តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Lisa M. Samra

បោះយុថ្កាជាប់ ក្នុងសេចក្តីពិត

ក្រុម​គ្រួសារ​ខ្ញុំ​រស់​នៅ ក្នុង​ផ្ទះ​ចាស់​មួយ​ខ្នង ដែល​មាន​អាយុ​កាល​ជិត​១​រយ​ឆ្នាំ វាមាន​លក្ខណៈ​ជា​ច្រើន ដែល​មាន​ដូច​ជា ជញ្ជាំង​ម្នាង​សិលា ដែល​មាន​ផ្ទៃ​រាប​ដ៏​អស្ចារ្យ។ ជាង​សង់​ផ្ទះ​ម្នាក់​បាន​ប្រាប់​ខ្ញុំ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​ណា​ខ្ញុំ​ចង់​ព្យួរ​ស៊ុម​រូប​ថត នៅ​លើ​ជញ្ជាំង​ទាំង​នោះ។ គាត់​ថា ខ្ញុំ​ត្រូវ​ស្វាន​វីស ឲ្យ​ចំ​ឆ្អឹង​ឈើ ដែល​បង្កប់​នៅ​ពី​ក្រោយ​បន្ទះ​ម្នាង​សិលា ឬ​ប្រើ​តាក់កេ​សម្រាប់​ម្នាង​សិលា ដើម្បី​ព្យួរ​រូប​ថត​ទាំង​នោះ។ ពុំ​នោះ​ទេ ស៊ុម​រូប​ថត​នោះ​អាច​បាក់​បែក ដោយ​ធ្លាក់​មក​លើ​ដី បន្សល់​ទុក​នូវប្រហោង​ដ៏​អាក្រក់​នៅ​លើ​ជញ្ជាំង។

លោក​ហោរា​អេសាយ​ធ្លាប់​បាន​និយាយ​ប្រៀប​ប្រដូច អំពី​ដែក​គោល ដែល​បាន​ដំជាប់​យ៉ាង​មាំ នៅ​លើ​ជញ្ជាំង​ ដើម្បី​ពិពណ៌​នា អំពី​តួ​អង្គ​តូច​មួយ ក្នុង​ព្រះ​គម្ពីរ ឈ្មោះ អេលាគីម។ លោក​អេលាគីម​ទុក​ចិត្ត​ព្រះ​អម្ចាស់ គឺ​ខុស​ពី​មន្រ្តី​ពុក​រលួយ ឈ្មោះ​សេបនា(អេសាយ ២២:១៥-១៩) ក៏​ដូច​ជា​ជន​ជាតិ​អ៊ីស្រាអែល  ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង​(ខ.៨-១១)។ លោក​អេសាយ​ក៏​បានថ្លែង​ទំនាយ អំពី​ការ​ដែល​លោក​អេលាគីម នឹង​ក្លាយ​ជា រដ្ឋ​បាល​នៃ​រាជ​វាំង​របស់​ស្តេច​ហេសេគា ហើយ​គាត់​ក៏​បាន​សរសេរ​ថា លោក​អេលាគីម នឹង​ត្រូវ​បាន​ជាប់​នៅ ដូច​ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​មួយ​កន្លែង​ដែល​ស្ថិត​ស្ថេរ​(ខ.២៣)។ ដោយ​គាត់ជាប់​នៅ​ក្នុង​សេចក្តី​ពិត និង​ព្រះ​គុណ​របស់​ព្រះ នោះ​លោក​អេលាគីម នឹង​បាន​ទ្រទ្រង់​ក្រុម​គ្រួសារ និង​ប្រជា​ជន​គាត់​(ខ.២២-២៤)។

តែ​លោក​អេសាយ បាន​បញ្ចប់​ការ​ថ្លែង​ទំនាយ​នោះ ដោយ​ការ​រំឭក​ថា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ជា​ទីពឹង ដល់​មិត្ត​សំឡាញ់ ឬក្រុម​គ្រួសារ​ជា​រៀង​រហូត​ឡើយ យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​មាន​កំហុស​(ខ.២៥)។ យុថ្កា​ដែល​យើង​អាច​ទុក​ចិត្ត​បាន​ទាំង​ស្រុង គឺ​ជា​ព្រះ​យេស៊ូវ(ទំនុកដំកើង ៦២:៥-៦ ម៉ាថាយ…

ព្រះយេស៊ូវគង់នៅក្នុងខ្ញុំ!

ក្នុង​វគ្គ​មួយ នៃការ​ប្រកួត​ភាព​ប៉ិន​ប្រសប់ នៅ​សហ​រដ្ឋ​អាមេរិកAmerica’s Got Talent  ក្មេង​ស្រី​អាយុ៥​ឆ្នាំ​ម្នាក់ បាន​បន្លឺ​សម្លេង​ច្រៀង ដោយ​សំនៀង​ដ៏​ពិរោះ​យ៉ាង​ខ្លាំង បាន​ជា​ចៅ​ក្រម​ម្នាក់​បាន​ប្រៀប​ធៀប​គាត់ ទៅ​នឹង​ក្មេង​ម្នាក់​ទៀត ដែល​ជា​អ្នក​ចម្រៀង និង​អ្នក​រាំ​ដ៏​ល្បីល្បាញ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៣០។ គាត់​ក៏​បាន​និយាយ​ថា គាត់​គិត​ថា ក្មេង​ស្រី​ឈ្មោះ សឺលី ធែមភល(Shirley Temple) កំពុង​តែ​រស់​នៅ​ក្នុង​នាង។ នាង​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការ​ឆ្លើយ​តប ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា “សឺលី ធែមភល មិនរស់​នៅ​ក្នុង​ខ្ញុំ​ទេ។ គឺ​ព្រះយេស៊ូវ​ទេ​តើ ដែល​គង់​នៅ​ក្នុង​ខ្ញុំ!”

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ក្មេង​ស្រី​នេះ ដែល​បាន​ដឹង​ច្បាស់​ថា ក្តី​អំណរ​របស់​នាង មាន​ប្រភព​មក​ពី​ព្រះ​យេស៊ូវ ដែល​គង់​នៅក្នុង​នាង។ ព្រះ​គម្ពីរ​ប៊ីប​បាន​ធានា​ដល់​យើង​ថា តាម​ពិត អស់​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​អង្គ នឹង​មិន​គ្រាន់​តែ​ទទួល​បាន​ជីវិត​អស់​កល្ប តាម​ព្រះ​បន្ទូល​សន្យា​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ទទួល​បាន​នូវ​ព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ គង់​នៅ​ក្នុង​ពួក​គេ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ព្រះ​អង្គ​គង់​នៅ​ក្នុង​ចិត្ត​យើង​(កូល៉ុស ១:២៧ និង អេភេសូរ ៣:១៧)។

ដោយ​សារ​ព្រះ​យេស៊ូវ មាន​ព្រះ​វត្ត​មាន​ក្នុង​ចិត្ត​យើង នោះ​យើង​មាន​ហេតុផល​រាប់​មិន​អស់ ដែល​ត្រូវ​អរ​ព្រះ​គុណ​ព្រះ​អង្គ​(កូល៉ុស ២:៦-៧)។ ព្រះ​អង្គ​ប្រទាន​យើង​នូវ​សមត្ថ​ភាព ដើម្បី​រស់​នៅ ដោយ​មាន​គោល​បំណង និង​កម្លាំង​(១:២៨-២៩)។ ព្រះ​អង្គ​បង្កើត​ឲ្យ​មាន​ក្តី​អំណរ ក្នុង​ចិត្ត​យើង គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ គឺ​ទាំង​ក្នុង​ពេល​រីក​រាយ ក៏​ដូច​ជា​ពេល​លំបាក​(ភីលីព…

យើងមិនឯកោទេ

អ្នក​ស្រី​មែហ្គី ហ្វឺគូសិន(Maggie Fergusson) បាន​និពន្ធ​អត្ថ​បទ​មួយ ក្នុង​ទស្សនា​វដ្តី អ្នក​សេដ្ឋកិច្ច នៃ​ឆ្នាំ១៨៤៣ ក្រោមប្រធាន​បទ ភាព​ឯកោ។ ក្នុង​អត្ថ​បទ​នោះ គាត់​បាន​សរសេរ​ថា “ភាព​ឯកោ​នាំ​មក​នូវ​គ្រោះ​ថ្នាក់ ជាង​ភាព​គ្មាន​ផ្ទះ​សម្បែង ភាពអត់​ឃ្លាន ឬ​ជម្ងឺ​ទៅ​ទៀត”។ អ្នក​ស្រី​ហ្វឺគូសិន​ក៏​បាន​លើក​ឡើង អំពី​ការ​កើន​ឡើង នៃ​អត្រា​នៃ​ភាព​ឯកោ ដែល​មិន​ប្រកាន់​វណ្ណៈ ឬ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នោះ​ឡើយ ហើយ​គាត់​ក៏​បាន​លើក​យក​ឧទាហរណ៍ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់ ដើម្បី​ឲ្យ​គេ​ដឹង​ថា ភាព​ឯកោ​មាន​ផល​អាក្រក់​យ៉ាង​ណា​ខ្លះ។​

ការ​ឈឺ​ចាប់ ក្នុង​ពេល​ឯកោ គឺ​មិន​មែន​ទើប​តែ​មាន​ក្នុង​សម័យ​យើងនោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ការ​ឈឺ​ចាប់​ក្នុង​ពេល​ឯកោ ក៏​មាន​ចែង នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាស្តា​ផង​ដែរ។​ ជា​ញឹក​ញាប់ កណ្ឌ​គម្ពីរ​នេះ​បាន​លើក​ឡើង អំពី​ទុក្ខ​ព្រួយ​របស់​អ្នក ដែល​ហាក់ដូច​ជា​ខ្វះ​ទំនាក់​ទំនង​ដ៏​មាន​ន័យ​មួយ​(៤:៧-៨)។ អ្នក​និពន្ធ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ពោល​ទំនួញ​ថា មនុស្ស​អាច​រក​បាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​មើល​មិន​ឃើញ​តម្លៃ​របស់​វា ព្រោះ​គ្មាន​មនុស្ស​សម្រាប់​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​នោះ​ឲ្យ។

ប៉ុន្តែ អ្នក​និពន្ធ​ក៏​បាន​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​មិត្ត​ភាព ដោយ​គាត់​បាន​សរសេរ​ថា មិត្ត​ភក្តិ​ជួយ​អ្នក​ឲ្យ​សម្រេច ការ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​តែ​ម្នាក់​ឯង​(ខ.៩) មិត្ត​ភក្តិ​ជួយ​ជ្រោង​យើង​ឡើង ពេល​ណា​យើង​ដួល​(ខ.១០) ដៃ​គូរ​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត​(ខ.១១) ហើយ​មិត្ត​ភក្តិ​អាច​ផ្តល់​ឲ្យ​នូវ​ការ​ការពារ ក្នុង​ពេល​ដ៏​ពិបាក(ខ.១២)។

ភាព​ឯកោ ពិត​ជា​នាំ​មក​នូវ​ការ​ពិបាក​ច្រើន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បង្កើត​យើង​មក ដើម្បី​ផ្តល់​ឲ្យ​ និង​ទទួល​ផល​ប្រយោជន៍​នៃមិត្ត​ភាព និង​សហគមន៍។​ បើ​អ្នក​មាន​អារម្មណ៍​ឯកោ នោះ​ចូរ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ជួយ​អ្នក ឲ្យ​បង្កើត​ទំនាក់​ទំនង​ដ៏​មាន​ន័យ ជា​មួយ​អ្នក​ដទៃ។ ទន្ទឹម​នឹង​នោះ ចូរ​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត…

សម្លេងត្រែនៃការរំឭក

កង​ទ័ព​អាមេរិក​មាន​ប្រពៃណី​ផ្លំ​ត្រែ បទ “Taps” នៅ​ពេល​ថ្ងៃ​លិច និង​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ទាហាន ដែល​បាន​ពលី​ជីវិត។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ ពេល​ដែល​បាន​អានទំនុក​ច្រៀង​ របស់​បទ​នេះ ហើយក៏​បាន​រក​ឃើញ​ថា​ បទ​នេះ​មាន​ល្បះ​ជាច្រើន ដែល​បញ្ចប់​ដោយ​ពាក្យ​ថា “ព្រះ​ទ្រង់​គង់​នៅ​ក្បែរ”។ ដូច​នេះ មុន​ពេល​យប់​មក​ដល់ ឬ​ក្នុង​ពេល​សោក​សង្រេង ដោយ​សារការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ទំនុក​ច្រៀងនៃ​បទ​នេះ​បាន​ធានា​ពួក​ទាហាន​អាមេរិក​ទំាង​ឡាយ​ថា​ព្រះ​គង់​នៅ​ក្បែរ​ជា​និច្ច។

នៅ​គ្រា​សញ្ញា​ចាស់ គេ​ក៏​បាន​ផ្លុំ​ត្រែ​ដើម្បី​រំឭក​ពួក​អ៊ីស្រាអែល​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​ពួក​គេ។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ “ផ្លុំត្រែ” នៅ​ក្នុង​ពេល​ធ្វើ​ពិធី​បុណ្យ​សំខាន់​ៗ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​សញ្ញា​រវាង​ព្រះ និង​ប្រជា​ជាតិ​អ៊ីស្រាអែល​ (ជន​គណនា ១០:១០)។ ការ​ផ្លុំ​ត្រែ​ជា​ការ​រំឭក​ថា ព្រះ​ទ្រង់​មិន​គ្រាន់​តែ​មាន​វត្ត​មាន​គង់​នៅ​ក្បែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជួយ​ពួក​គេ ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​ពួក​គេ។​

សព្វ​ថ្ងៃ​នេះ យើង​នៅ​តែ​ត្រូវ​ការ​ការ​រំឭក​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​យើង។ ហើយ​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​យើង យើង​ក៏​អាច​ស្រែកអំពាវ​រក​ព្រះ​អង្គ ដោយ​ការ​អធិ​ស្ឋាន និង​បទ​ចម្រៀង​ផង​ដែរ។ យើង​អាច​ចាត់​ទុក​ថា ការ​អធិស្ឋាន​របស់​យើង គឺ​ប្រៀប​ដូច​ជា​សម្លេង​ត្រែ ដែល​សុំ​ឲ្យ​ព្រះ​ទ្រង់​ជួយ​យើង។ ហើយ​យើង​ក៏​មាន​ការ​កម្សាន្ត​ចិត្ត ពេល​ដែល​បាន​ដឹង​ថា ព្រះ​អង្គ​តែង​តែ​ស្តាប់​ឮ អ្នកដែល​ស្រែក​រក​ព្រះ​អង្គ​(១ពេត្រុស ៣:១២)។ ព្រះ​អង្គ​ឆ្លើយ​តប​ការ​ទូល​អង្វរ​របស់​យើង ដោយ​ការ​ធានា អំពី​ព្រះ​វត្ត​មាន​ ដែល​ចម្រើន​កម្លាំង និង​កម្សាន្ត​ចិត្ត​យើង ក្នុង​ពេល​ដ៏​ពិបាក និង​ពេល​សោក​សង្រេង ក្នុង​ជីវិត។​—Lisa M. Samra

អំណរដល់លោក

រៀង​រាល់​រដូវ​បុណ្យ​ណូអែល​មក​ដល់ អ្នក​ផ្ទះ​ខ្ញុំ​បាន​តុប​តែង​អំពី​ការប្រសូត្រ​របស់​ព្រះ​យេស៊ូវ តាម​វប្ប​ធម៌​ផ្សេង​ៗ​គ្នា ដែល​មាន​ក្នុង​ពិភព​លោក។ យើង​មាន​ការ​តុប​តែង​តាម​បែប​អាឡឺម៉ង់ ដែល​មាន​ទម្រង់​ដូច​ពីរ៉ាមីត និង​ការ​តុប​តែងស្តី​អំពី​ស្នូក​សត្វ​ ដែលធ្វើ​ពី​ឈើ​អូលីវ មក​ពី​ភូមិ​បេថ្លេហិម ព្រម​ទាំង​ការ​តុប​តែង​ដោយ​ប្រើ​ពណ៌​ឆើត​ៗ តាម​ជន​ជាតិ​មិចស៊ីកូ។​ ក្រុម​គ្រួសារ​យើង​ចូលចិត្ត​ការ​តុប​តែង តាម​ជន​ជាតិ​អាហ្វ្រិក​ជាង​គេ ដែល​ក្នុង​នោះ គេ​មិន​បាន​ដាក់​រូប​សត្វ​ចៀម និង​អូដ្ឋ​តាម​ធម្មតា តែ​បាន​ដាក់​រូបសត្វ​ដំរីទឹក​មើល​ទៅ​រូប​ព្រះ​ឱរស​យេស៊ូវ ដោយ​ការ​ពេញ​ចិត្ត។​

ការ​តុប​តែង​អំពី​កំណើត​ព្រះ​យេស៊ូវ តាម​វប្ប​ធម៌​ខុស​ៗ​គ្នា​ដូច​នេះ បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​មាន​ភាព​កក់​ក្តៅ​ណាស់​ ខណៈ​ពេល​ដែល​ខ្ញុំនឹក​ចាំ​ថា កំណើត​របស់​ព្រះ​យេស៊ូវ មិន​មែន​សម្រាប់​តែ​ជន​ជាតិ ឬ​វប្បធម៌​មួយ​នោះ​ឡើយ តែ​ជា​ដំណឹង​ល្អ សម្រាប់​លោកិយ​ទាំង​មូល ជា​មូល​ហេតុ​ដែល​មនុស្ស នៅ​គ្រប់​ជាតិ​សាសន៍​អរ​សប្បាយ។​

រូប​ព្រះ​ឱរស​ដែល​បាន​បង្ហាញ នៅ​ក្នុង​ការ​តុប​តែង​អំពី​កំណើត​ព្រះ​យេស៊ូវ ក្នុង​គ្រួសារ​ខ្ញុំ បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ពិត នៃ​ព្រះទ័យ ដែល​ទ្រង់​មាន​សម្រាប់​លោកិយ​ទាំង​មូល។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ពេល​ដែល​ពួក​ផារិស៊ី​ម្នាក់​ទូល​សួរ​ព្រះ​យេស៊ូវ ព្រះ​អង្គ​ក៏បាន​មាន​បន្ទូល​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។

អំណោយ​របស់​ព្រះ​យេស៊ូវ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​មនុស្ស​ម្នាក់​ៗ។ ទោះ​អ្នក​មាន​ផ្ទះ​នៅ​កន្លែង​ណាក៏​ដោយ ក្នុង​ពិភព​លោក​នេះ កំណើត​របស់​ព្រះ​យេស៊ូវ គឺ​ជា​ការ​ប្រទាន​របស់​ព្រះ នូវ​សេចក្តី​ស្រឡាញ់ និង​សន្តិ​ភាព​មក​អ្នក។ ហើយ​អស់​អ្នក​ដែល​រកឃើញ​ជីវិត​ថ្មី ក្នុង​ព្រះ​គ្រីស្ទ  ដែល “មក​ពី​គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍” ​និង​ច្រៀង​សរសើរសិរីល្អ​របស់​ព្រះ…

ឯកសិទ្ធិក្នុងការអធិស្ឋាន

បទ “ប៉ា មិន​អធិស្ឋាន​ទៀត​ឡើយ”  ​គឺ​ជា​បទ​ចម្រៀង​របស់​លោក​គ្រីស ស្ទាផ្លេតុន(Chris Stapleton) ដែល​ជា​អ្នក​ចម្រៀង​ជន​បទ។ បទ​ចម្រៀង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ការ​ដែល​ឪពុក​របស់​គាត់​បាន​អធិស្ឋាន​ឲ្យ​គាត់។ ពាក្យ​ពេចន៍​ក្នុង​បទ​ចម្រៀង​នេះ​បាន​បង្ហាញ អំពី​មូល​ហេតុ​ដែល​ការ​អធិស្ឋាន​របស់​ឪពុក​គាត់​បាន​បញ្ចប់ គឺ​មិន​មែន​ដោយ​សារ​ឪពុក​គាត់​ឈប់​ជឿ ឬ​មាន​ការ​នឿយ​ណាយ​នោះ​ទេ តែ​គឺ​ដោយ​សារ​ឪពុក​គាត់​បាន​ស្លាប់។ លោក​ស្ទេផ្លេតុន​ក៏​បាន​ស្រមៃ​ថា​ ពេល​នេះ លោក​ឪពុក​គាត់​មិន​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ តាម​រយៈ​ការ​អធិស្ឋាន​ទៀត​ឡើយ​ តែ​កំពុង​តែ​ដើរ និង​ជជែក​ជា​មួយ​ព្រះ​អង្គ ដោយ​មុខ​ទល់​នឹង​មុខ នៅ​នគរ​ស្ថាន​សួគ៌​។​

ការ​នឹក​ចំា​របស់​លោក​ស្តេផ្លេតុន អំពី​ការ​ដែល​ឪពុក​គាត់​បាន​អធិស្ឋានឲ្យ​គាត់ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ឪពុក​ម្នាក់​ទៀត ក្នុង​ព្រះ​គម្ពីរ ដែល​បាន​អធិស្ឋាន​ឲ្យ​កូន​របស់​ខ្លួន។ ខណៈ​ពេល​ដែល​ព្រះ​ជន្ម​របស់​ស្តេច​ដាវីឌ​ជិត​ដល់​ទីបញ្ចប់ ទ្រង់​ក៏​បាន​ធ្វើ​ការ​រៀប​ចំ​ សម្រាប់​សាឡូម៉ូន​ដែល​ជា​បុត្រា​ទ្រង់ ឲ្យ​ស្នង​រាជ​បន្ត ធ្វើ​ជា​ក្សត្រ​បន្ទាប់​នៃ​នគរ​អ៊ីស្រាអែល។​

បន្ទាប់​ពី​ទ្រង់​បាន​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​ចាក់​ប្រេង​តាំង​ឲ្យ​សាឡូម៉ូន ទ្រង់​ក៏​បាន​នាំ​ពួក​គេ​ឲ្យ​អធិស្ឋាន ​ដូច​ដែល​ទ្រង់​បាន​ធ្វើ​ជា​ច្រើន​ដង​មក​ហើយ។ ក្នុង​ការ​អធិស្ឋាន​នោះ ស្តេច​ដាវីឌ​បាន​រំឭក​អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​សាសន៍​អ៊ីស្រាអែល ហើយ​ទ្រង់​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ប្រជា​រាស្រ្ត​ទ្រង់ នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អម្ចាស់​ជា​និច្ច។ បន្ទាប់​មក ទ្រង់​ក៏​បាន​រាប់​បញ្ចូល​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​ជា​ពិសេស សម្រាប់​បុត្រា​ទ្រង់ ដោយ​ទូល​សូម​ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​បុត្រា​ទ្រង់ មាន​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ​ក្រម​សេចក្តី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន​(១របាក្សត្រ ២៩:១៩)។

យើងក៏​មាន​ឯក​សិទ្ធិ​ពិសេស ដើម្បី​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ​ត្រង់ សម្រាប់​មនុស្ស​ ដែល​ព្រះ​ទ្រង់​បាន​ដាក់​ក្នុង​ជីវិត​យើង។ គំរូ​នៃ​ភាព​ស្មោះ​ត្រង់​របស់​យើង អាច​ជះ​ឥទ្ធិ​ពល​ដ៏​ស្ថិត​ស្ថេរ ដែល​នឹង​នៅ​តែ​បន្ត​មាន បន្ទាប់​ពី​យើង​លាចាក​លោក។…

ការបង្កើតផលផ្លែដែលផ្អែមបំផុត

ពេល​ដែល​គ្រួសារ​ខ្ញុំ​ទិញ​ផ្ទះ យើង​ក៏​ទទួល​បាន​នូវ​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ល្អ​មួយ​ដើម​ផង​ដែរ។ ដោយ​សារ​យើង​ទើប​តែ​រៀន​ដាំ​ដើម​ទំពាំងបាយជូរ នោះ​យើង​បាន​ចំណាយ​ពេល​ច្រើន ដើម្បី​រៀន​លួស​មែក ស្រោច​ទឹក និង​ថែ​ទាំ​វា។ ពេល​ដែល​ផ្លែ​វា​ទុំ ខ្ញុំ​ក៏​បាន​បេះ​ផ្លែ​វា​មួយ​ផ្លែ ដាក់​ចូល​ក្នុង​មាត់ ហើយ​ក៏​មាន​ការ​ខក​ចិត្ត ចំពោះ​រស់​ជាតិ​ជូរ​របស់​វា។

ខ្ញុំ​ក៏​មាន​អារម្មណ៍​នឿយ​ណាយ នៅ​ក្នុង​ការ​ថែទាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ យ៉ាង​លំបាក​លំបិន ដែល​មិន​បាន​ទទួល​ផល​ល្អ ហើយ​ក៏​បាន​នឹក​ចាំ អំពី​បទ​គម្ពីរ​អេសាយ ជំពូក​៥ ដែល​និយាយ​ប្រៀប​ប្រដូច អំពី​ទំនាក់​ទំនង​របស់​ព្រះ ជា​មួយ​នឹង​ប្រជាជន​អ៊ីស្រាអែល។ គេ​បាន​ប្រៀប​ប្រដូច​ព្រះ​អង្គ ទៅ​នឹង​កសិករ​ម្នាក់ ដែល​បាន​កាប់​ឆ្កា​ព្រៃ​នៅ​ជើង​ភ្នំ ដើម្បី​ដាំ​ដើម​ទំពាំង​បាយ​ជូរ​ល្អ​ៗ ហើយ​ក៏​បាន​សង់​ប៉ម​យាម​ចំការ ព្រម​ទាំង​បាន​ធ្វើ​ឧបករណ៍​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក ​ដើម្បី​អរសប្បាយ​នឹង​ភោគ​ផល​របស់​ខ្លួន​(អេសាយ ៥:១-២)។

កសិករ​នោះ​មាន​ការ​សោក​ស្តាយ ពេល​ដែល​ចំការ​ទំពាំង​បាយ​ជូរ ​ជា​តំណាង​ឲ្យ​រាស្រ្ត​អ៊ីស្រាអែល បាន​ផ្តល់​ឲ្យ​នូវ​ផល​ផ្លែទំពាំង​បាយ​ជូរ មាន​រស់​ជាតិ​ជូរ ដែល​ជា​ភាព​អាត្មា​និយម អយុត្តិធម៌ និង​ការ​គាប​សង្កត់​(ខ.៧)។ ទី​បំផុត​ ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​នឹង​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ជួយ​សង្រ្គោះ​ដើម​ទំពាំង​បាយ​ជូរ​ដែល​នៅ​សេស​សល់ ដើម្បី​ឲ្យ​ពួក​វា​អាច​បង្កើត​ផល​ផ្លែ​ល្អ នៅ​ពេល​ក្រោយ។​

ក្នុង​ដំណឹង​ល្អ​យ៉ូហាន ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ជា​គល់​ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន ១៥:៥)។ ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​អ្នក​ជឿ​ព្រះ​អង្គ ជា​ខ្នែង​ទំពាំង​បាយ​ជូរ ដែល​ត្រូវ​នៅ​ជាប់​នឹង​ព្រះអង្គ ដែល​ជា​ដើម។ ដូច​នេះ កាល​ណា​យើង​នៅ​ជាប់​នឹង​ព្រះ​អង្គ…

ការជ្រើសរើសយកសេចក្តីសង្ឃឹម

ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក ដែល​បាន​រង​គ្រោះ ដោយ​សារ​ជម្ងឺ​ធា្លក់​ទឹក​ចិត្ត ដោយ​សារ​អាកាស​ធាតុ​(សរសេរ​កាត់​ថា SAD) ជា​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​មួយ​ប្រភេទ ដែល​កើត​ឡើង​ជា​ធម្មតា ក្នុង​តំបន់ ដែល​មិន​សូវ​មាន​ពន្លឺថ្ងៃ ដោយ​សារ​ថ្ងៃ​មាន​រយៈ​ពេល​ខ្លី នៅ​រដូវ​រងារ។ ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​មាន​ការ​បារម្ភ​ថា អាកាស​ធាតុ​ត្រជាក់​ខ្លាំង​នឹង​នៅ​តែបន្ត​មិន​ចេះ​ឈប់ ខ្ញុំ​ក៏​មាន​ចិត្ត​អន្ទះ​សារ​ចង់​ឃើញ​ភស្តុតាង ដែល​បង្ហាញ​ថា ថ្ងៃ​ដែល​មាន​រយៈ​ពេល​វែង និង​អាកាស​ធាតុ​ក្តៅ កំពុង​តែ​ជិត​មក​ដល់​ហើយ​។

ផ្កា​ក៏​បាន​ខំ​ប្រឹង​រីក​ចេញ​ពី​ព្រិល យ៉ាង​ជោគ​ជ័យ ជា​សញ្ញា​ដំបូង​នៃ​រដូវ​ផ្កា​រីក ជា​ការ​រំឭក​ដ៏មានអំណាច​ អំ​ពី​ក្តី​សង្ឃឹម​របស់​ព្រះ ដែល​អាច​ឆ្លង​កាត់​ពេល​ដែល​ងងឹត​បំផុត។ ហោរា​មីកា​បាន​ប្រកាស​អំពី​រឿង​នេះ ក្នុង​កាល​ដែល​គាត់​ស៊ូ​ទ្រាំ​នឹង “រដូវ​រងា” ជាពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​ងាក​ចេញ​ពី​ព្រះ។ ខណៈ​ពេល​ដែល​លោក​មីកា​ពិនិត្យ​មើល​ស្ថាន​ភាព​ដ៏​ងងឹត​នេះ គាត់​ក៏​បានពោល​ទំនួញ​ថា “គ្មាន​នរណា​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(មីកា ៧:២)។

ប៉ុន្តែ ទោះ​ស្ថាន​ភាព​ហាក់​ដូច​ជា​យ៉ាប់​យ៉ឺន​យ៉ាង​ណា​ក្តី លោក​ហោរា​រូប​នេះ​មិន​ព្រម​បោះ​បង់​ចោល​ក្តី​សង្ឃឹម​ឡើយ។ គាត់ទុក​ចិត្ត​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់​(ខ.៧) ទោះ​គាត់​ឃើញ​តែ​ភាព​ហិន​ហោន មិន​ទាន់​អាច​ឃើញ​ភស្តុតាង​នៃ​ក្តី​សង្ឃឹម​ក៏​ដោយ។​

នៅ​ក្នុង​ពេល​ដ៏​ងងឹត ហើយ​ជួន​កាល ហាក់​ដូច​ជា “រងារ”គ្មាន​ទីបញ្ចប់ គឺ​នៅ​ពេល​ដែល​រដូវ​ផ្ការីក ហាក់​ដូច​ជា​មិន​ចេញ​មក នោះយើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពិបាក​ដូច​លោក​មីកា។ តើ​យើង​នឹង​បណ្តោយ​ខ្លួន ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម​ឬ? ឬ​យើង “នឹង​រង់​ចំា​ព្រះ​អម្ចាស់ ដោយ​សង្ឃឹម”?(ខ.៧)។

ក្តី​សង្ឃឹម​ដែល​យើង​មាន​ក្នុង​ព្រះ គឺ​មិន​ដែល​ក្លាយ​ជា​អសារ​ឥត​ការ​ឡើយ​(រ៉ូម ៥:៥)។ ​ថ្ងៃ​ណា​មួយ​ យើង​នឹង​មិន​មាន​ការ​ទួញ​យំ ឬ​ឈឺ​ចាប់​ទៀត​…

ឈ្មោះដែលព្រះបានដាក់ឲ្យ

គេ​បាន​ដាក់​ឈ្មោះ​ហៅ​ក្រៅ ឲ្យ​អ្នក​ប្រឹក្សា​យោបល់​ទាំង​ឡាយ នៅ​ក្នុង​កន្លែង​បោះ​ជំរុំ ដែល​គ្រួសារ​របស់​ខ្ញុំ​បាន​ចូលរួម ជា​រៀង​រាល់​ឆ្នាំ។ តាម​ធម្មតា ឈ្មោះ​ហៅ​ក្រៅ​ទាំង​នោះ ត្រូវ​បាន​មិត្ត​ភក្តិ​ជា​អ្នក​ដាក់​ឲ្យ​គ្នា ដោយ​ផ្អែក​ទៅ​លើរឿង​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ទម្លាប់​ដែល​គួរ​ឲ្យ​អស់​សំណើច ឬ​សកម្ម​ភាព​កម្សាន្ត​ដែល​គេ​ចូល​ចិត្ត។​

ឈ្មោះ​ហៅ​ក្រៅ គឺ​មិន​គ្រាន់​តែ​សម្រាប់​ប្រើ​នៅ​ក្នុង​ការ​បោះ​ជំរុំ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ក៏​ឃើញ​គេ​ប្រើ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ផងដែរ។ ឧទាហរណ៍ ព្រះ​យេស៊ូវ​បាន​ហៅ​សាវ័ក​យ៉ាកុប និង​យ៉ូហាន​ថា “កូន​ផ្គរ​លាន់”(ម៉ាកុស ៣:១៧)។ ក្នុង​ព្រះគម្ពីរ កម្រ​មាន​នរណា​ម្នាក់​ដាក់​ឈ្មោះ​ហៅ​ក្រៅ ឲ្យ​ខ្លួន​ឯង​ណាស់ តែ​រឿង​នេះ​បាន​កើត​ឡើង ពេល​ដែល​ស្រ្តី​ម្នាក់ឈ្មោះ​ណាអូមី បាន​សុំ​ឲ្យ​គេ​ហៅ​គាត់​ថា “ម៉ារ៉ា” ដែល​មាន​ន័យ​ថា “ភាព​ល្វីង​ជូរ​ចត់”(នាង​រស់ ១:២០) ដោយសារ​ស្វាមី និង​កូន​ប្រុស​ទាំង​ពីរ​របស់​នាង​បាន​ស្លាប់​ចោល​នាង​អស់។ នាង​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​ជីវិតនាង​មាន​ភាព​ល្វីង​ជូរ​ចត់(ខ.២១)។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ឈ្មោះ​ដែល​ណាអូមី​ដាក់​ឲ្យ​ខ្លួន​ឯង មិន​ស្ថិត​ស្ថេរ​នោះ​ឡើយ ព្រោះ​គាត់​មិន​ជួប​ការបាត់​បង់​ដ៏​សោក​សៅ​ជា​រៀង​រហូត​ឡើយ។ ក្នុង​ពេល​ដែល​នាង​កាន់​ទុក្ខ ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​ពរ​នាង តាម​រយៈនាង​រស់ ដែល​ជា​កូន​ប្រសារ​ស្រី​របស់​នាង ដែល​បាន​រៀប​ការ ហើយ​បង្កើត​បាន​កូន​ប្រុស​ម្នាក់។ ដូចនេះ នាង​ណាអូមី​ក៏​មាន​គ្រួសារ​ថ្មី​មួយ។

ជួនកាល យើង​ប្រហែល​ជា​ចង់​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ឲ្យ​ខ្លួន​ឯង​ថា “មនុស្ស​បរា​ជ័យ” ឬ “មនុស្ស​គ្មាន​គេ​ស្រឡាញ់” ដោយ​ផ្អែក​ទៅ​លើ​ទុក្ខ​លំបាក ដែល​យើង​បាន​ជួប​ប្រទះ ឬ​កំហុស​ដែល​យើង​បាន​ធ្វើ ប៉ុន្តែ យើង​នឹង​មិន​ជួប​ទុក្ខលំបាក​ជា​រៀង​រហូត​ឡើយ។ យើង​អាច​ហៅ​ខ្លួន​យើង​ថា “ស្ងួន​ភ្ញា” ​ជា​ឈ្មោះ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​យើង(រ៉ូម…

ពេលដែលមិត្តសំឡាញ់ក្បត់

កាល​ពី​ឆ្នាំ​២០១៩ កន្លែង​តាំង​ពិពណ៌​សិល្បៈ​ទូទាំង​ពិភព​លោក បាន​ធ្វើ​ការ​រំឭក​ខួប​នៃ​ការ​ស្លាប់​គំរប់​៥០​0ឆ្នាំ របស់​លោក​លីអូណាដូ ដាវីនស៊ី(Leonardo da Vinci)។ គាត់​បាន​គូរ​គំនូរ​ជា​ច្រើន​ផ្ទាំង និង​បាន​ធ្វើ​ការ​រុក​រក​ឃើញ​ជា​ច្រើន ក្នុង​ផ្នែក​វិទ្យា​សាស្រ្ត ដែល​សព្វថ្ងៃ​នេះ គេ​បាន​យក​ស្នាដៃ​របស់​គាត់​មក​ដាក់​តាំង​ពិពណ៌​នៅ​ទូកញ្ចក់ ប៉ុន្តែ ក្នុង​ចំណោម​នោះ មាន​ផ្ទំាង​គំនូរ​តែ​៥​ផ្ទាំងប៉ុណ្ណោះ ដែលបាន​គូរ​ចប់​សព្វ​គ្រប់ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ស្នា​ដៃ​របស់​គាត់ ដោយ​រាប់​បញ្ចូល​ទាំង​ផ្ទាំង​គំនូរ​អំពី​ពិធី​លៀង​ព្រះ​អម្ចាស់​ផង​ដែរ។​

ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ដ៏​ស្មុគ្រ​ស្មាញ​នេះ បាន​ពិពណ៌​នា អំពី​អាហារ​ចុង​ក្រោយ ដែល​ព្រះ​យេស៊ូវ​បាន​សោយ ជា​មួយ​ពួក​សាវ័ក ​ដូច​ដែល​បាន​ពិពណ៌​នា ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន។ អត្ថ​ន័យ​នៃ​ផ្ទាំង​គំនូរ​នេះ បាន​ផ្តោត​ទៅ​លើ​ការ​ភ័ន្ត​ភាំង​របស់​ពួក​សាវ័ក ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​នឹង​ក្បត់​ព្រះ​អង្គ(យ៉ូហាន ១៣:២១)។ ពួក​សាវ័ក​ក៏​បាន​ចោទ​សួរគ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​នរណា​នឹង​ក្បត់​ព្រះ​អង្គ ខណៈ​ពេល​ដែល​លោក​យូដាស​លួច​ចេញ​ទៅ​ក្រៅ​យ៉ាង​ស្ងាត់​ស្ងៀម នៅ​ពេល​យប់ ដើម្បី​ទៅ​ប្រាប់​ពួក​អាជ្ញាធរ អំពី​ទីតាំង​របស់​គ្រូ និង​មិត្ត​ភក្តិ​របស់​គាត់។

អំពើ​ក្បត់​របស់​យូដាស​បាន​នាំ​មក​នូវ​ការ​ឈឺចាប់ គឺ​ដូច​ដែល​បាន​បង្ហាញ ក្នុង​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “អ្នក​ដែល​បរិភោគ​នំបុ័ង ជា​មួយ​នឹង​ទូលបង្គំ នោះ​បាន​លើក​កែងជើង ទាស់​នឹង​ទូលបង្គំ​វិញ”(ខ.១៨)។ យូដាស​ក៏​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះ​យេស៊ូវ​ដែរ បាន​ជាគាត់​អាច​ញាំ​អាហារ​ជា​មួយ​ព្រះ​អង្គ ហើយ ភាព​ជិត​ស្និទ្ធ​នេះ ​ធ្វើ​ឲ្យ​ព្រះ​យេស៊ូវ​រង​ទុក្ខ។

យើង​ម្នាក់​ៗ​ប្រហែល​ជា​ធ្លាប់​ត្រូវ​មិត្ត​ភក្តិ​ក្បត់។ តើ​យើង​អាច​ឆ្លើយ​តប ចំពោះ​ការ​ឈឺ​ចាប់​នេះ ដោយ​របៀប​ណា? សូម​កុំ​អស់​សង្ឃឹម​ឡើយ។ ព្រះ​យេស៊ូវ​បាន​ដក​ស្រង់​បទ​គម្ពីរ ទំនុកដំកើង ៤១:៩ ដើម្បី​បង្ហាញ​ថា…