Month: March 2014

ជីវប្រវត្តិរបស់អ្នក

ខណៈ​ពេល​ដែល​ខ្ញុំកំ​ពុង​ស្វែង​រ​ក​វិធី​សាស្រ្តដ៏​គួ​រ​ឲ្យចា​ប់អា​រម្មណ៍ ដើម្បី​បង្រៀន​សិស្ស នៅ​ក្នុ​ង​មុខ​វិជ្ជា​ជំនាញ​សរសេរ​កម្រឹត​ម​ហា​វិទ្យាល័យ អំពី​ទ្រឹស្តី​នៃកា​រស​រសេ​រ​ជីវ​ប្រវត្តិ​សង្ខេប ខ្ញុំ​ក៏​មាន​យោបល​មួយ គឺ​ឲ្យពួ​ក​គេ​សរសេរ​​ជីវ​ប្រវត្តិ​ក្នុង​រយៈពេ​ល៦​ស​ប្តាហ៍។ ពេល​ខ្ញុំ​ឲ្យពួ​ក​គេ​ធ្វើ​កិច្ចការ​មួយ​នេះ អ្នក​ស្រី​អឺនែស ហ៊ែមីង​វេយ(Ernest Memingway) ដែល​ជា​អ្នក​ទទួល​ជ័យ​លាភី​នៃកា​រប្រ​កួត​ភូលីហ្ស័រ(Pulitzer) បាន​សរសេរ​ជីវ​ប្រវត្តិ​ដ៏​កំសត់​មួយ ដោយ​គ្រាន់​តែ​សរសេ​រ​ពាក្យ​ប៉ុន្មា​នម៉ា​ត់​ប៉ុណ្ណោះ​​ថា “មានល​ក់ ស្បែក​ជើង​កូន​ងែត​ដែល​គេ​មិន​ទាន់​ប្រើ​​”។ សូម​ស្រម៉ៃ​អំពី​រឿង​កំ សត់​មួយ​ ដែល​នៅពី​ខា​ងក្រោ​យ​ពាក្យ​ទាំង​ដប់​ម៉ាត់​នេះ​ចុះ។

ពេល​ដែល​ខ្ញុំ​គិត​អំពី​​អត្ថន័យ​នៃ​រឿង​នេះ ខ្ញុំ​​ក៏ច​ង់ដឹ​ង​ថា​ តើ​ក្នុង​ព្រះគម្ពីរ មាន​ជីវ​ប្រវត្តិ​សង្ខេប​ណាមួ​យ ដែល​ត្រូវ​បាន​គេ​សរសេរ​ដោយ​ពាក្យ​តែដ​ប់ម៉ា​ត់ដូ​ច​នេះដែ​រ​ឬទេ។ ក្រោយ​មក ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ពេលខ្ញុំ​ រក​ឃើញ​ថា នៅ​ក្នុង​ព្រះគ​ម្ពីរ មាន​វីរបុរ​ស​ជា​ច្រើន ត្រូវ​បាន​គេ​លើក​មក​រៀប​រាប់​តាម​របៀប​នេះ​ផង​ដែរ​។ ឧទាហរណ៍ ព្រះ​បាន​មាន​បន្ទូល​ថា ដាវីឌ​គឺ​ជា “​អ្ន​កដែ​លធ្វើ​​​តាម​​ចិត្ត​ទ្រង់​គ្រប់​ជំពូក”(១សាំយ៉ូ-អែល ១៣:១៤ កិច្ចការ ១៣:២២)។ សាវ័​ប៉ុ​ល​ក៏បា​នពិ​ពណ៌នាអំ​ពី​ខ្លួន​ឯង​ថា “​ប៉ុល​ខ្ញុំ ជា​សាវ័ក​របស់​ផង​ព្រះយេស៊ូវគ្រីស្ទ”(អេភេសូ ១:១)។ ម្យ៉ាង​ទៀត គាត់​ក៏​បាន​បក​ស្រាយ​អំពី​លោក​ធីម៉ូ-ថេ​ថា “​អ្នក​ធីម៉ូថេ ជា​កូន​ពិត​ក្នុង​សេចក្តី​ជំនឿ”(១ធីម៉ូថេ ១:២)។ ហើយ​ក៏សូ​ម​ពិចារណ៍​អំពី​ពា​ក្យ​ពិពណ៌នាអំ​ពីនា​ង​ម៉ារា​ថា “នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១”(ម៉ាថាយ ១:២៣) និងអំពីព្រះយេស៊ូវថា “​ព្រះបន្ទូលក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា”(យ៉ូហាន ១:១៤)។

ពេល​យើង​បាន​ដឹង​ថាមា​នកា​រ​បក​ស្រាយអំ​ពីម​នុស្ស​នៃ​សេចក្តី​ជំនឿ ដោយ​ប្រើពា​ក្យ​ដ៏​ខ្លី​ដូច​នេះ យើង​គួរ​តែ​ឆ្ងល់​ផង​ដែ​រថា បើ​គេ​ពិពណ៌នាអំ​ពី​ខ្ញុំ ដោយ​ប្រើ​ពាក្យ​ប្រហែល​ដប់​ម៉ាត់ តើ​គេ​នឹង​និយាយ​ថា​ដូច​ម្តេច​ខ្លះ? តើគេ​នឹង​និយាយ​ពាក្យ​វិជ្ជ​មាន…

ការជួបជុំគ្នាឡើងវិញដែលបានទន្ទឹងរង់ចាំជាយូរ

កាល​ពី​ក្មេង ខ្ញុំ​មាន​ឆ្កែ​ខូលី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ ព្រីន ប៊យ(Prince Boy)។​ វា​ជា​សត្វ​សុន​ខ ដែល​ខ្ញុំ​ពិត​ជា​ស្រឡាញ់​យ៉ាង​ខ្លាំង។ ថ្ងៃ​មួយ វាបា​នបា​ត់ខ្លួ​ន។ ខ្ញុំ​មិន​ដឹង​ថា គេ​បា​នលួ​ច​វា ឬ​វាគ្រា​ន់តែ​បានរ​ត់ចេ​ញពី​យើងឡើយ តែ​ខ្ញុំបា​ន​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ស្វែង​រ​កវា​​​នៅ​គ្រប់​ទិស​ទី។ តាម​ពិត ខ្ញុំ​នៅ​ចាំថា​ កាល​នោះ​ខ្ញុំ​បាន​ឡើង​ ដើ​មឈើ​ដ៏​ខ្ពស់​មួយ ដែល​អាច​ជួយ​ឲ្យ​ខ្ញុំមើ​លទៅ​ក​ន្លែង​ជិត​ខា​ងចុះ​ឡើងៗ​ ដោយស​ង្ឃឹម​ថា​ នឹង​មើល​ឃើញ​វា​នៅក​ន្លែង​ណាមួ​យ។ ខ្ញុំ​ពិត​ជាច​ង់​ឲ្យឆ្កែ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ វិ​ល​ត្រឡប់វិ​ញ​ខ្លាំង​ណាស់។ អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ខ្ញុំ​តែង​តែ​ខំរ​ក​មើល ដោយ​សង្ឃឹម​ថា នឹ​ងបា​នឃើ​ញ​ព្រីន ប៊យ។ តែ​យើង​មិន​ដែលបាន​ជួប​គ្នា​វិញ​ឡើ​យ។

តែ​យើង​មាន​អារម្មណ៍​បាត់​បង់​កាន់​តែ​ខ្លាំង ពេល​យើង​គិត​ថា យើង​នឹង​មិន​អាចជួ​ប​អ្នក​ជាទី​ស្រឡាញ់ ​ដែល​បាន​បាត់​ប​ង់ជី​វិត​បាន​ឡើយ​។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​ស្គាល់ និង​ស្រឡាញ់​ព្រះអ​ម្ចាស់ ការ​បែក​គ្នាដោយ​សេចក្តី​ស្លាប់ គឺ​មាន រ​យៈ​ពេល​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ ជា​រៀង​រហូត! សាវ័ក​ប៉ុល​បាន​បញ្ជាក់​ពួក​ជំនុំ​នៅក្រុ​ង​ថែស្សាឡូនិច​ថា “ ព្រោះ​​ព្រះ​អម្ចាស់​​ទ្រង់​ នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​ កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច្ច ៤:១៦-១៧)។ ពាក្យ​ដែល​កម្សាន្ត​ចិត្ត អ្នក​ដែល​កំពុង​​កើតទុក្ខ មាន​ដូច​ជា​ពាក្យ…

ចំណោតដ៏រអិលនៃជ័យជម្នះ

ក្នុង​ចំណោម សំណេរ​ខ្លីៗ​ដើ​មដំ​បូង​ទាំង​១៩០០០ ដែល​ត្រូវ​បាន​សរសេរ​ដោយ​បណ្ឌិត​អូ អេ បាទីស្តា(O. A. Battista) ដែល​ជា​គីមី​វិទូ និង​អ្នក​និពន្ធ មាន​សំ​ណេរ​ខ្លី​មួយ ដែល​កើត​ឡើង​ពីកា​រស​ង្កេត​មើល​ដ៏​ឆ្លាត​វ័យ​ថា “អ្នក​បាន​ឈាន​ទៅ​ដល់​កម្រឹ​ត​កំពូល​នៃ​ជោគជ័យ ពេលដែ​ល​អ្នក​លែង​មាន​ចំណាប់​អារម្មណ៍​ ចំពោះ​លុយ ​ឬការ​សរសើរ ឬ​ក៏​មុខ​មាត់​ក្នុង​សង្គម”។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ជា​ញឹក​ញាប់ យើង​ទទួល​លទ្ធ​ផល​បញ្រ្ចាស់ ពេល​ដែល​ការ​អ្វី​ដែល​យើង​បាន​ធ្វើ ត្រូវ​បាន​គេសរសើរ និង​ឲ្យ​រង្វាន់។ និយា​យរួម ចិត្ត​ដែល​មាន​ការ​បន្ទាប​ខ្លួន ​អាច​ក្លាយ​ជាក្បាល​ដែល​រី​កធំ​ភ្លា​ម​។

មុន​ពេល​សូល​ជិត​ដល់ពេល​ទទួល​ការ​ចាក់​ប្រេង​តាំង​ជាស្តេច គាត់​​បាន​យល់​ថា ខ្លួន​គាត់​​គ្រាន់​តែ​ជា​សមា​ជិក​នៃ​គ្រួសារ​ដ៏​តូច​មួយ នៅ​ក្នុ​ង​ពូជ​អំបូ​ដ៏​តូច​បំផុ​ត​នៃ​សាសន៍​អ៊ី-ស្រាអែល​(១សាំយ៉ូអែល ៩:២១)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ពីរ​បី​ឆ្នាំ​ក្រោយ​មក ស្តេច​អង្គ​នេះ​​បាន​ឲ្យ​គេស​ង់វិ​មាន​មួយ ដើម្បី​លើក​តម្កើង​ព្រះ​នាម​ខ្លួន​ឯង ហើយ​ក៏បា​នកា​ន់អំ​ណាច ដោយ​លែង​ស្តាប់​អ្នក​ដទៃ(១៥:១១-១២)។ ហោរ៉ា​សាំយ៉ូអែល​ក៏​ប្រឈ​ម​មុខ​ដាក់​ស្តេច​សូល ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​ទ្រង់ ដោយ​ក្រឿន​រំ​ឭក​ទ្រង់​ថា “ក្នុង​​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះនេត្រ​នៃ​អង្គ​ទ្រង់ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទេ​ឬ​អី”(ខ.១៧)។

ការ​លើក​តម្កើង​ខ្លួន​ឯង គឺ​ជា​កា​របោះ​ជំហាន​ទី​មួយ ចុះ​តាម​ចំណោទ​ដ៏​រអិល នៃ​ការ​អ្វីដែ​លយើ​ង​បាន យល់​ថា ជា​ជោគ​ជ័យ។ ការ​នេះ​ចាប់​ផ្តើម ពេល​ដែល​យើង​សរសើរ​ខ្លួន​ឯង ចំពោះ​ជ័យ​ជម្នះ​ដែល​ព្រះប្រ​ទាន ហើយ​បន្ថែម​បន្ថយ​ព្រះ​រាជ​បញ្ជារ​បស់​ទ្រង់ ដើម្បីបំ​ពេញ​ចិត្ត​ខ្លួន​ឯង។ ជ័យ​ជម្នះ​ដ៏​ពិត គឺ​ជា​ការដើ​រ​តាម​ផ្លូវ​របស់​ព្រះ ដោយ​មិន​ងាក​រេ ដោយ​អនុវត្ត​តាម​ព្រះ​បន្ទូល​ទ្រង់ និង​ថ្វាយ​ការ​សរសើរ​ដល់​ទ្រង់ ជា​ជាង​ចង់​បាន​ការ​សរសើរ​សម្រាប់​ខ្លួន​ឯង។-David McCasland

ពាក្យសម្រាប់មនុស្សនឿយព្រួយ

សាសន៍​អ៊ីស្រាអែ​ល​កំពុង​រង​ទុក្ខ​លំបាក ពេល​ចក្រ​ភព​អាស​ស៊ើរ​បាន​ចាប់​ពួក​គេ​ជា​ឈ្លើយ ហើយ​បង្ខំ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​មួយ ដែល​នៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។ តើ​ហោរា​អេសាយ​អាច​ផ្តល់​ឲ្យ​អ្វីខ្លះ ដល់​ បណ្តា​ជ​ន​ទាំង​អស់​នេះ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ពេល​ដ៏​លំបាក​ដូច​នេះ? គឺ​គាត់​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បទ​ទំនាយ​នៃសេចក្តី​សង្ឃឹម ដែល​ជា​ព្រះ​រាជ​សារ​របស់​ព្រះ ដែល​ជា​ប់ទា​ក់​ទង​នឹង​ព្រះ​មែស៊ី ដែល​នឹង​យាង​មក​តាម​ព្រះ​បន្ទូល​សន្យា។ ក្នុង​បទ​គម្ពីរ​អេសាយ ៥០:៤ ព្រះ​អង្គ​សង្គ្រោះ​បាន​ប​កស្រាយ អំពីសេចក្តី​សុខ​សាន្ត និង​ការកម្សាន្ត​ចិត្ត ដែល​ទ្រង់​នឹង​ប្រទាន នៅ​ថ្ងៃ​ណាមួ​យ : “ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀនសូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី និង​ជ្រោង​មនុស្ស​គ្រាកចិត្ត​ឡើង”។

ព្រះ​បន្ទូ​លខា​ងលើ​នេះ​ ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​ចិត្ត​ទ្វេដ​ង គឺ​សម្រាប់​ប្រជាជន​ដែលស្ថិ​ត​ក្នុ​ងការ​និរទេស និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​ព្រះ​យេស៊ូវ​នឹងបាន​​ប៉ះពាល់​ជីវិត​របស់​ពួកគេ ដោយ​សេចក្តី​អាណិត​អាសូរ​របស់​ទ្រង់។ ព្រះ​យេស៊ូវ​បា​នប្រកាស​ដល់​ហ្វូ​ង​មនុស្ស​ដែល​ដើរ​តា​មទ្រ​ង់​ថា “អស់​​អ្ន​ក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះ​បន្ទូល​ត្រង់​ចំណុចនេះ គឺ​ពិត​ជា​ព្រះបន្ទូលនៃ​ការ​អាណិត​អាសូរ​មែន!

ព្រះយេស៊ូវ​បាន​បន្សល់​ទុក​នូវ​គំរូ​នៃ​ការ​​បម្រើ​អ្នក​ដែល​កំពុង​នឿយ​ព្រួយ។ តើអ្នក​ដឹង​ថា មាន​នរណា​ម្នាក់​ដែ​លត្រូ​វ​ការ​ពាក្យ​លើក​ទឹក​ចិត្ត​​ដែ​ល​ចំ​ពេល ឬ​តើអ្នក​មានត្រចៀក​ដែល​ត្រៀម​ស្តាប់​មិត្ត​ភ័ក្រ ដែល​មាន​ក្តី​បារម្ភឬ​ទេ? ពាក្យ​​កម្សាន្ត​ចិត្ត សម្រាប់​មនុស្ស​ដែល​នឿយ​ព្រួយ អាច​ជា​ពាក្យ​ដែល​និយាយ​ចំ​ពេល។-Dennis Fisher

ឱមនុស្សល្ងីល្ងើអើយ!

ខ្ញុំ​យល់ថា ព្រះ​បន្ទូល​នៃ​ព្រះ​យេស៊ូវ ហាក់​ដូច​ជា​ផ្ទុយ​នឹង​បុគ្គ​លិក​លក្ខណៈ​របស់​ទ្រង់ ព្រោះ​ទ្រ​ង់​មាន​ចិត្ត​សុភាព​ណាស់​(ម៉ាថាយ ១៩:១៣-១៥) តែទ្រង់​បាន​ហៅ​អ្នក​ខ្លះ​ថា មនុស្ស​​ល្ងីល្ងើ។ ប៉ុន្តែ ដោយសារ​ពាក្យ​នេះត្រូវ​បាន​ប្រើជា​ច្រើ​ន​ដង នៅក្នុ​ង​កណ្ឌ​ដំណឹ​ង​ល្អ នោះ​​​ព្រះអ​ម្ចាស់​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដូចនេះ ដើម្បី​បក​ស្រាយអំ​ពីម​នុស្ស​ដែល​ទ្រង់​កំពុង​មាន​បន្ទូល ជា​ពិសេស គឺ​ពួក​ផារិស៊ី​តែ​ម្តង(មើល​ម៉ាថាយ ២៣:១៧-១៩ លូកា ១១:៣៩-៤០)។

ព្រះ​យេស៊ូវ​ក៏​បា​ន​ប្រើពា​ក្យ មនុស្សល្ងីល្ងើ នៅ​ក្នុងរឿង​ប្រៀប​ប្រដូច បន្ទាប់​ពី​ទ្រង់​បាន​មាន​បន្ទូលព្រមានបុរស​ម្នាក់ អំពី​ការ​ស្រែក​ឃ្លាន​ចង់​បាន​ទ្រព្យ​សម្បត្តិ(លូកា ១២:១៣-២១)។ គាត់​ជា​មនុស្ស​ល្ងីល្ងើ មិន​មែន​ដោយ​សារ​គាត់​បានព​ង្រីក​ជង្រុក​ឲ្យកាន់​តែ​ធំ ដើម្បីដាក់​​ផល​ដំណាំដ៏​បរិបូរ​របស់​ខ្លួននោះ​ឡើយ(ខ.១៦-១៨)។ តែ​បើគាត់ទុ​កផល​ដំណាំទាំ​ងនោះ នៅ​កណ្តាល​វាល ឲ្យ​មាន​ការ​ខូច​ខាត ដោយសារ​អាកាស​ធាតុ ​នោះគាត់​គឺ​ជាម​នុស្សល្ងី​ល្ងើ​ហើយ។ ហើយ​គា​ត់​ក៏​មិន​ល្ងង់​ដែរ នៅ​ពេល​ដែល​គាត់​យល់​ថា ផល​ដំណាំ​ដ៏ច្រើន​នោះ ល្មម​ទុ​កស​ម្រាប់​ឲ្យ​គាត់​ប្រើ​ប្រាស់​ជា​​យូរ​ឆ្នាំទៅ​មុខ​ទៀត​នោះ(ខ.១៩)។ និយាយ​រួម យើង​បាន​ទទួល​ការ​ជំរុញ ឲ្យ​យក​តម្រាប់​តាម សត្វ​ស្រម៉ោច នៅ​ក្នុងកា​រ “រក្សា​ទុក” ស្បៀង​អាហារ(សុភាសិត ៦:៦-៨)។

តើ​មនុស្ស​មា​​នភាព​ល្ងីល្ងើ​ ដោយសារ​កត្តា​អ្វីខ្លះ​? គឺ​ដោយ​សារ​ពួក​គេមិ​ន​សម្លឹង​ទៅ​រក​ព្រះ។ ពួក​គេត្រូវ​បា​ន​ហៅថា​ មនុស្ស​ល្ងី​ល្ងើ គឺ​ដោយ​សារ​ពួកគេមិ​នបា​ន​ដឹង​ទេ​ថា ជីវិត​របស់​ខ្លួន​កំពុង​ស្ថិត​ក្នុង​ព្រះ​ហស្ថ​ព្រះ។ ពេ​លដែ​ល​គាត់​កំពុង​រវល់​រៀប​គម្រោង​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ​ជីវិ​តមា​ន​ភាព​ស្រណុក​ស្រួល នៅ​លើ​ផែនដី​នេះ គាត់​មិ​នបាន​រៀបផែន​ការណ៍ សម្រាប់​ជីវិត​អស់​កល្ប​ជា​និច្ច​ទេ ហើយ​ក៏​មិន​បា​នបង្គរ​ទ្រព្យ​ទុក​នៅក្នុង​នគ​រ​ស្ថាន​សួគ៌​ដែ​រ(ម៉ាថា​យ ៦:២០)។

តើ​អ្នក​បាន​អនុញ្ញាត​ឲ្យ​ព្រះគ​ង់​នៅ​ក្នុង​ផែន​ការណ៍ ដែល​អ្នក​រៀប​ចំ​សម្រាប់​ពេល​អនាគត​ឬ​ទេ? នៅ​គ្រាចុង​ក្រោយ…

បទគម្ពីរទាំង១០ដែលគេស្វែងរកជាងគេ

បាយ​ប៊ល​ហ្គេត​វេយ(BibleGateway)​​ ​គឺ​ជា​ប្រភព​នៃ​អត្ថ​បទ​ព្រះ​គម្ពីរ នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធ័រណិត ដែល​មាន​អ្នកចូល​ទស្សនា​ជា​ទម្លាប់​​ក្នុ​ង​មួយ​ខែ ៨​លាន​នាក់។ កាលពី​បួ​នប្រាំ​ឆ្នាំមុ​ន គេបា​ន​រក​ឃើញ​ថា បទ​គម្ពីរ យ៉ូហាន ៣:១៦​​ គឹ​ជាខ​គម្ពី​រដែលគេ​បានស្វែ​ងរ​កខ្លាំ​ង​ជាង​គេ នៅ​ក្នុង​គេហ​ទំព័រ​នោះ។

ខ្ញុំ​​យល់​ថា គេ​មិន​គួរ​មាន​ចិត្ត​ភ្ញាក់​ផ្អើល នៅ​ពេ​លបា​នដឹ​ងថា​ ខ​គម្ពីរ​នោះ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​១ ​ក្នុង​បញ្ជី​នៃ​ការ​ស្វែងរ​ក​ឡើ​យ។ បទគម្ពីរ​នេះ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា ដ្បិត​ព្រះទ្រង់​ស្រឡាញ់​​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជាទ្រង់​ប្រ ទាន​ព្រះរា​ជ​បុត្រា​ទ្រង់​តែមួ​យ ដើម្បី​ជួយ​សង្រ្គោះ​យើងឲ្យ​រួច​ពីបាប ហើយ​ប្រទានជីវិត​អស់​កល្បជា​និច្ច​ដល់​យើង។ គេ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ខ​គម្ពីរ​ទី១០ដែល​គេស្វែង​រក​ខ្លាំង​ជាង​គេ ​គឺម៉ាថាយ ២៨:១៩​​ ដែល​និយាយ​អំពី​មហាបេសក​កម្ម ដែល​ព្រះ​យេស៊ូវ​បង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ផ្សាយ​ដំណឹង​ល្អ គឺ​ដូច​ដែល​​ចែង​ថា “ដូច្នេះ ចូរ​​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍”(ម៉ាថាយ ២៨:១៩)។

ក្នុង​ចំណោម​ខគ​ម្ពីរ​ទាំង​១០ ដែ​ល​គេ​បាន​ស្វែង​រក​ខ្លាំង​ជាងគេ​ ក៏មាន​បទគម្ពីរ យេរេមា ២៩:១១ និង រ៉ូម ៨:២៨ ដែលចែង​អំពី​ផែន​ការណ៍ និងបំណង​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ទ្រង់។ បទ​គម្ពីរមាន​​ផ្ទុក​ទៅ​ដោយ​សេចក្តី​ពិត សម្រា​ប់​ឲ្យ​យើង​ស្វែង​រក និង​ចែក​ចាយ។ នៅ​ក្នុង​ទំនុក​តម្កើង ១១៩ ដែលជា​ជំពូកវែង​ជា​ងគេ ក្នុង​ព្រះគ​ម្ពីរ អ្នក​និពន្ធ​ព្រះគ​ម្ពីរទំនុ​កតម្កើង​បានចែ​កចាយ អំពី​គំនិត​របស់​ខ្លួន​អំពី​ព្រះ​បន្ទូល និងសេចក្តីប្រាថ្នា​របស់​ខ្លួន នៅ​ក្នុង​ការ​ស្វែង​រក​ព្រះប​ន្ទូល និង​ទទួល​ការ​បង្រៀន​ពី​ព្រះ។ គាត់​បា​ន​មាន​ប្រសាសន៍ថា “ឱ​​ទូល​បង្គំ​​ស្រឡាញ់​​ក្រឹត្យវិន័យ​​រប​ស់​ទ្រង់​ណាស់​ហ្ន៎”(ខ.៩៧)។ ពេល​យើង​អាន​ព្រះ​គម្ពីរ…

អ្នកចាំចាប់

ជីវិត​មនុស្ស​ប្រៀប​បាន​នឹង​សហ​គ្រាស​ដ៏​ប្រថុយ​ប្រថាន​មួយ។ ជួន​កាល យើង​ហោះ​ហើរ​យ៉ាង​ខ្ពស់​ត្រដែត ដោយ​ការ​អរ​សប្បាយ​នឹង​ជោគ​ជ័យ​របស់​យើង។ តែ​ក្រោយ​មក យើង​ក៏​ធ្លាក់​ចុះ​វិញ​ភ្លាម ចូល​ទៅ​ក្នុងការ​ខកចិត្ត​ដ៏​ធ្ងន់​ធ្ងរ និង​ចូល​ទៅ​ក្នុង​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច បណ្តាលឲ្យ​ចិត្ត​យើង​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​នៅ​មានអ្វី​គួរ​ឲ្យ​យើង​សង្ឃឹម​ទៀត​ទេ។

នៅ​ក្នុង​កម្ម​វិធី​បុណ្យ​សព កាល​ពី​ពេ​ល​ថ្មី​ៗ​នេះ លោក​គ្រូ​គ​ង្វាល​បា​នចែ​ក​ចាយ​ អំពី​រឿង​របស់​អ្នក​លេង​សៀក​យោល​​ទោង​ម្នាក់។ អ្នក​សម្តែង​រូបនេះ បាន​ទទួល​ស្គាល់​ថា ទោះ​បី​ជាគេ​បាន​យល់​ថា គាត់​គឺ​ជា​តារា​ដែល​រះនៅ​ក្នុង​កម្ម​វិធី​សម្តែង​ក៏​ដោយ ក៏​មិត្ត​រួម​ក្រុម​របស់​គាត់ ទើប​ជា​តារា​ដ៏​ពិត ព្រោះ​អ្នក​នោះ​បាន​យោល​ទោង​មួយ​ទៀត សំដៅ​ទៅ​ចាប់​ គា​ត់យ៉ា​ងជា​ប់ ពេល​គាត់​​ហក់​ចេញ​ពី​ទោង​របស់​ខ្លួន ដើម្បី​ផ្តល់​ការ​ធានា​ថា គាត់​នឹង​ចុះទៅ​ដីវិញ​យ៉ាង​មាន​សុវត្ថិ​ភាព។ គាត់​បាន​ពន្យល់​ថា ការ​ជឿជាក់ គឺ​ជា​គន្លឹះ​នៃ​ការ​លេង​សៀក​នោះ។ អ្នកលោត​ចេ​ញ​ពី​ទោង​ត្រូវ​ជឿជាក់​ថា អ្ន​ក​ចាំ​ចាប់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ហើយ​​អាច​ចាប់​គាត់ ដោយ​ដៃ​ទាំង​ទ្វេរ​។ ការស្លា​ប់​គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់គឺ​ជា​អ្នក​ចាំ​ចាប់​យើង​មិ​ន​ឲ្យ​ធ្លាក់។ បន្ទាប់​ពី​យើង​បាន​ហោះ​ហើ​រឡើ​ង​ក្នុង​ជីវិត យើង​អាច​សំឡឹង​ឆ្ពោះ​ទៅ​រក​ព្រះ ដែល​កំពុង​លា​​ព្រះ​ហស្ថ ចាំចាប់​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​ជាប់ ហើយ​ទាញ​យើង​ចេញ​ដោយ​សុវត្ថិ​ភាព ម​ក​រ​ក​ព្រះ​អង្គ​ទ្រ​ង់​ជា​រៀង​រហូត។ ខ្ញុំ​ចូល​ចិត្ត​ការ​ប្រៀប​ធៀប​ដូច​នេះ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះ​បន្ទូល​កម្សាន្ត​ចិត្តនៃ​ព្រះ​យេស៊ូវ​ ​ចំពោះ​ពួក​សិស្ស​ទ្រង់​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ … ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា … ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន ១៤:១-៣)។

ជីវិត​មនុស្ស​​គឺពិត​ជា​ប្រៀប​បាន​នឹង​ការ​ធ្វើ​ជំនួញ​ដ៏ប្រថុយ​ប្រថាន តែសូ​មទ​ទួលកា​រ​​លើក​ទឹកចិត្តថា បើ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ នោះទ្រ​ង់​ជាអ្ន​​កចាំ​ចាប់ ដែល​កំពុង​រង់​ចាំទ​ទួល​អ្នក នៅ​ចុ​ងបំផុត ដើម្បី​នាំ​អ្នក​ទៅ​ផ្ទះដោ​យ​សុវត្ថិ​ភាព។-Joe Stowell

ការអបអរចំពោះផលផ្លែ

យើង​ងាយ​នឹង​មាន​វិញ្ញាណ​រិះគ​ន់​ ​ចំពោះ​អ្នក​ដទៃ ដែល​មិន​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ តាម​ការ​រំពឹ​ងទុ​ក​របស់​យើង។ យើង​ងាយ​នឹង​រក​មើល​ឃើញ​ចំណុច​សំខាន់​ៗ​ដែល​មាន​បញ្ហា ដែល​ត្រូវ​ការ​ការ​កែត​ម្រូវ តែយើង​ក៏​ចាំបា​ច់ត្រូ​វ​ធ្វើ​ការ​កត់​សំគាល់ ចំពោះកា​រ​អ្វី​ដែល​ត្រឹម​ត្រូវ​ផង​ដែរ។

នៅ​ក្នុង​សំបុត្ររ​បស់សា​វ័ក​ប៉ុល ជា​ញឹក​ញាប់ គាត់​ចាំ​បាច់​ត្រូវ​កែត​ម្រង់​ពួក​ជំនុំ តែ​គាត់​ក៏​អប​អរ​ចំពោះការ​អ្វី​ដែល​មាន​ភាព​ល្អប្រសើរ​ផង​ដែរ។ ឧទាហរណ៍ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​ផ្ញើរ​ទៅ​កាន់​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស គាត់​បាន​បញ្ជាក់​ថា ដំណឹង​ល្អបា​ន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​របស់​អ្នក​ជឿព្រះ នៅ​ក្រុង​នោះ ហើយ​កំពុងបង្កើត​ផល​ផ្លែ(១:៦)។ គាត់​បាន​អប​អរ​ពួក​គេ ដោយ​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ ចំពោះ​ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​របស់​ពួក​គេ។ ពួក​គេបា​នស្គាល់​ព្រះ​យេ​ស៊ូវ ហើយ​ពេល​នោះ កំពុង​តយុទ្ធ​ប្រឆាំង​នឹង​ពួក​គ្រូក្លែង​ក្លាយ​(២:៦-៨)។ គាត់​បាន​អរ​ព្រះ​គុណព្រះ​អម្ចាស់ ដោយ​សារ​ពួក​គេ​មានសេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​ជាប់​លាប់ ចំពោះ​ពួក​បរិសុទ្ធ ហើយ​បាន​ធ្វើ​ការ​ផ្គត់​ផ្គង់ ដោយ​ការ​លះ​បង់​ចំពោះ​ពួក​គេ(១:៤)។ សាវ័ក​ប៉ុល​ក៏​បា​នអ​រ​ព្រះគុណ​ព្រះ ចំពោះ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ពួកជំនុំ នៅ​ក្រុង​កូល៉ុស ដែលបាន​កើត​ចេ​ញ​ពី​សេចក្តី​សង្ឃឹម ដោយ​ដឹង​ការ​ពិត និង​ទទួល​ការ​ធានាថា​ ជីវិ​​តមិ​ន​មែន​មាន​តែ​ក្នុង​លោកិយ​នេះ​ទេ​(១:៥)។

សូម​ឲ្យ​ថ្ងៃ​នេះ យើង​មាន​ឱកាស​សង្កេត​មើល​ប​ង​ប្អូន​រួម​ជំនឿរ​បស់យើ​ង។ យើង​អាច​មាន​ការ​រិះ​គន់ស្ថាបនា​ពួក​គេ ឬ​អបអរ​ចំពោះ​ការ​រី​កលូ​តលា​ស់​ខាង​វិ​ញ្ញាណ​របស់​ពួក​គេ។ សូម​យើង​ចំណាយ​ពេល​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ចំពោះ​ការ​ដែល​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​ពួក​គេ ហើយ​កំពុង​បង្កើត​ផល​ផ្លៃ។-Marvin Williams

អ្វីដែលអស្ចារ្យបំផុត

តើ​​មានអ្វីដែ​ល​អស្ចារ្យ​បំផុត នៅ​ក្នុងវិស័យ​កីឡា? តើ​ការ​ទទួល​តំណែង​ជើង​​​ឯក​ឬ? តើឯ​កត្ត​កម្ម​ឬ? ឬ​មួយ​ការ​មាន​កិត្តិយស? នៅ​ក្នុង​​ទីលាន​ប្រកួត​កីឡា​បាល់​បោះ​ផាលេស្ត្រា(Palestra) នៃ​សកល​វិទ្យាល័យ​ផេន​ស៊ីលវានា(Pennsylvania) ​គេ​បា​នដា​ក់​ពាក្យ​ស្លោក​មួយ ព្យួរ​នៅ​លើ​ជញ្ជាំង ដែ​ល​នាំ​ឲ្យ​គេមា​ន​ទស្សនៈ​ខុស​ប្លែក​មួយ អំពី​ភាព​អស្ចារ្យ​បំផុត នៅ​ក្នុង​វិស័យ​កីឡា។ ពាក្យ​ស្លោក​នោះ​ចែង​ថា “កា​រឈ្នះ​ការ​ប្រកួត គឺ​មាន​ភាព​អស្ចារ្យ។ ការ​ចូល​រួ​មប្រ​កួត គឺ​កាន់​តែ​មាន​ភាព​អស្ចារ្យ។ តែ​ការ​ចូល​ចិ​ត្តកា​រ​ប្រកួត​កីឡា គឺ​មាន​ភាព​អស្ចារ្យ​បំផុត”។ ពាក្យ​ស្លោក​នេះ​បាន​ធ្វើ​ កា​រ​រំឭ​កឡើ​ងវិ​ញថា និយាយ​​រួម កីឡាគឺ​គ្រាន់​តែ​ជា​ការ​ប្រកួត ដែល​យើងបាន​លេង ​ដោយ​អំណរ​កាល​នៅ​ពី​ក្មេង។

មាន​អ្នក​ដឹក​នាំ​សាសនា​ម្នាក់​បាន​មក​ល្បង​សួរ​ព្រះយេស៊ូវ អំពី​ភាព​អស្ចារ្យ​បំផុត ដោយ​ពាក្យ​ថា “ក្នុង​បណ្តា​​ក្រឹត្យ​វិន័យ តើ​​បញ្ញ​ត្ត​​ណា​​ដែល​យ៉ាង​សំខាន់​បំផុត?”(ម៉ាថាយ ២២:៣៦)។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប ​ដោយ​លើក​ទឹក​ចិត្ត​អ្នក​ដឹក​នាំ​រូប​នោះ ឲ្យ​មាន​សេច​ក្តី​ស្រឡាញ់ គឺ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ដទៃ។ គឺដូច​ដែល​ទ្រង់​បាន​មាន​បន្ទូ​លថា “«ត្រូ​វ​​​ឲ្យ​​ស្រឡាញ់​​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង» នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​១ ហើយ​បញ្ញត្ត​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»”(ម៉ាថាយ ២២:៣៧-៣៩)។

ទោះ​​សេចក្តី​ជំនឿ​ដែលយើ​ងមា​ន​ក្នុង​ព្រះគ្រីស្ទ បាន​បណ្តាល​ចិត្ត​យើង​ឲ្យ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ក៏ដោយ ក៏​យើង​មិន​អាច​ធ្វើ​ការ​អ្វី​ឲ្យ​អស្ចារ្យ​ជាង​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើ​ង​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​បង្ហាញ​បំណង​​ព្រះ​ហឫ​ទ័យ នៃ​ព្រះ​វរបិតា​ដ៏​បរិសុទ្ធ​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌។ និយាយរួម “ព្រះជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨)។ យើង​ងាយ​នឹង​ភ្លេច​ក្រឹត្យ​វិន័យ​នេះ ដោយសារ​រវល់​ធ្វើ​​កិច្ចការ​ដែល​មិនសូវ​សំខាន់ជាង តែ​យើង​ត្រូវ​តែ​បន្ត​ផ្តោត​ទៅ​លើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត គឺ​ការ​ស្រឡាញ់ព្រះ​នៃ​យើង ដែល​​ការ​​នេះ​នឹ​​ងជួ​យ​ឲ្យ​យើង​អាច​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច​នេះគ្មា​នកា​រអ្វី​ដែ​លអស្ចារ្យ​ជាងនេះ​ឡើយ។-Bill Crowder

សោភ័នភាពក្នុងពួកជំនុំ

ពេល​ខ្ញុំ និ​ងស្វាមី​របស់​ខ្ញុំ គឺ​ជេយ(Jay)បាន​សម្រេច​ចិត្ត​សង់​ផ្ទះ​ថ្មី​មួយ​ខ្នង យើង​មិន​បាន​ជ្រើស​រើស​មិត្ត​ភ័ក្រ ឬ​សមាជិក​គ្រួសារ ដែ​ល​ចូល​ចិត្ត​ធ្វើ​ការ​ផ្នែក​សំណង់​ទេ ផ្ទុយ​ទៅវិញ យើង​បាន​ជួល​ជាង​សំណង់​ដ៏​មាន​ជំនាញ​ម្នាក់ ដើម្បី​សាង​សង់​ផ្ទះ ដែល​អាច​ដំណើរ​ការ​បាន និង​មាន​ភាព​ស្រស់​ស្អាត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សោភ័ន​ភាព​នៃ​អគារ​ព្រះ​វិហារ មិន​តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អទិ​ភាព​ជានិ​ច្ច​ ឡើយ។ អ្នក​ខ្លះយ​ល់​ថា សោភ័ន​ភាព​នៃ​អាគារ​ព្រះវិហារ គឺ​គ្មាន​ភាព​ចាំបា​ច់​ទេ ហេតុ​នេះ​ហើយ​បាន​ជា ​ការ​តុប​តែង ​ឬ​លម្អ​អាគារ​ព្រះ​វិហារ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​កាស។ ប៉ុន្តែ ព្រះ​មិន​បាន​មាន​ព្រះ​ហឫ​ទ័យ​ដូច​នោះឡើ​យ ពេល​ទ្រង់​បង្កើត​កន្លែង​ថ្វាយ​បង្គំ សម្រាប់​សាស​ន៍ ​អ៊ីស្រាអែល នៅ​សម័យ​បុរាណ​។

ទ្រង់​មិន​មែន​ចេះ​តែ​ជ្រើស​រើស​មនុស្ស ឲ្យ​សាង​សង់​រោង​ដ៏​សាមញ្ញ​ឡើយ។ តែ​ទ្រង់​បាន​ចាត់​តាំង​ពួក​ជាង​ដ៏​ចំណាន គឺលោ​ក​បេត​សាលាល និង​​លោក​អូហូលីអាប់(និក្ខមនំ ៣៦:១) ឲ្យ​ធ្វើ​ការ​លម្អ​រោង​ឧបោសថ ដោយ​យក​ក្រណាត់​ដ៏​មាន​តម្លៃ​មក​ធ្វើ​វាំង​នន និង​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជា​គ្រឿង​លម្អ ដែល​មាន​ក្បូរ​ក្បាច់​រចនា​យ៉ាង​លម្អិត និង​ល្អ​ប្រណិត​(៣៧:១៧-២០)។

ខ្ញុំ​យល់​ថា នៅ​សម័យ​នោះ សោភ័ន​ភាព​មាន​សារៈ​សំខាន់ ព្រោះ​វា​បាន​ក្រើន​រំឭក​បណ្តាជន​ថា ព្រះ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​ពួក​គេ​ថ្វាយ​បង្គំ ។ ​ក្នុង​អំឡុង​សម័យ​វិល​វល់ នៅ​​វាល​រហោស្ថាន ដ៏​ក្តៅ​ហួត​ហែង និង​មាន​ដីហុយ​ទ្រលោម ពួក​គេត្រូ​វកា​រ​ការ​ក្រើន​រំឭក​អំពី​អំណាច​ចេស្តា​ព្រះ​។

សោភ័ន​ភាព​​ខាងវិញ្ញាណ​ដែល​រាស្រ្ត​រប​ស់​​ព្រះមាន​ នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​សព្វ​ថ្ងៃ​នេះ អាច​មាន​បុព្វ​ហេតុ ដូច​នៅសម័យ​នោះ​ដែរ។ យើ​ង​ប្រើ​អំណោយ​ទាន​របស់​យើង ឲ្យ​បាន​ប្រសើរ​បំផុត ថ្វាយ​ដល់​ព្រះ ព្រោះ​ទ្រ​ង់សក្តិ​សមនឹងទ​ទួល​ពី​យើង។ សោភ័ន​ភាព​ខាង​វិញ្ញាណ​ក៏​បាន​ជួយ​ឲ្យ​យើង…