ព្រះទ្រង់ជ្រាបអំពីអារម្មណ៍របស់យើង
ដោយមិនអាចស៊ូទ្រាំទៀតបាន អ្នកស្រីស៊ីអេរ៉ា(Sierra) បានទួញសោក ដោយសារកូនប្រុសរបស់គាត់ កំពុងតយុទ្ធនឹងការញៀនថ្នាំ។ គាត់និយាយថា “ខ្ញុំមានអារម្មណ៍មិនល្អទេ។ តើព្រះទ្រង់គិតថា ខ្ញុំគ្មានជំនឿ ដោយសារខ្ញុំតែងតែយំ រៀងរាល់ពេលអធិស្ឋានឬ?”
ខ្ញុំក៏បាននិយាយថា “ខ្ញុំមិនដឹងថា ព្រះអង្គគិតយ៉ាងណាទេ”។ “ប៉ុន្តែ ខ្ញុំដឹងថា ព្រះអង្គអាចជួយឲ្យយើងមានអារម្មណ៍ល្អឡើងវិញ ។ គឺមិនមានន័យថា ព្រះអង្គមិនជ្រាបថា យើងកំពុងមានអារម្មណ៍យ៉ាងណានោះទេ”។ ខ្ញុំក៏បានអធិស្ឋាន ហើយយំជាមួយអ្នកស្រីស៊ីអេរ៉ា ខណៈពេលដែលយើងកំពុងតែទូលអង្វរ សូមព្រះអង្គជួយកូនប្រុសគាត់ ឲ្យមានសេរីភាពរួចផុតពីការញៀន។
ព្រះគម្ពីរបានចែង អំពីឧទាហរណ៍ជាច្រើន អំពីមនុស្សដែលកំពុងតយុទ្ធនឹងបញ្ហា។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៤២ បានបង្ហាញចេញនូវជម្រៅចិត្តគាត់ ដែលចង់ពិសោធន៍នឹងសន្តិភាព នៃព្រះវត្តមានដ៏ស្ថិតស្ថេរ និងមានអំណាចរបស់ព្រះ។ គាត់ក៏បានទទួលស្គាល់ទឹកភ្នែក និងការសោកសង្រេង ដែលគាត់មាន ដោយសារបញ្ហារបស់គាត់។ ភាពវឹកវរក្នុងចិត្តគាត់ បានបង្ហាញចេញមក ដោយការសរសើរដំកើង ដោយទំនុកចិត្ត ដោយគាត់បានរំឭកខ្លួនគាត់ អំពីសេចក្តីស្មោះត្រង់របស់ព្រះ។ វិញ្ញាណគាត់ក៏បានទទួលការលើកទឹកចិត្ត ហើយគាត់ក៏បានសរសេរថា “ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្តីជំនួយ ហើយជាព្រះនៃអញ”(ខ.១១)។ គំនិតគាត់មានការប្រទាញប្រទង់រវាងការអ្វីដែលគាត់បានដឹងអំពីព្រះ និងការពិតមិនអាចបដិសេធបាន នៃអារម្មណ៍ដែលគាត់មិនអាចស៊ូទ្រាំបាន។
ព្រះទ្រង់បានរចនាយើងមក ឲ្យមានរូបដូចអង្គទ្រង់ និងឲ្យមានអារម្មណ៍។ ទឹកភ្នែកដែលយើងមានសម្រាប់អ្នកដទៃ បើកបង្ហាញពីក្តីស្រឡាញ់ និងការអាណិត…
ឆាប់នឹងស្តាប់ ក្រនឹងខឹង យឺតនឹងនិយាយ
ថ្ងៃទី ៦
អាន យ៉ាកុប ១:១៩-២១
ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានម្នាក់ ខ្ញុំធ្វើការក្នុងបរិយាកាសដ៏មមាញឹក និងធ្វើអ្វីៗលឿនៗ និងស្ថិតក្នុងភាពតានតឹង។ កាលពីពេលថ្មីៗនេះ ខ្ញុំបានរកឃើញថា ខ្ញុំមានការអាក់អន់ចិត្តនឹងការងាររបស់ខ្ញុំ ដោយត្អូញត្អែរជាញឹកញាប់ទៅកាន់អ្នកផ្សេងទៀតថា ការងារពិបាកពេកហើយ ហើយមានអារម្មណ៍ជូរចត់ ចំពោះបន្ទុកការងារ។
ពេលណាយើងប្រឈមមុខនឹងស្ថានភាព និងមនុស្សដែលលំបាក យើងច្រើនតែប្រតិកម្មទៅវិញ ដោយកំហឹង…
តើសេចក្តីល្បួងមកពីព្រះឬ?
ថ្ងៃទី៥
អាន យ៉ាកុប ១:១៦-១៨
ពីរសប្តាហ៍បន្ទាប់ពីបុណ្យណូអែល ខ្ញុំបានបើកមើលលិខិតមួយច្បាប់ ដោយចិត្តរំភើបរីករាយ ដែលផ្ញើមកពីម្ដាយរបស់ខ្ញុំ ហើយសើចតិចៗម្នាក់ឯង នៅពេលខ្ញុំបានឃើញពាក្យអគុណ ដែលបានសរសេរដោយដៃ នៅលើក្រដាស់តូចមួយសន្លឹកនោះ។ គាត់បានរំឭកខ្ញុំ អំពីសារៈសំខាន់នៃអាកប្បកិរិយាល្អ ហើយខ្ញុំមានអារម្មណ៍ថា សំណេររបស់គាត់ គឺជាការអរគុណពិតមែន ដូចជាការក្រើនរំឭក ឲ្យខ្ញុំផ្ញើសំបុត្រសម្រាប់បុណ្យណូអែលផងដែឬ។…
ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?
ថ្ងៃទី៤
ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?
អាន យ៉ាកុប ១:១២
កាលពីពីរបីឆ្នាំមុន ខ្ញុំបានជួបនឹងបុរសម្នាក់ ដែលរឿងរ៉ាវរបស់គាត់បានប៉ះពាល់ចិត្ត និងបានបណ្តុះគំនិតខ្ញុំ។
គាត់បានមកពីគ្រួសារអ្នកមានស្តុកស្តុម្ភមួយ ជាគ្រួសារមានឥទ្ធិពលដែលមានជំនឿខុសគ្នា។ នៅពេលដែលគាត់ចាកចេញពីផ្ទះដើម្បីទៅរៀននៅមហាវិទ្យាល័យ គាត់បានស្គាល់ព្រះយេស៊ូវ ហើយបានថ្វាយជីវិតរបស់គាត់ ដល់ព្រះអង្គ។ ឪពុកម្តាយរបស់គាត់បានជំទាស់ដាច់ខាតចំពោះការនេះ ព្រមទាំងទាមទារឲ្យគាត់បោះបង់ជំនឿថ្មីរបស់គាត់ចោល ប៉ុន្តែ គាត់បានបន្តប្រកាន់ខ្ជាប់ ទោះបីជាឪពុកម្តាយរបស់គាត់បានកាត់កាល់គាត់ចេញពីមរតកក៏ដោយ។ គាត់នៅតែមានក្តីសង្ឃឹមសម្រាប់មនុស្សជាទីស្រឡាញ់របស់គាត់…
ក្រ តែមាននៅក្នុងព្រះ
ថ្ងៃទី៣
ក្រ តែមាននៅក្នុងព្រះ
អាន យ៉ាកុប ១:៩-១១
ខ្ញុំបានច្រើនវ័យធំឡើងក្នុងគ្រួសារដែលមានជីវភាពមធ្យម ដូចនេះ មានពេលជាច្រើននៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំប្រាថ្នាសូមឲ្យខ្ញុំមានជាងនេះ។ ពេលបច្ចុប្បន្ននេះ ខ្ញុំមានការច្រណែន នៅពេលដែលខ្ញុំឃើញមិត្តភក្តិរបស់ខ្ញុំទិញឡានថ្មី និងញ៉ាំអាហារនៅកន្លែងថ្លៃៗ។ ខ្ញុំដឹងថា មិត្តភក្តិទាំងនោះ ជាគ្រីស្ទបរិស័ទដែលមានជំនឿដ៏ខ្ជាប់ខ្ជួន តែពេលនោះ ខ្ញុំមិនបានគិតដល់រឿងនេះឡើយ(ដូច្នេះ ខ្ញុំចៀសមិនរួច នឹងការចោទប្រកាន់ពួកគេថាមានភាពសម្ភារៈនិយម)។…
តើជីវិតអ្នកបានសង់នៅលើថ្មដា ឬដីខ្សាច់?
តើជីវិតអ្នកបានសង់នៅលើថ្មដា ឬនៅលើដីខ្សាច់? នេះជាសំណួរ ដែលតម្រូវឲ្យយើងជីកឲ្យជ្រៅ ចូលទៅក្នុងគ្រឹះរបស់យើង ប៉ុន្តែ វានឹងមានឥទ្ធិពលដ៏អស្ចារ្យមកលើរបៀបដែលយើងជម្នះខ្យល់ព្យុះនៃជីវិត។ បទគម្ពីរម៉ាថាយ ៧:២៤-២៩ បានចែងថា អ្នកដែលសង់ជីវិតខ្លួន នៅលើថ្មដា គឺជាមនុស្សមានប្រាជ្ញា។ គឺជាជីវិតដែលដែលពឹងផ្អែកទៅលើព្រះតែប៉ុណ្ណោះ ហើយបានសង់ឡើង ដោយស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ។ ជីវិតដែលសង់នៅលើដីខ្សាច់ គឺជាជីវិតដែលស្វែងរកក្តីសុខ នៅក្នុងទ្រព្យសម្បត្តិមិនស្ថិតស្ថេរ ការប្រឹក្សាយោបល…
ព្រះបន្ទូលសន្យាទី ៣ ព្រះទ្រង់មិនទុកឲ្យអ្នកធ្វើដំណើរតែឯងនោះទេ
ការរំខាន និងការបាត់បង់ ដែលបណ្តាលមកពីកូវីឌ ១៩ ហាក់ដូចជាគ្មានភាពធូរស្រាលសោះ តែយើងអាចបន្ថយការឈឺចាប់ ដែលយើងកំពុងមានក្នុងពេលនេះ ដោយដឹងថា ព្រះអង្គមិនទុកឲ្យយើងនៅឯកោឡើយ។
ចូរយើងពិចារណា អំពីអ្នកដែលព្រះទ្រង់បានប្រើ ដើម្បីជួយយើង សូម្បីតែនៅក្នុងពេលដែលមានបញ្ហាប្រឈម និងពិបាកលើសធម្មតា(ហេព្រើរ ១៣:១-២)។ មនុស្សជាទីស្រឡាញ់របស់យើងមិនល្អឥតខ្ចោះទេ តែយើងអាចគិតថា ព្រះទ្រង់បានប្រើពួកគេជាឧបករណ៍ នៃព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ…
ព្រះបន្ទូលសន្យាបី៣យ៉ាង សម្រាប់ជួយយើង ឲ្យឆ្លងកាត់ពេលថ្ងៃនេះ
“ខ្ញុំសង្ឃឹមថា នឹងបានជួបអ្នកម្តងទៀត នៅឆ្នាំក្រោយ”។ “ខ្ញុំសង្ឃឹមថា គេនឹងរកឃើញវ៉ាក់សាំង ក្នុងពេលឆាប់ៗ”។ “ខ្ញុំសង្ឃឹមថា ខ្ញុំអាចទៅធ្វើដំណើរកម្សាន្ត នៅឆ្នាំនេះ”។
យើងប្រហែលជាមិនបានដឹងថា យើងបានប្រើពាក្យ “សង្ឃឹម” ប៉ុន្មានដងហើយទេ នៅក្នុងការសន្ទនារបស់យើង នៅក្នុងឆ្នាំនេះ។ ឆ្នាំចាស់បានកន្លងផុតទៅហើយ យើងប្រហែលជាមានអារម្មណ៍ថា អស់សង្ឃឹម ចំពោះពាក្យសម្តីដែលយើងបាននិយាយ។
ប៉ុន្តែ…
តើយើងត្រូវពិនិត្យមើលចំណុចអ្វីខ្លះ នៅក្នុងការណាត់ជួប ជាលក្ខណៈស្នេហា?
តើទំនាក់ទំនងស្នេហា ដែលព្រះទ្រង់សព្វព្រះទ័យ មានលក្ខណៈដូចម្តេចខ្លះ? ព្រះគម្ពីរប៊ីបបានផ្តល់ឲ្យនូវប្រាជ្ញា និងការដឹកនាំជាច្រើន សម្រាប់អាពាហ៍ពិពាហ៍ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះ ប៉ុន្តែ ព្រះគម្ពីរប៊ីបមិនបានប្រាប់យើងជាជំហានៗ អំពីវិធីសាស្រ្តស្វែងរកទំនាក់ទំនងស្នេហាដែលព្រះទ្រង់សព្វព្រះទ័យនោះទេ។ ជួនកាល បញ្ហានេះនាំឲ្យយើងមានអារម្មណ៍នឿយណាយ ហើយមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាបានបោះបង់យើងចោល ប៉ុន្តែ ព្រះនៃយើងបានសន្យាថា ព្រះអង្គមិនដែលចាកចោលយើងឡើយ(ចោទិយកថា ៣១:៦)។ ព្រះអង្គជាគ្រូបង្រៀនដែលមានព្រះទ័យអត់ធ្មត់ ហើយព្រះអង្គមានផែនការដ៏ល្អ…
ហេតុអ្វីការមើលរូបអាសអាភាស មានគ្រោះថ្នាក់យ៉ាងនេះ?
ហេតុអ្វីមនុស្សជាច្រើនចូលចិត្តមើលរូបអាសអាភាស? គេបានមើលវា ហាក់ដូចជាមិនមានបញ្ហាអ្វីទេ មែនទេ? រូបអាសអាភាសបានក្លាយជា ផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ របស់ពួកគេ។ តាមពិត “រូបអាសអាភាស” គឺជាចំណីភ្នែក និងអារម្មណ៍ដ៏គ្រោះថ្នាក់។
ប៉ុន្តែ តើវាគ្រាន់តែជាបញ្ហាដែលកើតមានជាធម្មតាមែនឬ? ការមើលរូប ឬវីដេអូអាសអាភាស ពីដំបូង ធ្វើឲ្យមានចិត្តរំភើប។ តែមិនយូរប៉ុន្មាន វាក៏បានក្លាយជាទម្លាប់ ក្នុងការរស់នៅ។ វាក៏បានគ្រប់គ្រង និងទាមទាយើង ឲ្យផ្តោតចិត្តទៅលើវា ហើយយើងក៏មានអារម្មណ៍ថា យឺតពេលហើយ វាមិនព្រមដោះលែងយើងទេ។ វាមានផលប៉ះពាល់មកលើការឲ្យតម្លៃខ្លួនឯង ទំនាក់ទំនង សមត្ថភាពនៅក្នុងការបើកចំហរ ការរំពឹងចង់បានខាងផ្លូវភេទ ហើយក៏ប៉ះពាល់សុខភាពផ្លូវចិត្តផងដែរ។ វាមិនមែនជាអាថ៌កំបាំងដ៏អាក្រក់តូចមួយ តែវាមានគ្រោះថ្នាក់ និងនាំមកនូវការបង្ខូចបំផ្លាញ ដែលនាំឲ្យយើងមានការភ័យខ្លាច និងអាម៉ាស់។
ប៉ុន្តែ ព្រះគម្ពីរប៊ីបបានផ្តល់ឲ្យនូវក្តីសង្ឃឹម សេរីភាពពិតប្រាកដ រួចផុតពីចំណងរបស់វា។ ទោះអ្នកមានបទពិសោធន៍យ៉ាងណាជាមួយរូបអាសអាភាស ឬមានអារម្មណ៍ថា ជាប់អន្ទាក់វាខ្លាំងយ៉ាងណាក៏ដោយ ក៏វានៅតែមិនអាចធំ និងមានអំណាចលើសព្រះ ដែលស្រឡាញ់យើងនោះឡើយ។
ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ហើយអាន ដោយឥតគិតថ្លៃ។