នៅ​ចុង​ប​ញ្ចប់នៃសន្និ​សីទ​ នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ក្រុម​ការងា​រ​របស់ខ្ញុំ ក៏បា​ន​ធ្វើដំណើរ​ពី​មជ្ឈ​មណ្ឌល​សន្និ​សីទ ទៅ​កាន់​ផ្ទះ​សំ​ណាក់ ដើម្បី​រៀប​ចំ​ខ្លួ​ន ចេញ​ដំ​ណើរ​ត្រឡប់​ទៅ​ផ្ទះវិ​ញ​ នៅ​ពេល​ព្រឹក​ប​ន្ទាប់។ ពេល​យើង​ធ្វើ​​ដំណើរ​ទៅ​ដល់​ផ្ទះសំ​ណាក់ គ្នា​របស់​យើង​ម្នា​ក់បាន​ប្រាប់​យើ​ង​ថា​ នាង​បាន​ភ្លេច​វ៉ាលី​របស់​នាង នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​ហើយ។ បន្ទាប់​ពី​នាង​​ចេញ​ទៅ​យក​វ៉ាលី​នោះ​វិញ អ្នក​ដឹក​នាំ​ក្រុម​របស់​យើង ដែលតែ​ង​តែមា​នភាព​ម៉ដ្ឋ​ចត់ ក៏​បាន​រិះគន់​នាង​ធ្ង​ន់ៗ​ ប្រាប់​យើង នៅ​ពីក្រោ​យ​ខ្នង​នាង។

នៅ​ពេល​ព្រឹ​កថ្ងៃ​ប​ន្ទាប់ ពេល​យើង​ទៅ​ដល់​អាកាស​យាន្ត​ដ្ឋាន អ្នក​ដឹក​នាំក្រុ​ម​យើង​ក៏បា​នដឹង​ខ្លួ​នថា គាត់​បា​ន​ភ្លេច​ឥវ៉ាន់​របស់គាត់​​​ហើយ​។ គាត់​បានភ្លេ​ចវ៉ាលី និង​លិខិត​ឆ្លង​ដែ​ន នៅផ្ទះសំណាក់ ហើយយើង​ត្រូវ​ចំ​ណាយ​លុយ​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ត្រឡប់ទៅយក​ឥវ៉ាន់​នោះ។ ក្រោយ​មក គាត់​ក៏បាន​សុំទោស ហើយនិយាយ​មក​កាន់​យើង​ទាំង​អស់​គ្នា​ថា ថ្ងៃ​ក្រោយ គាត់​ឈប់​រិះគ​ន់​គេធ្ងន់​ៗអញ្ចឹង​ទៀត​ហើ​យ។

ដោយ​សារ​យើង​គ្រប់​គ្នាសុទ្ធ​​តែ​ចេះ​ធ្វើ​ខុស និង​មាន​ភាព​កម្សោយ នោះ​យើង​គួ​រ​តែ​ទ្រាំទ្រ​ ហើយអ​ត់​ទោស​ឲ្យ​​គ្នាទៅ​វិ​ញ​ទៅ​មក ពេល​ដែល​នរណា​ម្នាក់​ធ្វើអ្វី​​ខុស(កូល៉ុស ៣:១៣)។ យើង​ចាំ​បាច់​ត្រូវ​ចេះរិះ​គ​ន់ ដើម្បី​ស្ថាបនា ហើយ “​ប្រដាប់​​កាយ ដោយ​​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​”(ខ.១២)

ពេល​ដែល​យើង​ត្រូវ​កែ​តម្រង់​នរណា​ម្នាក់ យើង​ត្រូវ​កែតម្រង់ដោយចិត្តសប្បុរស និង​ដោយ​ក្តីស្រឡាញ់​។ កាល​បើយើងបានធ្វើ​ដូចនេះ យើងនឹ​ង​ក្លាយ​ជាអ្នកត្រាប់​តា​មព្រះ​យេស៊ូវ​គ្រីស្ទ ដ៏​ជាព្រះ​អម្ចាស់​នៃយើ​ង​។-Lawrence Darmani