តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David H. Roper

សម្លេងនៃភាពស្ងាត់ស្ងៀម

មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ដែល​ខ្ញុំ​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ បាន​សង្កេត​ឃើញ​ថា “កន្លែង​ទឹក​រាក់ មាន​សម្លេង​ទឹក​ហូរ​ខ្លាំង។ តែ​នៅកន្លែង​ទឹក​ជ្រៅ សម្លេង​ទឹក​ហូរ​មាន​សភាព​ស្ងប់​ស្ងាត់”។​ គាត់​ចង់​មាន​ន័យ​ប្រៀប​ធៀប​ថា មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ច្រើន ហើយ​ឮ​ៗ​ជាង​គេ ច្រើន​តែ​មាន​ពាក្យ​សម្តី​ដែល​មាន​ន័យ​តិច​តួច​ណាស់ សម្រាប់​និយាយ ហើយ​ក៏​មិន​ពូកែ​ស្តាប់​គេ​ឯង​និយាយ​ផង​។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​ចម្រៀង​ចាស់​ពី​ដើម​របស់​លោក​សាយ​មុន(Simon) និង​ហ្គាហ្វ៊ុង​គែល(Garfunkel) មាន​ចំណង​ជើង​ថា សម្លេង​នៃ​ភាព​ស្ងប់​ស្ងាត់ ដែល​និយាយ​អំពី​មនុស្ស​ដែល​បាន​ស្តាប់ តែ​មិន​ដឹង​ថា​គេ​និយាយ​ពី​អ្វី។​ ពួក​គេ​បាន​ស្តាប់​ឮ​ពាក្យ​ដែល​គេ​និយាយ តែ​មិន​ព្រម​ឈប់​គិត​អំពី​អ្វី​ផ្សេង បានជាមិនដឹងថា គេ​និយាយ​ពី​អ្វី។

បើ​សិន​ជា​យើង​រាល់​គ្នា​រៀន​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​នៅ​ស្ងៀម ដើម្បី​ស្តាប់​គេ​និយាយ​ឲ្យ​បាន​ច្រើន មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។ មាន​ពេល​ដែល “ត្រូវ​នៅ​ស្ងាត់​ស្ងៀម និង​មាន​ពេល​ដែល​ត្រូវ​និយាយ”(សាស្តា ៣:៧)។ ការ​នៅ​ស្ងាត់​ស្ងៀម​ដែល​ល្អ គឺ​ជា​ការ​នៅ​ស្ងាត់​ស្ងៀម ដោយ​ត្រចៀក​ស្តាប់​គេ​និយាយ ឬ​នៅ​ស្ងាត់​ស្ងៀម​ដោយ​មាន​ការ​បន្ទាប​ខ្លួន។​ ការ​នៅ​ស្ងាត់​ស្ងៀម​ដូច​នេះ នាំ​ឲ្យ​យើង​ស្តាប់​បាន​ត្រឹម​ត្រូវ មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ និង​និយាយ​បាន​ត្រឹម​ត្រូវ។​ គឺ​ដូច​បទ​គម្ពីរ​សុភា​សិត​បាន​ចែង​ថា “សេចក្តី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ យើង​ត្រូវ​ស្តាប់​ ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យ​យល់​ស៊ី​ជម្រៅ ដល់​បាត​នៃ​សេចក្តី។  ​

ហើយ​ពេល​យើង​ស្តាប់​អ្នក​ដទៃ​និយាយ យើង​ក៏​គួរ​តែ​ស្តាប់​ព្រះ​មាន​បន្ទូល​អ្វី​ខ្លះ តាម​រយៈ​អ្នក​ដែល​យើង​កំពុង​ស្តាប់​នោះ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​យេស៊ូវ ដែល​បាន​យក​ព្រះ​អង្គុលី​ទ្រង់​សរសេរ​នៅ​លើ​ដី ខណៈ​ពេល​ដែល​ពួក​ផារិស៊ី​ស្រែក​ដាក់​ស្រ្តី ដែល​គេ​បាន​ទាន់​ពេល​ប្រព្រឹត្ត​អំពើ​ផឹត​ក្បត់​(មើល​យ៉ូហាន ៨:១-១១)។ តើ​ហេតុ​អ្វី​ទ្រង់​ធ្វើ​ដូច​នេះ? ខ្ញុំ​ជឿ​ថា…

កិច្ចការដែលធ្វើដដែលៗ

សាលា​វិទ្យា​ល័យ ដែល​ខ្ញុំ​បាន​ទៅ​រៀន​កាល​ពី​មុន តម្រូវ​ឲ្យ​សិស្ស​សិក្សា​ភាសា​​ឡាតាំង​៤​ឆ្នាំ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​ពី​តម្លៃ​នៃ​ការ​រៀន​ភាសា​មួយ​នេះ តែ​កាល​ពី​មុន វា​ជា​ការ​សិក្សា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់។ កាល​នោះ គ្រូ​របស់​ខ្ញុំ​ជឿ​ថា ការ​អនុវត្តន៍ និង​ការ​ទន្ទេញ​ច្រើន​លើក​ច្រើន​សារ មាន​ប្រយោជន៍​ណាស់។ បាន​ជា​គាត់​តែង​តែ​និយាយ​ឮ​ៗ មក​កាន់​យើង ជា​ភាសា​ឡាតាំង ​មួយ​ថ្ងៃ​បី​ដង​ថា “ការ​ទន្ទេញ ជា​មាតា​នៃ​ការ​រៀន​សូត្រ”។ យើង​ក៏​បាន​និយាយ​តែ​ក្នុង​ចិត្ត​ថា “ការ​ទន្ទេញ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់”។

ការ​ទន្ទេញ​ជា​ការ​ថា​ដដែល​ៗ​ញយ​ៗ ឲ្យ​ចាំ​មាត់ ជា​សកម្ម​ភាព​ច្រំ​ដែល ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​នឿយ​ណាយ។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា​ ភាគ​ច្រើន​នៃ​ជីវិត​យើង គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​ច្រំ​ដែល ​នូវ​ការ​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ គ្មាន​ការ​បណ្តាល​ចិត្ត និង​គ្មាន​ភាព​ក្លៀវក្លា ដែល​យើង​ត្រូវ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត។ ទស្សន​វិទូ​ដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បាន​មាន​ប្រសាសន៍​ថា “ការ​ធ្វើ​ច្រំដែល ជា​អ្វី​ដែល​យើង​ធ្វើ​ជា​ធម្មតា ហើយ​មាន​ការ​ចាំ​បាច់ ដូច​ជា​ការ​ញាំ​នំប៉័ង​ដែរ”។ តែ​គាត់​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា “ការ​ធ្វើ​ច្រំ​ដែល​អាច​ជា​នំប៉័ង​ដែល​ធ្វើ​ឲ្យ​យើង​ឆ្អែត ដោយ​ព្រះ​ពរ”។

បើ​សិន​ជា​យើង​ធ្វើ​កិច្ច​ការ​ដដែល​ៗ ថ្វាយ​ព្រះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នោះ​ចូរ​យើង​បន្ត​ធ្វើ​កិច្ចការ​នីមួយ​ៗ កុំ​ឲ្យ​ណាយ​ចិត្ត ទោះ​កិច្ចការ​ទាំង​នោះ មាន​ភាព​សាមញ្ញ តូច​ទៀប ឬ​ហាក់​ដូច​ជា​មិន​សូវ​មាន​តម្លៃ​ក៏​ដោយ ហើយ​ត្រូវ​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរដល់​​កិច្ចការ​ទាំង​នោះ និង​សូម​ឲ្យ​​ទ្រង់​ជួយ​ឲ្យ​យើង​ធ្វើ​ត្រូវ​តាម​គោល​បំណង​ទ្រង់។ កាល​ណា​យើង​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​ស្ម័គ្រ​ចិត្ត​ទទួល​យក​ភាព​គួរ​ឲ្យ​ធុញ​ទ្រាន់​នៃ​ជីវិត ហើយ​ឲ្យ​ព្រះ​ទ្រង់​កែ​ប្រែ​ការ​ទាំង​នោះ ទៅ​ជា​កិច្ច​ការ​ដ៏​បរិសុទ្ធ…

ផ្លូវដ៏រលាក់

មិត្ត​សំឡាញ់​របស់​ខ្ញុំ​ម្នាក់​ដែល​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា មាន​បឹង​មួយ​ដែល​​មាន​ដើម​ស្រល់​ដុះ​ជុំ​វិញ មាន​ទីតាំង​នៅ​ជើង​ភ្នំ​ខាង​ជើង របស់​ភ្នំ​ចាក់​ហ៊ែន​ឌល ​រដ្ឋ​អ៊ីដាហូ។ មាន​ពាក្យ​ចចាម​អារ៉ាម​​ថា​ មាន​ត្រីត្រោត​ធំ​ៗ​ណាស់ កំពុង​ពួន​សំងំ ក្នុង​បឹង​នោះ​។ គាត់​ក៏​បាន​យក​ខ្មៅ​ដៃ និង​កូន​កន្សែង​មួយ​សន្លឹក ​ មក​គូរ​ផែន​ទី​មួយ​ឲ្យ​ខ្ញុំ។ បី​បួន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចាក់សាំង​ឡាន​របស់​ខ្ញុំ​ ហើយ​ចេញ​ដំណើរ​ទៅ​តាម​ទិស​ដៅ​ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​គូស​បង្ហាញ​ក្នុង​ផែន​ទីនោះ។

ផែន​ទី​របស់​គាត់​បាន​នាំ​ខ្ញុំ​ធ្វើ​ដំណើរ ​តាម​ផ្លូវ​អាក្រក់​បំផុត​ ​ដែល​ខ្ញុំ​មិន​ដែល​បើ​ក​បរ​ពី​មុន​មក​! វា​​​ជា​ផ្លូវ​ចាស់​មួយ ដែល​គេ​បាន​ឈូស​ឆាយ​កាត់​ព្រៃ​សម្រាប់​ឲ្យ​ឡាន​ធំ​ៗ​ដឹក​ឈើ​ ចេញ​ពី​ព្រៃ ​ហើយ​ក៏​មិន​ដែល​កែ​លម្អ​ម្ដង​ណា​ឡើយ។ ​ផ្លូវ​នោះ​មាន​គ្រលុក​ទឹក​ច្រោះ ដើម​ឈើ​រលំ​កាត់​ផ្លូវ ស្នាម​ខូង​ជ្រៅ​ៗ និង​មាន​ថ្ម​ធំ​ៗ​ដែល​ធ្វើ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង ហើយ​កល់​បាត​ក្រោម​ឡាន​របស់​ខ្ញុំ។ ខ្ញុំ​ចំណាយ​ពេល​អស់​កន្លះ​ព្រឹក ទំរាំ​ទៅ​ដល់​គោល​ដៅ​របស់​ខ្ញុំ ហើយ​នៅពេល​ខ្ញុំ​បានទៅ​ដល់​ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា “ហេតុ​អ្វី​មិត្ត​ភក្តិ​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំបាក​ដូច្នេះ​ទៅ​វិញ?”

ប៉ុន្តែ បឹង​នោះ​ពិត​ជា​អស្ចារ្យ​មែន។ ខ្ញុំ​ក៏​បាន​ឃើញ​មានត្រី​ធំ​ៗ​មែន! តាម​ពិត មិត្ដ​ភក្ដិ​របស់​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​ត្រូវ​ហើយ គឺ​ជា​ផ្លូវ​ដែល​ខ្ញុំ​ខ្លួន​ឯង​ក៏​អាច​ជ្រើស​រើស​ដែរ ហើយ​អាច​នឹង​អត់​ធ្មត់​ទ្រាំ​ទ្រ​បាន បើ​សិន​ជា​ខ្ញុំ​បាន​ដឹង​ពី​ដំបូង​ថា មាន​អ្វី​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ចុង​បញ្ចប់។

បទ​ពិសោធន៍​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ដែល​បាន​ចែង​ថា “អស់​ទាំង​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា សុទ្ធ​តែ​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់” (ទំនុកដំកើង ២៥:១០)។ ផ្លូវ​របស់​ព្រះ​សម្រាប់​យើង​ មាន​ខ្លះ​រដិប​រដុប និង​រលាក់ ខ្លះ​ទៀត​គួរ​ឲ្យ​នឿយ​ហត់ និង​គួរ​ឲ្យ​ធុញ​ទ្រាន់…

សត្វខ្លាឃ្មំឈ្មោលពីរក្បាលឈ្លោះគ្នា

ជាច្រើន​ឆ្នាំ​កន្លង​មក ខារ៉ូលីន(Carolyn) ភរិយា​របស់​ខ្ញុំ បាន​ចំណាយ​ពេល​បោះ​ជំរុំ​ជា​មួយ​ខ្ញុំ​ពីរបី​ថ្ងៃ នៅ​តាម​ចង្កេះ​ភ្នំ រេនា ក្នុង​រដ្ឋ​វ៉ាស៊ីនតុន។ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ពេល​យើង​វិល​ត្រឡប់​មក​កន្លែង​បោះ​ជំរុំ​យើង​វិញ យើង​ក៏​បាន​ឃើញ​សត្វ​ខ្លា​ឃ្មំ​ឈ្មោល​ពី​ក្បាល កំពុង​ឈ្លោះ​គ្នា ដោយ​ទះ​ស្លឹក​ត្រចៀក​គ្នា​ទៅ​វិញ​ទៅ​មក នៅ​កណ្តាល​វាល​ស្មៅ។ យើង​ក៏​បាន​នៅ​មើល​ពួក​វា​ប្រយុទ្ធ​គ្នា​ ពី​ចម្ងាយ។​ មាន​អ្នក​ដើរ​ព្រៃ​ម្នាក់ នៅ​ក្បែរ​នោះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ពួក​វា​ឈ្លោះ​គ្នា។ គាត់​ក៏​បាន​ប្រាប់​ថា “គឺម​ក​ពី​ខ្លា​ឃ្មំ​ញី​មួយ​ក្បាល”។ ខ្ញុំ​ក៏​សួរ​ថា “ខ្លា​ឃ្មំ​ញី​នោះ​នៅ​ឯ​ណា?” គាត់​ឆ្លើយ​ទាំង​សើច​ក្អឹក​ៗ​ថា “អូហ៍ វា​ទៅ​បាត់​២០​នាទី​ហើយ”។ ដូច​នេះ ខ្ញុំ​ក៏​បាន​សន្និ​ដ្ឋាន​ថា ជម្លោះ​រវាង​សត្វ​ខ្លា​ឃ្មំ​ឈ្មោល​ទាំង​ពីរ មិន​មែន​ដោយ​សារ​មេ​ខ្លា​ឃ្មំ​ទេ ត្រង់​ចំណុច​នេះ ​គឺ​មក​ពី​ពួក​វា​ចង់​ប្រកួត ឲ្យ​ដឹង​ថា មួយ​ណា​ខ្លាំង​ជាង។

ការ​ប្រយុទ្ធ​ភាគ​ច្រើន មិន​មែន​ដើម្បី​គោល​នយោ​បាយ ឬ​គោល​ការណ៍ ឬ​ដើម្បី​រក​ខុស​ត្រូវ​ឡើយ តែ​គឺ​ដោយ​សារ​អំណួត ស្ទើរ​តែ​គ្រប់​ពេល។ អ្នក​ប្រាជ្ញ ដែល​និពន្ធ​បទ​គម្ពីរ​សុភា​សិត បាន​ជីក​ចំ​ឫស​នៃ​បញ្ហា​ទាំង​ឡាយ ពេល​ដែល​គាត់​សរសេរ​ថា “ផល​នៃ​សេចក្តី​ឆ្មើង​ឆ្មៃ(ឬអំណួត) នោះ​មាន​តែ​ការ​ទាស់ទែង​គ្នា​ប៉ុណ្ណោះ”​(១៣:១០)។ ជម្លោះ​ត្រូវ​បាន​ដុត​បញ្ឆេះ ដោយ​សារ​អំណួត ដែល​ចង់​ឲ្យ​គេ​គិត​ថា ខ្លួន​ត្រូវ ឬ​ចង់​ធ្វើ​អ្វី​ៗ​តាម​ចិត្ត​ខ្លួន​ឯង ឬ​មួយ​ចង់​ការពារ​មុខ​មាត់ ឬ​តម្លៃ​របស់​ខ្លួន​ឯង។

ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​នៅ​ជាប់​នឹង​អ្នក​ដែល​ទទួល​ការ​អប់​រំ​បាន​ល្អ គឺ​អ្នក​ដែល​បាន​ស្តាប់ និង​រៀន​សូត្រ ដោយ​បើក​ចិត្ត​និង​បន្ទាប​ខ្លួន​ទទួល​ការ​បង្រៀន។ ប្រាជ្ញា​មាន​នៅ​ក្នុង​អ្នក​ដែល​ចេះ​បន្ទាប​ខ្លួន អ្នក​ដែល​ដោះ​ក្តី​ប្រាថ្នា​ដ៏​ខ្ពស់​របស់​ខ្លួន​ចេញ…

នៅមាត់រូង

មាន​រូង​កំអែល​ភ្នំ​ភ្លើង​ដ៏វែង​មួយ នៅ​ក្រោម​ដី ភាព​ខាង​ត្បូង​នៃ​ក្រុង​ឃូណា រដ្ឋ​អីដាហូ ដែល​មាន​ភាព​ល្បី​ល្បាញ ចំពោះ​ប្រជាជន​នៅ​ក្នុង​តំបន់។ ខ្ញុំ​ដឹង​ថា រូង​នោះ មាន​ច្រក​ចូល​មួយ ​ដែល​បើក​ចុះ​ទៅ​ក្រោម​ដូច​អណ្តូង ឆ្ពោះ​ទៅ​រក​ភាព​ងងឹត។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ឈរ​នៅ​មាត់​រូង​នោះ ហើយ​ក៏​បាន​អើត​មើល​ទៅ​ក្រោម។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ចេះ​តែ​ចង់​ចូល​ទៅ​មើល​ឲ្យ​កាន់​តែ​ជិត ហើយ​ក៏​ស្ទើរ​តែ​ទាប់​ខ្លួន​មិន​ជាប់ ហៀប​នឹង​ធ្លាក់​ទៅ​ក្រោម។​ ពេល​នោះ ខ្ញុំ​ក៏​បុក​ពោះ ដោយ​បេះ​ដូង​លោត​ខុស​ចង្វាក់ ហើយ​ក៏​ប្រញាប់​ថយ​ចេញ​ពី​មាត់​រូង​នោះ​យ៉ាង​លឿន។

អំពើ​បាប​​​មាន​លក្ខណៈ​ទាក់​ទាញ​ដូច​នេះ​ឯង គឺ​វា​អាច​ប្រើ​ភាព​ចង់​ដឹង​ចង់​ឃើញ​របស់​យើង ដើម្បី​ល្បួង​យើង ឲ្យ​ចូល​ទៅ​រក​ភាព​ងងឹត។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​មនុស្ស​ទំាង​ប្រុស​ទាំង​ស្រី បាន​ខំ​ចូល​ទៅ​ជិត​មាត់​ច្រក​នៃ​ភាព​ងងឹត ហើយ​ក៏​ទប់​ខ្លួន​លែង​ជាប់ ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ងងឹត​នោះ? ពេល​នោះ​ពួក​គេ​ក៏​បាន​បំផ្លាញ​គ្រួសារ កេរ្តិ៍​ឈ្មោះ និង​អាជីព​ខ្លួន​ឯង ដោយសារ​អំពើ​កំផឹត​សាហាយ​ស្មន់ ដែល​ពី​ដំបូង “គ្រាន់​តែ” ជា​ការ​ឌឺ​ដង​គ្នា​លេង ប៉ុន្តែ​ ក្រោយ​មក  វា​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​គិត ហើយ​ក៏​ប្រព្រឹត្ត​តែ​ម្តង​។ ពេល​ដែល​ខ្លួន​បាន​ធ្វើ​ខុស​ជ្រុស​អស់​ហើយ ពួក​គេ​ក៏​បាន​ក្រឡេក​មក​ក្រោយ ហើយ​និយាយ​ថា “ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ធ្វើ​ដល់​ថ្នាក់​នេះ​សោះ”។

យើង​គិត​ថា យើង​អាច​លេង​សើច​ជា​មួយ​ការ​ល្បួង ហើយ​ដើរ​ចូល​ទៅ​ជិត​មាត់​រូង​នៃ​ភាព​ងងឹត ​រួច​ដើរ​ចេញ តែ​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ដ៏​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ។ យើង​ដឹង​ថា ការ​ប្រព្រឹត្ត​បែប​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ តែ​យើង​បែរ​ជា​លេង​សើច​នឹង​វា។ បន្ទាប់​មក យើង​ជៀស​មិន​រួច​ពី​ត្រូវ​វា​ទាញ​នាំ​ចូល​កាន់​តែ​ជ្រៅ ទៅ​ក្នុង​អំពើ​រំលង​ដ៏​ខ្មៅ​ងងឹត។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា…

សម្លេងនៅពេលយប់

ទ​គម្ពីរ​ទំ​នុក​ដំ​កើង ជំពូក ១៣៤ មា​ន​តែ​៣ខ​ទេ តែវា​ជា​ភ​ស្តុតា​ងប​ញ្ជាក់​ថា កិច្ច​ការ​ដ៏​តូចអាច​​មា​ន​​ន័​យច្រើនស​ន្ធឹក។ ក្នុង​ជំ​ពូ​ក​​នេះ​ ពីរ​​ខ​​ដំបូ​ង​និយា​យ​​អំពី​កា​​រ​លើកទឹកចិត្ត​ដ​ល់​ពួ​ក​សង្ឃ​ដែល​ធ្វើកា​រប​ម្រើ​ ក្នុងដំណាក់ព្រះ រៀង​រាល់​យ​ប់។ អគារ​ព្រះវិហារ​ងងឹត ហើយ​ហាក់​ដូច​នៅទទេ គ្មាន​អ្វីដែលគួរឲ្យក​ត់សំ​គាល់​ទេ។ តែ​អ្នក​បម្រើ​ព្រះទាំង​នេះ​បាន​ទទួល​ការ​លើកទឹ​ក​ចិត្ត​ឲ្យ “ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ   ហើយ​សូម​ឲ្យ​ព្រះយេហូវ៉ា​បាន​ព្រះពរ​”(ខ.២)។  រីឯខ​.៣វិញ  គឺ​​ជា​សម្លេង​របស់​ពួកជំនុំ​ ដែល​បន្លឺ​ឡើ​ង ក្នុ​ងពេ​ល​យប់​ងងឹត និង​ឯក​កោនោះ​ថា “សូម​​ឲ្យ​ព្រះយេហូវ៉ា ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ពី​ក្រុង​ស៊ីយ៉ូន​មក​ផង”។

ការនេះបា​នធ្វើឲ្យខ្ញុំនឹកចាំ ​អំពី​អ្នកបម្រើ​ព្រះអម្ចាស់ដ​ទៃទៀ​ត ក្នុង​ពេលសព្វថ្ងៃ​ ដែល​មានដូច​ជាគ្រូគង្វាល និង​ក្រុម​គ្រួសាររបស់ពួក​គេ ដែលកំ​ពុ​ងប​ម្រើ​ព្រះក្នុង​ព្រះវិហារ​តូចៗ នៅតំ​បន់​ដា​ច់​ស្រយ៉ាល។ ជាញឹ​កញា​ប់ ពួក​គេច្រើ​ន​តែ​មានការបា​ក់ទឹក​ចិត្ត ត្រូវ​ល្បួង​ឲ្យអ​ស់​សង្ឃឹម ខណៈ​ពេល​ដែល​ពួក​គេប្រឹងប្រែងអស់ពីចិត្ត​ ទំាង​ធ្វើការបម្រើដោយគ្មា​នគេចាប់អារម្មណ៍ និង​ឲ្យរង្វាន់។ ជួន​កាល ពួកគេឆ្ង​ល់ថា តើមាន​នរណា​ខ្វល់​អំពី​ការអ្វី​ដែល​ពួកគេកំពុង​ធ្វើទេ?​ តើ​មាន​នរណា​គិត​ពី​ពួកគេ អធិស្ឋាន​ឲ្យពួ​កគេ​ ឬ​ចាត់​ទុក​ពួក​គេ​ជាផ្នែកមួយ​នៃ​ជីវិត​ខ្លួ​នដែ​រឬ​ទេ​?

សម្រាប់​អ្ន​កដែ​ល​មាន​អារម្មណ៍​ឯក​កោ ឬគិត​ថាខ្លួន​គ្មានសារៈសំ​ខាន់ ខ្ញុំ​សូម​លើក​ទឹ​កចិ​ត្ត​ថា ទោះបី​ជាកិ​ច្ចការ​រប​ស់អ្ន​ក​មានទំ​ហំតូ​ចមែន តែ​ខ្លួន​អ្នកជាព្រះវិហារបរិសុទ្ធ​របស់​ព្រះ​។ ព្រះអា​ទិករដែល​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី​ ទ្រង់កំ​ពុង​ធ្វើកា​រ​​នៅក្នុ​ង និង​តាម​រយៈ​អ្នក។ ចូរ “​ប្រណម្យ​​ដៃ​ឡើង” ហើយស​រសើរ​ដំកើ​ងព្រះអ​ង្គចុះ។-David Roper

កាន់តែចូលជិត​បានមួយជំហានទៀត

កាល​​ពីប៉ុ​ន្មាន​ឆ្នាំ​មុ​ន ខ្ញុំ​និងមិត្តភក្តិរបស់ខ្ញុំម្នាក់ បាន​ឡើង​ជួរភ្នំវីតនី ដែល​មានកំពស់​​៤៤២១ ម៉ែត្រ ជា​ជួរភ្នំ​ខ្ពស់ជាងគេ នៅស​ហ​រដ្ឋអាមេរិក។ កាល​នោះ យើង​បាន​ធ្វើដំណើរ​មក​ដល់កន្លែងបោះជំរុំ វីតនី ផូរធល នៅពេលយប់។ ហើយ​ក៏បានលាត​កម្រាល​ភួយសម្រាប់​គេង នៅក្នុងជំរុំ ហើយ​បានព្យាយាមគេ​ងឲ្យបានច្រើន មុន​ពេលយើងចាប់ផ្តើម​ឡើងភ្នំ នៅពេល​ព្រលឹម​​។ ការ​ឡើង​ភ្នំវីតនី មិន​តម្រូវឲ្យយើងតោងឡើង​ថ្មចោទៗនោះ​ទេ គឺយើ​ងគ្រាន់តែ​ឡើង ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ​ចោទ ដែល​មាន​ចម្ងាយជាង១​៧គី​ឡូម៉ែ​ត្រ ឡើងទៅ​ខា​ងលើ​កំ​ពូលភ្នំ ធ្វើឲ្យយើង​ហត់យ៉ាងខ្លាំង។

ថ្វី​ដ្បិត​តែ​កា​រឡើ​ង​ភ្នំនោះ​មា​នកា​រពិបា​កមែន តែ​យើង​មានចិ​ត្តសប្បាយរី​ករា​យ ដោយ​បាន​ឃើញ​ទេសភាព​ដែល​គួរ​ឲ្យចា​ប់​ចិត្តយ៉ាងខ្លាំ​ង ដែល​មាន​បឹង​ពណ៌​ខៀវ​ដ៏ស្រ​ស់ស្អា​ត និង​វាល​ស្មៅនៅ​តាមផ្លូ​វ។ ប៉ុន្តែ ផ្លូវ​ឡើង​ទៅ​លើមា​នច​ម្ងាយ​ឆ្ងាយ​ ហើយ​ធ្វើឲ្យហត់ ធ្វើ​ឲ្យយើងដឹងថា ជើង និងសួ​តរបស់យើ​ងអាច​ទ្រាំទ្រ​រួចឬអត់។ ខ្ញុំក៏គិ​តចង់ត្រឡប់​ទៅខាងក្រោមវិ​ញ ខណៈ​ពេលដែលថ្ងៃជិ​ត​អស្តង្គត ហើយផ្លូ​វដែ​ល​នៅពី​មុខយើង ហាក់ដូ​ចជាកាន់តែឆ្ងាយទៅៗគ្មា​នទីបញ្ចប់។

ទោះជា​យ៉ាងណា​ក៏ដោ​យ មាន​ពេលខ្លះ​ ខ្ញុំបា​នមើល​ទៅជួរភ្នំ ហើយក៏​បានដឹងថា ជំហាន​នីមួយៗ​ដែ​ល​ខ្ញុំ​បាន​បោះ​ទៅមុ​ខ កំពុង​តែនាំខ្ញុំឲ្យកាន់តែជិតទៅដល់កំពូល​ភ្នំ។ បើខ្ញុំ​គ្រាន់តែបន្តដើរទៀត​ ខ្ញុំមុខជា​នឹ​ងបានទៅដល់គោលដៅ។  ការ​គិតដូចនេះ បានជួយ​ឲ្យខ្ញុំបន្តដំណើរទៅមុខទៀ​ត។

ការ​នេះ​បាន​ធ្វើឲ្យខ្ញុំនឹកចាំសេចក្តីបង្រៀនរ​បស់សា​វ័កប៉ុល ពេល​ដែលគាត់បញ្ជាក់​យើងថា “សេចក្តី​​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ”(រ៉ូម ១៣:១១)។ ពេល​ថ្ងៃមួយ​ទៀត​បាន​មកដល់ គឺមានន័យថា​ យើងរស់នៅកា​ន់តែជិតដ​ល់ថ្ងៃដ៏អ​ស្ចារ្យ បានមួ​យថ្ងៃទៀតហើ​យ គឺ​កាន់​តែជិ​តដ​ល់​ថ្ងៃដែ​ល​យើង​នឹង “បាន​ជួប” …

លះបង់កញ្ចក់ឆ្លុះមុខរបស់យើង

ពេលលោកម៉ូសេបានប្រមូលពួកកូនចៅអ៊ីស្រាអែល ឲ្យចាប់ផ្តើមសាងសង់ត្រសាលជំនុំ(និក្ខមនំ ៣៥-៣៩) គាត់បានហៅលោកបេតសាលាល ដែលជាជាងដ៏ចំណាន ឲ្យមកជួយការងារចម្លាក់លម្អរ។ គេក៏បានឲ្យពួកស្រ្តីប្រគល់កញ្ចក់ឆ្លុះមុខធ្វើពីលង្ហិន ដើម្បីយកទៅផលិតចានក្លាំពីលង្ហិន សម្រាប់ប្រើក្នុងត្រសាលជំនុំ(៣៨:៨)។ ពួកគេក៏បានលះបង់កញ្ចក់ឆ្លុះមុខនោះ ដើម្បីជួយរៀបចំឲ្យមានកន្លែង សម្រាប់ឲ្យព្រះវត្តមានព្រះគង់នៅខាងក្នុង។

ចុះបើសិនជាគេឲ្យយើងលះបង់កញ្ចក់ឆ្លុះមុខរបស់យើងវិញ តើយើងនឹងគិតយ៉ាងណា? មនុស្សភាគច្រើនមុខជាមានការពិបាក បើសិនជាពួកគេត្រូវរស់នៅ  ដោយគ្មានកញ្ចក់ឆ្លុះមុខប្រើ។  គេមិនដែលដកហូតកញ្ចក់ឆ្លុះមុខពីយើងទេ  តែការលះបង់របស់ស្ត្រីជនជាតិយូដា បានបង្រៀនយើងថា ការគិតពីសម្រស់ខ្លួនឯងពេក គឺមិនល្អទេ។ វាអាចធ្វើឲ្យយើងគិតពីខ្លួនឯងខ្លាំងពេក ហើយមិនបានគិតពីអ្នកដទៃឲ្យបានគ្រប់គ្រាន់។

ពេលដែលយើងមិនខ្វល់ពីរូបរាង្គរបស់ខ្លួនឯង ដែលយើងបានឃើញក្នុងកញ្ចក់ ហើយនឹកចាំថា ព្រះទ្រង់ស្រឡាញ់យើង ទោះយើងភាពខ្វះចន្លោះយ៉ាងណា នោះយើងអាចចាប់ផ្តើម “ស្វែងរកតែប្រយោជន៍ មិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះឡើយ តែត្រូវស្វែងរកប្រយោជន៍អ្នកដទៃផងដែរ”(ភីលីព ២:៤)។

យើងងាយនឹងវង្វេង នៅក្នុងការស្រឡាញ់ខ្លួនឯង តែយើងក៏ងាយនឹងរកឃើញអំណរ ក្នុងការស្រឡាញ់អ្នកដទៃ។ ឬអាចនិយាយបានម្យ៉ាងទៀតថា អាថ៌កំបាំងនៃសុភមង្គល មិនស្ថិតនៅត្រង់ការមានរូបសម្រស់ស្អាតនោះទេ តែស្ថិតនៅត្រង់ការរៀបចំចិត្តឲ្យបានត្រឹមត្រូវ ដោយលះបង់ជីវិត និងអាត្មាខ្លួនឯង ដោយក្តីស្រឡាញ់។-David Roper

ការសម្រាកយ៉ាងសុខសាន្ត

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងប្រាយអិន(Brian) កូនប្រុសរបស់ខ្ញុំ បាននាំគ្នាដឹកជញ្ជូនសម្ភារៈមួយចំនួន ទៅកសិដ្ឋានរបស់មិត្តភក្តិយើងម្នាក់ នៅតំបន់ដាច់ស្រយ៉ាលក្នុងរដ្ឋអ៊ីដាហូ។ គេមិនមានផ្លូវថ្នល់ សម្រាប់បើកឡានចូលក្នុងតំបន់នោះទេ គឺមានតែផ្លូវលំ ដែលឡានរបស់ខ្ញុំមិនអាចបើកបរបាន។ ដូចនេះ លោករ៉ាប(Ralph) ដែលជាអ្នកគ្រប់គ្រងវ័យក្មេង របស់កសិដ្ឋាននោះ ក៏បានឲ្យយើងឈប់នៅចុងផ្លូវ ដើម្បីឲ្យគាត់មកទទួលយើង ដោយរទេះសេះ ដែលអូសទាញដោយសត្វលាកាត់មួយគូ។ នៅតាមផ្លូវទៅកាន់កសិដ្ឋាននោះ ខ្ញុំក៏បាននិយាយគ្នាលេងជាមួយលោករ៉ាប ហើយខ្ញុំក៏បានដឹងថា គាត់បានរស់នៅក្នុងដីកសិដ្ឋាននោះពេញមួយឆ្នាំៗ។ ខ្ញុំក៏បានសួរគាត់ថា “នៅរដូវរងា តើអ្នកមានការពិបាកក្នុងការរស់នៅទេ?” ខ្ញុំសួរដូចនេះ ព្រោះខ្ញុំដឹងថា នៅតំបន់ដាច់ស្រយ៉ាលដូចនេះ  រដូវរងារគឺមានរយៈពេលវែង ហើយមានការពិបាកណាស់ ហើយម្យ៉ាងទៀត កសិដ្ឋានមិនមានអគ្គីសនី ឬសេវាទូរស័ព្ទទេ  គឺមានតែវិទ្យុទាក់ទងផ្កាយរណប។ គាត់ក៏បាននិយាយយឺតៗថា “ជាការពិតណាស់ នៅទីនេះមានសភាពស្ងប់ស្ងាត់ល្អណាស់”។

នៅថ្ងៃ ដែលយើងទទួលរងសំពាធគ្រប់បែបយ៉ាង ក្នុងការរស់នៅ ជួនកាល យើងស្រេកឃ្លានសន្តិភាព និងភាពស្ងប់ស្ងាត់។ បរិយ៉ាកាសមានសម្លេងរំខានច្រើនពេក ហើយក៏មានមនុស្សនៅក្បែរយើងច្រើនពេក បានជាយើងចង់ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។ តើយើងអាចរកកន្លែងស្ងប់ស្ងាត់ ដើម្បីសម្រាកឬទេ? ជាការពិតណាស់ យើងពិតជាអាចរកបានកន្លែងស្ងប់ស្ងាត់។  ពេលយើងអាចចំណាយពេលមួយភ្លែត  ដើម្បីជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់  និងសេចក្តីមេត្តាករុណារបស់ព្រះ  ហើយផ្ទេរគ្រប់ទាំងបន្ទុកដល់ទ្រង់ យើងនឹងរកឃើញកន្លែងដ៏ស្ងប់ស្ងាត់ ដែលមានពេញដោយព្រះវត្តមានព្រះ និងសន្តិភាព។-David…

ចូលជ្រកក្នុងព្រះអង្គ

កាលនៅពីក្មេង ក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះមួយខ្នងដែលឪពុកខ្ញុំបានសង់ ក្នុងតំបន់ខាងលិច នៃទីក្រុងដាន់ខិនវីល រដ្ឋតិចសាស់។ ផ្ទះរបស់យើងមានផ្ទះបាយដ៏តូច ដែលមានតុសម្រាប់ញំាអាហារជុំគ្នា និងមានបន្ទប់គេងពីរ ហើយមានបន្ទប់ធំមួយ ដែលមានជើងក្រានកម្តៅផ្ទះដ៏ធំដែលធ្វើពីថ្ម ដែលយើងអាចដុតអុសដែលមានប្រវែងកន្លះម៉ែត្របាន។ ជើងក្រានកម្តៅផ្ទះនោះ ជាកន្លែងកម្តៅ ដែលសំខាន់ជាងគេនៅក្នុងផ្ទះយើង នៅរដូវរងា។

នៅក្នុងគ្រួសារខ្ញុំ មានមនុស្ស៥នាក់ ដែលមានឪពុក និងម្តាយរបស់ខ្ញុំ បងស្រី បងប្អូនជីដូនមួយ និងខ្ញុំ។ ដោយសារយើងមានបន្ទប់គេងតែពីរ ខ្ញុំក៏បានគេងនៅលើកម្រាលព្រុំ នៅលើវេរ៉ង់ដា ពេញមួយឆ្នាំ។  ការគេងនៅទីនោះ  មានភាពសប្បាយរីករាយ  នៅរដូវក្តៅ តែត្រជាក់ខ្លាំង នៅរដូវរងា។

ខ្ញុំនៅចាំថា ដោយសារអាកាសធាតុត្រជាក់ពេក ពេលខ្ញុំចេញពីបន្ទប់ទទួលភ្ញៀវដែលមានភាពកក់ក្តៅ ចូលទៅក្នុងវេរ៉ង់ដាម្តងៗ ខ្ញុំត្រូវរត់ ឬដើរជំទើតចុងជើងឲ្យលឿន ពីលើរនាបឈើដ៏ត្រជាក់ ដោយជើងទទេ ហើយលោតទៅលើគ្រែគេង និងកប់ខ្លួននៅក្រោមគំនរភួយ។ បន្ទាប់មក ពេលដែលមានទឹកកក់ធ្លាក់ ឬមានភ្លៀងធ្លាក់លាយទឹកកក ឬមួយព្រឹលធ្លាក់មកលើផ្ទះរបស់យើង ហើយខ្យល់បក់ថ្ងួចថ្ងូរខាងក្រោមដំបូលផ្ទះ ដូចសម្លេងសត្វឆ្កែចចកមួយហ្វូងកំពុងលូ  ខ្ញុំក៏បានសង្ងំនៅក្នុងជម្រកដ៏សុខសាន្តនោះ។  ម្តាយខ្ញុំធ្លាប់និយាយថា ខ្ញុំបានចូលសម្ងំ ដូចសត្វល្អិតជ្រកក្រោមកម្រាលព្រំ។ ត្រង់ចំណុចនេះ តើមានក្មេងណា ដែលមានអារម្មណ៍ថាកក់ក្តៅ និងមានសុវត្ថិភាពដូចនេះទេ។

សព្វថ្ងៃនេះ ខ្ញុំដឹងថា ខ្ញុំអាចរកឃើញសុវត្ថិភាពដ៏ប្រសើរបំផុត នៅក្នុងព្រះ។…