ទង្វើនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យ
ព្រៃម៉ាលហ័រ នៅរដ្ឋអូរីហ្គិន មានរុក្ខជាតិផ្សិតមួយប្រភេទ ដែលមនុស្សជាច្រើនបានហៅឈ្មោះវាថា ផ្សិតទឹកឃ្មុំ។ វាបានរីករាលដាលតាមឫសរបស់ដើមឈើ ក្នុងផ្ទៃដី៨៩០ហិចតា ធ្វើឲ្យវាក្លាយជារុក្ខជាតិមានជីវិតធំជាងគេបំផុត ដែលគេបានរកឃើញ។ វាបានចាក់សំណាញ់ពណ៌ខ្មៅរបស់វា ពាសពេញព្រៃ អស់រយៈពេលជាង២ពាន់ឆ្នាំមកហើយ ដោយធ្វើឲ្យដើមឈើស្លាប់ ពេលដែលវាលូតលាស់។ សំណាញ់របស់វាបានចូលទៅក្នុងដី ដល់ជម្រៅបីម៉ែត្រ ។ ផ្សិតនេះមានទំហំអស្ចារ្យ តែវាបានដុះចេញពីលម្អងតូចល្អិតតែមួយប៉ុណ្ណោះ។
ព្រះគម្ពីរបានចែង អំពីទង្វើនៃការមិនស្តាប់បង្គាប់តែមួយ ដែលបណ្តាលឲ្យមានការដាក់ទោស ដែលរីករាលដាលដល់មនុស្សទាំងអស់ ហើយក៏បាននិយាយ អំពីសកម្មភាពនៃការស្តាប់បង្គាប់តែមួយ ដែលបានរំដោះឲ្យរួចពីទោសនោះវិញ។ សាវ័កប៉ុលបាននិយាយអំពីភាពខុសគ្នារវាងបុគ្គលពីរនាក់ គឺលោកអ័ដាម និងព្រះយេស៊ូវ(រ៉ូម ៥:១៤-១៥)។ អំពើបាបរបស់អ័ដាមនាំមកនូវការដាក់ទោស ដល់មនុស្សទាំងអស់(ខ.១២)។
ដោយសារការមិនស្តាប់បង្គាប់នេះ មនុស្សទាំងអស់បានក្លាយជាមនុស្សមានបាប ហើយត្រូវរាប់ជាមានទោស នៅចំពោះព្រះ(ខ.១៧)។ តែព្រះអង្គមានដំណោះស្រាយ សម្រាប់បញ្ហានៃអំពើបាបរបស់មនុស្សជាតិ។ តាមរយៈការសុគតដ៏សុចរិតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ព្រះទ្រង់បានប្រទានជីវិតអស់កល្ប និងអាចឈរដោយគ្មានទោស នៅចំពោះព្រះអង្គ។ ការប្រព្រឹត្តរបស់ព្រះគ្រីស្ទ ដោយក្តីស្រឡាញ់ និងការស្តាប់បង្គាប់មានអំណាចល្មមនឹងឈ្នះការមិនស្តាប់បង្គាប់របស់អ័ដាម ដោយព្រះអង្គប្រទានជីវិតដល់មនុស្សទាំងអស់(ខ.១៨)។
តាមរយៈការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ព្រះយេស៊ូវបានប្រទានជីវិតអស់កល្បដល់អស់អ្នកណា ដែលទទួលជឿព្រះអង្គ។ បើអ្នកមិនទាន់បានទទួលការអត់ទោសបាប និងសេចក្តីសង្រ្គោះពីព្រះអង្គទេ សូមទទួលនៅថ្ងៃនេះចុះ។ បើអ្នកបានក្លាយជាអ្នកជឿហើយ សូមសរសើរដំកើងព្រះអង្គ សម្រាប់ការអ្វីដែលព្រះអង្គបានធ្វើ ដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យ។—Marvin Williams
ការប្រឹក្សាដ៏ត្រឹមត្រូវ
មានពេលមួយ ទឹកប្រាក់ចំនួន ១២ម៉ឺនដុល្លា ត្រូវបានគេច្រឡំដាក់ចូលក្នុងកុងធនាគារបស់ប្តីប្រពន្ធមួយគូរ។ អ្នកទាំងពីរក៏បានដើរទិញរបស់ថ្លៃ យ៉ាងវក់វី។ ពួកគេក៏បានទិញឡានប្រភេទ SUV មួយគ្រឿង ឡានសម្រាប់បោះជុំរំមួយគ្រឿង និងម៉ូតូកង់បួន២គ្រឿង ព្រមទំាងយកលុយនោះទៅបង់ថ្លៃចំណាយផ្សេងៗប្រចាំខែទៀត។ ពេលដែលធានាគាបានរកឃើញថា ទឹកប្រាក់នោះត្រូវបានគេដាក់ក្នុងកុងខុស ធានាគាក៏បានប្រាប់ប្តីប្រពន្ធនេះ ឲ្យយកលុយប្រគល់ឲ្យធានាគាវិញ។ តែគួរឲ្យស្តាយណាស់ ប្តីប្រពន្ធមួយគូរនេះបានចាយលុយនោះអស់ហើយ។ ក្រោយមក គេក៏បានចោទប្រកាន់អ្នកទាំងពីរពីបទចោរកម្ម។ ពេលដែលអ្នកទាំងពីរធ្វើដំណើរមកដល់តុលាការក្នុងតំបន់ បុរសជាប្តីក៏បានប្រាប់អ្នកយកពត៌មានថា គាត់បានប្រព្រឹត្តខុស ដោយសារគាត់បានទទួលការប្រឹក្សាយោបលផ្នែកច្បាប់ដ៏អាក្រក់។ អ្នកទាំងពីរក៏បានដឹងថា ការធ្វើតាមការប្រឹក្សាដ៏អាក្រក់(ហើយយកលុយរបស់អ្នកដទៃទៅចាយ) អាចនាំឲ្យមានបញ្ហាដ៏រញ៉េរញ៉ៃ ក្នុងជីវិតរបស់ពួកគេ។
ផ្ទុយទៅវិញ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានផ្តល់ឲ្យនូវយោបល់ប្រកបដោយប្រាជ្ញា ដែលអាចជួយយើង ឲ្យជៀសវាងការបំផ្លាញជីវិតខ្លួនឯង។ គាត់ថា អ្នកដែលមានពរពិត គឺជាអ្នកដែលបដិសេធមិនព្រមធ្វើតាមយោបល់របស់អ្នក ដែលមិនជឿព្រះ(ទំនុកដំកើង ១:១)។ ពួកគេដឹងថា ការប្រឹក្សាយោបល់ដែលមិនប្រកបដោយប្រាជ្ញា គ្មានការកោតខ្លាចព្រះ អាចនាំទៅរកគ្រោះថ្នាក់ដែលមើលមិនឃើញ និងការខាតបង់ខ្ពស់។ ហើយពួកគេក៏អនុវត្តតាមព្រះបន្ទូលព្រះអង្គ ដោយចិត្តដែលអរសប្បាយ និងជញ្ជឹងគិតអំពីសេចក្តីពិតនៃព្រះបន្ទូលដែលមិនចេះរង្គោះរង្គើរ(ខ.២)។ ពួកគេរកឃើញថា ការចុះចូលនឹងការដឹកនាំរបស់ព្រះ អាចនាំទៅរកស្ថេរភាព និងផលផ្លែក្នុងជីវិត(ខ.៣)។
ពេលណាយើងធ្វើការសម្រេចចិត្ត ទោះតូច ឬធំក្តី ក្នុងរឿងការងារ ប្រាក់កាស ទំនាក់ទំនង ។ល។ នោះយើងចាំបាច់ត្រូវស្វែងរកប្រាជ្ញារបស់ព្រះ ដែលមានក្នុងព្រះគម្ពីរប៊ីប និងស្វែងរកការប្រឹក្សាដែលមានការកោតខ្លាចព្រះ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ។…
ធ្វើឲ្យផ្អែមឡើងវិញ
ទំនៀមទម្លាប់នៃការរៀបអាពាហ៍ពិពាហ៍របស់ជនជាតិរូស៊ី គឺមានពេញទៅដោយភាពស្រស់ស្អាត និងសារៈសំខាន់។ នៅក្នុងពិធីភោជនីហា គេបានប្រារព្ធនូវប្រពៃណីនេះ ដោយពិធីករបានសុំឲ្យភ្ញៀងទាំងអស់លើកកែវឡើង ដើម្បីផ្តល់ការគោរពដល់គូស្វាមីភរិយាថ្មី។ ភ្ញៀវម្នាក់ៗក៏បានក្រេបស្រាមួយជិប ពីកែវដែលខ្លួនបានលើកនោះ រួចស្រែកព្រមគ្នាថា “Gor’ko! Gor’ko!”មានន័យថា “ជូរល្វីង!ជូរល្វីង! ពេលដែលភ្ញៀងទាំងឡាយបានស្រែកដូចនេះហើយ កូនក្រមុំថ្មីថ្មោងត្រូវក្រោកឈរ ហើយថើបគ្នា ដើម្បីឲ្យភេសជ្ជៈនោះមានរស់ជាតិផ្អែមឡើងវិញ។
ហោរាអេសាយបានថ្លែងទំនាយថា បន្ទាប់ពីមានភាពអស់សង្ឃឹម ភាពហិនហោច និងបណ្តាសា នៅលើផែនដី(ជំពូក២៤) ក្តីសង្ឃឹមដ៏ផ្អែមនឹងចូលមកជំនួស គឺក្តីសង្ឃឹមថា នឹងបានចូលទៅរស់នៅ ក្នុងផ្ទៃមេឃ និងផែនដីថ្មី(ខ.២៥)។ នៅទីនោះ ព្រះទ្រង់នឹងរៀបចំពិធីជប់លៀង ដែលមានអាហារជាបរិបូរ និងមានភេសជ្ជៈដែលល្អ និងផ្អែមបំផុត។ គឺពិធីជប់លៀង នៃព្រះពរ ភាពមានផលផ្លែ និងការផ្គត់ផ្គង់មិនចេះចប់ ដល់មនុស្សទំាងអស់(២៥:៦)។ ជាងនេះទៅទៀត នៅក្រោមការគ្រប់គ្រងនៃព្រះដែលជាមហាក្សត្រដ៏សុចរិត សេចក្តីស្លាប់នឹងត្រូវបានលេបបាត់ ទឹកភ្នែកដ៏ជូរចត់ក៏នឹងត្រូវជូតចេញ ហើយសេចក្តីអាម៉ាសក៏ត្រូវដកចេញអស់(ខ.៧-៨)។ហើយរាស្រ្តព្រះអង្គនឹងអរសប្បាយ ព្រោះព្រះមួយអង្គដែលពួកគេបានជឿ និងរង់ចាំ នឹងនាំមកនូវសេចក្តីសង្រ្គោះ និងប្រែពែងនៃជីវិតដ៏ជូរល្វីង ឲ្យក្លាយជាផ្អែមឡើងវិញ(ខ.៩)។
ថ្ងៃមួយ យើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ នៅពិធីមង្គលការរបស់កូនចៀម។ ពេលដែលព្រះអង្គស្វាគមន៍កូនក្រមុំ(ពួកជំនុំ) ព្រះបន្ទូលសន្យា ក្នុងបទគម្ពីរអេសាយ ជំពូក២៥ នឹងបានសម្រេច។ ជីវិតដែលធ្លាប់ជូរល្វីង និងមានរស់ជាតិផ្អែមឡើងវិញ។-Marvin Williams
ព្រះអង្គមិនបោះបង់យើងចោលឡើយ
មានពេលមួយ លោកជូលីយ៉ូសជិះកង់ឆ្លងស្ពានចច វ៉ាស៊ីនតោន ជាស្ពានពីរជាន់ដ៏មមាញឹក ដែលបានតភ្ជាប់ទីក្រុងញូយ៉ក និងទីក្រុងញូជ័រស៊ី។ ពេលនោះ គាត់ក៏បានឃើញបុរសម្នាក់ កំពុងតែឈរតោងបង្កាន់ដៃស្ពាន ហៀបនឹងលោតចូលទៅក្នុងទន្លេហាត់សិន។ គាត់ដឹងថា ប៉ូលីសមិនអាចមកដល់ទាន់ពេលវេលាទេ ដូចនេះ គាត់ក៏បានប្រញាប់ចូលទៅជួយបុរសនោះ។ គាត់ថា កាលនោះ គាត់បានចុះពីលើកង់ ហើយលាតសន្ធឹងដៃរបស់គាត់ ដោយនិយាយទៅកាន់បុរសនោះថា “កុំលោតអី។ ពួកយើងស្រឡាញ់អ្នក”។ បន្ទាប់មក គាត់ក៏បានចាប់ទាញបុរសខូចចិត្តនោះ ដូចអ្នកគង្វាលចៀមទាញចៀមនឹងទំពក់ ហើយក៏បាននាំបុរសនោះមកកន្លែងសុវត្ថិភាព ដោយជំនួយពីអ្នកដំណើរម្នាក់ទៀត។ គេបានរាយការណ៍ថា កាលនោះ លោកជូលីយ៉ូមិនព្រមលែងបុរសនោះឡើយ ទោះបុរសនោះបានមកដល់កន្លែងសុវត្ថិភាពហើយក៏ដោយ។
កាលពីជាង២ពាន់ឆ្នាំមុន ព្រះយេស៊ូវ ដែលជាអ្នកគង្វាលល្អ មានបន្ទូលថា ព្រះអង្គនឹងលះបង់ព្រះជន្ម ដើម្បីជួយសង្រ្គោះ ហើយព្រះអង្គនឹងមិនបោះបង់ចោលអ្នកដែលជឿព្រះអង្គឡើយ។ ព្រះអង្គបានពិពណ៌នាថា ពួកគេនឹងស្គាល់ព្រះអង្គដោយផ្ទាល់ៗខ្លួន ទទួលអំណោយនៃជីវិតអស់កល្ប និងមិនត្រូវវិនាសឡើយ ហើយពួកគេនឹងជាប់នៅក្នុងសុវត្ថិភាព នៃការថែរក្សារបស់ព្រះអង្គ។ សុវត្ថិភាពនេះ មិនអាស្រ័យទៅលើសមត្ថភាពរបស់សត្វចៀមដ៏ទន់ខ្សោយ តែពឹងផ្អែកទៅលើភាពគ្រប់គ្រាន់នៃព្រះដ៏ជាអ្នកគង្វាល ដែលទ្រង់មិនឲ្យអ្នកណាឆក់យកចៀម ចេញពីព្រះហស្តរបស់ទ្រង់ឡើយ(យ៉ូហាន ១០:២៨-២៩)។
កាលយើងមានអារម្មណ៍ឈឺចាប់ និងអស់សង្ឃឹម ព្រះយេស៊ូវបានជួយសង្រ្គោះយើង បានជាយើងអាចមានអារម្មណ៍ថា មានសុវត្ថិភាព និងជាប់នៅ ក្នុងទំនាក់ទំនងជាមួយព្រះអង្គ។ ព្រះអង្គស្រឡាញ់យើង តាមរកយើង រកឃើញយើង ជួយសង្រ្គោះ…
មេរៀនដែលមិននឹកស្មានដល់៥យ៉ាង ដែលCOVID-19 បានបង្រៀនខ្ញុំ
ពេលដែលលោកម៉ាវីន មីលៀម(Marvin Williams) ដែលជាអ្នកនិពន្ធសៀវភៅនំម៉ាណាប្រចាំថ្ងៃ និងភរិយារបស់គាត់ បានឆ្លងវីរូសកូរ៉ូណា គាត់បានរកឃើញមេរៀនថ្មីមួយចំនួន ដែលបានបង្រៀនគាត់ អំពីព្រះជាម្ចាស់ និងសេចក្តីជំនឿរបស់គាត់។
ទីបន្ទាល់របស់លោកម៉ាវីន វីលៀម
វីរូស COVID-19 បាននំាមកនូវការលំបាកច្រើនណាស់ ប៉ុន្តែ ក៏បាននាំមកនូវមេរៀនដែលមិនអាចភ្លេចបាន។ កាលពីថ្ងៃទី២៩ ខែមីនា ខ្ញុំ និងភរិយាខ្ញុំបានទៅធ្វើតេស្តឈាម…
ពិសេសយ៉ាងអស្ចារ្យ
សួនសត្វទីក្រុងឡុង បានប្រកាស់ថា មនុស្សមិនមានអ្វីដែលពិសេសទេ។ កាលពីឆ្នាំ២០០៥ សួនសត្វនេះបានចាប់ផ្តើមការតាំងពិពណ៌ដែលមានរយៈពេលបួនថ្ងៃ ក្រោមប្រធានបទ “មនុស្សនៅក្នុងបរិស្ថានរបស់ពួកគេ”។ គេបានជ្រើសរើសមនុស្ស តាមរយៈការប្រកួតតាមអ៊ីនធើណិត ឲ្យចូលមកនៅក្នុងសួនសត្វ។ ដើម្បីជួយទស្សនិកជន ឲ្យមានការយល់ដឹងអំពីមនុស្ស បុគ្គលិកសួនសត្វក៏បានបង្កើតផ្លាកសញ្ញាមួយ ដែលរៀបរាប់ជាលម្អិត អំពីអាហារ និងកន្លែងរស់នៅរបស់ពួកគេ ព្រមទាំងការគំរាមកំហែងដែលពួកគេជួបប្រទះ។ យោងតាមអ្នកនាំពាក្យរបស់សួនសត្វនេះ គោលដៅនៃការតាំងពិពណ៌នេះ គឺដើម្បីធ្វើឲ្យគេដឹងថា មនុស្សមិនមានភាពពិសេស ដូចជាអ្វីដែលគេបានគិតនោះទេ។ មានអ្នកចូលរួមម្នាក់ ក្នុងការតាំងពិពណ៌នោះហាក់ដូចជាយល់ស្របថា “ពេលដែលយើងមើលឃើញមនុស្សរស់នៅដូចសត្វ ក្នុងកន្លែងនេះ វាបានរំឭកយើងថា យើងមិនពិសេស ដូចអ្វីដែលយើងបានគិតនោះទេ”។
ទស្សនៈខាងលើនេះ គឺពិតជាផ្ទុយពីអ្វីដែលព្រះគម្ពីរបានចែង អំពីមនុស្ស។ គឺដូចមានសេចក្តីចែងថា ព្រះជាម្ចាស់“បានបង្កើត” យើងមកយ៉ាងគួរកោត គួរអស្ចារ្យ ឲ្យមាន “រូបភាពដូចទ្រង់”(ទំនុកដំកើង ១៣៩:១៤ និង លោកុប្បត្តិ ១:២៦-២៧)។
ស្តេចដាវីឌបានចាប់ផ្តើមនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១៣៩ ដោយរៀបរាប់ថា ព្រះជាម្ចាស់បានស្គាល់ទ្រង់ច្បាស់(ខ.១-៦) ហើយព្រះអង្គមានព្រះវត្តមានគ្រប់ទីកន្លែង ដែលហ៊ុមព័ទ្ធទ្រង់ជានិច្ច(ខ.៧-១២)។ ព្រះជាម្ចាស់មិនគ្រាន់តែបានបង្កើតលក្ខណៈដ៏ពិសេស នៃផ្នែកខាងក្នុង និងខាងក្រៅរបស់ស្តេចដាវីឌប៉ុណ្ណោះទេ(ខ.១៣-១៤) តែព្រះអង្គក៏បានបង្កើតទ្រង់ឲ្យមានវិញ្ញាណដ៏រស់ ដោយប្រទានជីវិតខាងវិញ្ញាណ និងសមត្ថភាពនៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះជាម្ចាស់។ ស្តេចដាវីឌក៏បានជញ្ជឹងគិត អំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដោយឆ្លើយតប ដោយការស្ញែងខ្លាច ការភ្ញាក់ផ្អើល និងការសរសើរដំកើង(ខ.១៤)។…
ថ្ងៃជម្រុះចោល
ចាប់តាំងពីឆ្នាំ ២០០៦ មក មានមនុស្សមួយក្រុម បានប្រារព្ធទិវាមួយ ដែលចម្លែកខុសធម្មតា ដើម្បីអបអរឆ្នាំថ្មី។ គេបានហៅទិវានោះថា ថ្ងៃជម្រុះចោលរឿងមិនល្អ។ តាមប្រពៃណីរបស់ជនជាតិអាមេរិកឡាទីន មនុស្សម្នាក់ៗដែលចូលរួម ក្នុងការប្រារព្ធពិធីនេះ បានយកក្រដាស់មកសរសេរ អំពីបទពិសោធន៍មិនល្អ ឬគួរឲ្យខ្មាស់អៀន ឬក៏រឿងអាក្រក់ៗ ដែលពួកគេជួបកាលពីឆ្នាំចាស់ ហើយបោះក្រដាសនោះ ចូលទៅក្នុងម៉ាស៊ីនកម្ទេចក្រដាស។ ពុំនោះទេ មានអ្នកខ្លះបានយក ញញួរធំមួយ មកវាយកម្ទេចវត្ថុ តំណាងឲ្យរឿងអាក្រក់ៗ។
ព្រះគម្ពីរមិនបានបង្រៀនយើង ឲ្យមានប្រពៃណីដូចនេះទេ។ អ្នកនិពន្ធនៃបទគម្ពីរទំនុកដំកើង ជំពូក ១០៣ មិនគ្រាន់តែបានលើកទឹកចិត្តយើង ឲ្យជម្រុះបទពិសោធន៍ ឬរឿងដែលមិនល្អចោលប៉ុណ្ណោះទេ។ គាត់បានរំឭកយើងថា ព្រះជាម្ចាស់បានជម្រុះអំពើបាបរបស់យើងចោលហើយ។ បទគម្ពីរនេះក៏បានប្រើពាក្យប្រៀបប្រដូច ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់ដ៏ធំធេង ដែលទ្រង់មានចំពោះរាស្រ្តទ្រង់។ គាត់បានប្រៀបធៀបភាពធំធេង នៃសេចក្តីស្រឡាញ់របស់ព្រះ ទៅនឹងកម្ពស់នៃផ្ទៃមេឃ នៅលើផែនដី(ខ.១១)។ បន្ទាប់មក បទគម្ពីរនេះក៏បាននិយាយ អំពីការអត់ទោសរបស់ទ្រង់ ដោយប្រៀបធៀបថា ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសរបស់រាស្រ្តទ្រង់ ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ខ.១២)។ បទគម្ពីរទំនុកដំកើងនេះចង់ឲ្យរាស្រ្តរបស់ព្រះដឹងថា សេចក្តីស្រឡាញ់ និងការអត់ទោសបាបរបស់ទ្រង់ គ្មានដែនកំណត់ ហើយក៏មានភាពពេញលេញ។ ព្រះជាម្ចាស់បានរំដោះរាស្ត្រទ្រង់ពីអំណាចនៃអំពើបាបរបស់ពួកគេ ដោយអត់ឱនទោសឲ្យពួកគេទាំងស្រុង។
នេះជាដំណឹងដ៏ល្អណាស់! យើងមិនចាំបាច់ត្រូវរង់ចំាដល់ពេលឆ្នាំថ្មីមកដល់ ដើម្បីជម្រុះការអាក្រក់ ឬអំពើបាបចោលនោះឡើយ។ ដោយជំនឿលើព្រះយេស៊ូវ…
ទ្រង់ទទួលបន្ទុករបស់យើង
មានពេលមួយ លោកខេរិន ហៀលី(Kieran Healy) បានមើលវិក្កិយប័ត្រទឹក ឃើញថា នៅខែមុនគាត់បានប្រើទឹក ក្នុងបរិមាណដ៏គួរឲ្យភ្ញាក់ផ្អើល។ នេះមិនមែនជារឿងធម្មតាទេ ដែលពលរដ្ឋនៅរដ្ឋឃែរ៉ូឡាយណា ខាងជើងរូបនេះ ឃើញគេជូនដំណឹងថា គាត់បានជំពាក់រដ្ឋាករទឹក ១០០លានដុល្លា សម្រាប់ការប្រើប្រាស់ទឹកខែមុន។ រឿងនេះ អាចធ្វើឲ្យអ្នកខ្លះគាំងបេះដូងបាន។ តែគាត់មានទំនុកចិត្តថា គាត់មិនបានប្រើទឹកអស់ច្រើនយ៉ាងនេះទេ។ គាត់ក៏បានសួរគេ បែបកំប្លែងលេងថា តើគាត់អាចបង់រំលួសបានអត់។
ការជំពាក់លុយ១០០លានដុល្លា ជាបន្ទុកដែលធ្ងន់ហួសពីលទ្ធភាពដែលយើងអាចទទួល ប៉ុន្តែ បន្ទុកនេះមិនធ្ងន់ទេ បើធៀបនឹងបន្ទុកដែលមិនអាចវាស់បាន ដែលអំពើបាបបានដាក់ឲ្យយើងទទួល។ ការព្យាយាមសែងបន្ទុក និងជៀសវាងលទ្ធផលនៃអំពើបាបរបស់យើង នឹងនាំឲ្យយើងមានអារម្មណ៍ហត់នឿយ ហើយពេញដោយការប្រកាន់ទោសខ្លួនឯង និងភាពខ្មាស់អៀន។ ជាការពិតណាស់ យើងមិនមានលទ្ធភាពសែងបន្ទុកនេះបានឡើយ។
ហើយព្រះទ្រង់ក៏មិនបានបង្កើតយើងមក សម្រាប់ឲ្យសែងបន្ទុកនៃអំពើបាបដែរ។ គឺដូចដែលសាវ័កពេត្រុសបានរំឭកអ្នកជឿទាំងឡាយថា មានតែព្រះយេស៊ូវទេ ដែលជាព្រះរាជបុត្រានៃព្រះដែលគ្មានបាប ដែលអាចសែងបន្ទុកនៃអំពើបាបរបស់យើង ហើយទទួលទម្ងន់នៃលទ្ធផលនៃអំពើបាបនោះបាន(១ពេត្រុស ២:២៤)។ កាលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលអំពីបាបទាំងអស់របស់យើង មកលើព្រះអង្គទ្រង់ ហើយក៏បានប្រទានការអត់ទោសបាប ដល់យើងរាល់គ្នា។ ដោយសារទ្រង់បានសែងបន្ទុកយើងហើយ នោះយើងមិនចំាបាច់ត្រូវទទួលរងការជំនុំជម្រះ ដែលយើងសមនឹងទទួលនោះឡើយ។
យើងមិនត្រូវរស់នៅ ក្នុងការភ័យខ្លាច ឬកំហុស ឬ“កិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក”(១:១៨) នោះឡើយ ផ្ទុយទៅវិញ យើងអាចអរសប្បាយនឹងជីវិតថ្មី ដែលពេញដោយសេចក្តីស្រឡាញ់…
ការអំពាវនាវសុំជំនួយ
កាលពីឆ្នាំ ២០១៦ មានគ្រោះថ្នាក់ក្នុងជណ្ដើរយន្ត នៅទីក្រុងញូយ៉ក បានបណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត និង៥១នាក់រងរបួស។ ក្រោយមក អាជ្ញាធរទីក្រុងញូយ៉កក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីអប់រំប្រជាជន អំពីរបៀបរក្សាភាពស្ងប់ស្ងាត់ ហើយស្វែងរកសុវត្ថិភាព។ ករណីដែលគ្រោះថ្នាក់បំផុត នៅក្នុងជណ្តើរយន្ត គឺនៅពេលដែលមនុស្សខំព្យាយាមជួយខ្លួនឯង នៅពេលដែលមានបញ្ហាកើតឡើង។ អាជ្ញាធរបានផ្តល់ការណែនាំថា ដំណោះស្រាយល្អបំផុត គឺគ្រាន់តែ “ចុកកណ្ដឹង រួចនៅឲ្យស្ងៀម ហើយរង់ចាំ”។ អាជ្ញាធរទទួលបន្ទុកផ្នែកសំណង់អគារ បានប្ដេជ្ញាថា នឹងធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីការពារប្រជាជន ឲ្យរួចផុតពីការរងរបួស ហើយស្រោចស្រង់ពួកគេ ពីស្ថានភាពគ្រោះថ្នាក់។
នៅក្នុងព្រះគម្ពីរកិច្ចការ សាវ័កពេត្រុសបានអធិប្បាយព្រះបន្ទូល អំពីកំហុសឆ្គងនៃការព្យាយាមជួយសង្រ្គោះខ្លួនឯង។ លោកលូកា ដែលជាអ្នកនិពន្ធកណ្ឌកិច្ចការ បានកត់ត្រាអំពីព្រឹតិ្តការណ៍ដ៏គួរឲ្យកត់សម្គាល់មួយចំនួន ដែលក្នុងនោះ ពួកអ្នកជឿ ព្រះយេស៊ូវគ្រីស្ទ ចាប់តាំងនិយាយជាភាសា ដែលពួកគេមិនចេះនិយាយ(កិច្ចការ ២:១-១២)។ នៅពេលនោះ សាវ័កពេត្រុសក៏ក្រោកឡើង ហើយពន្យល់ដល់ពួកបងប្អូនសាសន៍យូដាថា អ្វីដែលពួកគេកំពុងតែឃើញនេះ គឺបានសម្រេចបទទំនាយ ដែលមានតាំងពីសម័យបុរាណមក (យ៉ូអែល ២:២៨-៣២) ដែលនិយាយអំពីការចាក់បង្ហូរព្រះវិញ្ញាណ និងថ្ងៃនៃសេចក្តីសង្រ្គោះ។ នៅថ្ងៃនោះ មនុស្សអាចមើលឃើញ គេទទួលព្រះពរនៃព្រះវិញ្ញាណបរិសុទ្ធ គឺបានឃើញនៅក្នុងអ្នកដែលបានទទួលជឿព្រះនាមព្រះយេស៊ូវ ដើម្បីឲ្យបានសង្រ្គោះ រួចពីអំពើបាប ព្រមទាំងរួចពីលទ្ធផលនៃអំពើបាប។ បន្ទាប់មក សាវ័កពេត្រុសក៏បានប្រាប់ពួកគេថា សេចក្តីសង្រ្គោះនោះ…
ជំនួយនៅមុខផ្ទះ
នៅថ្ងៃមួយ ដែលមានអាកាសធាតុក្តៅ ក្មេងប្រុសអាយុ៨ឆ្នាំ ឈ្មោះ ខាមិន មែកឌែនញល(Carmine McDaniel) ចង់ឲ្យអ្នករត់សំបុត្រ ក្នុងតំបន់ដែលវារស់នៅ មានភាពត្រជាក់ស្រួល និងមិនខ្វះជាតិទឹក។ ដូចនេះ វាក៏បានយកដបទឹកដាក់ភេសជ្ជៈកីឡា និងដបទឹកពីរបីដប នៅលើកាំជណ្តើរខាងមុខ។ កាំមីរ៉ាសុវត្ថិភាពរបស់គ្រួសារនេះ ក៏ថតបានសកម្មភាពរបស់អ្នករត់សំបុត្រ ដែលបានឆ្លើយតប ដោយពាក្យថា “អូហ៍ ពិតជាប្រសើរណាស់ មានទឹក ហើយមានភេសជ្ជៈកាតូរ៉ាដទៀត សូមអរព្រះគុណព្រះ និងសូមអរគុណអ្នកដែលបានដាក់ឲ្យ!”
ម្តាយរបស់ខាមិនក៏បាននិយាយថា “ខាមិនយល់ថា កិច្ចការរបស់វា គឺត្រូវផ្តល់ឲ្យនូវភេសជ្ជៈត្រជាក់ៗ ដល់អ្នករត់សំបុត្រ ទោះឪពុកម្តាយរបស់វា មិននៅផ្ទះក៏ដោយ”។
រឿងនេះស្តាប់ទៅ ធ្វើឲ្យចិត្តយើងរីករាយ ប៉ុន្តែ វាក៏បានរំឭកយើងថា មានព្រះមួយអង្គ ដែល “បំពេញតម្រូវការរបស់យើង” គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើងស្រាប់។ ទោះសាវ័កប៉ុលកំពុងជាប់ក្នុងគុក ហើយមិនដឹងច្បាស់ថា អនាគតរបស់គាត់នឹងទៅជាយ៉ាងណាក៏ដោយ ក៏គាត់បានបង្ហាញចេញនូវក្តីអំណរ ចំពោះគ្រីស្ទបរិស័ទនៅក្រុងភីលីព ដ្បិតព្រះទ្រង់បានបំពេញសេចក្តីត្រូវការរបស់គាត់ តាមរយៈការឧបត្ថម្ភរបស់ពួកគេ។ ពួកជំនុំនៅក្រុងភីលីពមិនសំបូរអ្នកមានទ្រព្យច្រើនទេ ប៉ុន្តែ ពួកគេមានចិត្តសប្បុរស ដោយជួយផ្គត់ផ្គង់សាវ័កប៉ុល និងអ្នកដទៃទៀត ដែលមានការខ្វះខាត(២កូរិនថូស ៨:១-៤)។ ដែលពួកជំនុំក្រុងភីលីពបានបំពេញសេចក្តីត្រូវការរបស់សាវ័កប៉ុលជាយ៉ាងណា នោះព្រះទ្រង់ក៏នឹងបំពេញសេចក្តីត្រូវការរបស់ពួកគេ “តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៤:១៩)។
ជាញឹកញាប់…