ការកែតម្រង់ដោយសុភាព
នៅចុងបញ្ចប់នៃសន្និសីទ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក្រុមការងាររបស់ខ្ញុំ ក៏បានធ្វើដំណើរពីមជ្ឈមណ្ឌលសន្និសីទ ទៅកាន់ផ្ទះសំណាក់ ដើម្បីរៀបចំខ្លួន ចេញដំណើរត្រឡប់ទៅផ្ទះវិញ នៅពេលព្រឹកបន្ទាប់។ ពេលយើងធ្វើដំណើរទៅដល់ផ្ទះសំណាក់ គ្នារបស់យើងម្នាក់បានប្រាប់យើងថា នាងបានភ្លេចវ៉ាលីរបស់នាង នៅមជ្ឈមណ្ឌលសន្និសីទហើយ។ បន្ទាប់ពីនាងចេញទៅយកវ៉ាលីនោះវិញ អ្នកដឹកនាំក្រុមរបស់យើង ដែលតែងតែមានភាពម៉ដ្ឋចត់ ក៏បានរិះគន់នាងធ្ងន់ៗ ប្រាប់យើង នៅពីក្រោយខ្នងនាង។
នៅពេលព្រឹកថ្ងៃបន្ទាប់ ពេលយើងទៅដល់អាកាសយាន្តដ្ឋាន អ្នកដឹកនាំក្រុមយើងក៏បានដឹងខ្លួនថា គាត់បានភ្លេចឥវ៉ាន់របស់គាត់ហើយ។ គាត់បានភ្លេចវ៉ាលី និងលិខិតឆ្លងដែន នៅផ្ទះសំណាក់ ហើយយើងត្រូវចំណាយលុយកាន់តែច្រើនថែមទៀត ដើម្បីត្រឡប់ទៅយកឥវ៉ាន់នោះ។ ក្រោយមក គាត់ក៏បានសុំទោស ហើយនិយាយមកកាន់យើងទាំងអស់គ្នាថា ថ្ងៃក្រោយ គាត់ឈប់រិះគន់គេធ្ងន់ៗអញ្ចឹងទៀតហើយ។
ដោយសារយើងគ្រប់គ្នាសុទ្ធតែចេះធ្វើខុស និងមានភាពកម្សោយ នោះយើងគួរតែទ្រាំទ្រ ហើយអត់ទោសឲ្យគ្នាទៅវិញទៅមក ពេលដែលនរណាម្នាក់ធ្វើអ្វីខុស(កូល៉ុស ៣:១៣)។ យើងចាំបាច់ត្រូវចេះរិះគន់ ដើម្បីស្ថាបនា ហើយ “ប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះ”(ខ.១២)
ពេលដែលយើងត្រូវកែតម្រង់នរណាម្នាក់ យើងត្រូវកែតម្រង់ដោយចិត្តសប្បុរស និងដោយក្តីស្រឡាញ់។ កាលបើយើងបានធ្វើដូចនេះ យើងនឹងក្លាយជាអ្នកត្រាប់តាមព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់នៃយើង។-Lawrence Darmani
ចូរចេញទៅ
កាលពីឆ្នាំ ១៩៨៦ មានអ្នកផ្សាយដំណឹងល្អ និងអ្នកដឹកនាំគ្រីស្ទបរិស័ទ ជាង១០ម៉ឺននាក់ បានអង្គុយក្នុងសាលមហោស្រពដ៏ធំមួយ ក្នុងក្រុងអាំស្ទើដាំ ដើម្បីស្តាប់ការអធិប្បាយរបស់លោកប៊ីលីក្រាហាំ ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ។ កាលនោះ ខ្ញុំក៏បានអង្គុយស្តាប់ ក្នុងចំណោមពួកគេផងដែរ ពេលដែលគាត់ចែកចាយបទពិសោធន៍របស់គាត់។ បន្ទាប់មក ខ្ញុំមានការភ្ញាក់ផ្អើល ពេលឮគាត់និយាយថា “ខ្ញុំសូមជម្រាបបងប្អូនថា : ជារៀងរាល់ពេលដែលខ្ញុំឈរ នៅចំពោះពួកជំនុំរបស់ព្រះ ដើម្បីចែកចាយព្រះបន្ទូល ខ្ញុំតែងតែញ័រខ្លួន ហើយជង្គង់ខ្ញុំក៏រញ្ជួយ!”។
ពេលឮដូចនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកចែកចាយព្រះបន្ទូលដ៏ល្បីល្បាញ ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ប៉ះពាល់ចិត្ត ដោយសារការអធិប្បាយព្រះបន្ទូលដ៏មានអំណាចចេស្តារបស់ព្រះ តែបែរជាញ័រខ្លួន និងញ័រជង្គង់ដូចនេះ? បន្ទាប់មក គាត់ក៏បកស្រាយថា គាត់មិនមានការភ័យខ្លាច ពេលឡើងលើឆាកនោះឡើយ តែគាត់មានអារម្មណ៍ថា ខ្លួនជាមនុស្សតូចតាចណាស់ គឺមិនសក្តិសមនឹងបំពេញកិច្ចការដ៏ធំនេះ ថ្វាយព្រះទេ។ ហេតុនេះហើយ បានជាគាត់ពឹងផ្អែកលើព្រះ ដើម្បីឲ្យមានកម្លាំង គឺមិនបានពឹងផ្អែកលើថ្វីមាត់របស់គាត់ឡើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីលោកម៉ូសេ ពេលដែលព្រះចាត់គាត់ ឲ្យទៅរំដោះប្រជាជនអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ ក្នុងនគរអេស៊ីព្ទ ដែលមានរយៈពេលជាង៤០០ឆ្នាំ។ កាលនោះ គាត់មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពដឹកនាំពួកគេឡើយ បានជាគាត់អង្វរព្រះអម្ចាស់ ឲ្យចាត់អ្នកផ្សេងវិញ ដោយគាត់យកលេសថា គាត់មិនមែនជាមនុស្សមានថ្វីមាត់ទេ(មើល និក្ខមនំ ៤:១០,១៣)។ យើងប្រហែលជាមានអារម្មណ៍ភ័យខ្លាចស្រដៀងពួកគេផងដែរ ពេលដែលព្រះត្រាសហៅយើង…
ប្រភពនៃអ្វីៗគ្រប់យ៉ាង
ទន្លេនីល ស្ថិតនៅទ្វីបអាហ្វ្រិក លាតសន្ធឹងប្រវែង៦៦៥០គីឡូម៉ែត្រ ហើយហូរពីត្បូងទៅជើង កាត់ប្រទេសមួយចំនួន ក្នុងភាគខាងជើងនៃទ្វីបអាហ្វ្រិក។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលទន្លេនីលបានផ្តល់ឲ្យនូវការទ្រទ្រង់ជីវិត និងជីវភាព ដល់ប្រជាពលរដ្ឋរាប់លាននាក់ ក្នុងប្រទេសដែលទន្លេនេះហូរកាត់។ ថ្មីៗនេះ ប្រទេសអេធីយ៉ូពីកំពុងសាងសង់ទំនប់វារីអគ្គីសនីធំជាងគេបំផុតរបស់ទ្វីបអាហ្រ្វិក តាមបណ្តោយទន្លេនីល។ ទំនប់វារីអគ្គីសនីនេះនឹងក្លាយជាធនធានដ៏សំខាន់ សម្រាប់តំបន់នោះ។
កាលពីសម័យដើម ស្តេចផារ៉ោននៃនគរអេស៊ីព្ទ បានអៈអាងថា ខ្លួនជាម្ចាស់ និងជាអ្នកបង្កើតទន្លេនីល។ ស្តេចអង្គនេះ និងប្រជាជនអេស៊ីព្ទបានអួតថា “ទន្លេនេះជារបស់ផងអញ អញបានបង្កើតសំរាប់តែខ្លួនអញទេ”(អេសេគាល ២៩:៣,៩)។ ពួកគេមិនបានទទួលស្គាល់ថា មានតែព្រះមួយអង្គគត់ ដែលបានប្រទាននូវធនធានធម្មជាតិទាំងអស់។ ហេតុនេះហើយ បានជាទ្រង់សន្យាថា នឹងដាក់ទោសនគរអេស៊ីព្ទ(ខ.៨-៩)។
យើងត្រូវថែររក្សាស្នាព្រះហស្តរបស់ព្រះ ហើយមិនត្រូវភ្លេចទេថា អ្វីៗដែលយើងមាន សុទ្ធតែមានប្រភពមកពីព្រះអម្ចាស់។ បទគម្ពីររ៉ូម ១១:៣៦ បានចែងថា “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច”។ ទ្រង់ក៏ជាអ្នកដែលបានប្រទានឲ្យមនុស្សជាតិ មានសមត្ថភាពផលិត និងឆ្នែបង្កើតនូវធនធាន ដែលជាស្នាដៃមនុស្ស។ ពេលណាយើងជជែកអំពីការល្អ ដែលយើងបានទទួល ឬអំពីកិច្ចការដែលយើងបានសម្រេច យើងចាំបាច់ត្រូវចាំព្រះបន្ទូលព្រះ ក្នុងបទគម្ពីរ អេសាយ ៤២:៨ ដែលបានចែងថា “អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្តីសរសើររបស់អញ ដល់រូបឆ្លាក់ឡើយ”។-Lawrence…
ការសម្រេចចិត្តច្បាស់លាស់
ឪពុករបស់ខ្ញុំជាអ្នកធ្លាប់ឲ្យតម្លៃ ចំពោះព្រះរបស់បុព្វបុរសគាត់។ ពេលគាត់មានអាយុ៩០ ជិតដល់ពេលបញ្ចប់នៃជីវិតគាត់ គាត់បានប្រឹងមានប្រសាសន៍ដ៏គួរឲ្យកត់សំគាល់ថា “ពេលខ្ញុំស្លាប់ សូមឲ្យពួកជំនុំជាអ្នកចាត់ចែងពិធីបុណ្យសពខ្ញុំ គឺមិនត្រូវប្រគល់កិច្ចការនេះ ឲ្យអ្នកផ្សេងទៀតធ្វើឡើយ។ កុំរកគ្រូទាយ កុំសែនអីឲ្យខ្ញុំ កុំធ្វើបុណ្យបែបសាសនា។ ជីវិតខ្ញុំនៅក្នុងព្រះហស្តព្រះយេស៊ូវគ្រីស្ទហើយ ដូចនេះ ការស្លាប់របស់ខ្ញុំក៏ស្ថិតក្នុងព្រះហស្តទ្រង់ផងដែរ”។
ឪពុកខ្ញុំបានសម្រេចចិត្តជ្រើសរើសផ្លូវរបស់ព្រះគ្រីស្ទ ក្នុងវ័យចាស់ ដោយយាងព្រះយេស៊ូវឲ្យចូលគង់ក្នុងជីវិតគាត់ ជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ។ ចាស់ៗជំនាន់គាត់បានចំអកឲ្យគាត់ថា “មនុស្សចាស់ដូចឯង មិនគួរទៅព្រះវិហារទេ!” តែឪពុកខ្ញុំបានសម្រេចចិត្តយ៉ាងច្បាស់ថា នឹងដើរតាម និងថ្វាយបង្គំព្រះដ៏ពិត ដូចពួកបណ្តាជន នៅគ្រាសញ្ញាចាស់ នៅពេលដែលយ៉ូស្វេបានលើកទឹកចិត្តពួកគេថា “ចូររើសយកព្រះណា ដែលអ្នករាល់គ្នាចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ តែឯខ្ញុំ និងគ្រួសារខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ ពួកគេក៏បានឆ្លើយតប ដោយការប្តេជ្ញាចិត្តថា នឹងថ្វាយបង្គំព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ ទោះបីជាលោកយ៉ូស្វេបានដាស់តឿនពួកគាត់ ឲ្យដឹងអំពីការលៈបង់ ក្នុងការដើរតាមទ្រង់ក៏ដោយ(ខ.១៩-២០) ក៏ពួកគេនៅតែប្តេជ្ញាចិត្តថា នឹងដើរតាមព្រះអម្ចាស់ ដោយនឹកចាំ អំពីពេលដែលទ្រង់បានរំដោះពួកគេឲ្យរួចពីនគរអេស៊ីព្ទ ទ្រង់បានផ្គត់ផ្គង់ ហើយការពារពួកគេ(ខ.១៦-១៧,២១)។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏ច្បាស់លាស់នេះ តម្រូវឲ្យមានការប្រព្រឹត្តតាម ដ៏ច្បាស់លាស់ផងដែរ គឺដូចដែលលោកយ៉ូស្វេបានរំឭកគេ ដោយនិយាយសង្កត់ធ្ងន់ថា “ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ”(ខ.២៣)។
តើអ្នកបានសម្រេចចិត្តរស់នៅ ថ្វាយព្រះហើយឬនៅ? –Lawrence…
អាវុធដែលអាចគ្រោះថ្នាក់ដល់ជីវិត
មូហាម៉ាត់ អាលី(Muhammad Ali) ដែលជាកីឡាករប្រដាល់ ដ៏ល្បីល្បាញ បានប្រើយុទ្ធវិធីមួយចំនួន ពេលប្រកួតក្នុងសង្វៀនប្រដាល់ ដើម្បីផ្តួលគូប្រកួត ហើយការចំអកឲ្យគូប្រកួត ស្ថិតក្នុងចំណោមយុទ្ធវិធីទាំងនោះឯង។ ក្នុងការប្រកួតជាមួយនឹងចច ហ្វ៊រមែន(George Foreman) នៅឆ្នាំ១៩៧៤ អាលីបានចំអកឲ្យហ្វរមែនថា “វាយខ្ញុំឲ្យខ្លាំងជាងនេះមក! បញ្ចេញក្បាច់ឲ្យអស់មក ចច។ វៃចឹង ម៉េចឈឺ។ ខ្ញុំគិតថា អ្នកឯងអន់ណាស់”។ ហ្វ៊រមែនក៏បានផ្ទុះកំហឹង ហើយវាយសម្រុកមកលើអាលីឥតសំចៃដៃ ធ្វើឲ្យខ្ជះខ្ជាយកម្លាំងជាច្រើន ហើយធ្វើឲ្យទំនុកចិត្តរបស់គាត់ចុះខ្សោយ។
យុទ្ធវិធីមួយនេះ ត្រូវបានគេយកមកប្រើតាំងពីយូរមកហើយ។ ពេលដែលហោរានេហេមាកំពុងខិតខំដឹកនាំពួកបណ្តាជនជួសជុលកំផែងក្រុងយេរូសាឡិម ថូប៊ីយ៉ាបាននិយាយចំអកឲ្យគាត់ថា សត្វឆ្កែចចក ក៏អាចរំលំកំផែងក្រុងនោះបានដែរ(នេហេមា ៤:៣)។ ត្រង់ចំណុចនេះ ថូប៊ីយ៉ាកំពុងបំបាក់ទឹកចិត្តពួកអ្នកសាងសង់ ដោយពាក្យសម្តីដ៏ពិសពុល។ កូលីយ៉ាតក៏បានព្យាយាមធ្វើឲ្យដាវិឌបាក់ទឹកចិត្ត ដោយការចំអកឲ្យអាវុធដ៏សាមញ្ញរបស់ក្មេងម្នាក់នេះ ដែលមានតែខ្សែដង្ហក់ និងគ្រាប់គ្រួស(១សាំយ៉ូអែល ១៧:៤១-៤៤)។
ការនិយាយបំបាក់ទឹកចិត្ត អាចធ្វើជាអាវុធ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ តែនេហេមាមិនព្រមបណ្តោយខ្លួនឲ្យបាក់ទឹកចិត្ត ដោយសារពាក្យចំអករបស់ថូប៊ីយ៉ា គឺមិនខុសពីការដែលដាវីឌមិនព្រមឲ្យកូលីយ៉ាតនិយាយបង្អាប់ខ្លួននោះដែរ។ ទីបំផុត នេហេមា និងដាវីឌក៏បានទទួលជ័យជម្នះដូចគ្នា ដោយផ្តោតទៅលើព្រះ និងជំនួយរបស់ទ្រង់ ជាជាងផ្តោតទៅលើស្ថានភាពដ៏ពិបាកដែលធ្វើឲ្យបាក់ទឹកចិត្ត។
នរណាក៏អាចនិយាយចំអកឲ្យយើងដែរ គឺរាប់បញ្ចូលទាំងអ្នកដែលជិតស្និតនឹងយើង។ បើយើងឆ្លើយតបទៅពួកគេវិញ តាមរបៀបអវិជ្ជមាន គឺមានតែធ្វើឲ្យកម្លាំងយើងចុះខ្សោយប៉ុណ្ណោះ។ ប៉ុន្តែ ព្រះទ្រង់បានលើកទឹកចិត្តយើង…
ការចូលទៅរកព្រះ
មានពេលមួយ ខ្ញុំក៏បានសង្កេតមើលពន្លឺ ដែលចាំងចូលក្នុងបន្ទប់ខ្ញុំ តាមចន្លោះវាំងនន នៅមាត់បង្អួច។ ខ្ញុំក៏បានឃើញលំអងធូលីជាច្រើន កំពុងអណ្តែតក្នុងបាច់ពន្លឺនោះ។ បើគ្មានបាច់ពន្លឺចាំងចូលតាមចន្លោះវាំងននទេ បន្ទប់របស់ខ្ញុំហាក់ដូចជាមិនឃើញមានធូលីដីទេ ប៉ុន្តែ ពន្លឺនោះបានបង្ហាញឲ្យខ្ញុំឃើញលំអងធូលីជាច្រើន កំពុងអណ្តែតតាមខ្យល់ ក្នុងបន្ទប់។
ការសង្កេតមើលនៅថ្ងៃនោះ ក៏បាននាំឲ្យខ្ញុំគិតអំពីជីវិតខាងវិញ្ញាណ។ ខ្ញុំក៏បានដឹងថា កាលណាខ្ញុំចូលទៅរកព្រះអម្ចាស់នៃពន្លឺកាន់តែជិតប៉ុណ្ណា នោះខ្ញុំក៏បានមើលឃើញជីវិតខ្លួនឯងកាន់តែច្បាស់យ៉ាងនោះផងដែរ។ ពេលដែលពន្លឺនៃព្រះគ្រីស្ទបានចែងចាំង ក្នុងភាពងងឹតនៃជីវិតយើង ពន្លឺរបស់ទ្រង់ក៏បានបង្ហាញឲ្យយើងឃើញអំពើបាប មិនមែនដើម្បីឲ្យយើងបាក់ទឹកចិត្តនោះទេ តែគឺដើម្បីឲ្យយើងបន្ទាបខ្លួន ហើយទុកចិត្តទ្រង់។ យើងមិនអាចពឹងផ្អែកលើភាពសុចរិតរបស់យើងឡើយ ដ្បិតយើងជាមនុស្សមានបាប ហើយខ្វះមិនដល់សិរីល្អព្រះ(រ៉ូម ៣:២៣)។
ពេលយើងមានអំណួត ហើយពន្លឺនៃព្រះក៏បានចែងចាំឲ្យយើងភ្ញាក់ខ្លួន នោះយើងអាចស្រែកឡើង ដូចហោរាអេសាយថា “វរហើយខ្ញុំ … ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត … ភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ”(អេសាយ ៦:៥)។
ព្រះទ្រង់ល្អឥតខ្ចោះ ក្នុងគ្រប់ផ្នែកទាំងអស់។ ចូរយើងចូលទៅជិតទ្រង់ ដោយការបន្ទាបខ្លួន និងមានជំនឿដូចកូនក្មេង មិនមែនដោយអំណួត និងការលើកដំកើងខ្លួនឡើយ។ ដ្បិតគឺដោយព្រះគុណ ដែលទ្រង់បាននាំឲ្យយើងចូលទៅជិតទ្រង់។ វាជាការប្រសើរណាស់ ដែលយើងដឹងថាខ្លួនមានចំណុចខ្វះខាត ពេលដែលយើងចូលទៅជិតព្រះ ព្រោះការនេះនឹងធ្វើឲ្យយើងបន្ទាបខ្លួន ហើយពឹងផ្អែកលើទ្រង់តែមួយអង្គប៉ុណ្ណោះ។-Lawrence Darmani
អ្វីដែលនាំឲ្យបែរទៅរកព្រះ
នៅបន្ទាត់ទីមួយនៃបទគោរពទង់ជាតិរបស់ប្រទេសហ្គាណា គេច្រៀងថា “សូមព្រះអម្ចាស់ ប្រទានពរមាតុភូមិយើង”។ នៅក្នុងចម្រៀងជាតិរបស់ប្រទេសដទៃទៀត នៅទ្វីបអាហ្រ្វិក មានឃ្លាដែលគេច្រៀងថា “ឱប្រទេស យូហ្គាន់ដា សូមព្រះថែរក្សាអ្នក” នៅប្រទេសអាហ្រ្វិកខាងត្បូង គេច្រៀងថា “ឱព្រះអម្ចាស់ សូមប្រទានពរប្រជាជាតិយើងខ្ញុំ” ហើយនៅប្រទេសនីហ្សេរីយ៉ាវិញ គេច្រៀងថា “ឱព្រះអាទិករ សូមនាំផ្លូវយើងខ្ញុំ ទៅរកគោលដៅដ៏ថ្លៃថ្លា”។ នៅអាមេរិក ចម្រៀងជាតិគឺជាសេចក្តីអធិស្ឋាន ដែលបិតាជាតិអាមេរិក បានតាក់តែង ដើម្បីសូមឲ្យព្រះទ្រង់ ប្រទានពរដល់ទឹកដី និងប្រជាជនរបស់ខ្លួន។ បទចម្រៀចជាតិរបស់ប្រទេសជាច្រើន នៅអាហ្រ្វិក និងនៅតំបន់ដទៃទៀត បានចង្អុលបង្ហាញប្រាប់គេថា ព្រះទ្រង់ជាព្រះអាទិករ និងអ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនោះ នៅបន្ទាត់ដទៃទៀត នៃចម្រៀងជាតិរបស់ប្រទេសទាំងនោះ ក៏មានការអំពាវនាវឲ្យមានការផ្សះផ្សា ការផ្លាស់ប្តូរ និងក្តីសង្ឃឹម សម្រាប់ប្រជាជន ដែលជាញឹកញាប់មានការបែកបាក់គ្នា ដោយសារមានដើមកំណើត និន្នាការនយោបាយ និងសង្គមខុសគ្នា។
ប៉ុន្តែ សព្វថ្ងៃ មានអ្នកដឹកនាំ និងប្រជាពលរដ្ឋ នៅតាមប្រទេសជាច្រើន បានភ្លេចព្រះ ហើយមិនបានរស់នៅ ឲ្យស្របតាមចម្រៀងជាតិរបស់ខ្លួន ជាពិសេសនៅពេលដែលការរស់នៅ មានភាពសុខស្រួល។ ប៉ុន្តែ ហេតុអ្វីបានជាទាល់តែមានសង្គ្រាម ជម្ងឺ ភារវៈកម្ម ឬមានការបោះឆ្នោតដែលមានអំពើហឹង្សា ទើបយើងភ្ញាក់ខ្លួន ហើយស្វែងរកព្រះ?…
អ្នកនៅទីណា?
ពេលដែលក្មេងប្រុសជំទង់ពីរនាក់ បានឮសម្លេងឡានឪពុកម្តាយរបស់ពួកគេ បើកមកដល់ផ្ទះ ពួកគេក៏មានការភិតភ័យ ព្រោះពួកគេបានធ្វើឲ្យមានភាពរញេរញ៉ៃពេញផ្ទះ ដោយមិនដឹងថា នឹងត្រូវបកស្រាយយ៉ាងដូចម្តេច ចំពោះពួកគាត់។ មុនពេលឪពុកចាកចេញ ទៅកាន់ទីក្រុងជាមួយម្តាយពួកគេ គាត់បានផ្តាំយ៉ាងច្បាស់ថា មិនឲ្យនាំមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ មកលេងក្នុងផ្ទះឡើយ។ តែមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ទាំងនោះ ក៏បានមកលេងផ្ទះពួកគេ ហើយក្មេងទាំងពីរក៏បានឲ្យពួកគេនៅលេងជាមួយ ទោះបីជាឪពុករបស់ខ្លួនបានព្រមានហើយក៏ដោយ។ ពេលពួកគាត់មកដល់ ផ្ទះមានភាពរញេរញ៉ៃ ហើយពួកក្មេងជំទង់ទាំងនោះ បានស្រវឹងស្រាតិចៗហើយ ទាំងមានសក់ក្បាលកន្រ្ទីងកន្ទ្រើងផង។ ដោយការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។
ពេលដែលអ័ដាម និងនាងអេវ៉ាបានសម្រេចចិត្តធ្វើខុសនឹងបំរាមរបស់ព្រះ ហើយឮសម្លេងព្រះអង្គកំពុងយាងមករកពួកគេ ពួកគេប្រាកដជាមានអារម្មណ៍តក់ស្លុតផងដែរ។ ដោយសារការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ព្រះទ្រង់ក៏បានហៅរកអ័ដាមដោយព្រះបន្ទូលថា “ឯងនៅឯណា?”(លោកុប្បត្តិ ៣:៩)។ គាត់ទូលឆ្លើយថា “ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ”(ខ.១០)។ អំពើបាបធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាច ហើយអាម៉ាសចំពោះព្រះ ហើយយើងកាន់តែងាយនឹងជួបការល្បួងថែមទៀត។
ព្រះទ្រង់នៅតែបន្តមានបន្ទូលហៅមនុស្សជាច្រើនថា “ឯងនៅឯណា?” ហើយមនុស្សជាច្រើនបានរត់គេច ដោយព្យាយាមលាក់ខ្លួនពីព្រះភ័ក្ត្រព្រះអង្គ ឬមិនអើពើរនឹងសម្លេងព្រះអង្គ។ តែយើងមិនអាចគេចចេញពីព្រះអង្គបានឡើយ ព្រះអង្គជ្រាបយ៉ាងច្បាស់ថា យើងកំពុងនៅទីណា។ យើងមិនគួរលាក់ខ្លួនដោយការភ័យខ្លាចទេ ផ្ទុយទៅវិញ យើងអាចឆ្លើយតបថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង”(លូកា ១៨:១៣)។-Lawrence Darmani