តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Our Daily Bread Ministries

ក្តីអំណរនៃការលះបង់

កាល​នៅ​ក្មេង បង​ប្អូន​ខ្ញុំ​ទាំង​៦​នាក់ បាន​សម្រុក​ចេញ​ក្រៅ​ផ្ទះ ពេល​ដែល​បាន​ឮ​ភ្លេង​របស់​ឡាន​លក់​ការ៉េម។ ខ្លះ​ពាក់ស្បែក​ជើង ខ្លះ​ទៀត​ស្ទុះ​ចេញ​តាម​ទ្វារ​ផ្ទះ​តែ​ម្តង ទាំង​ជើង​ទទេ។ ក្នុង​រយៈ​ពេល​តែ​ពីរ​បី​វិនាទី​សោះ យើង​ទាំង​អស់​បាន​រត់​តាម​ផ្លូវ​ចូល​ទីធ្លា​ផ្ទះ ដេញ​តាម​ឡាន​លក់​ការ៉េម។​ ថ្ងៃ​នោះ ជា​ថ្ងៃ​ទី​មួយ ក្នុង​រដូវ​ក្តៅ ហើយ​យើង​យល់​ថា ការ​ញាំ​ការ៉េម​ដ៏ត្រជាក់ និង​ផ្អែម​ឆ្ងាញ់​នេះ ជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​អប​អរ​ការ​មក​ដល់​នៃ​រដូវ​ក្តៅ។​

មាន​រឿង​ជា​ច្រើន​ដែល​យើង​ធ្វើ ដោយសារ​យើង​ចង់​បាន​ភាព​សប្បាយ​រីក​រាយ ដោយ​មិន​បាន​គិត​អំពី​វិន័យ ឬ​កាតព្វ​កិច្ចអ្វី​ឡើយ។​

រឿង​ប្រៀប​ប្រដូច​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ ១៣:៤៤-៤៦ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដើម្បី​ទទួល​បាន​អ្វី​មួយ។ យើង​គិត​ថា រឿង​ទំាង​នេះ​និយាយ​អំពី​ការ​លះ​បង់។ ប៉ុន្តែ នេះ​មិន​មែន​ជា​ចំណុច​សំខាន់​បំផុត​នៃ​រឿង​ទាំង​នេះ​ទេ។ តាម​ពិត រឿង​ទីមួយ​ប្រកាស់​ថា “ក្តី​អំណរ” គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​បុរស​នោះ​លក់​អ្វី​ៗ​ទាំង​អស់ ដើម្បីទិញ​ចំការ​នោះ។ ក្តី​អំណរ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ គឺ​មិន​នាំ​ទៅ​រក​កំហុស ឬ​កាតព្វ​កិច្ច​នោះ​ឡើយ។​

ព្រះ​យេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ថ្វាយ​ចិត្ត​យើង​ទាំង​មូល ដល់​ព្រះ​អង្គ គឺ​មិន​មែន​ថ្វាយ​តែ​មួយ​ចំណែក​នោះ​ឡើយ។ បុរស​ទាំង​ពីរ​ក្នុង​រឿង​ប្រៀប​ប្រដូច បាន “លក់​ទ្រព្យ​សម្បត្តិ​ទាំង​អស់”(ខ.៤៤)។ ប៉ុន្តែ ដែល​ល្អ​បំផុត​នោះ​គឺ ជា​លទ្ធ​ផលការ​លក់​អ្វី​ៗ​ទាំង​អស់ បាន​នាំ​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ផល​ចំណេញ​យ៉ាង​ពិត​ប្រាកដ។​ រឿង​នេះ​ប្រហែលជា​លើស​ពី​ការរំពឹង​គិត​របស់​យើង។ តើ​ជីវិត​គ្រីស្ទបរិស័ទ​មិន​មែន​ជា​ការ​លី​ឈើ​ឆ្កាង​ទេ​ឬ? ជា​ការ​ពិត​ណាស់ យើង​ត្រូវ​លី​ឈើ​ឆ្កាង​រាល់​ថ្ងៃ។ ប៉ុន្តែ ពេល​ណា​យើង​ថ្វាយ​ជីវិត​ដល់​ព្រះ​អង្គ យើង​នឹង​មាន​ជីវិត​ថ្មី។ ពេល​ណា​យើង​បាត់​ជីវិត ដោយ​យល់​ដល់​ព្រះអង្គ នោះ​នឹង​បាន​ជីវិត​វិញ។ ពេល​ណា​យើង…

តើសេរីភាពពិតប្រាកដ ជាអ្វី?

មនុស្ស​ចូល​ចិត្ត​គិត​ថា សេរីភាព​គឺ​ជា​លទ្ធភាព​ដែល​អាច​ធ្វើ​អ្វី​ៗ​បាន​តាម​ចិត្ត នៅ​កន្លែង​ណា នៅ​ពេល​ណា និង​តាម​មធ្យោបាយ​ណា​ក៏​បាន។ យើង​ចង់​ធ្វើ​ជា​ចៅហ្វាយ​លើជីវិត​ខ្លួន​ឯង ហើយ​ចង់​ទៅ​តាម​ផ្លូវ​របស់​យើង។ ប៉ុន្តែ តើ​នេះ​ជា​សេរីភាព​ពិត​ប្រាកដ​ឬ? តើ​សេរីភាព​នេះ​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា បើ​ប្រៀប​ធៀប​នឹង​សេរីភាព ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ថា នឹង​ប្រទាន​យើង ពេល​ណា​យើង​ដើរ​តាម​ព្រះ​អង្គ? សូម​ស្វែង​យល់ អំពី​អត្ថ​ន័យ​នៃ​សេរីភាព​ពិត​ប្រាកដ នៅ​ក្នុង​សៀវភៅ តើ​សេរីភាព​ពិតប្រាកដ គឺ​ជា​អ្វី?

សូម​ទាញ​យក ឬdownload សៀវភៅ​នេះ ដោយ​ឥត​គិត​ថ្លៃ ដោយបំពេញទម្រង់ខាងក្រោម។  

 

 

 

 

 

 

មើលស្រាលខ្លួនឯង

យុវជន​ម្នាក់​បាន​ក្លាយ​ជា​កាពីទែន​របស់​ក្រុម​កីឡាករ​របស់​គាត់។ ឥឡូវ​នេះ ក្រុម​កីឡាករ​អាជីព​មួយ​នេះ ត្រូវ​បាន​យុវជន​ដ៏សុភាព​ម្នាក់​នេះ​ដឹក​នំា ទំាង​ខ្លួន​នៅ​ក្មេង​នៅ​ឡើយ។ ការ​ធ្វើ​សន្និសិទ​ការសែត​ជា​លើកទី​មួយ​របស់​គាត់ មិន​បាន​ធ្វើឲ្យ​គេស្ងើច​សរសើរ​ឡើយ។ គាត់​បាន​បន្ត​ចុះ​ចូល​នឹង​គ្រូ​បង្វឹក និង​មិត្ត​រួម​ក្រុម​របស់​គាត់ ហើយ​ក៏​បាន​ប្រាប់​គេ​ថា គាត់​ព្យាយាម​បំពេញ​តួនាទី​របស់​គាត់។ នៅ​រដូវ​កាល​នៃ​ការ​ប្រកួត​មួយ​នោះ ក្រុម​របស់​គាត់​ប្រកួត​មិន​បាន​ល្អ​ទេ ហើយ​នៅ​ចុង​បញ្ចប់​នៃរដូវ​កាល​នៃ​ការ​ប្រកួត គេ​ក៏​បាន​ផ្លាស់​ប្តូរ​កាពីទែន​ក្រុម។ គាត់​មិន​បាន​ដឹង​ទេ​ថា គាត់​មិន​មាន​អំណោយ​ទាន​នៅ​ក្នុង​ការ​ដឹក​នាំ ឬ​គាត់​មិន​ដែល​ជឿ​ជាក់​ថា គាត់​អាច​ធ្វើ​បាន​ឡើយ។​

ដោយសារ​ស្តេច​សូល​បាន​ធ្វើ​ខុស នោះ​ទ្រង់​គិត​ថា ទ្រង់​ជា​មនុស្ស​តូច​ទាប​(១សាំយ៉ូអែល ១៥:១៧)។ ហេតុ​អ្វី​បាន​បុរស​ដែល​មាន​កម្ពស់​ខ្ពស់​ម្នាក់​នេះ ជា​មនុស្ស​តូច​ទាប។​ គាត់​ជា​មនុស្ស​មាន​កម្ពស់​ខ្ពស់​ជាង​គេ ក្នុង​ចំណោម​ជន​ជាតិ​គាត់​(៩:២)។ ប៉ុន្តែ គាត់​មិន​បាន​មើល​ឃើញ​ខ្លួន​ឯង​ជា​មនុស្ស​ខ្ពង់​ខ្ពស់​នោះ​ឡើយ។ តាម​ពិត ក្នុង​ជំពូក​នេះ សកម្ម​ភាព​របស់​ទ្រង់បាន​បង្ហាញ​ថា ទ្រង់​កំពុង​តែ​ព្យាយាម​យក​ចិត្ត​រាស្រ្ត​របស់​ទ្រង់។ ទ្រង់​មិន​បាន​ដឹង​​ថា ប្រជាជន​ទ្រង់​មិន​មែន​ជា​អ្នក​ជ្រើស​រើស​ទ្រង់​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ទ្រង់ ហើយ​ប្រទាន​ឲ្យ​ទ្រង់​មាន​បេសកម្ម​មួយ។

ប៉ុន្តែ កំហុស​របស់​ស្តេច​សូល​បាន​ឆ្លុះ​បញ្ចាំង អំពី​កំហុស​របស់​មនុស្ស​ម្នាក់​ៗ ដែល​អាច​ភ្លេច​ថា យើង​ត្រូវ​បាន​ព្រះ​ជា​ម្ចាស់បង្កើត​មក ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ ហើយ​យើង​ក៏​បាន​ប្រើអំណាច​យើង​ក្នុង​ផ្លូវ​ខុស ដោយ​សាប​ព្រោះ​វិនាស​កម្ម នៅ​ក្នុង​ពិភព​លោក។​ ហេតុ​នេះ​ហើយ យើង​ចាំ​បាច់​ត្រូវ​វិល​ត្រឡប់​ទៅ​រក​ព្រះ​ជាម្ចាស់​វិញ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​វរបិតា​បង្ហាញ​អត្ត​សញ្ញាណ​ពិត​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ព្រះ​អង្គ​បំពេញ​យើង​ដោយ​ព្រះ​វិញ្ញាណ និង​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ចាត់​យើង ​ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស​ក្នុង​ពិភព​លោក​។​—Glenn Packiam

ការលូតលាស់ ក្នុងភាពទាល់ច្រក ឬការជាប់គាំង ក្នុងអំឡុងពេល Covid-19 រាតត្បាត

ពី​ព្រោះ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះអាទិត្យ ហើយ​ជា​ខែល ព្រះយេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះគុណ ព្រម​ទាំង​កិត្តិយស ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។ ទំនុកដំកើង ៨៤:១១

បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់ ផ្នែក​អ្នក​និពន្ធ នៅ​ចក្រ​ភព​អង់​គ្លេស​ បាន​ប្រហែល​មួយ​ខែ កាល​ពី​ឆ្នាំ​មុន ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ ដូច​និស្សិត​ភាគ​ច្រើន ដែល​បាន​បញ្ចប់​ការ​សិក្សា។ ខ្ញុំ​មាន​ចិត្ត​ចង់​បន្ត​រស់​នៅ ក្នុង​ចក្រភព​អង់​គ្លេស ពីរ​បី​ឆ្នាំ​ទៀត ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ការងារ…

សៀវភៅ : តើមានអ្វីធ្វើឲ្យអ្នកមានសម្រស់ស្អាត?

បញ្ហា​រូប​សម្រស់ ស្ថិត​ក្នុង​ចំណោម​បញ្ហា​ធំ​បំផុត ដែល​យុវជន កំពុង​តែ​ជួប​ប្រទះ ក្នុង​ពេល​សព្វ​ថ្ងៃ ដោយ​ពួក​គេ​ខ្លាច​ឡើង​គីឡូ ឬ​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​រូប​សម្រស់​ស្អាត​គ្រប់​គ្រាន់​ ដើម្បីឲ្យគេទទួលស្គាល់ជា​ដើម។ ក្នុង​សៀវភៅ​នេះ យុវនារី​ម្នាក់ ដែល​ជា​ជន​ជាតិ​អូស្រ្តាលី​សូម​ចែក​រំលែក​បទ​ពិសោធន៍ នៃ​ការ​ធ្វើ​ដំណើរ ចេញ​ពី​ការ​បដិសេធន៍​របស់​អ្នក​ដទៃ ចូល​ទៅ​រក​ការ​ទទួល​យក ដោយ​រក​ឃើញ​ការ​ធានា និង​ទំនុក​ចិត្ត តាម​រយៈ​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​មនុស្ស​ម្នាក់​ៗ​មក ឲ្យ​មាន​តម្លៃ​ដ៏​ថ្លៃ​វិសេស​រៀង​ៗ​ខ្លួន ហើយទ្រង់ទត​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ពួក​គេ​ម្នាក់​ៗ ដូច​ៗ​គ្នា។​

សូមបំពេញទម្រង់ខាងក្រោម ដើម្បីទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

 

 

 

 

 

 

តើផ្លូវនោះ នាំយើងទៅដល់ណា?

មាន​ពេល​មួយ យើង​បាន​ធ្វើ​ដំណើរ ដោយ​ទូរស័ព្ទ​យើង​គ្មាន​សេវា​ និង​គ្មាន​ផែន​ទី​កាន់​ក្នុង​ដៃ។ យើង​មាន​តែ​ការចង​ចាំ អំពី​ផែន​ទី​ដែល​គេ​បាន​បិទ នៅ​ច្រក​ចូល​ដើម្បី​នាំ​ផ្លូវ​យើង។ ជាង​១​ម៉ោង​ក្រោយ​មក ទី​បំផុត យើង​ក៏​បានចេញ​ពី​ក្នុង​ព្រៃ ចូល​ទៅ​ក្នុង​ចំណត​យាន​យន្ត។ យើង​បាន​បើក​ហួស​ផ្លូវ​បំបែក ដែល​ជា​ផ្លូវ​កាត់ សម្រាប់​ថ្មើរ​ជើង ចម្ងាយ​៨០០ម៉ែត្រ កាត់​ព្រៃ ដូច​នេះ យើង​ក៏​បាន​ដើរ​តាម​ផ្លូវ កាន់​តែ ឆ្ងាយ​ថែម​ទៀត។​

ជីវិត​របស់​យើង​អាច​មាន​លក្ខណៈ​ដូច​នេះ​ឯង។ ក្នុង​ការ​សម្រេច​ចិត្ត យើង​មិន​គ្រាន់​តែ​ត្រូវ​សួរ​ថា តើ​វា​ជា​ផ្លូវ​ត្រូវ ឬខុស​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​សួរ​ថា តើ​ផ្លូវ​នោះ​នឹង​នាំ​យើង​ទៅ​ដល់​ណា។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ប្រៀប​ធៀប​របៀប​នៃ​ការ​រស់​នៅ​ពី​ប្រភេទ គឺ​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​សុចរិត​(អ្នក​ដែល​ស្រឡាញ់​ព្រះ) និង​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​អាក្រក់​(សត្រូវ​របស់​អ្នក​ដែល​ស្រឡាញ់​ព្រះ)។ មនុស្ស​សុចរិត​ចម្រើន​ឡើង ដូចដើម​ឈើ តែ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្យល់​បក់​បោក​ប៉ើង​ទៅ​ឆ្ងាយ ដូច​អង្កាម(ខ.៣-៤)។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះបាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ការ​ចម្រើន​ឡើង​ពិត​ប្រាកដ មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ។ អ្នក​ដែល​មាន​ការ​ចម្រើន​ឡើង គឺ​ជា​អ្នក​ដែល​បាន​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ ដើម្បី​ទទួល​កម្លាំង​ជា​ថ្មី ក្នុង​ការ​រស់​នៅ។​

ដូច​នេះ តើ​យើង​អាច​ក្លាយ​ជា​មនុស្ស​ប្រភេទ​នេះ ដោយ​របៀប​ណា? បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ជំរុញ​យើង ឲ្យ​គេច​ចេញ​ពី​ទំនាក់​ទំនង ដែល​បង្ហិន​បំផ្លាញ និង​ទម្លាប់​អាក្រក់ ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យអរ​សប្បាយ​នឹង​សេចក្តី​បង្គាប់​របស់​ព្រះជា​ម្ចាស់​វិញ​(ខ.២)។ សរុប​មក យើង​អាច​ចម្រើន​ឡើង ដោយសារ​ព្រះ​ជា​ម្ចាស់ “ថែរក្សា​ផ្លូវ​របស់​មនុស្ស​សុចរិត”(ខ.៦)។

ចូរ​ថ្វាយ​ផ្លូវ​របស់​អ្នក​ដល់​ព្រះ​ជា​ម្ចាស់ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ដឹក​នាំ​អ្នក ចេញ​ពី​ផ្លូវ​ចាស់ ដែល​គ្មាន​គោល​ដៅ…

វីរូស COVID-19 និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ​

សព្វ​ថ្ងៃ​នេះ នរណា​ៗ​ក៏​និយាយ​អំពី​វីរូស​កូរ៉ូណា​ដែរ ហើយ​ភាព​ច្របូក​ច្របល់​បាន​កើត​ឡើង ស្ទើរ​គ្រប់​ទី​កន្លែង ក្នុង​ពិភព​លោក ដោយ​សារ​តែ​ការ​រាត​ត្បាត​ជា​សកល​នេះ។​​ ពិធី​បុណ្យ​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជិត​មក​ដល់ហើយ ប៉ុន្តែ ការ​រាត​ត្បាត​នៃ​មេរោក​កូរ៉ូណា​ហាក់​ដូច​ជា​បាន​ក្លាយ​ជា​រឿង​ដែល​គេ​បាន​យក​មក​គិត​ច្រើន​ជាង​គេ។ ប៉ុន្តែ ខ្ញុំ​មិន​ជឿ​ថា ក្នុង​រយៈ​ពេល​១​ពាន់ ឬ​២​ពាន់​ឆ្នំា​ខាង​មុខ គេ​នឹង​នៅ​តែ​បន្ត​ជជែក​គ្នា​អំពី​វីរូស​កូវីឌ-១៩ ទៀត​ឡើយ​។​ ប៉ុន្តែ គេ​នឹង​មិន​ឈប់​ជជែក​គ្នា អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ របស់​ព្រះយេស៊ូវ​ឡើយ​។​…

តើជំនួយរបស់ខ្ញុំមកពីណា ក្នុងពេលដែល Covid-19 កំពុងតែរាតត្បាត?

តើ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរូណា បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូច​ម្តេច​? តើ​អ្នក​មាន​អារម្មណ៍​ប្រយ័ត្ន​ប្រយែងជាង​មុន មាន​អារម្មណ៍​ព្រួយ​បារម្ភ ឬ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​តក់​ស្លត់ ដូច​មនុស្ស​ជា​ច្រើន ដែល​បាន​ប្រញាប់​ប្រញាល់ទិញ​ស្បៀង​អាហារ​ទុក នៅ​ផ្សា​ទំនើប​កាល​ពី​ពេល​ថ្មី​ៗ​នេះ ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​ជឿន​លឿន​ជា​ច្រើន?

ចុះ​បើ​សិន​ជា​អ្នក​ដឹង​ថា មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​មិត្ត​ភក្តិ​ណា​ម្នាក់​បាន​ឆ្លង​មេរោគ​Covid-19​នេះ? តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច?

វិបត្តិ​នេះ​មាន​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង​មក​លើ​អារម្មណ៍​របស់​ខ្ញុំ​ផ្ទាល់ បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ប្អូន​ថ្លៃ​ស្រី​ខ្ញុំ និង​កូន​ស្រី​របស់​គាត់ បាន​ទៅ​ថ្វាយ​បង្គំ​ព្រះ​ នៅ​ព្រះ​វិហារ​មួយ​កន្លែង…

នំប៉័ងដែលព្រះអង្គបានប្រទានពរ

ពេល​ដែល​កូន​ច្បង​របស់​ខ្ញុំ ចូល​ដល់​វ័យ​ជំទង់ ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ប្រគល់​សៀវភៅ​កំណត់​ហេតុ​មួយ​ក្បាល​ឲ្យ​នាង ដែល​យើង​បាន​សរសេរ​តាំង​ពី​នាង​ចាប់​កំណើត។ យើង​បាន​កត់​ត្រា អំពី​អ្វី​ដែល​នាង​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត ក៏​ដូច​ជា​ការ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ឲ្យ​ចង​ចាំ។ នៅ​ត្រង់​ចំណុច​ខ្លះ សំណេរ​របស់​យើង​មាន​លក្ខណៈ​ដូច​សំបុត្រ ដោយ​វា​បាន​ពិពណ៌នា អំពី​អ្វី​ដែល​យើង​បាន​មើល​ឃើញ​មាន​ក្នុង​ជីវិត​នាង និង​ឃើញ​របៀប​ដែល​ព្រះ​អង្គកំពុង​ធ្វើ​ការ​ក្នុង​ជីវិត​នាង។ ពេល​យើង​ឲ្យ​សៀវ​ភៅ​នោះ​ទៅ​នាង ពេល​នាង​មាន​អាយុ​១៣​ឆ្នាំ នាង​មាន​ការ​ជក់​ចិត្តនឹង​វា​យ៉ាង​ខ្លាំង។ វា​ជា​អំណោយ ដែល​បាន​ជួយ​ឲ្យ​នាង​ដឹង អំពី​ផ្នែក​ដ៏​សំខាន់​មួយ នៃ​ដើម​កំណើត​នៃ​អត្ត​សញ្ញាណ​របស់​នាង។

កាល​ព្រះ​យេស៊ូវ​លើក​នំប៉័ង​ឡើង ដើម្បី​ប្រទាន​ពរ គឺ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​អត្ត​សញ្ញាណ​របស់​វា។ ព្រះ​អង្គ​បានបង្កើត​វា និង​អ្វី​ៗ​ទាំង​អស់​មក ដើម្បី​ឆ្លុះ​បញ្ចាំង អំពី​សិរី​ល្អ​របស់​ព្រះ។ ខ្ញុំ​ជឿ​ថា​ ព្រះ​យេស៊ូវ​ក៏​កំពុង​តែ​ចង្អុល​បង្ហាញ អំពី​អនាគត​នៃ​ពិភព​លោក​ផង​ដែរ។ ថ្ងៃ​ណា​មួយ ស្នា​ព្រះ​ហស្ត​ទាំង​អស់​របស់​ព្រះ​ជាម្ចាស់ នឹង​ពេញ​ទៅ​ដោយ​សិរីល្អ​របស់​ព្រះ។ ដូច​នេះ ពេល​ព្រះ​យេស៊ូវ​ប្រទាន​ពរ​ដល់​នំប៉័ង​នោះ​(ម៉ាថាយ ២៦:២៦) គឺ​ព្រះអង្គ​កំពុង​តែ​ចង្អុលបង្ហាញ អំពីដើម​កំណើត និងជោគ​វាសនា នៃ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ(រ៉ូម ៨:២១-២២)។

អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា “ដើម​ដំបូង”នៃ​ឆាក​ជីវិត​របស់​អ្នក ហាក់​ដូច​ជា​មាន​ភាព​រញេរញ៉ៃ។ អ្នក​ប្រហែល​គិត​ថា អ្នក​មិន​មាន​អនាគត​វែង​ឆ្ងាយ​ទេ។ ប៉ុន្តែ រឿង​នៃ​ជីវិត​របស់​អ្នក នៅ​វែង​ឆ្ងាយ​ជាង​នេះ​ទៀត។ វា​ជា​រឿង ដែល​និយាយ​អំពី​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​អ្នក ដោយ​មាន​គោល​បំណង និង​ដើម្បី​បំពេញ​គោល​បំណង ហើយ​ព្រះអង្គ​ស្រឡាញ់​អ្នក។ វា​ជា​រឿង​ដែល​និយាយ​អំ​ពី​ព្រះ​ដែល​បាន​យាង​មក​សង្រ្គោះ​អ្នក​(ម៉ាថាយ ២៦:២៨) និង​បាន​ដាក់​វិញ្ញាណ​ព្រះ​អង្គ​ក្នុង​អ្នក ដើម្បី​ឲ្យ​អ្នក​ប្រែ​ជា​ថ្មី​ឡើង…

ទម្លាប់ទី៦

ការប្រកបជាមួយព្រះ

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ប្រទេស​អង់​គ្លេស មាន​វេជ្ជ​បណ្ឌិត​ម្នាក់ បាន​ជួប​ស្រ្តី​ចំណាស់​ម្នាក់​ដែល​ជា​គ្រីស្ទ​បរិស័ទ។ គាត់​បាន​សួរ​ស្រ្តី​នោះ​ថា “បើ​ខ្ញុំ​ទូល​សូម​ឲ្យ​ព្រះ​ប្រទាន​ខ្ញុំ​លុយ​៥​ផោន តើ​ខ្ញុំ​នឹង​ទទួល​បាន​លុយ​នោះ​ទេ?

ស្រ្តី​នោះ​បាន​ឆ្លើយ ដោយ​សួរ​ទៅ​វិញ​ថា “ប្រសិន​បើ​គេ​ណែ​នាំ​អ្នក​ឲ្យ​ ជួប​ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​វែល តើ​អ្នក​នឹង​ទូល​សូម​លុយ​ពី​ទ្រង់ នៅ​ពេល​នោះ ភ្លាម​ៗ​តែ​ម្តង​ទេ?”

វេជ្ជ​បណ្ឌិត​នោះ​ក៏​ឆ្លើយ​ថា “ទេ ខ្ញុំ​មិន​ទាន់​សុំ​ទេ ទាល់​តែ​ស្គាល់​ទ្រង់ ឲ្យ​បាន​ច្បាស់​សិន” ។…