តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Winn Collier

ការធ្វើការផ្អែកទៅលើព័ត៌មានខុស

កាល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ ទៅ​ទី​ក្រុង​ញូយ៉ក កាល​ពី​ពេល​ថ្មី​ៗ​នេះ យើង​ចង់​ចេញ​ទៅ​ខាង​ក្រៅ ដោយ​មិន​ខ្លាច​អាកាស​ធាតុ​ត្រជាក់ ដែល​មាន​ព្រឹល​ធ្លាក់​ខ្លាំង​នៅ​ពេល​ល្ងាច។ យើង​ក៏​បាន​ជួល​ឡាន​តាក់​ស៊ី ដើម្បី​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​៤​គីឡូ​ម៉ែត្រ ពី​សណ្ឋាគា​របស់​យើង ទៅ​កាន់​ភោជនីយ​ដ្ឋាន​របស់​ជន​ជាតិ​គុយ​បា។ ពេល​ដែល​ខ្ញុំ​បំពេញ​ព័ត៌​មាន នៅ​ក្នុង​App របស់​តាក់​ស៊ី ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​កញ្ចក់​ទូរស័ព្ទ​របស់​ខ្ញុំ​បាន​បង្ហាញ​ទឹក​ប្រាក់ $1,547.26 ដែល​ខ្ញុំ​នឹង​ត្រូវ​បង់​សម្រាប់​ការ​ធ្វើ​ដំណើរ​នោះ។ បន្ទាប់​ពី​ខ្ញុំ​សម្រួល​អារម្មណ៍​ឡើង​វិញ​ហើយ ខ្ញុំ​ក៏​បាន​ដឹងថា តាម​ពិត​ខ្ញុំ​បាន​ច្រឡំ​ប្រើ​app នោះ ដើម្បី​ស្នើ​សុំ​ឲ្យ​ឡាន​តាក់​ស៊ី​ដឹក​យើង ទៅ​ផ្ទះ​របស់​យើង​ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ។

បើ​អ្នក​កំពុង​តែ​ធ្វើ​ការងារ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព័ត៌​មាន​ខុស អ្នក​នឹង​ទទួល​លទ្ធ​ផល​អាក្រក់​មិន​ខាន។ ហេតុ​នេះហើយ​បាន​ជា​បទ​គម្ពីរ​សុភាសិត​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “​ផ្ចង់​ចិត្ត​ឯង​ចំពោះ​សេចក្តី​ប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​ដំរិះ​”(សុភាសិត ២៣:១២)។ យើង​មិន​ត្រូវ​ស្វែង​រក​យោបល់ ពី​អ្នក​ដែល​ល្ងង់​ខ្លៅ ​ដែល​តាំង​ខ្លួន​ជា​អ្នក​ចេះ ហើយ​បែរ​ខ្នង​ដាក់​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ ពុំ​នោះ​ទេ យើង​នឹង​មាន​បញ្ហា​ជា​មិន​ខាន។ ពួក​គេ “មើល​ងាយ​ចំពោះ​ប្រាជ្ញា​នៃ​ពាក្យ​សម្តី” ហើយ​អាច​នាំ​ឲ្យ​យើង​វង្វេង ដោយ​សារ​យោបល​ដែល​គ្មាន​ប្រយោជន៍ ​ឬ​នាំ​យើង​ដើរ​ផ្លូវ​ខុស ឬ​ក៏​បោក​ប្រាស់​យើង(ខ.៩)។

ផ្ទុយ​ទៅ​វិញ យើង​អាច “ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ប្រកប​ដោយ​តម្រិះ”(ខ.១២)។ យើង​អាច​បើក​ចិត្ត​របស់​យើង ហើយទទួល​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ ដែល​ជួយ​រំដោះ​យើង គឺ​ព្រះ​បន្ទូល​នៃ​ភាព​ច្បាស់​លាស់ និង​ក្តី​សង្ឃឹម។ ពេល​ដែល​យើង​ស្តាប់​យោបល​របស់​អ្នក​ដែល​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ អំពី​ផ្លូវ​របស់​ព្រះ ពួក​គេ​អាច​ជួយ​យើង​ឲ្យ​ទទួល និង​ដើរ​តាម​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​អង្គ។ ហើយ​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់ នឹង​មិន​ដែល​នាំ​ឲ្យ​យើង​ដើរ​ផ្លូវ​ខុស​ឡើយ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​ទ្រង់​តែង​តែ​លើក​ទឹក​ចិត្ត…

ចូលទៅក្នុងការសម្រាក ក្នុងព្រះគុណ

ទី​បំផុត នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ ១៩៦៤ ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ឈ្មោះ រែនឌី ហ្កាតន័រ(Randy Gardner) បាន​ធ្វើ​នូវ​រឿង​មួយ ដែល​គាត់​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ដោយ​ព្យាយាម​ឃាត់​ខ្លួន​ឯង​មិន​ឲ្យ​ដេក អស់​រយៈ​ពេល​១១​ថ្ងៃ និង​២៥​នាទី​។ កាល​នោះ គាត់​ចង់​បំបែក​ឯកត្ត​កម្ម របស់​សៀវភៅ​ឯកត្ត​កម្ម​ពិភព​លោក​ហ្គីននេស ដែល​បាន​កត់​ត្រា​អំពី​រយៈ​ពេល​ដ៏​វែង​បំផុត ដែល​រូប​កាយ​របស់​មនុស្ស​អាច​រស់​នៅ ដោយ​មិន​បាន​ដេក។ ហ្កាន័រ​បាន​ផឹក​ភេស​ជ្ជៈ ហើយ​ទៅ​លេង​កីឡា​វាយ​កូន​បាល់ និង​កីឡា​បោះប៊ូលីង​ដើម្បី​ឃាត់​ខ្លួន​ឯង​មិន​ឲ្យ​គេង អស់​រយៈ​ពេល​១​សប្តាហ៍​កន្លះ។ ទី​បំផុត មុនពេល​គាត់​ដួល​ដោយ​ការ​ហត់​នឿយ​ពេក គាត់​ក៏​បាត់​បង់​ការ​គ្រប់​គ្រង​ការ​ដឹង​រស់​ជាតិ ការ​ធំ​ក្លិន និង​ការ​ស្តាប់។ ប៉ុន្មានទសវត្សរ៍​ក្រោយ​មក គាត់​ក៏​បាន​កើត​ជម្ងឺ​គេង​មិន​លក់​ដ៏​ធ្ងន់​ធ្ងរ មួយ​រយៈ​ពេល​ខ្លី។ គាត់​បាន​បំបែក​កំណត់​ត្រា តែ​ទន្ទឹម​នឹង​នោះ​គាត់​ក៏​បាន​បញ្ជាក់​ឲ្យ​គេ​ដឹង​កាន់​តែ​ច្បាស់​ថា ការ​គេង គឺ​ពិត​ជា​សំខាន់​ណាស់។

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក នៅ​ក្នុង​ការ​គេង នៅ​ពេល​យប់។ ហ្កាន័រ​មិន​បាន​ដេក​ជា​ច្រើន​ថ្ងៃ ដោយសារ​គាត់​ចង់​បំបែក​កំណត់​ត្រា ប៉ុន្តែ យើង​ប្រហែល​ជា​មាន​បញ្ហា​ដេក​មិន​លក់ ដោយសារ​កត្តា​ជា​ច្រើន ដែល​មាន​ដូច​ជា​ការ​ថប់​បារម្ភ ដោយសារ​យើង​ខ្លាច​ធ្វើ​អ្វី​មួយ​មិន​បាន​សម្រេច ឬ​ខ្លាច​មិន​អាច​ធ្វើ​អ្វី​ដែល​គេ​បាន​រំពឹង​ឲ្យ​យើង​ធ្វើ ឬ​ដោយ​សារ​ការ​រស់​នៅ ដោយ​ភាព​ប្រញាប់​ប្រញាល់​ជា​ដើម។​ ជួន​កាល យើង​មាន​ការ​ពិបាក មិន​អាច​បំបាត់​ការ​ភ័យ​ខ្លាច និង​មិន​អាច​សម្រាក​បាន។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ប្រាប់​យើង​ថា “បើ​គ្មាន​ព្រះយេហូវ៉ា​សង់​ផ្ទះ​ឡើង” នោះ​យើងធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ(ទំនុកដំកើង ១២៧:១)”។ ការ…

វែកផ្ទៃមេឃ

នៅ​ក្នុង​ការ​សន្ទនា កាល​ពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ចែក​ចាយ​ដល់​ខ្ញុំ​ថា នាង​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​របស់​នាង​ហើយ។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ឮ​នាង​និយាយ​ពាក្យ​រអ៊ូរ​ទាំ ដែល​ខ្ញុំ​ធ្លាប់​ឮ​កាល​ពី​មុន​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​អាច​ជឿព្រះ​ដែល​ហាក់​ដូច​ជា​មិន​ដែល​ធ្វើ​អ្វី​សោះ​? សំណួរ​ដែល​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​នេះ បាន​លេច​ឡើង ក្នុង​គំនិត​យើង​ម្នាក់​ៗ ពី​ពេល​មួយ ទៅ​ពេល​មួយ​ទៀត  ពេល​យើង​អាន​ចំ​ពត៌​មាន​ដែល​និយាយ​អំពី​អំពើ​ហឹង្សា និង​នៅ​ពេល​ដែល​យើង​កំពុង​តែ​មាន​ចិត្ត​ខ្ទេច​ខ្ទំា​ជា​ដើម។ ការ​បាក់​ទឹក​ចិត្ត​របស់​មិត្ត​ភក្តិ​ម្នាក់​នេះ គឺ​បាន​បង្ហាញ​ថា នាង​កំពុង​តែ​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់​ជួយ​រំដោះ​នាង ឲ្យ​រួច​ពី​បញ្ហា​អ្វី​មួយ ដែល​នេះ​ជា​ការ​ស្រេក​ឃ្លាន ដែល​យើង​ម្នាក់​ៗ​អាច​មាន ជា​រឿយ​ៗ​។

ពួក​អ៊ីស្រា​អែល​ស្គាល់​ទីតាំង​ភូមិ​សាស្រ្ត​របស់​ទឹក​ដី​ខ្លួន​យ៉ាង​ច្បាស់។ តែ​ពួក​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​ពួកអ៊ីស្រាអែល​មិន​អាច​ទប់​ទល់​រួច ដោយ​វាយ​ផ្តួល​ពួក​គេ​នឹង​កណ្តាប់​ដៃ​ដែក ហើយ​ដុត​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ឲ្យ​ក្លាយ​ជា​សំណល់​បាក់​បែក។ ពេល​នោះ ពួក​បណ្តា​ជន​មាន​ការ​សង្ស័យ​ដ៏​ងងឹត ចំពោះ​ព្រះ​ជា​ម្ចាស់ បាន​ជា​ហោរា​អេសាយ​ថ្លែង​ទៅ​កាន់​ពួក​គេ​ថា តើ​ព្រះ​ដែល​គួរ​តែ​ជួយ​សង្រ្គោះ​យើង​នោះ ទ្រង់​នៅ​ឯណា? (អេសាយ ៦៣:១១-១៥)។ ប៉ុន្តែ ស្ថិត​ក្នុង​ពេល​បែប​នោះ លោក​អេសាយ​ក៏​បាន​អធិស្ឋាន​ដោយ​ចិត្ត​ក្លាហាន​ថា “ឱ​បើសិន​ជា​ទ្រង់​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​ទៅ​អេះ ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់ញ័រ​នៅ​ចំពោះ​ទ្រង់”(៦៤:១)។ ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​របស់​លោក​អេសាយ មិន​បាន​ទាញ​គាត់​ចេញ​ពី​ព្រះ​ជាម្ចាស់​ឡើយ តែ​បាន​នាំ​ឲ្យ​គាត់​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។

ការ​សង្ស័យ និង​ទុក្ខ​ព្រួយ​របស់​យើង ផ្តល់​ឲ្យ​យើង​នូវ​អំណោយ​ដ៏​ចម្លែក​មួយ ដោយ​វា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើងបាន​វង្វេង​ចេញ​ឆ្ងាយ​ប៉ុណ្ណា​ហើយ និង​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់​ខ្លាំង​ប៉ុណ្ណា។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ដែល​យើង​មិន​នឹក​ស្មាន​ដល់។ នៅ​ក្នុង​ព្រះ​យេស៊ូវ ព្រះ​ជា​ម្ចាស់​ពិត​ជា​បាន​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​រក​យើង។ ព្រះ​គ្រីស្ទ​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដោយ​ឲ្យ​គេ​វាយ​ដុំ និង​ចាក់​ទំលុះ​ព្រះ​កាយ​ទ្រង់​រហូត​អស់​ព្រះ​ជន្ម…

ព្រះជាម្ចាស់ស្វាគមន៍

ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​សាលា​បឋម​សិក្សា ដ៏​ចំ​ណាស់​មួយ​កន្លែង ។ សាលា​នោះ​បាន​បិទ​ទ្វារ ក្នុង​ឆ្នាំ១៩៥៨ ជាជាង​អនុវត្ត​តាម​បទ​បញ្ជា​របស់​តុលា​ការ​អាមេរិក ដែល​បាន​បង្គាប់​ឲ្យ​ឈប់​ប្រកាន់​ជាតិ​សាសន៍​(តាម​ច្បាប់ ដែល​បានអនុញ្ញាត​សិស្ស​អាមេរិក​ស្បែក​ខ្មៅ ទៅ​រៀន​នៅ​សាលា ដែល​ពី​មុន​ទទួល​តែ​សិស្ស​ស្បែក​ស)។ នៅ​ឆ្នាំ​បន្ទាប់ សាលា​រៀន​នេះក៏​បាន​បើក​ឡើង​វិញ ហើយ​អេលវ៉ា(Elva) ជា​សមាជិក​ពួក​ជំនុំ​របស់​ខ្ញុំ​នៅ​ពេល​បច្ចុប្បន្ន ដែល​កាល​នោះ នាង​ស្ថិត​ក្នុង​ចំណោម​សិស្ស​ស្បែក​ខ្មៅ​ដំបូង​គេ ដែល​បញ្រ្ជៀត​ចូល​នៅ​ក្នុង​ពិភព​នៃ​ពួក​ស្បែក​ស។ គាត់​បាន​រំឭក​ថា “នៅ​សម័យ​នោះ គេ​បាន​យក​ខ្ញុំ​ចេញ​ពី​សហគមន៍​ដ៏​មាន​សុវត្ថិភាព​របស់​ខ្ញុំ ដែល​មាន​គ្រូ​បង្រៀន ដែល​ជាផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ហើយ​គេ​ក៏​បាន​យក​ខ្ញុំ​ទៅ​ដាក់ ក្នុង​បរិយា​កាស​ដ៏​គួរ​ឲ្យ​ខ្លាច នៅ​ក្នុង​ថ្នាក់​រៀន​មួយ ដែល​មាន​សិស្ស​ស្បែក​ខ្មៅតែ​ម្នាក់​ទៀត​”។ កាល​នោះ អេលវ៉ា​បាន​ជួប​ការ​លំបាក​ជា​ច្រើន ដោយ​សារ​នាង​មាន​ពណ៌​សម្បុរ​ខុស​ពី​គេ ប៉ុន្តែ នាងបាន​ប្រែ​ក្លាយ​ជា​ស្រ្តី នៃ​សេចក្តី​ក្លាហាន ជំនឿ និង​ការ​អត់​ឱន​ទោស។

ទីបន្ទាល់​របស់​គាត់ គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ព្រោះ​នាង​បាន​អត់​ទ្រាំ​នឹង​ការ​អាក្រក់​ជា​ច្រើន ពី​សំណាក់​មនុស្សមួយ​ចំនួន នៅ​ក្នុង​សង្គម​មួយ ដែល​បាន​បដិសេធ​សេចក្តី​ពិត ដែល​ថា ព្រះ​ជា​ម្ចាស់​បាន​ស្រឡាញ់​មនុស្ស​ម្នាក់​ៗ ដោយ​មិន​គិត​ពណ៌​សម្បុរ ឬ​ពូជ​សាសន៍​ឡើយ​។ សមាជិក​មួយ​ចំនួន នៅ​ក្នុង​ពួក​ជំនុំ​ដំបូង ក៏​បាន​បដិសេធ​សេចក្តីពិត​នេះ​ផង​ដែរ ដោយ​ជឿ​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​តែ​ជាតិ​សាសន៍​មួយ ដោយសារ​ដើម​កំណើត​របស់​ពួក​គេ ហើយទ្រង់​បដិសេធ​ជាតិ​សាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់​ពី​សាវ័ក​ពេត្រុស​បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ជា​ម្ចាស់​ហើយ គាត់​ក៏បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ដោយ​ប្រកាស​ថា “ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោតខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​សុចរិត…