តើជីវិតរបស់យើង នឹងកាន់តែមានភាពល្អ ប្រសើរប៉ុណ្ណា ពេលដែលយើងអាចរស់នៅ ដោយមានមិត្តភាពដ៏ពិត?

ខណៈពេលដែលយើង ស្វែងរកមិត្តល្អ ហើយថែរក្សាមិត្តភាព ដែលយើងមានជាមួយគាត់ យើងក៏គួរតែមានចិត្ត ចង់ធ្វើជាមិត្តល្អ សម្រាប់គាត់ផងដែរ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យយើងអាច ធ្វើជាមិត្តភក្តិពិតប្រាកដ? តើធ្វើដូចម្តេច ឲ្យយើងអាចធ្វើឲ្យ មិត្តភាពយើងកាន់តែ មានភាពរឹងមាំ? តើនរណានឹង ធ្វើជាមិត្តភក្តិដ៏ល្អ ឥតខ្ចោះរបស់យើង? សូមទទួលការលើកទឹកចិត្ត ពីសៀវភៅ មិត្តភាពដ៏ពិត សម្រាប់អានប្រចាំថ្ងៃ រយៈពេល៧ថ្ងៃ ដើម្បីស្វែងយល់ អំពីអត្ថន័យនៃមិត្តភាពដ៏ពិត។ ដើម្បីអានសៀវភៅនេះ សូមទាញយក ឬdownload ដោយចុចពីលើ link : https://khmer-odb.org/ds/true-friendship/។ ឬអានអត្ថបទទាំង៧ ខាងក្រោមនេះ ដែលយើងខ្ញុំបានរៀបចំ សម្រាប់អានរយៈពេល៧ថ្ងៃ :


犯错


អត្ថបទ ថ្ងៃទី១: អត្ថប្រយោជន៍នៃមិត្តភាព

ទាំងអ្នកប្រាជ្ញជនជាតិរ៉ូមាំង និងស្តេច ដែលជាអ្នកប្រាជ្ញជនជាតិយូដានោះ សុទ្ធតែនិយាយត្រូវណាស់។ មិត្តសំឡាញ់ គឺសំខាន់។ មិត្តសំឡាញ់អាចធ្វើជាអ្នក ដែលយើងអាចទុកចិត្ត និងជាអ្នកប្រឹក្សាយោបល ហើយថែមទាំង ជួយរំលែកទុក្ខព្រួយផង។ សូមគិតអំពីមិត្តសំឡាញ់របស់អ្នកចុះ។



必会显露


អត្ថបទ ថ្ងៃទី២: មិត្តល្អ

មិត្តសំឡាញ់ចំណាយពេលស្តាប់ រឿងឈឺចាប់របស់យើង ដោយមិនស្ដីបន្ទោសយើង ដោយសារតែបញ្ហា ដែលយើងមាននោះឡើយ។ ពួកគេការពារយើង នៅពេលដែលយើង រងការវាយប្រហារ។ ពួកគេនឹងអរសប្បាយ នៅពេលដែលយើង ជោគជ័យ ហើយមិនសប្បាយចិត្ត នៅពេលដែលយើង បរាជ័យ...



看见自己


អត្ថបទ ថ្ងៃទី៣: ធ្វើដូចម្តេច ឲ្យយើងអាចក្លាយជាមិត្តល្អ

ក្នុងពិភពលោកយើងនេះ មានមនុស្សច្រើនណាស់ អាចមានការផ្លាស់ប្រែ ក្នុងជីវិត ដោយសារទង្វើរ នៃសេចក្តីស្រឡាញ់ ដែលអ្នកដទៃបានធ្វើ សម្រាប់ពួកគេ តែមួយលើកប៉ុណ្ណោះ។ មនុស្សទាំង នោះប្រហែលធ្លាប់គិតថា ពួកគេមិនអាចចូល ក្នុងចំណោមគេចុះ ឬពួកគេប្រហែលជា កំពុងប្រឈមមុខនឹងបញ្ហាលំបាក ដែលធ្វើឲ្យពួកគេ មានអារម្មណ៍ឯកោ...



发自内心


អត្ថបទ ថ្ងៃទី៤ : តើអ្នកយកចិត្តទុកដាក់ ចំពោះមិត្តភក្តិរបស់អ្នកដែរឬទេ?

នៅពេលដែលយើង កសាងមិត្តភាព កាន់តែជិតស្និទ្ធ យើងក៏ត្រូវបង្ហាញ ឲ្យគេដឹងថា យើងពិតជាខ្វល់អំពីពួកគេមែន តាមរយៈសកម្មភាព របស់យើង។ ពាក្យថា “យកចិត្តទុកដាក់” ក្នុងភាសាអង់គ្លេស គេប្រើពាក្យ C-A-R-E ដែលមានអក្សរបួនតួ។ ពាក្យនេះអាចជួយ ឲ្យយើងចងចាំ អំពីធាតុផ្សំសំខាន់ៗ នៃមិត្តភាព...



压伤的骨头


អត្ថបទ ថ្ងៃទី៥: ការរាប់អាន ដែលរាក់កំផែល

យើងមិនត្រូវមានអាកប្បកិរិយា អាត្មានិយមដូចនេះទេ តែត្រូវជំនួសមកវិញ ដោយមិត្តភាពដ៏ពិត ដូចដែលព្រះយេស៊ូវ បានបង្ហាញដល់យើង។ ទ្រង់មានបន្ទូលថា “គ្មានអ្នកណា មានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណា នឹងប្តូរជីវិត ជំនួសពួកសំឡាញ់ របស់ខ្លួននោះទេ” (យ៉ូហាន ១៥:១៣)...



回转


អត្ថបទ ថ្ងៃទី៦: ពាក្យសម្ដីដែល មុតស្រួចដូចដាវ

ពាក្យសម្តីដែលធ្វើ ឲ្យខូចខាត អាចបណ្តាល ឲ្យកើតមានកំហឹង អារម្មណ៍រំខាន ភាពនឿយណាយ ភាពឆេវឆាវ និងថែមទាំង ការខកចិត្ត ភាពតានតឹង ការប្រកាន់ទោស និងការភ័យខ្លាច។ ហើយកាលណាមនុស្សយើង កាប់ចាក់គ្នា ដោយពាក្យសម្ដី នោះមានន័យថា យើងកំពុងតែធ្វើ ឲ្យមិត្តភាព និងទំនាក់ទំនង រងរបួស...



选择改变


អត្ថបទ ថ្ងៃទី៧: មិត្តភាពជាមួយព្រះ ជាមិត្តភាពដ៏ពិត មិនមែនជាការស្រមើស្រមៃ

លោកយ៉ាកុប បានរំឭកយើងថា ព្រះជាម្ចាស់ ពិតជាមានមែន ហើយក៏បាននិយាយ អំពី មនុស្សម្នាក់ ដែលបានធ្វើជាមិត្តសំឡាញ់ ជាមួយទ្រង់ នៅគ្រាសញ្ញាចាស់។ គឺដូចដែលគាត់ បានមានប្រសាសន៍ថា “អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីនោះ បានរាប់ជា សេចក្តីសុចរិតដល់លោក។ ព្រះក៏ហៅលោកជាសំឡាញ់ របស់ទ្រង់ដែរ”(យ៉ាកុប ២:២៣)...