តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Lisa M. Samra

ការមើលថែរយ៉ាងម៉ដ្តចត់

មុន​ពេល​កូន​ប្រុស​ខ្ញុំ​ប្រញាប់​រត់​ចេញ​តាម​ទ្វារ ឆ្ពោះ​ទៅ​សាលា​រៀន ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​បាន​ដុះ​ធ្មេញ​ហើយ​ឬ​នៅ? ខ្ញុំ​ក៏​បាន​សួរ​គាត់​ម្តង​ទៀត ដើម្បី​រំឭក​គាត់​ថា ការ​និយាយ​ការ​ពិត មាន​សារៈ​សំខាន់​ប៉ុណ្ណា។​ ការ​ដាស់​តឿន​ដ៏សុភាព មិន​បាន​ធ្វើ​ឲ្យ​គាត់​ផ្លាស់​ប្តូរ​អត្តចរិក​ឡើយ បាន​ជា​គាត់​និយាយ​បែប​លេង​សើច​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​ដាក់​កាំ​មីរ៉ាសុវត្ថិ​ភាព​នៅ​បន្ទប់​ទឹក។ ហើយ​បន្ទាប់​មក ខ្ញុំ​អាច​បើក​វីដេអូ​ក្នុង​កំាមីរ៉ា មើល​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ដឹង​ថា គាត់​បាន​ដុះ​ធ្មេញ​ឬ​អត់ ហើយ​គាត់​ក៏​នឹងលែង​ចង់​និយាយ​កុហក់​ខ្ញុំ​ទៀត។

វត្ត​មាន​នៃ​កាំមីរ៉ា​សុវត្ថិ​ភាព អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មាន​វិន័យ ឬ​អនុវត្ត​តាម​ច្បាប់ ឬ​បទ​បញ្ជា នៅ​កន្លែង​ដែល​គេបាន​បំពាក់​កាំមីរ៉ា​សុវត្ថិភាព​នោះ ប៉ុន្តែ នៅ​មាន​កន្លែង​ដែល​យើង​អាច​ធ្វើ​អ្វី​ៗ ដោយ​គ្មាន​គេ​ចាំ​ឃ្លាំ​មើល ឬ​មាន​វិធី​ដែលយើង​អាច​ជៀស​វាង មិន​ឲ្យ​គេ​ឃើញ​យើង។ ទោះ​បី​ជា​យើង​អាច​គេច​ចេញ ឬ​ប្រើ​ល្បិច​ដាក់​កាំមីរ៉ា​សុវត្ថិភាព​ក្តី ក៏​យើង​នៅតែ​មិន​អាច​កុហក់​ខ្លួន​ឯង​បាន​ឡើយ​ថា យើង​អាច​គេច​ចេញ​ផុត​ពី​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់។

គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​សួរ​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យទ្រង់មើល​មិន​ឃើញ​បាន​ឬទេ?(យេរេមា ២៣:២៤)។ សំណួរ​នេះ មាន​ការ​លើក​ទឹក​ចិត្ត ក៏ដូច​ជា​ការ​ដាស់​តឿន។

បទ​គម្ពីរ​នេះ​ដាស់​តឿន​យើង​ថា យើង​មិន​អាច​លាក់​ខ្លួន ផុត​ពី​ព្រះ​ជា​ម្ចាស់​ឡើយ។ យើង​មិន​អាច​រត់​គេច​ពី​ទ្រង់ ឬ​បញ្ឆោត​ទ្រង់​បាន​ឡើយ។ ការ​អ្វី​ក៏​ដោយ ដែល​យើង​ធ្វើ គឺ​ទ្រង់​សុទ្ធ​តែ​ទត​ឃើញ​ទាំង​អស់។

បទ​គម្ពីរ​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ផង​ដែរ​ថា គ្មាន​កន្លែង​ណា នៅ​លើ​ផែន​ដី​នេះ ឬ​នៅ​នគរ​ស្ថាន​សួគ៌ ដែល​យើង​អាច​គេច​ផុត​ពី​ការ​មើល​ថែរ​របស់​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​ឡើយ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មានអារម្មណ៍​ឯក​កោ ក៏​ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង។ ទោះ​យើង​ទៅ​ទីណាក៏​ដោយ នៅ​ថ្ងៃ​នេះ ចូរ​យើង​នឹក​ចាំ​សេចក្តី​ពិត​នេះ ដែល​នឹង​លើក​ទឹក​ចិត្ត​យើង…

សម្រស់ដែលបានលាក់កំបាំង

ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​បន្តិច​បន្តួច ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ពាក់​ឧបករណ៍​លិប​ទឹក ដើម្បី​ទស្សនា​ទិដ្ឋ​ភាព​នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន នៅ​ក្បែរ​ឆ្នេរ​កោះ​តូបាហ្គោ។ ប៉ុន្តែ បន្ទាប់​ពី​ពួក​គេ​បាន​លិប​ទឹក​ហើយ ពួក​គេ​ក៏​បាន​ងើប​ពី​ទឹក​វិញ ដោយ​ចិត្ត​រីក​រាយ។ ពួក​គេ​លាន់​មាត់​ថា “មាន​ត្រី​រាប់​ពាន់​ក្បាល តាម​ប្រភេទ​ខុស​ៗ​គ្នា! ពិត​ជា​ស្រស់​ស្អាត​ណាស់! កូន​មិន​ដែល​បាន​ឃើញ​ត្រី​មាន​ពណ៌​ស្អាត​ចឹង​ទេ!”

ដោយ​សារ​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្ទៃ​បឹង​ទឹក​សាប នៅ​ក្បែរ​ផ្ទះ​យើង នោះ​កូន​ៗ​របស់​ខ្ញុំ​អាច​ខក​ខាន​មិន​បាន​គយ​គន់​សម្រស់ ដែល​បាន​បង្កប់​ខ្លួន នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នោះ បើ​សិន​ជា​ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​លិប​ទឹក​សមុទ្រ នៅ​ថ្ងៃ​នោះ​ទេ។

ពេល​ហោរា​សាំយ៉ូអែល ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​កូន​ប្រុស​របស់​លោក​យ៉ូសេ ឲ្យ​ធ្វើ​ជា​ស្តេច​បន្ទាប់ សម្រាប់​នគរ​អ៊ីស្រាអែល លោក​សាំយ៉ូអែល​ក៏​បាន​ឃើញ​លោក​អេលាប ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីសាយ ហើយ​ក៏បាន​ពេញ​ចិត្ត​នឹង​គាត់ ដោយ​មើល​តែ​សម្បក​ក្រៅ ។ លោក​ហោរា​គិត​ថា គាត់​បាន​រក​ឃើញ​មនុស្ស​ត្រូវ​ហើយ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​បដិសេធន៍​មិន​ព្រម​រើស​លោក​អេលាប។ ព្រះ​ទ្រង់​ក៏​បាន​រំឭក​លោក​សាំយ៉ូអែល​ថា ទ្រង់ “​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”​(១សាំយ៉ូអែល ១៦:៧)។

ដូចនេះ លោក​សំាយ៉ូអែល​ក៏​បាន​សួរ​រក​កូន​ប្រុស​ផ្សេង​ទៀត។ ដាវីឌ ដែល​ជា​កូន​ប្រុស​ពៅ មិន​មាន​វត្ត​មាន​នៅ​ពេលនោះ​ទេ ព្រោះ​គាត់​កំពុង​មើល​ថែរ​ចៀម​របស់​គ្រួសារ​គាត់។ គេ​ក៏​បាន​ទៅ​ហៅ​ដាវីឌ​ឲ្យ​មក ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បង្គាប់​លោក​សាំយ៉ូអែល ឲ្យ​ចាក់​ប្រេង​តាំង​ឲ្យ​គាត់។

ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មើល​មនុស្ស​តែ​សម្បក​ក្រៅ ហើយ​មិន​បាន​ចំណាយ​ពេល​ពិនិត្យ​មើល​ចិត្ត​ដែល​នៅ​ខាង​ក្នុង​ឡើយ ដែល​ជួន​កាល វា​ប្រៀប​បាន​នឹង​សម្រស់​ដែល​បាន​លាក់​ខ្លួន នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ។ យើង​មិន​តែង​តែ​ឲ្យ​តម្លៃ ​ទៅ​លើ​អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​តម្លៃ។…

ព្រះអង្គកំពុងរង់ចាំ

ផ្ទាំង​គំនូរ ដែល​មាន​ចំណង​ជើង​ថា ពន្លឺ​របស់​លោកិយ  ជា​ស្នា​ដៃ​សីល្បៈ​របស់​វិចិត្រ​ករ​អង់​គ្លេស ឈ្មោះ វីលៀម ហូលមែន ហាន់(William Holman Hunt) ដែល​ក្នុង​ផ្ទាំង​គំនូរ​នោះ គាត់​បាន​គូរ​រូប​ព្រះ​យេស៊ូវ កំពុង​ឈរ​កាន់​ចង្កៀង ហើយ​គោះ​ទ្វារ​ផ្ទះ​មួយ​ខ្នង។ ផ្ទាំង​គំនូរ​នេះ​ស្ថិត​ក្នុង​ចំណោម​ស្នាដៃ​សីល្បៈ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែលគេ​ដាក់​តាំង នៅ​ក្នុងព្រះវិហារ​​តូច នៃ​មហា​វិទ្យាល័យ ខេប៊ល នៅ​ទីក្រុង​អុកស្វឺត ប្រទេស​អង់​គ្លេស។

ក្នុង​ផ្ទាំង​គំនូរ​នោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទ្វារ​មិន​មាន​ដៃ​សម្រាប់​កាន់។ ពេល​ដែល​គេ​សួរ​គាត់​ថា ហេតុ​អ្វីបាន​ជា​ទ្វារ​នោះ​គ្មាន​ដៃ​សម្រាប់​កាន់​បើក គាត់​ក៏​បាន​ពន្យល់​ថា គាត់​ចង់​គូរ​រូប​នេះ តាម​បទ​គម្ពីរ​វិវរណៈ ៣:២០ ដែលបានចែង​ថា “មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោ…”។

យ៉ាង​ណា​មិញ ផ្ទាំង​គំនូរ​នោះ​បាន​ពិពណ៌​នា អំពី​ព្រះ​ទ័យ​សប្បុរ​របស់​ព្រះ​យេស៊ូវ គឺស្រប​តាម​ការ​ពិពណ៌​នារបស់​លោក​យ៉ូហាន ក្នុង​កណ្ឌ​វិវរណៈ។ ទ្រង់​បាន​គោះ​ទ្វារ​នៃ​វិញ្ញាណ​យើង ដោយ​សុភាព ដើម្បី​ប្រទាន​សន្តិភាព​ដល់​យើង។  ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​ឈរ ដោយ​អត់​ធ្មត់ នៅ​រង់​ចាំ​យើង​បើក​ទ្វារ​ថ្វាយ​ទ្រង់។ ទ្រង់​មិន​បើក​ទ្វារ​ដោយ​ខ្លួន​ឯង ហើយយាង​ចូល​ក្នុង​ជីវិត​យើង ទាំង​បង្ខំ​នោះ​ឡើយ។ ទ្រង់​មិន​បង្ខំ​ឲ្យ​យើង​ធ្វើ​តាម​ព្រះ​ទ័យ​ទ្រង់​។ ផ្ទុយ​ទៅ​វិញ ទ្រង់​ប្រទាន​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ប្រទាន​ពន្លឺ ដើម្បី​ដឹក​នាំ​យើង។

ទ្រង់​បាន​សន្យា​ថា នឹង​យាង​ចូល​ក្នុង ទៅ​រក​អ្នក​ណា ដែល​បើក​ទ្វារ​ថ្វាយ​ទ្រង់។ គឺ​គ្មាន​ការ​តម្រូវ…

ការកម្សាន្តចិត្តរបស់មិត្តភក្តិ

មាន​ពេល​មួយ​ខ្ញុំ​បាន​អាន​អត្ថ​បទ ដែល​និយាយ​អំពី​ស្រ្តី​ជា​ម្តាយ​ម្នាក់ ដែល​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​កូន​ស្រីខ្លួន​ប្រឡាក់​ភក់​ចាប់​ពី​ជើង ដល់​ចង្កេះ​ ខណៈ​ដែល​នាង​កំពុង​ដើរ​មក​ពី​សាលា​រៀន ចូល​តាម​ទ្វារ​ផ្ទះ។ កូន​ស្រី​គាត់​ក៏បាន​ពន្យល់​គាត់​ថា  មិត្ត​ភក្តិ​របស់​នាង​បាន​រអិល​ជើង​ដួល​ទៅ​ក្នុង​ថ្លុក​ភក់។ នាង​ក៏​បាន​ឃើញ​មិត្ត​រួម​ថ្នាក់​របស់​នាង​ម្នាក់ រត់​ទៅ​ហៅ​ឲ្យ​គេ​ជួយ។ ពេល​នោះ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ក៏​បាន​អាណឹត​មិត្ត​ភក្តិ​នាង ដែល​កំពុង​តែ​អង្គុយ​ម្នាក់​ឯង ដោយ​ដៃ​ខ្ទប់​ពី​លើ​ជើង​ដែល​កំពុង​តែ​ឈឺ។ ដូច​នេះ នាង​ក៏​បាន​ទៅ​អង្គុយ​ក្នុង​ផ្លុក​ភក់​ជា​មួយ​មិត្ត​ភក្តិ​នាង​ដែរ ទាល់​តែគ្រូ​មក​ដល់។

ពេល​ដែល​លោក​យ៉ូប​បាន​ជួប​ការ​បាត់​បង់​កូន​របស់​គាត់ ដោយ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​ក៏​កើត​ដំបៅ​ពេញ​ខ្លួន គាត់​មាន​សេចក្តី​ទុក្ខ​ជា​ពន់​ពេក។ ព្រះ​គម្ពីរ​បាន​ចែង​ថា មិត្ត​ភក្តិ​របស់​គាត់​បី​នាក់ បាន​ទៅ​លើក​ទឹក​ចិត្ត​គាត់។ ពេល​ពួក​គេ​ឃើញ​គាត់ “កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។ រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្តី​ទុក្ខ​ជា​ទំងន់​ណាស់”(យ៉ូប ២:១២-១៣)។

ពី​ដំបូង មិត្ត​ភក្តិ​លោក​យ៉ូប​បាន​បង្ហាញ​នូវ​ការ​យល់​ចិត្ត​គាត់ តាម​របៀប​ដ៏​គួរ​ឲ្យ​កត់​សំគាល់។ ពួក​គេ​ដឹង​ថា ពេល​នោះ ​លោក​យ៉ូប​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់ អង្គុយ​កាន់​ទុក្ខ​ជា​មួយ​គាត់​ប៉ុណ្ណោះ។ នៅ​ក្នុង​ពីរ​បី​ជំពូក​បន្ទាប់ យើង​ឃើញ​ថា ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​និយាយ។ អ្វី​ដែល​ខុស​ទំនង​នោះ គឺ​ពេល​ដែល​មិត្ត​ភក្តិ​គាត់​និយាយ​កម្សាន្ត​ចិត្ត​គាត់ ពួក​គេ​បាន​ផ្តល់​យោបល​ឲ្យ​គាត់ មិន​បាន​ល្អ​ឡើយ(១៦:១-៤)។

ជា​ញឹក​ញាប់ ការ​ល្អ​បំផុត ដែល​យើង​អាច​ធ្វើ ដើម្បី​កម្សាន្ត​ចិត្ត​មិត្ត​ភក្តិ​ដែល​កំពុង​មាន​ទុក្ខ គឺ​ជា​ការ​អង្គុយ​នៅ​ក្បែរ ជួយ​រំលែក​ទុក្ខ​ពួក​គេ។—LISA SAMRA

ការរង់ចាំ ដោយការរំពឹង

ជា​រៀង​រាល់​ថ្ងៃ​ទី​១​ខែ​ឧសភា នៅ​ទីក្រុង​អុក​ស្វឺត ប្រទេស​អង់​គ្លេស ហ្វូង​មនុស្ស​តែង​តែ​មក​ជួប​ជុំ​នៅ​ពេល​ព្រឹក​ព្រលឹម ដើម្បី​ទទួល​ស្វាគមន៍​រដូវ​ផ្កា​រីក។ នៅ​វេលា​ម៉ោង ៦​ព្រឹក ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​ម៉ាកដាលេន បាន​បន្លឺ​សម្លេង​ច្រៀង ពី​លើ​ប៉ម​ម៉ាក់​ដាលេន។ មនុស្ស​រាប់​ពាន់​អ្នក​បាន​រង់​ចាំ ដោយ​ការ​រំពឹង​ថា ស្បៃ​រាត្រី​នឹង​ត្រូវ​លើក​ចេញ ​បន្ទាប់​ពី​បទ​ចម្រៀង និង​សម្លេង​ជួង​បាន​បន្លឺ​ឡើង។

ជា​ញឹក​ញាប់ ខ្ញុំ​ក៏​មាន​ការ​រង់​ចាំ​ផង​ដែរ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​ទាំង​នោះ​ឡើយ។ ខ្ញុំ​រង់​ចាំ ចម្លើយ​សម្រាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ ឬ​រង់​ចាំ​ការ​ដឹក​នាំ​មក​ពី​ព្រះ​អម្ចាស់​ជា​ដើម។ ទោះ​បី​ជា​ខ្ញុំ​មិន​ដឹង​ថា ការ​រង់​ចាំ​របស់​ខ្ញុំ នឹង​បញ្ចប់​នៅ​ពេល​ណា​ពិត​ប្រាកដ​ក៏​ដោយ ក៏​ខ្ញុំ​កំពុង​តែ​រៀន​រង់​ចំា ដោយ​ការ​រំពឹង​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣០ អ្នក​និពន្ធ​ទំនុក​ដំកើង បាន​សរសេរ​អំពី​ការ​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​សារ​គាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ដែល​ហាក់​ដូច​ជា​ពេល​យប់​ដែល​ងងឹត​បំផុត។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទុក​ចិត្ត​ព្រះ ហើយ​ប្រុង​ចិត្ត ដូច​ជា​អ្នក​យាម ​កំពុង​មាន​នាទី​ជា​អ្នក​រង់​ចាំ​ប្រកាស​ថា ថ្ងៃ​ភ្លឺ​ហើយ។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ព្រលឹង​នៃ​ទូលបង្គំ​រង់ចាំ​ព្រះអម្ចាស់

ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត”(ខ.៦)។

អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំពឹង​រង់​ចាំ​ព្រះ​អម្ចាស់ រំដោះ​គាត់​ចេញ​ពី​ភាព​ងងឹត​នៃ​បញ្ហា​គាត់ ដោយ​ជឿ​ជាក់​លើ​ភាព​ស្មោះត្រង់​របស់​ទ្រង់ បាន​ជា​គាត់​មាន​សេចក្តី​សង្ឃឹម​ថា នឹង​អាច​អត់​ទ្រាំ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​គាត់​មាន​ទុក្ខ​ក៏​ដោយ។ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល សេចក្តី​សង្ឃឹម​នោះ​អនុញ្ញាត​ឲ្យ​គាត់ បន្ត​រង់​ចាំ ​ទោះ​បី​ជា​គាត់​មិន​ទាន់​បាន​ឃើញ​ពន្លឺ​លេច​ឡើង​ក៏​ដោយ។

សូម​មាន​សង្ឃឹម​ឡើង បើ​សិន​ជា​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​យប់​ដ៏​ងងឹត នៃ​បញ្ហា​ក្នុង​ជីវិត។ ពន្លឺ​ថ្ងៃ​នឹង​ភ្លឺ​មក​ដល់ នៅ​ក្នុងជីវិត​នេះ…