម្លៃ ដែលយើងប្រើជារៀងរាល់ថ្ងៃ។
ពេលសាវ័កប៉ុលកំពុងជាប់ឃុំខ្លួន ក្នុងទីក្រុងរ៉ូម គាត់ត្រូវការការលើកទឹកចិត្តជាប្រចាំ និងត្រូវការមិត្តសំឡាញ់ដ៏ស្មោះត្រង់នៅក្បែរគាត់។ ប៉ុន្តែ គាត់បានចាត់គូរកនការងារដែលជិតស្និទ្ធនឹងគាត់បំផុត ឲ្យទៅជួយពួកជំនុំនៅក្រុងភីលីព(ភីលីព ២:១៩-៣០)។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំសង្ឃឹម ដោយនូវព្រះអម្ចាស់យេស៊ូវថា បន្តិចទៀត ខ្ញុំនឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា … ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ”(ខ.១៩-២០)។ ហើយគាត់មានប្រសាសន៍ទៀតថា “ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ”(ខ.២៥)។ ត្រង់ចំណុចនេះបានបង្ហាញថា សាវ័កប៉ុលបានលះបង់ឲ្យអ្នកដទៃនូវរបស់អ្វី ដែលគាត់ត្រូវការបំផុត។
របស់អ្វីក៏ដោយ ដែលយើងគិតថា “មានតម្លៃបំផុត” ក្នុងជីវិតយើង នៅថ្ងៃនេះ អាចមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់នរណាម្នាក់ ដែលយើងស្គាល់។ របស់ទាំងនោះអាចជា ពេលវេលា មិត្តភាព ការលើកទឹកចិត្ត ការស្តាប់អ្នកដទៃនិយាយ ឬការជួយអ្នកដទៃដោយដៃខ្លួនឯងផ្ទាល់ជាដើម។ ពេលដែលយើងលះបង់របស់អ្វី…
មិត្តភក្តិនៅពេលពាក់កណ្តាលអាធ្រាត
មិត្តភក្តិរបស់ខ្ញុំម្នាក់ បាននិយាយប្រាប់ខ្ញុំ អំពីមនុស្សមួយក្រុម ដែលមានចំណងទំនាក់ទំនងដ៏រឹងមាំ ក្នុងជំនឿលើព្រះគ្រីស្ទ។ ក្នុងចំណោមពួកគេ មានស្រ្តីម្នាក់ អាយុ ៩៣ឆ្នាំ បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទូរស័ព្ទទៅអ្នកណាក៏បាន ក្នុងចំណោមអ្នកទាំងអស់គ្នា នៅម៉ោង ២ រំលងអាធ្រាត ដោយមិនចាំបាច់និយាយសុំទោសក៏បាន បើសិនជាខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការឲ្យគេជួយការអ្វីមួយ”។ រឿងនេះបានបង្ហាញថា មិត្តភក្តិមួយក្រុមនេះ មានការប្តូរប្តេជ្ញចំពោះគ្នា ដោយគ្មានលក្ខខ័ណ្ឌ ព្រោះពេលពួកគេណាម្នាក់ត្រូវការឲ្យគេអធិស្ឋានឲ្យ ឬត្រូវការជំនួយដោយផ្ទាល់ ឬត្រូវការនរណាម្នាក់ ឲ្យនៅក្បែរ ក្នុងពេលលំបាក នោះគេអាចទាក់ទងគ្នាតាមទូរស័ព្ទ ទោះជានៅពេលយល់កណ្តាលអាធ្រាតក៏ដោយ។
លក្ខណៈនៃការប្តេជ្ញាចិត្តដូចនេះ ក៏មានចែងក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំរបស់ព្រះយេស៊ូវ នៅក្រុងកូល៉ុសផងដែរ។ កាលនោះ សាវ័កប៉ុលបានសរសេរសំបុត្រ ក្នុងពន្ធធនាគា នៅក្រុងរ៉ូម ផ្ញើទៅលោកទីឃីកុស និងលោកអូនេស៊ីម ដើម្បីលើកទឹកចិត្តពួកគេ(កូល៉ុស ៤:៧-៩)។ លោកអើរីស្តាក ម៉ាកុស និងយូស្ទូស ក៏បានផ្ញើនូវក្តីនឹករឭកតាមសំបុត្ររបស់គាត់ផងដែរ(ខ.១០-១១)។ លោកអេប៉ាប្រាស ក៏បាន “ខំប្រឹងអធិស្ឋានជានិច្ច ឲ្យគេរាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក”(ខ.១២)។
សំបុត្រនេះបានបង្ហាញអំពីចំណងទាក់ទងដ៏រឹងមាំ ដែលមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការជួយយកអសារគ្នា ទៅវិញទៅមក ក្នុងនាមជាបងប្អូនស្លាប់រស់ ក្នុងជំនឿ។ តើអ្នកមានចំណែកនៅក្នុងក្រុមប្រភេទនេះឬទេ? បើសិនជាដូច្នោះមែន…