ប្រភេទ  |  អត្ថបទ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ” សម្រាប់អានប្រកបជាមួយព្រះ

ការជញ្ជឹងគិត ថ្ងៃទី១ : ដ្បិតព្រះទ្រង់…

តើព្រះនៃយើង ទ្រង់ជានរណា?

មនុស្សមានទស្សនៈខុសៗគ្នា អំពីព្រះ។ ឧទាហរណ៍ អ្នកខ្លះយល់ថា ព្រះជាអំណាចម្យ៉ាងដែលមិនមានលក្ខណៈជាអង្គបុគ្គល ខណៈពេលដែលខ្លះទៀតយល់ថា ព្រះទ្រង់គង់នៅឆ្ងាយពីយើងណាស់ បានជាយើងមិនអាចស្គាល់ទ្រង់ទេ។ វប្បធម៌ និងប្រពៃណីយក៏អាចធ្វើឲ្យមនុស្សមានការយល់ដឹងខុសគ្នា អំពីព្រះផងដែរ ដោយជាញឹកញាប់ វប្បធម៌ និងប្រពៃណីយទាំងនោះ បានតាំងឲ្យមានព្រះប្រចាំតំបន់ ឬជនជាតិរបស់ពួកគេ។ ម្យ៉ាងទៀត ក៏មានអ្នកដែលមិនជឿទាល់តែសោះថា ព្រះទ្រង់ពិតជាមានមែន។…

ការជញ្ជឹងគិត ថ្ងៃទី២ : ស្រឡាញ់…ដល់ម្ល៉េះ

ដោយគ្មានលក្ខខ័ណ្ឌឬ?

ក្មេងៗខ្លះមានការធុញទ្រាន់ នៅក្នុងការដើរផ្សារជាមួយម្តាយរបស់ខ្លួន។ ក្មេងៗឆ្ងល់ថា ហេតុអ្វីបានជាម្តាយរបស់វាចំណាយពេលយូរម្ល៉េះ នៅក្នុងការជ្រើសរើសផ្លែស្វាយ ពេលដែលមើលទៅផ្លៃស្វាយទាំងអស់នោះ ហាក់ដូចជាល្អដូចតែគ្នា។ ជាការពិតណាស់ ម្តាយរបស់ពួកគេចំណាយពេលច្រើនដូចនេះ គឺដោយសារ គាត់មាន “លក្ខខ័ណ្ឌ” ជាច្រើន ដែលត្រូវបំពេញតាម នៅក្នុងការទិញឥវ៉ាន់។ ទាល់តែផ្លែស្វាយដែលគាត់ត្រូវទិញនោះ ត្រូវមានលក្ខណៈល្អគ្រប់គ្រាន់ និងតម្លៃសមរម្យ ទើបគាត់ជ្រើសរើស។ អ្នកចិត្តសាស្រ្តបានមានប្រសាសន៍ថា…

ការជញ្ជឹងគិត ថ្ងៃទី៣ : លោកិយ…

សេចក្តីស្រឡាញ់សកល

តើអ្នកយល់ថា ព្រះទ្រង់ស្រឡាញ់អ្វី? ឃ្លាបន្ទាប់ ក្នុងបទគម្ពីរយ៉ូហាន ៣:១៦ បានប្រាប់យើងថា ព្រះអង្គស្រឡាញ់ “លោកិយ”។ ការនេះប្រាកដជាធ្វើឲ្យជនជាតិយូដាមានការភ្ញាក់ផ្អើលណាស់ ពេលបានអានបទគម្ពីរដំណឹងល្អយ៉ូហាន។ ពួកគេបានចាត់ទុកខ្លួន ជារាស្រ្តជ្រើសតាំងរបស់ព្រះ ហើយក៏រំពឹងចង់ឲ្យព្រះអង្គស្រឡាញ់តែសាសន៍របស់ខ្លួនជាពិសេស(ចោទិយកថា ៧:៦-៨)។ ចុះចំណែកឯសាសន៍ដទៃវិញ។ ជនជាតិយូដាមិនចង់នៅក្បែរពួកសាសន៍ដទៃទេ។ តែព្រះទ្រង់បានស្រឡាញ់លោកិយ ហើយសព្វព្រះទ័យនឹងសង្រ្គោះមនុស្សទាំងអស់(លោកុប្បត្តិ ១២:៣ អេសាយ…

ការជញ្ជឹងគិតថ្ងៃទី៤ : បានជាទ្រង់ប្រទាន…

ក្តីស្រឡាញ់ដែលបង្ហាញចេញតាមការប្រព្រឹត្ត

មាននារីម្នាក់បានសួរបុរសម្នាក់ថា “តើបងស្រឡាញ់អូនទេ?” បុរសនោះក៏បានឆ្លើយថា “អូនសំឡាញ់ បងស្រឡាញ់អូនណាស់”។ នារីនោះក៏បានសួរទៀតថា “តើបងព្រមស្លាប់ដើម្បីអូនទេ?” បុរសនោះក៏បានឆ្លើយថា “ទេ… បើបងស្លាប់ទៅ តើបាននរណាស្រឡាញ់អូនខ្លាំងដូចបង?” រឿងកំប្លែងមួយនេះ បានបង្ហាញនូវចំណុចសំខាន់ពីរយ៉ាង គឺសេចក្តីស្រឡាញ់ដែលមានតែបបូរមាត់ និងសេចក្តីស្រឡាញ់ពិត ដែលមានការលះបង់។ សូមអរព្រះគុណព្រះ ដែលទ្រង់មិនបានស្រឡាញ់តែបបូរមាត់ គឺព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់តាមរយៈការលះបង់ ដោយ…

ការជញ្ជឹងគិត ថ្ងៃទី៥ : ព្រះរាជបុត្រាតែមួយ…

អំណោយដ៏ថ្លៃថ្លាបំផុត

តើធ្វើដូចម្តេច ឲ្យខ្ញុំដឹងថា ព្រះទ្រង់ពិតជាបានស្រឡាញ់ខ្ញុំមែន? ត្រង់ចំណុចនេះ បទគម្ពីរយ៉ូហានបានប្រាប់យើង ត្រង់ៗថា “ព្រះទ្រង់បានស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយ”។ ព្រះគម្ពីរដើមជាភាសាក្រិកបានប្រើពាក្យ “ព្រះរាជបុត្រាតែមួយ” ដើម្បីសង្កត់ធ្ងន់ថា ការលះបង់របស់ព្រះ គឺធំធេង គ្នាអ្វីប្រៀបផ្ទឹមបានឡើយ។ ពាក្យ “ព្រះរាជបុត្រាតែមួយ” ក៏ត្រូវបានប្រើ និងរៀបរាប់ក្នុង បទគម្ពីរយ៉ូហាន ១:១៤…

ការជញ្ជឹងគិត ថ្ងៃទី៦ : ដើម្បីឲ្យអ្នកណា…

ពាក្យ “អ្នកណា” គឺមានន័យថា នរណាក៏ដោយ

តើវាមិនអស្ចារ្យទេឬ ដែលយើងបានឃើញមនុស្សគ្រប់គ្នា ប្រារព្ធពិធីបុណ្យណូអែល ទាំងអ្នកជឿ និងអ្នកមិនជឿ? ក្នុងពិធីបុណ្យណូអែលដំបូងបំផុត នៅលើផែនដីនេះ មនុស្សជាច្រើនមិនជឿព្រះទេ។ តែថ្ងៃណូអែល ជាថ្ងៃដ៏អស្ចារ្យ ដែលសក្តិសមនឹងឲ្យមនុស្សរាល់គ្នា ប្រារព្ធពិធីបុណ្យណូអែល ព្រោះព្រះទ្រង់បានប្រទានព្រះរាជបុត្រាតែមួយ និងជីវិតអស់កល្បជានិច្ច ដល់មនុស្សម្នាក់ៗ ក្នុងលោកនេះ។

ព្រះយេស៊ូវបានសន្យាថា “អ្នកណាដែលជឿ”…

ការជញ្ជឹងគិត ថ្ងៃទី៧ : ដែលជឿដល់…

គឺដោយសេចក្តីជំនឿតែមួយមុខគត់

មនុស្សភាគច្រើន បានទទួលការចិញ្ចឹម និងបង្រៀនឲ្យគិតថា ខ្លួនត្រូវខំស្វែងរកការទទួលស្គាល់ ក៏ដូចជាស្វែងរករង្វាន់ និងការសរសើរ។ នៅផ្ទះ យើងរៀបចំអាកប្បកិរិយ៉ាឲ្យបានល្អ ដើម្បីឲ្យឪពុកម្តាយសប្បាយចិត្ត។ នៅសាលា យើងខិតខំរៀន ដើម្បីឲ្យបានពន្ទុះល្អ។ នៅកន្លែងធ្វើការ គេរំពឹងឲ្យយើងធ្វើការឲ្យបានល្អ ដើម្បីបានការដំឡើងមុខនាទី។ ពេលដែលយើងមិនអាចឈានដល់ខ្នាតគំរូនោះ ហើយប្រហែលជាមានអារម្មណ៍ខ្លួនបានធ្វើខុស ឬធ្វើមិនបានគ្រប់គ្រាន់។

ក្នុងទំនាក់ទំនងជាមួយព្រះ តើយើងគិតថា យើងត្រូវខិតខំស្វែងរកការទទួលស្គាល់…

ការជញ្ជឹងគិត ថ្ងៃទី៨ : មិនត្រូវវិនាសឡើយ

ស្រមោលនៃសេចក្តីស្លាប់

តើសេចក្តីស្លាប់ជាអ្វី? តើមានអ្វីកើតឡើងចំពោះយើង បន្ទាប់ពីយើងស្លាប់ទៅ? សេចក្តីស្លាប់ គឺជាផ្នែកមួយនៃដំណើរជីវិតមនុស្ស ដែលមិនអាចជៀសបាន។ យើងម្នាក់ៗត្រូវស្លាប់ នៅថ្ងៃណាមួយ ទោះយើងមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា មានជោគជ័យ មានកេរ្តិ៍ឈ្មោះ មានភាពល្បីល្បាញ ឬមានចំណេះដឹងប៉ុណ្ណា ហើយទោះយើងចង់ ឬមិនចង់ស្លាប់ក៏ដោយ។ អ្នកខ្លះយល់ថា សេចក្តីស្លាប់គឺជាទីបញ្ចប់ ដោយជីវិតប្រែក្លាយជាភាពសាបសូន្យទទេរ។ ហេតុនេះហើយបានជាពួកគេខិតខំធ្វើការបង្កើតស្នាដៃ និងបន្សល់ទុកនូវកេរដំណែល…

ការជញ្ជឹងគិត ថ្ងៃទី ៩ : គឺឲ្យ ...

ការផ្លាស់ប្តូរទិសដៅ

យើងរាល់គ្នា សុទ្ធតែធ្លាប់ឮអំពីរឿងរបស់អ្នក ដែលជួបការផ្លាស់ប្តូរដ៏អស្ចារ្យ ក្នុងស្ថានភាពដ៏លំបាកនៃជីវិត។ ឧទាហរណ៍ សិស្សក្រីក្រម្នាក់ បានទទួលអាហាររូបករណ៍។ អ្នកជម្ងឺដែលជិតស្លាប់ បានទទួលការសង្រ្គោះជីវិត ដោយសារមានគេបរិច្ចាកគ្រឿងក្នុង។ អ្នកទោសដែលត្រូវទទួលទោស តែបានទទួលការលើកលែងទោស។ ទោះបីជា ពួកគេហាក់ដូចជាស្ថិតក្នុងស្ថានភាពអស់សង្ឃឹមក៏ដោយ ក៏ពួកគេនៅតែមានឱកាសចាប់ផ្តើមជាថ្មី ខុសពីការរំពឹងទុក ហើយពួកគេក៏មិនដែលគិតថា ខ្លួនសមនឹងទទួលលទ្ធផលដូចនេះដែរ។

ចាប់តាំងពីសម័យអ័ដាំម និងនាងអេវ៉ា មនុស្សជាតិទាំងមូលបានវង្វេងក្នុងអំពើបាប។…

ការជញ្ជឹងគិត ថ្ងៃទី១០ : ឲ្យមានជីវិតអស់កល្បជានិច្ច…

ក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត

តាំងពីសម័យដើមមក មនុស្សជាតិតែងតែចង់រស់នៅជារៀងរហូត។ ទោះជាយើងខំប្រឹងប្រែងយ៉ាងណាក៏ដោយ ជីវិតអមតៈ គ្រាន់តែជាក្តីស្រមៃរបស់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទមានផ្លូវ ចូលទៅរកជីវិតអស់កល្បជានិច្ច ដែលលោកិយស្រេកឃ្លានចង់បានតាំងពីយូរមកហើយនោះ។

ព្រះទ្រង់សព្វព្រះទ័យឲ្យមនុស្សមានជីវិតរស់នៅ ជារៀងរហូត។ ព្រះទ្រង់បានអនុញ្ញាតឲ្យអ័ដាំម និងនាងអេវ៉ាបរិភោគផ្លែឈើ ពីដើមឈើទាំងអស់ ក្នុងសួនច្បាអេដែន ដែលរាប់បញ្ចូលទាំងដើមឈើនៃជីវិតអស់កល្បផងដែរ ហើយលើកលែងតែដើមឈើដឹងខុសត្រូវប៉ុណ្ណោះ ដែលព្រះអង្គបានហាមមិនឲ្យបរិភោគ(លោកុប្បត្តិ ២:១៥…