តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Joe Stowell

ការនឹកចំាអំពីសម្បកកញ្ចប់របស់អំណោយ

ក្រុមគ្រួសាររបស់ខ្ញុំ បានប្រារព្ធពិធីបុណ្យណូអែលជារៀងរាល់ឆ្នាំ នៅផ្ទះយើង ហើយនៅឆ្នាំខ្លះកម្មវិធីមានលក្ខណៈ ដូចឆ្នាំមុនៗ។ ដែលក្នុងនោះ ពេលដែលក្មេងៗកំពុងបើកអំណោយថ្ងៃបុណ្យណូអែល ម៉ាធី(Martie)ភរិយារបស់ខ្ញុំបានប្រាប់ពួកគេ ឲ្យរក្សាទុកក្រដាស់ខ្ចប់កាដូនោះ សម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយទៀត។ ម៉ាធីចូលចិត្តចែកអំណោយល្អៗ ប៉ុន្តែ នាងក៏ចូលចិត្តវេចខ្ចប់កាដូឲ្យបានស្អាត។ ការរុំ ឬវេចខ្ចប់ឲ្យបានស្អាត ក៏ជាផ្នែកមួយនៃរូបសម្រស់របស់អំណោយផងដែរ។

ការនេះបានធ្វើឲ្យខ្ញុំគិត អំពីការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ ធ្វើជាអំណោយ នៃការប្រោសលោះមនុស្សទាំងអស់ឲ្យរួចពីបាប ដែលក្នុងនោះ ព្រះអង្គក៏បានសម្រេចព្រះទ័យដណ្តប់ព្រះកាយព្រះអង្គ ធ្វើជាអំណោយផងដែរ។ ព្រះអង្គអាចដណ្តប់ព្រះកាយព្រះអង្គ ដោយគ្រឿងដែលបង្ហាញពីអំណាច ដែលគួរឲ្យភ្ញាក់ផ្អើល ដោយធ្វើឲ្យផ្ទៃមេឃភ្លឺចែងចាំង ដោយពន្លឺភ្លឺព្រោងព្រាតនៃព្រះវត្តមានព្រះអង្គ។    ផ្ទុយទៅវិញ   ព្រះអង្គបានសម្រេចព្រះទ័យដណ្តប់ព្រះកាយ “ឲ្យមានរូបជាមនុស្ស”(ភីលីព ២:៧) ដែលផ្ទុយពីរូបសម្រស់ដ៏រុងរឿង នៅក្នុងបទគម្ពីរលោកុប្បត្តិ ១:២៦។

ហេតុអ្វីបានជាការដណ្តប់ព្រះកាយ សំខាន់យ៉ាងនេះ? ពីព្រោះព្រះអង្គអាចរងទុក្ខវេទនាដូចជាយើងរាល់គ្នាដែរ ពេលដែលព្រះអង្គមានរូបជាមនុស្ស។ ព្រះអង្គបានឆ្លងកាត់ភាពឯកកោ និងការក្បត់របស់មិត្តសំឡាញ់។ ព្រះអង្គបានទទួលភាពអាម៉ាសជាសាធារណៈ ដោយគេយល់ច្រឡំ ហើយចោទបង្ខូចព្រះអង្គ។ និយាយឲ្យខ្លី ព្រះអង្គបានទទួលការឈឺចាប់របស់យើង។ ហេតុនេះហើយ បានជាអ្នកនិពន្ធព្រះគម្ពីរហេព្រើបានប្រាប់យើងថា យើងអាច “មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ហេព្រើ ៤:១៦)។

ពេលយើងគិតអំពីអំណោយនៃព្រះយេស៊ូវ ក្នុងរដូវកាលនៃបុណ្យណូអែលឆ្នាំនេះ សូមនឹកចាំ អំពីសម្បកកញ្ចប់ នៃអំណោយដែលព្រះប្រទានមកមនុស្សលោកផងដែរ!-Joe Stowell

តើអ្នកកាន់ខាងណា?

ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិក ទីប្រឹក្សាម្នាក់ ក្នុងចំណោមទីប្រឹក្សាជាច្រើនរបស់លោកប្រធានាធិបតីលីនខិន(Lincoln) បានមានប្រសាសន៍ថា គាត់អរព្រះគុណព្រះខ្លាំងណាស់ ដែលព្រះអង្គបានកាន់ខាងកងទ័ពរបស់គាត់។ ពេលនោះ  លោកលីនខិនបានឆ្លើយតបថា “លោក ខ្ញុំមិនខ្វល់ថា ព្រះកាន់ខាងយើងឬក៏អត់ទេ តែអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺ តើយើងនៅកាន់ខាងព្រះអង្គឬអត់? ដ្បិតព្រះទ្រង់តែងតែកាន់ខាងមនុស្សត្រូវជានិច្ច”។

យើងប្រហែលជាគិតថា ព្រះអង្គគំាទ្រផែនការ ទស្សនវិស័យ ការសម្រេចចិត្ត និងសេចក្តីប៉ងប្រាថ្នារបស់យើង។ ប៉ុន្តែ វាមិនងាយស្រួលដូចយើងគិតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសាសន៍របស់លោកលីនខិន បានរំឭកយើងថា សូម្បីតែផែនការដ៏ល្អបំផុតរបស់យើង ក៏ប្រហែលជាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យសូម្បីតែបន្តិច។

ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងចង់កាន់នៅខាងព្រះ បានជាគាត់ទូលអង្វរព្រះអង្គថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ ពេលដែលយើងយកគំរូតាមអ្នកនិពន្ធទំនុកដំកើង ដោយ “ចូលទៅជិតព្រះអង្គ”(៧៣:២៨) នោះយើងអាចដឹងច្បាស់ថា ព្រះអង្គកាន់ខាងយើង ដោយព្រះវិញ្ញាណព្រះអង្គជួយឲ្យយើង ថ្លឹងថ្លែងចិត្តគំនិត និងសកម្មភាពរបស់ខ្លួនឯង ឲ្យត្រូវតាមផ្លូវព្រះអង្គ ដែលតែងតែត្រឹមត្រូវជានិច្ច។

ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងកាន់នៅខាងព្រះអង្គទេ? ការកាន់នៅខាងព្រះអង្គ គឺមានន័យថា យើងនឹងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់លោកិយដែលនៅជុំវិញខ្លួនយើង នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។ ការចូលទៅជិតព្រះអង្គ នឹងនាំឲ្យយើងចេះអត់ទោសឲ្យ និងប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌ ហើយស្វែងរកសន្តិភាព។…

សេចក្តីស្រឡាញ់ដែលចាក់ឫស

ពេលដែលខ្ញុំគិតអំពីភាពអស្ចារ្យគ្រប់យ៉ាង នៃស្នាព្រះហស្តដែលគួរឲ្យស្ងើចសរសើររបស់ព្រះ ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះដើមឈើយក្សសេខូយ៉ា។ ដើមឈើដ៏ធំអស្ចារ្យនេះ អាចលូតកម្ពស់ជិតដល់១០០ម៉ែត្រ ដោយមានអង្គត់ផ្ចឹត៦ម៉ែត្រ។ វាអាចរស់នៅបាន២ពាន់ឆ្នាំ ហើយថែមទំាំងអាចធន់នឹងភ្លើងឆេះព្រៃទៀតផង។ តាមពិត ភ្លើងឆេះព្រៃបានដុតបំបែកផ្លែដ៏រឹងរបស់ដើមសេខូយ៉ា ឲ្យបែកចេញគ្រាប់ព្រោះទៅលើដីរបស់ព្រៃ ដែលទទូលជីជាតិពីផេះរបស់ភ្លើងព្រៃនោះ។ គេប្រហែលជាយល់ថា អ្វីដែលអស្ចារ្យបំផុតនោះ គឺដើមឈើនេះអាចដុះនៅក្នុងដីទំហំ១ម៉ែត្រការេបួនជ្រុង ហើយអាចទប់កម្លាំងខ្យល់បក់ខ្លាំង។ កម្លាំងរបស់វាគឺស្ថិតនៅត្រង់ឫសរបស់វា ដែលតភ្ជាប់គ្នា ដោយប្រទាក់ក្រឡាជាមួយឫសដើមសេខូយ៉ាផ្សេងទៀត ដែលអាចចែកកម្លាំង និងជីវជាតិឲ្យគ្នាទៅវិញទៅមក។

ព្រះទ្រង់ក៏មានផែនការ ឲ្យយើងមានការតភ្ជាប់គ្នាយ៉ាងដូចនេះផងដែរ។ យើងអាចមានសមត្ថភាពឈរយ៉ាងមាំមួន ពេលមានខ្យល់ព្យុះនៃជីវិតបក់បោកមក ពេលដែលយើងទទួលសេចក្តីស្រឡាញ់ និងជំនួយទ្រទ្រង់ពីព្រះ និងពីគ្នាទៅវិញទៅមក។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរហេព្រើបានបង្រៀនយើង “កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ”(១៣:១៦)។ ដូចនេះ ចូរគិតអំពីការពិបាក ដែលយើងមាន  ក្នុងការទប់ទល់នឹងការអាក្រក់ បើសិនជាគ្មាននរណាម្នាក់តភ្ជាប់ឫសនៃកម្លាំង ជាមួយនឹងយើងទេនោះ។

យើងអាចរកឃើញកម្លាំងដ៏អស្ចារ្យ នៅក្នុងការរួបរួមគ្នា ដោយពាក្យលើកទឹកចិត្ត ការអធិស្ឋានទូលអង្វរ ការរួមសុខរួមទុក្ខជាមួយគ្នា ការប្រកៀកស្មាគ្នា ហើយពេលខ្លះ យើងគ្រាន់តែអង្គុយកំដរអ្នកមានទុក្ខ ក៏អាចបង្ហាញចេញនូវសេចក្តីស្រឡាញ់ផងដែរ។-Joe Stowell

មានកិត្តិយស ដែលបានដើរតាម

ថ្ងៃមួយ មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ បានទៅលេងទីក្រុងយេរូសាឡិម។ គាត់ក៏បានឃើញគ្រូសាសនាយូដាម្នាក់ កំពុងដើរកាត់ពីមុខជញ្ជាំងនៃការទូលអង្វរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះគ្រូដែលមានវ័យចាស់រូបនោះ គឺគាត់មានបុរសវ័យក្មេង៥នាក់ ដើរពីក្រោយគាត់។ ពួកគេកំពុងដើរឈ្ងោកមុខ និងដើរអូសជើង ដូចគ្រូរបស់ពួកគេដែរ។ ជនជាតិយូដានិកាយអ័រតូដុក ដែលបានឃើញពួកគេ ប្រាដកជាដឹងថា ពួកគេកំពុងធ្វើត្រាប់គ្រូរបស់ខ្លួន។ ពួកគេជា “សិស្ស ឬអ្នកដើរតាម”គាត់។

ក្នុងប្រវត្តិសាស្រ្តនៃសាសនាយូដា ការមានឯកសិទ្ធិធ្វើជា “អ្នកដើរតាម”គ្រូសាសនាយូដាប្រចាំតំបន់ គឺស្ថិតក្នុងចំណោមមុខនាទីដែលមានកិត្តិយសបំផុត សម្រាប់បុរសជនជាតិយូដា ឬជនជាតិអ៊ីស្រាអែល។ អ្នកដើរតាម តែងអង្គុយនៅទៀបជើងរបស់គ្រូខ្លួន ពេលគាត់បង្រៀន។ ពួកគេសិក្សាពាក្យសម្តីរបស់គាត់ ហើយមើលរបៀបដែលគាត់ប្រព្រឹត្ត និងឆ្លើយតបចំពោះបញ្ហាក្នុងជីវិត និងចំពោះអ្នកដទៃ។  អ្នកដើរតាមរាប់ថា ខ្លួនមានកិត្តិយសខ្ពង់ខ្ពស់បំផុត ដែលបានបម្រើគ្រូរបស់ខ្លួន សូម្បីតែនៅក្នុងកិច្ចការដ៏តូចបំផុតក៏ដោយ។ ហើយដោយសារពួកគេកោតសរសើរគ្រូរបស់ខ្លួន នោះពួកគេប្តេជ្ញាថា នឹងធ្វើឲ្យខ្លួនឯងមានលក្ខណៈដូចគាត់។

ពេលព្រះយេស៊ូវត្រាសហៅសិស្សរបស់ទ្រង់ ឲ្យដើរតាមព្រះអង្គ(ម៉ាថាយ ៤:១៩) ព្រះអង្គបានត្រាសហៅពួកគេ ដើម្បីឲ្យព្រះអង្គកែប្រែជីវិតរបស់ពួកគេ ឲ្យមានលក្ខណៈដូចព្រះអង្គ ហើយចែកផ្សាយអំពីព្រះទ័យស្រឡាញ់របស់ព្រះអង្គ ដល់អស់អ្នកដែលត្រូវការព្រះសង្រ្គោះ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានធ្វើជាអ្នកដើរតាមព្រះអង្គ ហើយយើងគួរតែបង្ហាញឲ្យគេដឹងថា យើងមានកិត្តិយសនោះមែន តាមរយៈការរស់នៅរបស់យើង។ យើងក៏បានទទួលការត្រាសហៅ ឲ្យធ្វើជាគំរូល្អដល់លោកិយ ដោយការនិយាយស្តី គិត និងប្រព្រឹត្តតាមព្រះយេស៊ូវ ដែលជាគ្រូ នៃវិញ្ញាណរបស់យើង។-Joe Stowell

ដកដៃចេញ

ខ្ញុំនៅចាំថា ខ្ញុំធ្លាប់ញាំផ្លែប៉ោមចងបន្តោកនឹងខ្សែ កាលនៅពីក្មេង ដែលនោះជាល្បែងកម្សាន្ត ដែលតម្រូវឲ្យខ្ញុំញាំផ្លែប៉ោមនោះ ដោយមិនប្រើដៃកាន់។ ការព្យាយាមខាំផ្លែប៉ោម នឹងធ្មេញ ដោយមិនប្រើដៃដូចនេះ គឺជាបទពិសោធន៍ដ៏ពិបាក។ ការនេះបានរំឭកខ្ញុំ អំពីសារៈសំខាន់នៃដៃរបស់យើង ដែលយើងប្រើញាំអាហារ ជម្រាបសួរ និងធ្វើកិច្ចការស្ទើរតែទាំងអស់ ដែលសំខាន់ចំពោះការរស់នៅរបស់យើង។

ពេលខ្ញុំអានបទគម្ពីរ ទំនុកដំកើង ៤៦:១០ ខ្ញុំមានការចាប់អារម្មណ៍ ចំពោះព្រះបន្ទូល ដែលបានប្រាប់ឲ្យខ្ញុំបង្អង់ឈប់សិន ឲ្យដឹងថា ព្រះអង្គជាព្រះ។ ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើ ពាក្យ “បង្អង់” គឺមានន័យថា “ឈប់ប្រឹងប្រែងទៀត” ឬតាមន័យត្រង់ គឺមានន័យថា “ទម្លាក់ដៃចុះក្រោម”។

បើយើងមើលតែមួយភ្លែត បទគម្ពីរនេះហាក់ដូចជាពិបាកនឹងឲ្យយើងអនុវត្តតាម ព្រោះកាលណាយើងមានបញ្ហា យើងច្រើនតែគ្រប់គ្រងស្ថានភាព ដោយប្រើដៃយើងផ្ទាល់ ដើម្បីជាប្រយោជន៍របស់យើង។ តែក្នុងបទគម្ពីរនេះ ព្រះទ្រង់បានមានបន្ទូលឲ្យយើងដាក់ដៃចុះ ទុកឲ្យព្រះអង្គដោះស្រាយបញ្ហារបស់យើងវិញ ហើយសម្រាក ដោយទុកចិត្តថា ដំណោះស្រាយនៃបញ្ហានេះ គឺស្ថិតនៅក្នុងព្រះហស្តព្រះអង្គ។

ប៉ុន្តែ យើងអាចមានអារម្មណ៍សង្ស័យ ពេលដែលយើងដកដៃចេញ ហើយទុកឲ្យព្រះអង្គធ្វើការជំនួសយើង។ តែយើងនឹងលែងមានការសង្ស័យ ពេលដែលយើងជឿថា ព្រះទ្រង់ពិតជា “ទីពឹងជ្រក ក៏ជាកំឡាំងនៃយើង ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១) ហើយទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ(ខ.៧)។ នៅពេលដែលយើងមានបញ្ហា យើងអាចសម្រាក…

សម្អាតទូខោអាវ

ហូតមកដល់ថ្ងៃនេះ ខ្ញុំនៅចាំពេលដែលម្តាយរបស់ខ្ញុំ ប្រាប់ឲ្យខ្ញុំទៅសម្អាតបន្ទប់គេង។ ពេលនោះ ខ្ញុំក៏បានទៅបន្ទប់របស់ខ្ញុំ ដើម្បីចាប់ផ្តើមការបោសសម្អាត តាមតួនាទីរបស់ខ្ញុំ តែពេលខ្ញុំកំពុងរៀបចំបន្ទប់   ខ្ញុំស្រាប់តែចង់អានសៀវភៅរឿងកុមារ  ដែលខ្ញុំត្រូវរៀបតាមធ្នើសៀវភៅឲ្យមានរបៀប។ មិនយូរប៉ុន្មាន ការអានសៀវភៅរឿងកុមារក៏ត្រូវបានរំខាន ដោយសារម្តាយខ្ញុំប្រាប់ថា ៥នាទីទៀត គាត់នឹងឡើងមកមើលបន្ទប់ខ្ញុំ។ ដោយសារខ្ញុំមិនអាចសម្អាតបន្ទប់ឲ្យបានរៀបរយ នៅពេលនោះ ខ្ញុំក៏បានលាក់របស់របរ ដែលខ្ញុំរៀបមិនទាន់ នៅក្នុងទូខោអាវ រួចរៀបគ្រែគេងឲ្យស្អាត ហើយរង់ចាំគាត់ចូលក្នុងបន្ទប់ខ្ញុំ ដោយសង្ឃឹមថា គាត់នឹងមិនបើកទូខោអាវខ្ញុំមើលទេ។

ការនេះបានរំឭកខ្ញុំ អំពីការអ្វីដែលមនុស្សជាច្រើនបានធ្វើ ក្នុងជីវិតរបស់ខ្លួន។ យើងសម្អាតផ្នែកខាងក្រៅនៃជីវិតរបស់យើង ដោយសង្ឃឹមថា គ្មាននរណាបើកមើល “ទូខោអាវ”(ខាងវិញ្ញាណ) ដែលយើងបានលាក់ទុកនូវអំពើបាប ដោយលើកហេតុផល និងយកលេស ហើយបន្ទោសអ្នកដទៃ សម្រាប់កំហុសរបស់យើង។

បញ្ហាស្ថិតនៅត្រង់ថា ពេលដែលយើងល្អតែសម្បកក្រៅ យើងនៅតែអាចដឹងច្បាស់ អំពីភាពរញេរញ៉ៃ នៅខាងក្នុងវិញ្ញាណយើង។ អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើង ឲ្យចុះចូលនឹងព្រះ ដើម្បីឲ្យព្រះអង្គពិនិត្យមើល  ហើយសម្អាតយើងឲ្យស្អាត គឺដូចមានសេចក្តីចែងថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ។ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ  ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។  ចូរយើងអញ្ជើញព្រះអង្គឲ្យ ចូលពិនិត្យ ហើយសម្អាតជីវិតយើង ឲ្យបានគ្រប់ជ្រុងជ្រោយ។-Joe Stowell

លើកទង់ជ័យ

ក្ត្រីអេលីហ្សាបិត ទី២(Elizabeth II) បានគ្រងរាជ្យនៅចក្រភពអង់គ្លេស ជាង៦០ឆ្នាំមកហើយ។ ព្រះនាងបានគ្រងរាជ្យ ដោយព្រះទ័យសប្បុរស និងមេត្តា។ ព្រះនាងមានការលះបង់ នៅក្នុងការបម្រើប្រជាជនបានយ៉ាងប្រសើរ ហេតុនេះហើយបានជាគេស្រឡាញ់ និងគោរពព្រះនាងណាស់។ ហើយយើងអាចយល់អំពីអត្ថន័យនៃការដាក់ទង់ជ័យមួយ នៅលើរាជវាំងបាកឃីងហាំ(Buckingham)។ ពេលដែលមានទង់ជ័យ នៅពីលើរាជវាំងនោះ គឺមានន័យថា ព្រះនាងកំពុងប្រថាប់   នៅក្នុងព្រះរាជដំណាក់  ដែលជាបេះដូងនៃទីក្រុងឡុង។ ទង់ជ័យនោះជាការជូនដំណឹងដល់សាធារណៈជនថា ម្ចាស់ក្សត្រីកំពុងគង់នៅជាមួយរាស្រ្តរបស់ទ្រង់។

ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំថា ស្តេចរបស់យើង គឺអង្គព្រះយេស៊ូវ ក៏គង់នៅក្នុងចិត្តយើង ជាក្សត្រដែល “មិនដែលចាកចេញពីយើង ឬបោះបង់ចោលយើងឡើយ”(ហេព្រើ ១៣:៥)។ ការនេះពិតជាអស្ចារ្យសម្រាប់យើងណាស់  ប៉ុន្តែ តើទីបន្ទាល់នៃជីវិតរបស់យើង បានធ្វើឲ្យអ្នកដទៃដឹងថា ព្រះអង្គគង់នៅក្នុងចិត្តយើងឬទេ? បើសិនជាព្រះអង្គគង់នៅក្នុងចិត្តយើង នោះអ្នកដទៃប្រាកដជាអាចដឹងថា ព្រះអង្គគង់នៅមែន។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា យើងត្រូវធ្វើជា“អ្នកត្រាប់តាមព្រះ” ហើយ “ដើរក្នុងសេចក្តីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង” (អេភេសូរ ៥:១-២)។ កាលណាយើងបានអនុវត្តដូចនេះហើយ នោះគេនឹងបានឃើញថា យើងមានសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត(កាឡាទី ៥:២២-២៣)។

ដូចនេះ ចូរយើងបង្ហាញឲ្យគេឃើញទង់ជ័យនៃព្រះវត្តមានព្រះអង្គ…

ការជួបជុំនៅគ្រាចុងក្រោយ

ខ្ញុំមិន​ដែលភ្លេច​ពេ​ល​ដែ​លខ្ញុំនៅ​អ​ង្គុយ​កំដ​រ ក្បែរ​​គ្រែ​គេង​រ​បស់ឪ​ពុ​ក​ខ្ញុំ​ ដែល​កាលនោះ​ គាត់​អាច​ចំណាយ​ពេល​ជា​មួ​យ​យើ​ង តែ​ពីរ​បី​ថ្ងៃ​ទៀ​ត​ប៉ុ​ណ្ណោះ​ មុន​ពេល​គាត់​លា​ចា​ក​លោក​ ទៅ​នៅជា​មួយ​ព្រះ​អ​ស់ក​ល្ប​ជានិ​ច្ច។ ការលា​ចា​ក​លោក​រ​បស់​គាត់​​ នៅ​តែ​ប​ន្ត​ដក់​​ជាប់​ក្នុ​ង​ចិ​ត្ត​ខ្ញុំយ៉ា​ង​ខ្លាំង រហូតមក​ដ​ល់​ស​ព្វ​ថ្ងៃ​នេះ​។ ឪពុក​រប​ស់ខ្ញុំ​ ​តែងតែ​ត្រៀ​មខ្លួ​ន​ជួយ​ខ្ញុំជា​និ​ច្ច​។ ខ្ញុំអា​ចទូ​រស័ព្ទទៅ​គាត់ ​ពេលណា​ខ្ញុំត្រូ​វកា​រកា​រ​ប្រឹក្សា​យោ​បល។ ខ្ញុំនៅ​ចាំយ៉ា​ង​ច្បាស់​ ថ្ងៃ​ដែល​យើ​ង​បា​ន​ទៅ​ស្ទូច​ត្រី​ជា​មួយ​គ្នាប​ណ្តើរ ជជែក​គ្នាប​ណ្តើរ​អំពី​ព្រះ និងព្រះ​គម្ពី​រ ហើយខ្ញុំបា​ន​ទ​ទូ​ច​ឲ្យ​គាត់​និយា​យ​អំពី​​រឿង​ដ៏​សប្បាយ​រី​ករា​យ​រ​ប​ស់​គាត់​ កា​ល​ពី​ក្មេ​ង នៅក្នុ​ង​ក​សិដ្ឋា​ន​។

ប៉ុន្តែ ​ពេលដែ​ល​ឪពុ​ក​រប​ស់​ខ្ញុំផុ​ត​ដ​ង្ហើម ខ្ញុំ​ក៏​បាន​ដឹ​ង​ថា​ សេចក្តី​ស្លាប់​គឺ​​ជា​ការ​បញ្ច​ប់​ជីវិ​ត​លើផែ​នដី​ ហើយ​យើង​មិ​នអា​ចធ្វើ​ឲ្យ​អ្ន​ក​ស្លា​ប់ត្រ​ឡប់​មកវិ​ញបា​ន​ឡើ​យ។ ពេល​នោះ ​ខ្ញុំមា​ន​អា​រ្មណ៍​ថា​ ចិត្ត​រប​ស់​ខ្ញុំ​មាន​ចន្លោះប្រ​ហោង​ដ៏​ធំ​។

ប៉ុន្តែ សូម្បី​តែនៅ​ក្នុ​ង​ពេ​ល​ដែ​ល​មា​ន​ការ​បា​ត់​ប​ង់ និង​ការ​សោកសង្រេង​ដូច​នេះ​ក៏​ដោយ​ ក៏ព្រះ​ប​ន្ទូល​ព្រះ​នៅតែ​លើ​ក​ទឹក​​ចិត្តខ្ញុំ។ សាវ័ក​ប៉ុ​លបា​ន​ប​ង្រៀន​យើ​ងថា​ ​ពេលព្រះ​អម្ចា​ស់​យេ​ស៊ូវ​យាង​មកវិញ ​អ្នក​ដែ​លបា​ន​ស្លា​ប់​ក្នុង​ព្រះគ្រី​ស្ទ​មុន​ពេ​ល​នោះ​ នឹង​បាន​រស់​ឡើង​វិញ​ជា​មុ​នប​ង្អ​ស់ “រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។ នោះ​​ជា​ការជួ​បជុំគ្នា   ដែលខ្ញុំ​កំ​ពុង​ទ​ន្ទឹ​ង​រង់​ចាំ​!  ពេលនោះ​  ខ្ញុំមិ​ន​គ្រា​ន់តែ​បា​នជួ​ប​ជុំជាមួ​យ​ឪ​ពុក​រ​ប​ស់ខ្ញុំ​ប៉ុ​ណ្ណោះ​ទេ តែថែ​មទាំ​ង​បាន​នៅ​ជា​មួ​យព្រះ​អ​ម្ចា​ស់​ជារៀ​ង​រ​ហូត។

លោក​ស៊ីអេស លូអ៊ីស(C. S. Lewis) បាន​មាន​ប្រ​សាសន៍​ថា “​គ្រីស្ទ​ប​រិស័​ទ​មិ​នបែ​​កគ្នា​ជារៀងរ​ហូត​ទេ”។ ខ្ញុំ​កំពុ​ង​រ​ង់ចាំ​កា​រជួ​ប​ជុំ​នៅ​ថ្ងៃ​ចុង​ក្រោ​យ ដោយចិ​ត្ត​អន្ទះ​សារ!-Joe Stowell

ផ្តោតទៅលើព្រះអង្គកាន់តែខ្លាំង ជាងខ្លួនឯង

ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាគ្រូគង្វាលរបស់ពួកជំនុំ​មួយកន្លែង លីបប៊ី(Libby)​កូនស្រីខ្ញុំ បានសួរខ្ញុំថា “ប៉ា យើងមា​ន​ឈ្មោះល្បី​ឬ​ទេ​?​” ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ថា​ “លីបប៊ី យើងមិ​ន​ល្បីឈ្មោះ​ទេ​”​។ នាង​ក៏បា​ន​គិត​មួ​យ​សន្ទុះ​ ហើយនិ​យា​យទាំ​ង​តូ​ច​ចិត្ត​​ថា “ប៉ុន្តែ​ បើសិ​ន​ជា​មានម​នុស្សជា​ច្រើន​ស្គា​ល់យើ​ង​ នោះយើ​ងល្បី​ហើ​យ​!”

ឱ​លីប​ប៊ីដ៏​កំ​សត់​អើ​យ​! នាង​មាន​អាយុ​ទើប​តែ​៧ឆ្នាំ​សោះ​ ក៏មា​ន​បញ្ហា​មួ​យ​ ដែល​មនុ​ស្ស​ជាច្រើ​ន​កំ​ពុង​ជួ​បប្រ​ទះ​ ពេញមួ​យ​ជីវិ​ត។​ គឺ​បញ្ញា​ ដែល​ពួក​គេ​សួ​រ​ខ្លួ​ន​ឯ​ង​ថា​ ​តើ​មាន​ន​រណា​ខ្លះឲ្យ​ត​ម្លៃ​យើ​ង  ហើយ​តើយើ​ង​បា​នទ​ទួ​ល​កា​រ​​ទទួល​ស្គាល់ ​ដែ​លយើ​ង​ស​មនឹ​ង​ទ​ទួល​ឬ​ទេ​?

ការ​ច​ង់បា​ន​កា​រទ​ទួ​ល​ស្គា​ល់ គឺមិ​ន​មែន​ជា​កំ​ហុស​ឆ្គ​ង​ទេ បើសិន​ជាយើ​ងនៅ​តែ​ផ្តោ​តអា​រម្មណ៍ទៅ​លើ​ព្រះ​យេស៊ូវ។ ប៉ុន្តែ ការ​គិត​អំពីខ្លួ​ន​ឯង​ពេ​ក ធ្វើឲ្យ​យើ​ងភ្លេ​ច​គិ​ត​អំពី​ព្រះ​អ​ង្គ​។​

ក្នុង​ការ​រ​ស់នៅ​ ​ យើង​​មិន​អា​ច​ផ្តោត​ទាំ​ង​ស្រុ​ង  ទៅ​លើខ្លួ​ន​ឯ​ង​ផ​ង និង​ទៅ​លើព្រះ​យេស៊ូវ​ផ​ង​បាន​ទេ​។ ហេតុនេះ​ហើ​យ​បាន​ជា​សា​វ័កប៉ុ​លបា​ន​មាន​ប្រសាសន៍​ថា​ គាត់​បាន​រា​ប់​​គ្រ​ប់​​​ទាំង​​​អស់​​ទុ​ក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​របស់គាត់(ភីលីព ៣:៨)។ ពេល​ដែល​សា​វ័ក​ប៉ុល​ត្រូវ​សម្រេច​ចិ​ត្ត​ថា ​ត្រូវ​ជ្រើ​ស​រើស​យ​ក​ខ្លួន​ឯ​ង ឬ​រើស​យ​ក​ព្រះយេ​ស៊ូវ គាត់​ក៏ជ្រើស​រើស​យ​ក​ព្រះ​យេ​ស៊ូវ ​ដោយ​​​ជម្រុះ​ចោ​ល​​កា​រអ្វី​ដែ​ល​នាំ​ឲ្យគា​ត់​គិត​​​ពី​ខ្លួន​ឯ​ង ដើម្បី​ឲ្យគា​ត់​អា​ច​ផ្តោត​ទៅលើ​កា​រ​ស្គាល់​ព្រះយេស៊ូវ និង​ពិសោធនឹ​ង​ទំនា​ក់​ទំ​នង​ជា​មួ​យព្រះ​អ​ង្គ​(ខ.៧-៨,១០)។

យើង​ក៏ត្រូ​វ​មា​ន​កា​រ​សម្រេច​ចិត្ត​ដូ​ច​គាត់​ផ​ង​ដែ​រ។​ តើយើ​ងត្រូ​វ​រ​ស់​នៅ ​ដើម្បីឲ្យ​គេ​ចាប់​អារម្មណ៍​ចំពោះ​យើ​ង​ឬ? ពុំនោះ​ទេ​ តើ​យើ​ង​នឹ​ងផ្តោ​តទៅ​លើកា​រ​ស្គាល់​ និងកា​រ​មា​ន​ទំនា​ក់​ទំ​ន​ង​ជាមួយ​​​ព្រះអង្គឲ្យបានកាន់តែជិតស្និទ្ធឬទេ?-Joe Stowell

ការបណ្តេញភាពងងឹត

នៅក្នុង​រឿង​ដឺ​ហូប៊ីត ដែល​ជា​ស្នាដៃនិ​ពន្ធ​របស់​លោ​កយេ អរ អរ ធូលគិន(J. R. R. Tolkien) លោក​ហ្គនដល(Gandalf) បានព​ន្យល់​ពី​មូលហេ​តុដែ​ល​គាត់​បាន​ជ្រើស​រើសពួក​ហូប៊ីតមួ​យក្រុ​ម​តូច ដែ​លជា​ពួក​មនុស្សតូ​ចល្អិត ដែលមា​នលោ​កប៊ីលបូ​(Bilbo)ជាដើ​ម ឲ្យ​រួម​ដំណើរ​ជាមួ​យ​ពួក​មនុស្សតឿ​ ដើម្បីទៅ​ប្រយុទ្ធ​ជាមួ​យពួ​ក​សត្រូ​វ។ គឺដូ​ច​ដែល​គាត់​បាន​មានប្រសាសន៍​ថា “លោកសា​រូមិន(Saruman) ជឿថា​ មាន​តែអំ​ណាចដ៏​អស្ចារ្យ​ប៉ុណ្ណោះ ដែល​អាច​គ្រប់​គ្រង់​ការអា​ក្រក់បា​ន ប៉ុន្តែ ខ្ញុំមិ​ន​យល់ដូ​ច្នោះ​ទេ​។ ខ្ញុំជឿ​ថា អំពើ​ល្អតូ​ចៗ​ដែ​លម​នុស្សសា​មញ្ញ​ធ្វើជា​រៀង​រាល់​ថ្ងៃ ទើប​អាច​បណ្តេញ​សេចក្តី​ង​ងឹត​បាន។ គឺ​អំពើ​តូច​ៗ ដែលធ្វើដោយ​ចិ​ត្តស​ប្បុរស និង​សេចក្តីស្រ​ឡាញ់”។​

ប្រសាសន៍រ​បស់​គាត់​បាន​ធ្វើ​ឲ្យខ្ញុំ​នឹក​ចាំ​ អំពី​សេចក្តី​បង្រៀន​របស់​ព្រះយេ​ស៊ូវ។ ព្រះអង្គ​បាន​ដាស់​តឿន​យើ​ងថា​ យើងកំ​ពុង​រស់​នៅក្នុង​ស​ម័យង​ងឹត បាន​ជា​ព្រះអង្គ​រំឭ​កយើ​ងថា​ ដោយសារ​ព្រះ​អង្គ នោះយើងបា​នធ្វើ​ជា “ពន្លឺ​នៃលោ​កិយ”​(ម៉ាថាយ ៥:១៤) ហើយ​អំពើ​ល្អរ​បស់យើ​ង គឺជា​អំណាច​ដែលប្រ​ឆាំង​នឹង​ភាពងងឹត ​ដើម្បីថ្វា​យសិ​រីល្អ​ដល់​ព្រះ​(ខ.១៦)។ ពេល​ដែល​លោកពេ​ត្រុស​សរសេរ​សំបុត្រ ផ្ញើទៅ​ពួក​ជំនុំដែ​លកំពុង​ជួបកា​របៀត​បៀន​ដ៏ធ្ងន់​ធ្ងរ គាត់បាន​ប្រាប់ពួ​កគេ​ឲ្យ​រស់​នៅ  ដោយទី​បន្ទាល់​ល្អ  ដើម្បី​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់  ងាក​មក​ថ្វាយ​សិរីល្អ​ដល់​ព្រះវិ​ញ  ពេល​ដែល​បានសង្កេ​ត​ឃើញកា​រល្អ​រ​បស់ពួ​ក​គេ (១ពេត្រុស ២:១២)។

មាន​អំណាច​មួយ​ដែល​សេចក្តី​ងងឹត​មិនអា​ចគ្រ​ប់​គ្រង​បាន​ គឺអំ​ណាច​នៃ​សេចក្តី​ស្រឡាញ់ ​ដែលមាន​ចិ​ត្ត​សប្បុរស ក្នុង​ព្រះ​នាម​ព្រះយេស៊ូ​វ។ បើ​គេទះកំផ្លៀងម្ខា​ង រាស្រ្តរ​បស់​ព្រះបែរ​ម្ខាង​ទៀត​ឲ្យគេ​ទះ បើ​​គេឲ្យ​ដើរ​មួយគី​ឡូ រាស្រ្ត​រប​ស់ព្រះដើ​រ​ជាច្រើ​នគី​ឡូប​ន្ថែម​ទៀត ហើយ​ក៏​អត់​​ទោស ​និងស្រឡាញ់​ខ្មាំង​សត្រូវ ដែ​លប្រឆាំង​នឹង​ពួក​គេផ​ង។​ មាន​តែ​រាស្រ្តរ​បស់​ព្រះ​ទេ…