ចូរឲ្យពន្លឺអ្នកចែងចាំងឡើង!
ខ្ញុំមានអារម្មណ៍នឿយណាយ នៅពេលដែលខ្ញុំមិនឃើញគេ មកជួសជុលបង្គោលភ្លើង តាមផ្លូវមុខផ្ទះខ្ញុំ ទោះបីជាខ្ញុំបានព្យាយាមទូរស័ព្ទម្តងហើយម្តងទៀតក៏ដោយ ។ បង្គោលភ្លើងទាំងនោះ មានភាពចាំបាច់ណាស់សម្រាប់ការបំភ្លឺផ្លូវ ពេលងងឹត ដូចនេះ បង្គោលភ្លើងនីមួយៗចាំបាច់ត្រូវមានដំណើរការ ។ ខ្ញុំបារម្ភថា បើនៅតែងងឹតដូចនេះទៀត ខ្ញុំប្រហែលជាអាចបើកបរប៉ះក្មេងៗ ដែលដើរទៅសាលារៀន ពេលខ្ញុំបើកឡានចេញពីផ្ទះ នៅពេលព្រលឹមស្រាងៗជាមិនខានទេ ។
ព្រះគម្ពីរបានចែងជាច្រើនដង អំពីពន្លឺ ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា ទ្រង់ជាពន្លឺនៃលោកិយ(យ៉ូហាន៩:៥)។ មានសេចក្តីបង្រៀនឲ្យយើង “ពាក់គ្រឿងសឹកនៃពន្លឺ” ដោយប្រដាប់ខ្លួន ដោយព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។ បទគម្ពីរម៉ាថាយ ៥:១៦ បានបង្រៀនថា យើងត្រូវ “ឲ្យពន្លឺរបស់យើង បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលយើងប្រព្រឹត្ត រួចសរសើរតម្កើង ដល់ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌”។
ពន្លឺដែលមិនចែងចាំង គឺលែងមានប្រយោជន៍ទៀតហើយ ។ ព្រះយេស៊ូវបានមានបន្ទូលថា គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា(ម៉ាថាយ ៥:១៥)។ ការប្រព្រឹត្តរបស់យើង(គឺពន្លឺរបស់យើង) គួរតែនាំមនុស្ស ឲ្យស្គាល់ព្រះមួយអង្គ ដែលទ្រង់ជាពន្លឺ ។ កាលពីដើម យើងមិនមានពន្លឺនៅក្នុងខ្លួនយើងទេ តែឥឡូវនេះយើងត្រូវបញ្ចេញពន្លឺ នៃព្រះគ្រីស្ទ ដើម្បីឲ្យគេស្គាល់ទ្រង់(អេភេសូរ ៥:៨)។
ព្រះទ្រង់បានដាក់យើងនៅក្នុងបរិស្ឋានដ៏ជាក់លាក់ណាមួយ…
ទីតាំង ទីតាំង ទីតាំង
សព្វថ្ងៃនេះ ការទិញ និងការលក់អចលនទ្រព្យ គឺជាមុខជំនួញដ៏ពិបាក ដែលទៀមទាឲ្យមានការយល់ដឹង និងប្រុងប្រយ័ត្ន ។ តម្លៃផ្ទះបានធ្លាក់ចុះ ក្នុងល្បឿនដ៏គួរឲ្យចាប់អារម្មណ៍ ហើយបើសិនជាអ្នកចង់លក់អចលនទ្រព្យ នោះអ្នកនឹងជួបការលំបាកកាន់តែខ្លាំង ។ ដូចនេះ នៅក្នុងទីផ្សាអចលនទ្រព្យ យើងនៅតែចាំបាច់ត្រូវរំឭកខ្លួនឯង អំពីពាក្យចាស់មួយដែលពោលថា “នៅក្នុងការលក់ដូរអចលនទ្រព្យ យើងចាំបាច់ត្រូវដឹងអំពីចំណុចសំខាន់បំផុតបីយ៉ាងគឺ ទីតាំង ទីតាំង និងទីតាំង”។
ក្នុងការរស់នៅថ្វាយព្រះយេស៊ូវ យើងក៏ចាំបាច់ត្រូវដឹងអំពីទីតាំងផងដែរ ។ ការដឹងអំពីទីតាំងខាងវិញ្ញាណរបស់យើង គឺពិតជាសំខាន់ណាស់ បើសិនជាយើងត្រូវមានជ័យជម្នះ នៅក្នុងការធ្វើដំណើរ កាត់តាមទឹកដីដែលមានតម្លៃថោកក្រៃលែង នៅក្នុងលោកិយនេះ ។ សាវ័កប៉ុលបានរំឭកយើងថា យើងមានទីតាំងថ្មីមួយ នៅក្នុងព្រះគ្រីស្ទ បន្ទាប់ពីយើងត្រូវបានប្រោសឲ្យរួចពី “អំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់”(កូល៉ុស ១:១៣)។ ការដឹងថា យើងបានផ្លាស់ប្តូរទីតាំងខាងវិញ្ញាណ ចូលក្នុងនគរនៃព្រះយេស៊ូវ ដោយព្រះគុណទ្រង់ គឺពិតជាមានអត្ថប្រយោជន៍ណាស់ ។ សព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់គ្រងរាជ្យជាស្តេច នៅក្នុងចិត្ត និងគំនិតយើង ហើយយើងគឺជារាស្រ្តរបស់ទ្រង់ ដែលបានដឹងគុណទ្រង់ ។ យើងត្រូវធ្វើតាមបំណងព្រះទ័យទ្រង់ និងប្រព្រឹត្តតាមផ្លូវរបស់ទ្រង់ ។ ហើយយើងត្រូវធ្វើការសម្រេចចិត្តថា យើងនឹងស្មោះត្រង់ចំពោះទ្រង់ ។
ទ្រង់បានប្រោសឲ្យយើងរួចពីសេចក្តីងងឹតហើយ ដូចនេះ ពេលដែលសេចក្តីល្បួង…
តើគ្មានអ្នកមានអំណាចត្រួតពិនិត្យអ្នកឬ?
ពេលដែលកំពុងទឹក នៅក្រោយផ្ទះខ្ញុំ មានការបាក់ស្រុត ខ្ញុំក៏បានដឹងថា ខ្ញុំមិនអាចជួសជុលវាដោយខ្លួនឯងបានទេ ។ ដូចនេះ ខ្ញុំក៏បានឲ្យគេមកធ្វើការវាយតម្លៃ ហើយបានឲ្យជាង ម្នាក់ មកសាងសង់កំពុងទឹកថ្មីមួយឲ្យខ្ញុំ ។
ពេលដែលការសាងសង់រួចរាល់ហើយ ខ្ញុំក៏បានពិនិត្យមើលកំពង់ទឹកថ្មីនោះ យ៉ាងម៉ដ្ឋចត់ ហើយក៏បានកត់សំគាល់ឃើញមានបញ្ហាមួយចំនួន។ ដើម្បីស្វែងរកការប្រឹក្សាយោបល ជាបន្ថែម ខ្ញុំក៏បានទូរស័ព្ទទៅមន្ត្រីត្រួតពិនិត្យសំណង់ប្រចាំតំបន់ ហើយខ្ញុំក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ។ ជាងម្នាក់នោះ មិនមានបណ្ណអនុញ្ញាតិឲ្យសាងសង់ឡើយ ។ ដោយសារគាត់បាន ធ្វើការសាងសង់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យរបស់រដ្ឋ នោះគាត់បានបំពានច្បាប់សាងសង់ជាច្រើនចំណុច ។
ហេតុការណ៍នេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីសេចក្តីពិតដ៏សំខាន់មួយ(ក្រៅពីការសុំឲ្យគាត់បង្ហាញបណ្ណអនុញ្ញាតិ មុនពេលសាងសង់)គឺ ជាញឹកញាប់ បើសិនជាយើងមិនមានការទទួលខុសត្រូវចំពោះអំណាចដែលគ្រប់គ្រងលើយើងទេ នោះយើងមិនអាចធ្វើអ្វីមួយឲ្យអស់ពីចិត្តបានឡើយ ។
ក្នុងព្រះគម្ពីរ យើងឃើញថា គោលការណ៍នេះត្រូវបានបកស្រាយ នៅក្នុងរឿងប្រៀបប្រដូចពីរ ក្នុងចំណោមរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ(ម៉ាថាយ ២៤:៤៥-៥១ ២៥:១៤-៣០)។ ក្នុងករណីទាំងពីរ យ៉ាងហោចណាស់ មានអ្នកបម្រើម្នាក់បានធ្វើខុស នៅពេលចៅហ្វាយរបស់ខ្លួនមិនបាននៅពិនិត្យមើលការងាររបស់គាត់ ។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរសុភាសិត ជំពូក៦ មានអ្នកបម្រើមួយប្រភេទទៀត ដែលមិនបានប្រព្រឹត្តដូចគាត់ទេ ។ យើងឃើញថា សត្វស្រម៉ោចគឺជាសត្វគំរូ ដែលធ្វើកិច្ចការរបស់ខ្លួនបានយ៉ាងប្រសើរ ទោះបីជាវាមិនឃើញមាននរណានៅត្រួតពីលើវាក៏ដោយ ។
ចុះចំណែកយើងវិញ?…
ការប្រោសឲ្យជាពីស្ថានសួគ៌
លោកថូម៉ាស មួរ(Thomas Moore ឆ្នាំ ១៧៧៩ ដល់ ១៨៥២) គឺជាអ្នកនិពន្ធបទចម្រៀង ជាអ្នកចម្រៀង និងជាអ្នកនិពន្ធកំណាព្យជនជាតិអៀរឡង់ ។ ភាពប៉ិនប្រសប់របស់គាត់បាននាំឲ្យមានក្តីអំណរ ដល់មនុស្សជាច្រើន ដែលបានឃើញគាត់សម្តែង ឬឃើញគាត់ច្រៀងតាមបទភ្លេងរបស់គាត់ ។ ប៉ុន្តែ ជីវិតរបស់គាត់ត្រូវបានញុំាញី ដោយការឈឺចាប់ ក្នុងចិត្តម្តងហើយម្តងទៀត ដោយសារបញ្ហាជាច្រើន ដែលរួមមានការស្លាប់របស់កូនទាំងប្រាំនាក់របស់គាត់ផងដែរ ។ ស្នាមរបួសដែលគាត់មានក្នុងចិត្តនេះ បានធ្វើឲ្យពាក្យពេចន៍របស់គាត់ទាំងប៉ុន្មាន កាន់តែមានន័យថែមទៀត គឺដូចដែលគាត់បានសរសេរថា “សូមថ្វាយចិត្តដែលមានរបួសនោះ សូមរៀបរាប់អំពីសេចក្តីទុក្ខរបស់អ្នកចុះ ក្នុងលោកនេះ គ្មានការឈឺចាប់ណា ដែលព្រះមិនអាចប្រោសឲ្យជាឡើយ”។ ពាក្យនេះបានធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត ហើយបានរំឭកឲ្យខ្ញុំដឹងថា ការជួបព្រះ ដោយការអធិស្ឋាន អាចនាំមកនូវការប្រោសឲ្យជាដល់វិញ្ញាណដែលឈឺចាប់ ។
សាវ័កប៉ុលបានដឹងអំពីរបៀប ដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់អាចប្រទានភាពធូរស្បើយដល់ចិត្តដែលឈឺចាប់ ។ គឺដូចដែលគាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូសថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា”(២កូរិនថូស ១:៣-៤)។ ជួនកាល យើងមានការវីវក់នឹងទុក្ខព្រួយយ៉ាងខ្លាំង បានជាយើងញែកខ្លួនយើងចេញពីព្រះ ដែលអាចផ្តល់ឲ្យយើងនូវការកម្សាន្តចិត្ត ។ យើងចាំបាច់ត្រូវចាំថា យើងអាចទទួលការកម្សាន្តចិត្ត និងការប្រោសឲ្យជា តាមរយៈការអធិស្ឋាន…
ការស្វែងរកភាពស្ងប់ស្ងាត់
កញ្ញាមេក ហាត់ឈីងសិន(Meg Hutchinson) ដែលជាអ្នកចម្រៀងមួយរូប បាននិយាយថា “បទចម្រៀងបន្ទាប់ដែលខ្ញុំនឹងថត គឺជាបទដែលមានតែភាពស្ងប់ស្ងាត់ រយៈពេល៤៥នាទី ព្រោះនោះជាអ្វី ដែលមនុស្សភាគច្រើនមិនមាន នៅក្នុងសង្គមយើង” ។
គេពិតជាពិបាកស្វែងរកភាពស្ងប់ស្ងាត់ណាស់ ។ គេទទួលស្គាល់ថា ទីក្រុងទាំងឡាយ មានពេញទៅដោយសំឡេងរំខានយ៉ាងខ្លាំង ព្រោះទីក្រុងជាទីប្រជុំនៃការធ្វើចរាចរណ៍ និងមនុស្ស ។ គេហាក់ដូចជាមិនអាចគេចចេញពីសំឡេងតន្រ្តីលាន់រំពង សម្លេងម៉ាស៊ីនទ្រហឹង និងសម្លេងឮៗដទៃទៀតឡើយ ។ ប៉ុន្តែ ប្រភេទនៃសំឡេងដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់សុខភាពខាងវិញ្ញាណរបស់យើង គឺមិនមែនជាសំឡេង ដែលយើងមិនអាចគេចចេញនោះឡើយ តែជាសំឡេងដែលយើងបានអញ្ជើញឲ្យចូល ក្នុងជីវិតរបស់ខ្លួន ។ មានអ្នកខ្លះប្រើសំឡេង ដើម្បីបំបាត់ភាពឯកកោ ដូចជាសំឡេងទូរទស្សន៍ និងវិទ្យុ ដែលនាំឲ្យយើងច្រឡំថា មានអ្នកនៅកំដរយើងជាដើម ។ អ្នកខ្លះទៀតប្រើសំឡេង ដើម្បីជួយឲ្យខ្លួនឯងឈប់គិត គឺដូចជាសំឡេងដទៃទៀត ឬយោបល់ ដែលធ្វើឲ្យយើងឈប់គិតអំពីខ្លួនឯង ។ ចំណែកឯអ្នកខ្លះទៀតបានប្រើសំឡេង ដើម្បីកុំឲ្យខ្លួនស្តាប់ឮសំឡេងព្រះ គឺដោយការជជែកគ្នាឥតឈប់របស់ខ្លួន ។ សូម្បីតែនៅពេលយើងកំពុងជជែកគ្នាអំពីព្រះក៏ដោយ ក៏សំឡេងនេះបានរារាំងមិនឲ្យយើងស្តាប់ឮព្រះមានបន្ទូលមកកាន់យើងផងដែរ ។
ប៉ុន្តែ ព្រះយេស៊ូវបានយាងទៅកន្លែងស្ងប់ស្ងាត់ ដើម្បីបន្តការសន្ទនាជាមួយព្រះវរបិតា (ម៉ាកុស ១:៣៥) ទោះបីជាពេលនោះ ទ្រង់កំពុងមានការរវល់បំផុតក៏ដោយ។ ទោះបីជាយើងមិនអាចរកបានកន្លែងដ៏ស្ងប់ស្ងាត់…
ការឆែកពិនិត្យពាក្យសម្តី
ពេលដែលខ្ញុំកំពុងបើកបរត្រឡប់មកផ្ទះវិញ ខ្ញុំបានស្តាប់ការផ្សាយពាណិជ្ជកម្មដ៏គួរ ឲ្យចាប់អារម្មណ៍ តាមវិទ្យុ ។ ពេលនោះ គេកំពុងផ្សាយអំពីកម្មវិធីកំព្យូទ័រមួយ ដែលឆែកពិនិត្យសារអេឡិចត្រូនិច ដែលគេសរសេរ ។ ខ្ញុំមានការយល់ដឹងច្រើនអំពីកម្មវិធី “ឆែកមើលការប្រកបពាក្យ” និងកម្មវិធី “ឆែកមើលវេយ្យករណ៍” ដែលគេសរសេរនៅក្នុងកំព្យូទ័រ ប៉ុន្តែ កម្មវិធីថ្មីនេះ គឺមិនដូចនោះទេ ព្រោះវាជា “កម្មវិធី ឆែកមើលពាក្យសម្តី”។ កម្មវិធីនេះពិនិត្យមើលពាក្យសម្តី ដែលគេប្រើនៅក្នុងសារអេឡិចត្រូនិច ដើម្បីឲ្យអ្នកសរសេរដឹង ថាតើពាក្យសម្តីដែលខ្លួនបានសរសេរ មានភាពព្រហើន អសុរោះ ឬកាចឬទេ ។
ពេលដែលខ្ញុំបានស្តាប់ អ្នកផ្សាយពាណិជ្ជកម្ម ពិពណ៌នាអំពីលក្ខណះពិសេសៗ នៃកម្មវិធីនេះ ខ្ញុំក៏បានសួរខ្លួនឯងថា បើសិនជាមានកម្មវិធីសម្រាប់ឆែកពិនិត្យពាក្យសម្តី ដែលខ្ញុំនិយាយចេញពីមាត់ខ្ញុំ នោះមិនដឹងជាប្រសើរយ៉ាងណាទេ ។ តើមានប៉ុន្មានដងហើយ ដែលខ្ញុំបានឆ្លើយតបដោយពាក្យមិនពិរោះស្តាប់ ហើយក្រោយមក ក៏មានការសោកស្តាយ ចំពោះពាក្យដែលខ្ញុំបាននិយាយនោះ? ជាការពិតណាស់ បើសិនជាមានកម្មវិធីសម្រាប់ឆែកពិនិត្យពាក្យសម្តី ដែលខ្ញុំនិយាយចេញពីមាត់ខ្ញុំ នោះខ្ញុំមិនបាច់ឆ្លើយតប ដោយភាពល្ងីល្ងើឡើយ ។
សាវ័កប៉ុលបានដឹងថា អ្នកជឿព្រះត្រូវការឆែកពិនិត្យពាក្យសម្តីរបស់ខ្លួន ជាពិសេសនៅពេលយើងនិយាយ ទៅកាន់អ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ ។ គាត់បានមានប្រសាសន៍ថា “ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ”(កូល៉ុស…