គ្រួសយូរេកា
ក្នុងឆ្នាំ១៨៦៧ ពេលដែលលោកអេរ៉ាស្មូស យ៉ាកុប(Erasmus Jacobs) មានអាយុ១៥ឆ្នាំ គាត់បានឃើញគ្រួសមួយដុំបញ្ចេញពន្លឺចែងចាំង ក្នុងកសិដ្ឋានរបស់គាត់ ក្រោមពន្លឺថ្ងៃ។ ក្រោយមក គាត់ក៏បាននិយាយប្រាប់អ្នកជិតខាងរបស់គាត់ម្នាក់ អំពីគ្រួសដ៏ចែងចាំងនោះ ធ្វើឲ្យអ្នកជិតខាងនោះចង់ទិញគ្រួសនោះ ពីគ្រួសារគាត់។ ម្តាយរបស់លោកអេរ៉ាស្មូស មិនដឹងថាវាមានតម្លៃទេ បានជាគាត់ឲ្យគ្រាប់គ្រួសនោះទៅអ្នកជិតខាងនោះ ដោយឥតគិតថ្លៃ។ ទីបំផុត អ្នកជំនាញខាងរ៉ែក៏បានពិនិត្យមើលគ្រួសមួយគ្រាប់នោះ ឃើញថា តាមពិតវាជាគ្រាប់ពេជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែលមានតម្លៃក្រៃលែង។ គេក៏បានហៅគ្រាប់ពេជ្យនោះថា “ពេជ្យយូរេកា(Eureka)” (យូរេកា ជាពាក្យភាសាក្រិក ដែលមានន័យថា “ខ្ញុំរកឃើញវា!”) មិនយូរប៉ុន្មាន ដីវាលដែលនៅក្បែរកសិដ្ឋានរបស់គាត់ ក៏បានឡើងថ្លៃកប់ពពក។ ព្រោះនៅក្រោមដីនោះ មានរ៉ែពេជ្យដ៏ច្រើនបំផុត ក្នុងប្រវត្តិនៃការរុករករ៉ែ។
យ៉ាងណាមិញ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូច អំពីនគរព្រះ យ៉ាងដូចនេះថា “នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។ ពេលដែលយើងដាក់ជំនឿយើង លើព្រះយេស៊ូវ នោះ“ភាពសម្បូរសប្បាយ” ខាងវិញ្ញាណ នឹងកើតមានជាមិនខាន។ ព្រះបានប្រទានយើង នូវការអត់ទោសបាប ក្នុងព្រះរាជបុត្រារបស់ព្រះអង្គ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលយើងអាចរកបាន។ សព្វថ្ងៃនេះ…
សេចក្តីពិត ដ៏សាមញ្ញ
អ្នកស្រីសារ៉ា បានឈឺចង្កេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ គ្រូពេទ្យបានឲ្យគាត់ ទៅទទួលការព្យាបាលដោយចលនា ហើយគេក៏បានតម្រូវឲ្យគាត់ពត់ខ្លួនប្រាណឲ្យបាន២៥ដង ក្នុងមួយថ្ងៃ។ ការឈឺចាប់ក៏បានអន់ថយ តែមិនទាន់បាត់ទាំងស្រុងទេ។ ដូចនេះ គ្រូពេទ្យក៏បានចេញវេជ្ជបញ្ជាឲ្យគាត់ទៅថតកាំរស្មីអ៊ិច ហើយក៏បញ្ជូនគាត់ឲ្យទៅជួបគ្រូពេទ្យព្យាបាលដោយចលនាម្នាក់ទៀត ដែលលើកនេះ គេបានឲ្យគាត់ឈប់ពត់ខ្លួនតាមគ្រូពេទ្យមុនទៀត ហើយគ្រាន់តែឲ្យគាត់ពត់ខ្លួនតែមួយដង ក្នុងមួយថ្ងៃ តាមដែលចាំបាច់។ ពេលនោះ គាត់មានការភ្ញាក់ផ្អើលពេលដែលបានដឹងថា ការពត់ខ្លួនតែមួយដង ក្នុងមួយថ្ងៃ មានប្រសិទ្ធិភាពជាងការពត់ខ្លួនច្រើនដង។
បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ យើងឃើញថា មានពេលខ្លះ សេចក្តីពិតដ៏សាមញ្ញ ហើយខ្លី មានប្រយោជន៍បំផុតសម្រាប់យើង។ ជាក់ស្តែង ពេលដែលគេសូមឲ្យលោកខាល បាត(Karl Barth) និយាយសង្ខេបអំពីការងារផ្នែកទេវវិជ្ជា ដែលគាត់បានធ្វើពេញមួយជីវិតរបស់គាត់ គាត់ក៏បានឆ្លើយប្រាប់គេថា “ព្រះយេស៊ូវស្រឡាញ់ខ្ញុំ”។ ត្រង់ចំណុចនេះ ពេលនោះគាត់ក៏ប្រហែលជាបាននិយាយបន្ថែមទៀតថា “ខ្ញុំដឹងច្បាស់ថា ព្រះអង្គស្រឡាញ់ខ្ញុំមែន ព្រោះព្រះគម្ពីរបានចែងយ៉ាងដូចនេះមែន”។ ព្រះមានបន្ទូលថា ព្រះអង្គស្រឡាញ់យើង ហើយព្រះអង្គបានបញ្ជាក់ថា ពិតជាបានស្រឡាញ់យើងមែន ដោយចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងមកសង្រ្គោះយើង ឲ្យរួចពីបាប ដែលយើងបានប្រព្រឹត្ត។ ព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង ដោយដកយកបន្ទុកនៃអំពើបាប ចេញពីយើង។ បន្ទាប់មក ព្រះអង្គបានមានព្រះជន្មឡើងវិញ ដោយប្រទានជីវិតថ្មី ឲ្យយើងបានរស់ក្នុងព្រះអង្គ។ ដូចនេះ សេចក្តីស្រឡាញ់របស់ព្រះអង្គ ពិតជាអស្ចារ្យណាស់!…
សហព័ន្ធទៀងត្រង់
មានកីឡាករមួយក្រុម ត្រូវបានគេដាក់ឈ្មោះឲ្យក្រុមរបស់ខ្លួនថា សហព័ន្ធទៀងត្រង់ ប៉ុន្តែ តាមពិត កីឡាករមួយក្រុមនេះគ្រាន់តែជាបុរសមួយក្រុម ដែលមកជួបជុំគ្នា នៅពេលអាហារថ្ងៃត្រង់ ដើម្បីលេងបាល់បោះប៉ុណ្ណោះ។ ពេលកីឡាករប្រកួតម្តងៗ ពួកគេមិនខ្លាចការត្មេះតិះដៀល ទាំងព្យាយាមជៀសវាងកំហុសណាមួយ ដែលធ្វើឲ្យទស្សនិកជនផ្ទុះកំហឹង ហើយអ្វីដែលសំខាន់នោះ គឺពួកគេព្យាយាមប្រកួតដោយយុត្តិធម៌ និងបង្ករនូវភាពសប្បាយរីករាយ។ ពួកគេចូលចិត្តប្រកួតប្រជែង ហើយមិនចង់ចាញ់គេទេ ប៉ុន្តែ ពួកគេសុទ្ធតែទទួលស្គាល់ថា ភាពទៀងត្រង់ និងភាពស្មោះត្រង់ ជាចំណុចសំខាន់បំផុត ដែលគួរតែគ្របដណ្តប់បរិយ៉ាកាសនៃការប្រកួត។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងយ៉ាងច្បាស់អំពីសារៈសំខាន់នៃភាពទៀងត្រង់។ ហើយកាលណាយើងមានភាពទៀងត្រង់ នោះមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ព្រះហើយ។ ព្រះទ្រង់បានបង្ហាញអំពីមូលហេតុ ដែលយើងត្រូវ “ដើរ ដោយភាពទៀងត្រង់ ឬដោយចិត្តដែលគ្រប់លក្ខណ៍”(ទំនុកដំកើង ២៦:១១)។ អ្នកដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ដើរដោយទុកចិត្ត ដោយសន្តិភាពនៅក្នុងចិត្ត ដែលគេមិនឃើញមាន ក្នុងជីវិតរបស់ “អ្នកណាដែលបង្ខូចផ្លូវខ្លួន”(សុភាសិត ១០:៩)។ អ្នកដើរតាមព្រះ ដែលរស់នៅដោយភាពទៀងត្រង់ បានទទួលការការពារពីព្រះ ដោយសារពួកគេមានការទុកចិត្តលើព្រះ ដ្បិតអ្នកនោះរង់ចាំជំនួយពីព្រះអង្គ ក្នុងការរស់នៅ ជាជាងធ្វើអ្វីតាមចិត្តខ្លួនឯង(ទំនុកដំកើង ២៥:២១)។ ហើយអ្នកដែលមានចិត្តទៀងត្រង់ នឹងបានទទួលការដឹកនាំ និងទិសដៅច្បាស់លាស់ពីព្រះ(សុភាសិត ១១:៣)។
ហេតុអ្វីបានជាយើងគួរតែ យកចិត្តទុកដាក់ចំពោះ “ភាពទៀងត្រង់” ក្នុងការរស់នៅ? ព្រោះការស្តាប់បង្គាប់ព្រះ ដោយភាពទៀងត្រង់…
ព្រះកំពុងរង់ចាំ
ក្នុងអំឡុងពេលរដូវកាលបុណ្យណូអែល នៅសហរដ្ឋអាមេរិក មានការជាច្រើន ដែលយើងត្រូវរង់ចាំ។ យើងរង់ចាំធ្វើដំណើរបន្តទៀត ក្នុងពេលកំពុងកកស្ទះចរាចរណ៍។ យើងឈរតម្រង់ជួររង់ចាំទិញអំណោយ សម្រាប់ញាតិមិត្ត។ យើងរង់ចាំក្រុមគ្រួសារយើងមកជុំគ្នា។ យើងរង់ចាំពេលដែលយើងអង្គុយជុំគ្នា ជុំវិញតុដែលមានអាហារដែលយើងចូលចិត្តញាំ។ យើងរង់ចាំបើកប្រអប់អំណោយ ដែលគេបានជ្រើសរើសឲ្យយើង ដោយសេចក្តីស្រឡាញ់។
ការរង់ចាំទាំងអស់នេះ អាចជាការរំឭកដល់គ្រីស្ទបរិស័ទ ទាំងឡាយថា បុណ្យណូអែល ជាពិធីបុណ្យនៃការរង់ចាំព្រះគ្រីស្ទយាងមកម្តងទៀត ដែលការរំឭកនេះសំខាន់ជាងការប្រារព្ធធ្វើពិធីតាមប្រពៃណីទៅទៀត។ យើងកំពុងរង់ចាំព្រះយេស៊ូវយាងមកម្តងទៀត គឺមិនខុសពីពួកអ៊ីស្រាអែលដែលបានរង់ចាំព្រះអង្គ នៅសម័យបុរាណឡើយ។ ទោះបីជាព្រះអង្គបានយាងមក ក្នុងនាមជាព្រះមែស៊ីដែលគេបានរង់ចាំតាំងពីយូរណាស់មកហើយក៏ដោយ ក៏ព្រះអង្គមិនទាន់បានយាងមកដល់ ក្នុងនាមជាអ្នកគ្រប់គ្រងផែនដីទាំងមូលនៅឡើយទេ។ ដូចនេះ សព្វថ្ងៃ យើងរង់ចាំការយាងមកម្តងទៀត នៃព្រះគ្រីស្ទ។
ពិធីបុណ្យណូអែលរំឭកយើងថា ព្រះទ្រង់ក៏រង់ចាំផងដែរ គឺរង់ចាំពេលដែលរាស្រ្តរបស់ព្រះអង្គ មើលឃើញសិរីល្អរបស់ព្រះអង្គ រង់ចាំពេលដែលពួកគេទទួលស្គាល់ថា បើសិនជាគ្មានទ្រង់ទេ នោះពួកគេគ្រាន់តែជាមនុស្សបាត់បង់ប៉ុណ្ណោះ ហើយព្រះអង្គរង់ចាំពេលដែលពួកគេទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គ ព្រមទាំងរង់ចាំពេលដែលព្រះអង្គយាងមកវិញ ក៏ដូចជារង់ចាំពេលដែលមនុស្សប្រែចិត្តចេញពីអំពើបាប។ យើងហាក់ដូចជាយល់ថា ព្រះទ្រង់ក្រយាងមកវិញ ជាជាងយល់ថា ព្រះអង្គកំពុងរង់ចាំយើង ដោយអត់ធ្មត់(២ពេត្រុស ៣:៩)។
ព្រះអម្ចាស់កំពុងរង់ចាំពេល ដែលព្រះអង្គនឹងមានទំនាក់ទំនង ជាមួយអ្នកដែលព្រះអង្គស្រឡាញ់។ ព្រះអង្គបានយាងមករកយើង ដោយប្រសូត្រជាព្រះឱរស ដែលមានព្រះនាមថា យេស៊ូវ ហើយបានធ្វើជាកូនចៀមសម្រាប់ថ្វាយជាដង្វាយលោះបាបមនុស្សគ្រប់គ្នា។ ពេលនេះ ព្រះអង្គរង់ចាំមនុស្សទទួលស្វាគមន៍ព្រះអង្គ ក្នុងជីវិតរបស់ខ្លួន ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។—Julie…
អំណាចនៃការគិត អំពីគ្រាចុងក្រោយ
ខណៈពេលដែលយើងកំពុងទន្ទឹងរង់ចាំទទួលស្វាគមន៍ឆ្នាំថ្មី ដោយការរៀបគម្រោង និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី សម្លេងនៃអ្នកកោតខ្លាចព្រះ នៅសម័យមុន បានលើកទឹកចិត្តយើង ឲ្យគិតអំពីការអ្វីដែលយើងមិនចង់គិត គឺសេចក្តីស្លាប់របស់យើង។
លោកថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បានសរសេរថា “ចិត្តរីករាយនឹងកើតមាន ចំពោះអ្នកដែលបានសម្លឹងមើលទៅសេចក្តីស្លាប់របស់ខ្លួនជាមុន ហើយបានត្រៀមខ្លួនជារៀងរាល់ថ្ងៃសម្រាប់សេចក្តីស្លាប់”។ ចំណែកឯលោកហ្រ្វង់កូស ហ្វេនេឡុន(Francois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បានសរសេរថា “យើងមិនអាចស្តីបន្ទោសឲ្យច្រើនពេក ចំពោះភាពងងឹតងងល់របស់មនុស្ស ដែលមិនចង់គិតពីសេចក្តីស្លាប់ ហើយខំគេចចេញពីការអ្វីដែលខ្លួនមិនអាចគេចរួច ខណៈដែលយើងអាចមានចិត្តសប្បាយ ពេលយើងឧស្សាហ៍គិត អំពីសេចក្តីស្លាប់នោះ។ មានតែមនុស្សខាងសាច់ឈាមទេ ដែលមានការពិបាកចិត្ត ដោយសារសេចក្តីស្លាប់”។
បុរសទាំងពីរនាក់នេះ មិនមានបំណងលើកទឹកចិត្តមនុស្ស ឲ្យមានការពិបាកចិត្ត ដោយសារការគិតអំពីសេចក្តីស្លាប់ឡើយ ផ្ទុយទៅវិញ ពួកគេចង់ឲ្យយើងរៀបចំជីវិតរស់នៅ ឲ្យបានត្រឹមត្រូវ។ យើងគួរតែអធិស្ឋាន តាមលំនាំទំនុកដំកើងនៃស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ … មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុងសណ្ឋានពេញវ័យនោះក៏ឥតប្រយោជន៍ទទេដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេចដាវីឌក៏បានមានបន្ទូលផងដែរ អំពីអ្នកដែលខំធ្វើការជាឥតប្រយោជន៍ ដោយខំបង្គរទុកទ្រព្យសម្បត្តិរបស់ខ្លួន ដោយឥតដឹងថាទ្រព្យសម្បត្តិនោះ នឹងក្លាយជារបស់អ្នកណា(ខ.៦)។ ទ្រង់បានមានបន្ទូលសន្និដ្ឋានថា សេចក្តីសង្ឃឹមរបស់ទ្រង់ គឺមានក្នុងព្រះ…
សំបុត្រដ៏ស្ថិតស្ថេរ
សមាជិកគ្រួសារ ដែលបានបង្កើតហាងសិប្បកម្មហូប៊ី ឡូប៊ី(Hobby Lobby) គឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី។ លោកស្ទីវិន គ្រីន(Steven Green) ដែល ជាប្រធាននៃហាងនេះ មានចិត្តឆេះឆួល ចំពោះព្រះគម្ពីរ ហើយបានមានគម្រោងបង្កើតសារមន្ទីព្រះគម្ពីរ សម្រាប់តាំងពិពណ៌សៀវភៅកម្រ និងសៀវភៅ ឬក្រាំងបុរាណដែលសរសេរដោយដៃ ដែលប្រមូលមកពីតំបន់ផ្សេងៗ នៅទូទាំង ពិភពលោក។ គាត់មានប្រសាសន៍ថា “យើងចង់លើកទឹកចិត្តប្រជាជន ឲ្យពិចារណាអំពីអ្វី ដែលព្រះគម្ពីរចង់បង្រៀនពួកគេ … គោលដៅរបស់យើង គឺបង្កើតសារមន្ទីរមួយដែលផ្តោតទៅលើរឿងក្នុងព្រះគម្ពីរ។ គ្មានសៀវភៅណាដែលបានឆ្លងកាត់ការបៀតបៀន និងត្រូវបានគេស្រឡាញ់ខ្លាំង ដូចព្រះគម្ពីរឡើយ។ រឿងនេះពិតជាអស្ចារ្យណាស់ យើងចាំបាច់ត្រូវប្រាប់ឲ្យគេដឹង”។
ព្រះគម្ពីរនៅតែមានភាពស្ថិតស្ថេរ អស់ជាច្រើនសម័យកាល តាមរបៀបដ៏គួរឲ្យកត់សំគាល់ ហើយសារមន្ទីរមួយនេះ នឹងរៀបរាប់ប្រាប់គេ ឲ្យដឹងពីរឿងនេះ។ ក្រាំងចម្លងដែលមានចំណាស់បំផុតនៃព្រះគម្ពីរសញ្ញាថ្មី មានចំនួនច្រើនជាងឯកសារបុរាណដទៃទៀត ដែលគេបានចងក្រងនៅសម័យនោះ ហើយកាលបរិច្ឆេទនៃការចម្លងទៀតសោត ក៏មានរយៈពេលគៀកនឹងកាលបរិច្ឆេទនៃព្រឹត្តិការណ៍ដែលគេបានឃើញ និងកត់ទុកក្នុងច្បាប់ដើម ដែលឯកសារបុរាណផ្សេងទៀត ក៏មិនមានរយៈពេលដែលគៀកជាងនេះឡើយ។ ការកត់ត្រាអំពីព្រះគ្រីស្ទ ដែលមានក្នុងក្រាំងទាំងនោះ មានលក្ខណៈដែលគួរឲ្យទុកចិត្ត ជាងការកត់ត្រាផ្សេងទៀត អំពីទស្សនវិទូសូក្រាត ឬស្តេចសេសារទៀតផង។ ហើយយើងអាចដឹងថា ព្រះទ្រង់ជាអ្នកដែលបានជួយពីក្រោយកិច្ចការទាំងនេះ ដោយប្រើមនុស្ស និងកាលៈទេសៈ ដើម្បីឲ្យដំណឹងនៃការសង្រ្គោះរបស់ទ្រង់ ត្រូវបានចែកផ្សាយបន្ត តាមរយៈអត្តបទគម្ពីរដែលទ្រង់បានបណ្តាលឲ្យតែងនោះ។ ហេតុនេះហើយ បានជាហោរាអេសាយប្រកាសយ៉ាងពិរសថា…
សរសើរព្រះ ដែលបាន ដាក់ព្រំដែន
ក្នុងអំឡុងពេលដែលខ្ញុំបានធ្វើការជាមួយអ្នកដទៃ ខ្ញុំមិនដែលបានជួបនរណាម្នាក់ ដែលមានជីវិតខ្ទេចខ្ទាំ ដោយសារខ្លួនបានធ្វើតាមបញ្ញិត្តិរបស់ព្រះឡើយ។ ប៉ុន្តែ ជាញឹកញាប់ ពេលដែលយើងនិយាយប្រាប់គេ ឲ្យរស់នៅតាមផ្លូវរបស់ព្រះ នោះគេបែរជាយល់ថា យើងកំពុងបំបិទសិទ្ធិសេរីភាពរបស់គេហើយ ព្រោះគេយល់ថា សេរីភាពរបស់មនុស្សម្នាក់ៗ គឺជាសិទ្ធិដែលគ្មាននរណាអាចដកហូតបានឡើយ។ ហើយអ្នកណាដែលនិយាយស្តី តាមព្រំដែនកំណត់របស់ព្រះ អ្នកនោះមុខជានឹងត្រូវគេបន្តោសថា បាននិយាយស្តីហួសព្រំដែនហើយ។
ប៉ុន្តែ ពេលដែលមនុស្សយើង កំពុងការពារសេរីភាពរបស់ខ្លួន តាមរបៀបនេះ ពួកគេក៏គួរតែកត់សំគាល់ថា សង្គមរបស់យើងសព្វថ្ងៃ កំពុងតែមានពេញទៅដោយភាពឥតន័យ និងភាពអស់សង្ឃឹមដ៏គួរឲ្យខ្លាច។ រាស្រ្តរបស់ព្រះ គួរតែមានការយល់ដឹង អំពីព្រំដែននៃការប្រព្រឹត្ត តាមរបៀបខុសពីលោកិយ។ យើងត្រូវមានការយល់ដឹង ដូចអ្នកនិពន្ធទំនុកដំកើងដែរ ដោយយល់ថា ជីវិតដែលមានពរ ជាជីវិតដែលអរសប្បាយនឹងក្រឹត្យវិន័យនៃព្រះ(១:២) គឺមិនត្រូវរស់នៅដូចអ្នកដែល “ដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប”ឡើយ(ខ.១)។ អ្នកជឿព្រះយេស៊ូវត្រូវដឹងថា ព្រះបានដាក់ព្រំដែនកំណត់ឲ្យយើង តែមិនមែនដើម្បីដកយកសុភមង្គល ចេញពីជីវិតរបស់យើងទេ។ ផ្ទុយទៅវិញ ព្រំដែននោះ ជារបងដ៏បរិសុទ្ធ ដែលបានសង់ព័ទ្ធជុំវិញយើង ដើម្បីជួយឲ្យយើងជៀសផុត ពីការបោកបញ្ឆោត និងបញ្ហាដែលកើតឡើងពីការរស់នៅ តាមតែទំនើងចិត្តរបស់ខ្លួន។
បើសិនជាលើកក្រោយ អ្នកបានជួបការល្បួងឲ្យដើរហួសព្រំដែនរបស់ព្រះ សូមនឹកចាំអំពីគោលបំណងដែលទ្រង់មាន នៅក្នុងការដាក់របងទាំងនោះ។ សូមយើងសម្រេចចិត្ត អរព្រះគុណព្រះ ដែលបានដាក់ព្រំដែនទាំងនោះ ព្រមទាំងបានប្រទានពរយើង តាមរយៈរបងទាំងនោះ។—Joe Stowell
ខ្យល់ និងភ្លើង
ជួនកាល ពេលខ្ញុំបង្កាត់ភ្លើង ខ្យល់ក៏បានបក់ឲ្យវារលត់ទៅវិញ។ តែក្រោយមក ខ្ញុំក៏បានព្យាយាមធ្វើឲ្យភ្លើងនៅ បន្តឆេះ ដោយប្រើខ្យល់ជាជំនួយ។ ដូចនេះ ពីដំបូង ខ្ញុំថា ខ្យល់ “អាក្រក់” ព្រោះវាធ្វើឲ្យខូចផែនការរបស់ខ្ញុំ តែបន្ទាប់មក ខ្ញុំថា ខ្យល់“ល្អ”វិញ ព្រោះវាជួយឲ្យខ្ញុំសម្រេចកិច្ចការដែលខ្ញុំកំពុងធ្វើ។
រឿងនេះបាននិយាយ អំពីហេតុការណ៍ពីរផ្ទុយគ្នា និងបានឆ្លុះបញ្ចាំង អំពីរបៀបដែលយើងសន្និដ្ឋាន អំពីការអ្វីមួយ ដោយផ្អែកទៅលើផលដែលយើងទទួលបានការនោះ។ ជាធម្មតា យើងនិយាយថា ស្ថានភាពនោះ ឬអ្នកនោះ “អាក្រក់” បើស្ថានភាព ឬអ្នកនោះធ្វើឲ្យផែនការរបស់យើងរាំងស្ទះ ឬធ្វើឲ្យយើងមានការលំបាក។ យើងសន្និដ្ឋានថា ស្ថានភាពនោះ ឬអ្នកនោះ “ល្អ” បើសិនជាយើងមានគំនិតយល់ស្របនឹងពួកគេ ហើយពួកគេគាំទ្រយើង។
ប៉ុន្តែ ព្រះទ្រង់ជាអ្នកកំណត់ថា ការអ្វីខ្លះល្អ ឬការអ្វីខ្លះអាក្រក់ ហើយការកំណត់របស់ទ្រង់ មិនអាស្រ័យទៅលើ ផលប៉ះពាល់ដែលវាមានចំពោះផែនការរបស់យើងទេ ប៉ុន្តែ គឺអាស្រ័យទៅលើ ថាតើវាបានធ្វើឲ្យសម្រេចផែនការរបស់ទ្រង់ឬអត់។ ទ្រង់មានផែនការធ្វើឲ្យយើងក្លាយជា “សង្ឃហ្លួង ជាសាសន៍ដ៏បរិសុទ្ធ និងរាស្រ្តដ៏ពិសេសរបស់ទ្រង់”។ ហើយទ្រង់សព្វព្រះហឫទ័យ ឲ្យយើង“សំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលបានហៅយើងចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់”(១ពេត្រុស ២:៩)។
ដើម្បីសម្រេចបំណងព្រះទ័យដ៏ល្អរបស់ព្រះ យើងត្រូវគោរពមនុស្សទាំងអស់ ស្រឡាញ់បងប្អូនរួមជំនឿ កោតខ្លាចព្រះ…
យុទ្ធសាស្រ្តឈ្នះ
ក្នុងអំឡុងពេល ដែលខ្ញុំកំពុងធ្វើការ ជាគ្រូបង្វឹកកីឡាបាល់បោះ ខ្ញុំបានធ្វើនូវកំហុសដ៏ធំមួយ។ ខ្ញុំបានចាត់កីឡាករមួយចំនួន ក្នុងក្រុមរបស់ខ្ញុំ ឲ្យទៅស៊ើបមើលគូប្រកួតរបស់យើង។ ពួកគេក៏បានវិលត្រឡប់មកវិញ ហើយរាយការណ៍ប្រាប់ខ្ញុំថា យើងអាចយកឈ្នះលើពួកនោះយ៉ាងងាយ។ ដោយសារយើងមានទំនុកចិត្ត លើកខ្លួនឯងខ្លាំងពេក យើងក៏បានចាញ់ក្រុមមួយនោះ។ តើអ្នកធ្លាប់ជួបប្រទះបញ្ហាដូចនេះទេ? សម្រាប់ខ្ញុំ ស្ថានភាពរបស់ខ្ញុំ មិនខុសពីស្ថានភាពរបស់លោកយ៉ូសេ្វ ពេលដែលគាត់បានចាត់ពួកស៊ើបការណ៍ ឲ្យទៅមើលស្រុកអៃយ ហើយគាត់ក៏បានយល់ខុសពីកម្លាំងរបស់សត្រូវ។
ប៉ុន្តែ បរាជ័យនៅស្រុកអៃយ គឺមិនគ្រាន់តែបណ្តាលមកពីការស៊ើបការណ៍ខុសប៉ុណ្ណោះទេ។ ពួកអ៊ីស្រាអែលបានចាញ់សង្រ្គាម ហើយបាត់បង់ជីវិតទាហានអស់៣៦នាក់ គឺដោយសារមូលហេតុមួយចំនួន ដែលយើងអាចយកមកសិក្សា។ មុនពេលពួកគេទទួលបរាជ័យនៅស្រុកអៃ លោកយ៉ូស្វេបានដឹកនាំទ័ពរបស់ខ្លួន យ៉ាងជោគជ័យ ក្នុងការប្រយុទ្ធនឹងក្រុងយេរីខូ ដោយសារពេលនោះ គាត់ដឹងថា ព្រះ មានផែនការឲ្យពួកគេលើកទ័ពវាយយកក្រុងនោះ។ ប៉ុន្តែ លោកយ៉ូស្វេមិនបានទូលសួរព្រះអម្ចាស់ មុនពេលលើកទ័ពចូលស្រុកអៃយឡើយ។ មុនពេលធ្វើសង្រ្គាមនៅក្រុងយេរីខូ ពួកប្រុសៗបានញែកខ្លួនជាបរិសុទ្ធ នៅចំពោះព្រះ(យ៉ូស្វេ ៥:២-៨)។ ប៉ុន្តែ ពួកទ័ពរបស់លោកយ៉ូស្វេមិនមានការរៀបចំខាងវិញ្ញាណ មុនពេលចូលវាយស្រុកអៃយឡើយ។ ហេតុនេះហើយ បានជាព្រះគម្ពីរបានបញ្ជាក់ថា មូលហេតុដែលពួកអ៊ីស្រាអែលទទួលបរាជ័យ គឺដោយសារពួកគេមានអំពើបាប នៅក្នុងបន្ទាយទ័ព។
កាលនោះ អេកានបានលួចរបឹបពីស្រុកយេរីខូមក(៧:១)។ ពួកគេមិនអាចប្រយុទ្ធឈ្នះស្រុកអៃយបានឡើយ បើសិនជាមិនមានការលន់តួបាប ហើយពួកបណ្តាជនបានសម្អាតខ្លួនឲ្យបរិសុទ្ធទេនោះ(៧:១៦-២៦)។ ក្រោយមក ព្រះទ្រង់ក៏បានប្រទាននូវផែនការសម្រាប់ទទួលជ័យជម្នះ(៨:១-៧)។
ដើម្បីទទួលជ័យជម្នះ នៅក្នុងសង្រ្គាមដែលយើងជួបប្រទះរាល់ថ្ងៃ យើងត្រូវលន់តួបាប…
ព្រះរាជសារដែលព្រះបានផ្ញើ
នៅឆ្នាំ១៩៧១ លោករេយ ធមលីនសិន(Ray Tomlinson) បានធ្វើការពិសោធន៍ អំពីរបៀបដែលមនុស្សអាចទំនាក់ទំនងគ្នា តាមរយៈកុំព្យូទ័រ។ កាលនោះ គាត់បានសាកបញ្ជូនសារ ចេញពីកុំព្យូទ័ររបស់គាត់តាមរយៈបណ្តាញកុំព្យូទ័រ ទៅកាន់អ្នកធ្វើការ ក្នុងផ្នែកផ្សេងទៀត នៅការិយាល័យរបស់គាត់ គឺនៅពេលនោះហើយ ដែលគាត់បានបញ្ជូនសារអេឡិចត្រូនិច(ឬអ៊ីមែល)មុនគេ។ ជាច្រើនទសវត្សរ៍ក្រោយមក សព្វថ្ងៃនេះ មានសារអេឡិចត្រូនិចជាងមួយពាន់លាន ដែលគេបានផ្ញើឲ្យគ្នា ក្នុងមួយថ្ងៃៗ។ ក្នុងចំណោមនោះ មានសារជាច្រើនបានផ្ទុកពត៌មានសំខាន់ៗ ដែលក្រុមគ្រួសារ និងមិត្តភ័ក្របានផ្ញើមក ប៉ុន្តែ មានសារផ្សេងទៀត បានពាំនាំការផ្សាយពាណិជ្ជកម្ម ដែលឥតប្រយោជន៍ ឬមេរោគចង្រៃសម្រាប់កុំព្យូទ័រ។ ហេតុនេះហើយបានជា ក្នុងការប្រើប្រាស់អ៊ីមែល មានក្បួនជាមូលដ្ឋានមួយចែងថា : “បើអ្នកមិនទុកចិត្តអ្នកដែលបានផ្ញើសារមកទេ ចូរកុំបើកមើលសារនោះឡើយ”។
ព្រះទ្រង់បានផ្ញើព្រះរាជសារមួយច្បាប់ មកយើងរាល់គ្នា តាមរយៈអង្គព្រះរាជបុត្រាទ្រង់ ហើយយើងអាចទុកចិត្តព្រះដែលជាអ្នកផ្ញើព្រះរាជសារនេះមក។ ក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះមានបន្ទូលមកកាន់រាស្រ្តទ្រង់ តាមរយៈពួកហោរា និងមានមនុស្សជាច្រើនបានបដិសេធព្រះបន្ទូលព្រះ។
ប៉ុន្តែ បង្រួមសេចក្តីមក “ឯព្រះ ដែលពីដើម ទ្រង់មានព្រះបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានព្រះបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានតម្រូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ៍ ដោយសារព្រះរាជបុត្រានោះដែរ”(ហេព្រើរ ១:១-២)។
យើងប្រហែលជាមានការភ្ញាក់ផ្អើល ចំពោះការអាថ៌កំបាំង…