ទ្រឹស្តីដែលពន្យល់ អំពីអ្វីៗទាំងអស់
ពួកអ្នកវិទ្យាសាស្រ្តបានខិតខំស្វែងរក “ទ្រឹស្តី ដែលអាចបកស្រាយអំពីអ្វីៗទាំងអស់”។ លោកប្រាយអិន គ្រីន(Brian Greene) គឺជាអ្នកដែលបានគិតថា ខ្លួនបានរកឃើញទ្រឹស្តីនោះហើយ។ គាត់បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “សកលលោកដ៏ស្រស់ស្អាត ដែលមានខ្សែតភ្ជាប់ដ៏អស្ចារ្យ មានសណ្ឋានលាក់កំបាំង និងការស្វែងរកទ្រឹស្តីដ៏ខ្ពង់ខ្ពស់បំផុត” ។ ក្នុងសៀវភៅនេះ លោកគ្រីនបានសរសេរ“ទ្រឹស្តីខ្សែរតភ្ជាប់” ជាទ្រឹស្តីដ៏ស្មុគ្រស្មាញមួយ ដែលអះអាងថា អ្វីៗគ្រប់យ៉ាង សុទ្ធតែផ្សំឡើងពីការរួមបញ្ចូលគ្នា នៃខ្សែដែលមានរំញ័រ ក្នុងកំរិតដ៏តូចបំផុត។ គាត់បានពិពណ៌នាថា “ទ្រឹស្តីរបស់គាត់ អាចពន្យល់អំពីលក្ខណៈជាមូលដ្ឋានទាំងអស់នៃការករកើតរបស់ពិភពលោក”។
អស់កាលជាច្រើនឆ្នាំមកហើយ បណ្តាអ្នកប្រាជ្ញ ដែលរាប់ចាប់ពីលោកញ៉ូតុន(Newton) ដល់លោកអាញស្តាញ(Einstein) ដល់លោកហកឃីង(Hawking) ហើយដល់ លោកគ្រីន(Greene)ផង គឺសុទ្ធតែបានចំណាយពេលវេលាមួយភាគធំ ក្នុងជីវិតរបស់ពួកគេ ដើម្បីស្វែកយល់ អំពីរបៀបដែលសកលលោកទាំងមូលដំណើរការ ហើយទន្ទឹមនឹងនោះ ពួកគេក៏បានបង្កើតនូវទ្រឹស្តីគួរឲ្យចាប់អារម្មណ៍ជាច្រើន។
តាមពិត ដើម្បីឲ្យទ្រឹស្តីណាមួយ អាចពន្យល់ឲ្យបានគ្រប់គ្រាន់ អំពីអ្វីៗគ្រប់យ៉ាង ក្នុងសកលលោកនេះ ទ្រឹស្តីនោះចាំបាច់ត្រូវចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយផ្អែកទៅលើព្រះ។ “ដ្បិតគ្រប់ទាំងរបស់ដែលមើលឃើញ និងមើលមិនឃើញ”(កូល៉ុស ១:១៦) មានដើមកំណើតក្នុងព្រះ ហើយសម្រាប់ថ្វាយសិរីល្អដល់ទ្រង់”(ទំនុកដំកើង ៧២:១៩)។ បទគម្ពីរពីរបីខដំបូងនៃព្រះគម្ពីរដំណឹងល្អយ៉ូហាន បានប្រាប់យើងថា ព្រះអម្ចាស់នៃយើងទ្រង់បានបង្កើតផ្ទៃមេឃនិងផែនដី ហើយគ្មានអ្វីកើតមក ដោយព្រះហស្តទ្រង់មិនបានបង្កើតឡើយ។
ហេតុនេះហើយ នៅពេលដែលយើងពិចារណាអំពីលោកិយ…
សំលៀងគ្នា ទៅវិញទៅមក
ការទំនាក់ទំនង តាមបណ្តាញសង្គម ក្នុងប្រព័ន្ធអ៊ីនធ័រណែត កំពុងមានការកើនឡើងកាន់តែខ្លាំង។ ទោះមនុស្សរស់នៅឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ពួកគេនៅតែអាចចែករំលែកពត៌មានដល់គ្នាទៅវិញទៅមក និងអាចជជែកគ្នាពីចម្ងាយ តាមប្រព័ន្ធអ៊ីនធ័រណែត តាមរយៈហ្វេសប៊ុក ប្លក់ ទ្វីតទ័រ និងវេបលីងជាដើម។ ទន្ទឹមនឹងនោះ យើងអាចប្រើបណ្តាញសង្គមទាំងនេះ ដើម្បីចែកចាយ និងទទួលសេចក្តីបង្រៀនខាងវិញ្ញាណផងដែរ។
ប៉ុន្តែ យើងនៅតែចាំបាច់ត្រូវទៅទទួលការបង្រៀន ដោយផ្ទាល់ ពីគ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ។ គឺដូចដែល “លោកអេលីសេ បានដើរតាមហោរ៉ាអេលីយ៉ា”(១ពង្សាវតាក្សត្រ ១៩:២១) និងដូចដែលសាវ័កប៉ុលបានបង្រៀនណែនាំលោកធីម៉ូថេ “ដូចជាកូនខាងព្រលឹងវិញ្ញាណរបស់គាត់”(១ធីម៉ូថេ ១:២)។ គាត់ក៏បានទូន្មានលោកធីម៉ូថេឲ្យរៀបចំប្រព័ន្ធនៃការបង្កើតសិស្សតគ្នា ពីមួយជំនាន់ទៅមួយជំនាន់ទៀត ដើម្បីឲ្យពួកជំនុំមានចំនួនកើនឡើងខាងវិញ្ញាណ ជាពហុគុណ(២ធីម៉ូថេ ២:២)។ លោកម៉ូសេក៏បានបង្គាប់ឪពុកម្តាយទាំងឡាយឲ្យបង្រៀនកូន យ៉ាងយកចិត្តទុកដាក់ គ្រប់ពេលវេលា “ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ចោទិយកថា ៦:៧)។ យ៉ាងណាមិញ ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ខ្ពស់បំផុតនៃយើង ទ្រង់ក៏បានបង្រៀនពីររបៀបបង្កើតសិស្ស “គឺទ្រង់តម្រូវ១២នាក់ ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។
តាមរយៈសេចក្តីបង្រៀនក្នុងបទគម្ពីរទាំងនេះ យើងមើលឃើញតម្លៃនៃការទំនាក់ទំនង ដោយជួបមុខទល់នឹងមុខ នៅតាមកន្លែងផ្សេងៗ ដើម្បីឲ្យយើងអាចសំលៀងសេចក្តីជំនឿ និងជីវិតខាងវិញ្ញាណ ដល់គ្នាទៅវិញទៅមក(សុភាសិត ២៧:១៧)។ នៅក្នុងដំណើរនៃជីវិតរបស់យើង គឺមានពេលដែលយើងអាចទទួលបានផលប្រយោជន៍ ពីការណែនាំដ៏វៃឆ្លាត ឬក៏អាចផ្តល់ការណែនាំដ៏វៃឆ្លាតនោះ…
ភាពស្មោះត្រង់របស់ លោកហេម៉ាន
ខ្ញុំមានចិត្តស្ញប់ស្ញែង ចំពោះលោកហេម៉ាន ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៨៨។ ស្ថានភាពនៃជីវិតរបស់គាត់ ពេញទៅដោយទុក្ខព្រួយ ឥតមានពេលស្បើយ។ បានជាគាត់រៀបរាប់ពីទុក្ខសោករបស់គាត់ថា “ព្រលឹងទូលបង្គំមានពេញដោយសេចក្តីវេទនា”(ខ.៣)។ គាត់មានចិត្តឆ្អែតឆ្អន់ចំពោះសេចក្តីវេទនាហើយ!
លោកហេម៉ានបានក្រឡេកមកក្រោយ ហើយនឹកចាំពីបញ្ហាសុខភាពដ៏ទ្រុឌទ្រោម និងការអាក្រក់ដែលគាត់បានជួបប្រទះ។ ពេលគាត់មើលជុំវិញខ្លួន គាត់ឃើញតែទុក្ខលំបាក និងភាពឯកកោ។ គាត់ក៏ងើយមើលទៅលើ តែគាត់មិនបានទទួលការកម្សាន្តចិត្តសោះ។ គាត់ក៏បានត្អូញត្អែរថា “ទូលបង្គំមានសេចក្តីវេទនា”(ខ.១៥)។ គាត់ត្រូវបាន “បំបរ បង់ចោល”(ខ.៥) “ក្នុងទីងងឹត”(ខ.៦) “ដែលមានពេញទៅដោយការសង្កត់សង្កិន”(ខ.៧,១៥) និង “ត្រូវបានទុកចោល”(ខ.១៤)។ គាត់មើលមិនឃើញមានពន្លឺ នៅមាត់ផ្លូវ ហើយក៏គ្មានដំណោះស្រាយសម្រាប់ទុក្ខលំបាករបស់គាត់ដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពស្មោះត្រង់របស់លោកហេម៉ាន បានលើកទឹកចិត្តខ្ញុំ។ ខ្ញុំមិនជឿថា មានគ្រីស្ទបរិស័ទដែលមិនធ្លាប់ជួបទុក្ខលំបាកឡើយ។ ជាការពិតណា មនុស្សយើងតែងជួបការលំបាកផង និងការល្អផងជាធម្មតា។ គ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលមួយថ្ងៃៗ គិតតែពីរអ៊ូរទាំពីទុក្ខលំបាករបស់ខ្លួនជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំមានភាពធូរស្បើយក្នុងចិត្ត ពេលដែលខ្ញុំបានដឹងថា អ្នកដទៃក៏មានទុក្ខលំបាកដែរ។
ប៉ុន្តែ លោកហេម៉ានមិនគ្រាន់តែមានចិត្តស្មោះត្រង់ប៉ុណ្ណោះឡើយ។ គាត់ថែមទាំងមាន សេចក្តីជំនឿដែលមិនចេះរួញរា។ ទោះបីជាគាត់មានបញ្ហាជាច្រើនយ៉ាងណាក្តី ក៏គាត់នៅតែតោងព្រះឲ្យជាប់ ហើយស្រែកអំពាវរកទ្រង់ “ទាំងយប់ទាំងថ្ងៃ”(ខ.១,៩,១៣)។ គាត់មិនបានឈប់អធិស្ឋានឡើយ។ គាត់ក៏មិនព្រមចុះចាញ់ដែរ។ ហើយទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែទទួលស្គាល់សេចក្តីស្រឡាញ់របស់ព្រះ ភាពស្មោះត្រង់ និងសេចក្តីសុច្ចរិតរបស់ទ្រង់ (ខ.១១-១២)។
ខ្ញុំចូលចិត្តអ្នកដែលមានលក្ខណៈដូចលោកហេម៉ាន។…
ការរស់នៅក្នុងការរួបរួម
លោកចូស ហាមីលតុន(Josh Hamilton) ជាកីឡាករបេសប៊ល របស់ក្រុមតិចសាស់ រេង ជ័រ(Texas Ranger)។ គាត់បានខំជម្នះការញៀនថ្នាំ និងស្រា។ ហេតុនេះហើយបានជា នៅពេលដែលក្រុមរបស់គាត់បានឈ្នះការប្រកួតវគ្គជម្រុះ ក្នុងឆ្នាំ២០១០ លោកហាមីលតុន មានការព្រួយបារម្មណ៍ពីពិធីជប់លៀងជ័យជម្នះរបស់ក្រុមគាត់។ គាត់បានទទួលស្គាល់ថា វាមិនមែនជាការល្អទេ សម្រាប់អ្នកដែលទើបតែផ្តាច់គ្រឿងស្រវឹង ទៅចូលរួមការផឹកស៊ីស្រាសំប៉ាញដ៏ជោគជាំនោះ។ ប៉ុន្តែ គាត់បែរជាបានជួបរឿងដ៏គួរឲ្យរីករាយ ខុសពីការរំពឹងទុក។ មិត្តរួមក្រុមរបស់គាត់មិនបានប្រើស្រាសំប៉ាញ នៅក្នុងពិធីជប់លៀងនោះទេ ផ្ទុយទៅវិញ ពួកគេបានយកស្រាបៀរខ្ញី មកដាក់ក្នុងបន្ទប់ដាក់សម្ភារៈ ដើម្បីឲ្យគាត់អាចចូលរួម ក្នុងការអបអរនឹងគេដែរ។ ការនេះបានបង្ហាញនូវការរួបរួម ជាសហគមន៍ដ៏អស្ចារ្យ ដែលមិត្តរួមក្រុមរបស់គាត់ បានយកសេចក្តីត្រូវការរបស់គាត់ ជាសំខាន់ជាងតម្រូវការរបស់ពួកគេ។
នេះក៏ជាអ្វីដែលលោកសាវ័កប៉ុលបានបង្រៀនផងដែ។ គាត់បានបង្គាប់ពួកជំនុំនៅក្រុងភីលីព ឲ្យគិតពីប្រយោជន៍របស់អ្នកដទៃ ឲ្យបានខ្លាំងជាងប្រយោជន៍ផ្ទាល់ខ្លួន(២:៣-៤)។ ការរួបរួមគ្នាតែមួយ ក្នុងព្រះគ្រីស្ទ បានធ្វើឲ្យគ្រីស្ទបរិស័ទ នៅក្រុងភីលីព ក្លាយជាគ្រួសារតែ១ ហើយមានចំណងទាក់ទងដ៏ពិសេសជាមួយគ្នា។ ដូច្នេះហើយ ពួកគេត្រូវសម្តែងចេញ នូវអាកប្បកិរិយា ដោយការរួបរួម ដោយសេចក្តីស្រឡាញ់ ការបម្រើគ្នា ដោយការលះបង់ និងស្វែងរកវិធីជួយអ្នកដទៃ ទោះបីជាអ្នកនោះដឹងថា ខ្លួនត្រូវការជំនួយឬអត់ក៏ដោយ។ នេះជាអាកប្បកិរិយា ដែលគ្រីស្ទបរិស័ទគ្រប់រូប ត្រូវមានជាធម្មតា តាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ។
សូមយើងជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក ដូចមិត្តរួមក្រុមរបស់លោកហាមីលតុនដែរ។…
គេកំពុងមើលយើង
មានក្រុមបាល់ទាត់អាជីពមួយ បានជួបរដូវកាលដ៏អាក្រក់ ដោយប្រកួតចាញ់ពីរបីសប្តាហ៍ជាប់ៗគ្នា។ អ្នកយកពត៌មានបានសួរកីឡាករម្នាក់ ដែលនៅក្នុងក្រុមនោះថា “តើមានអ្វីជម្រុញចិត្តលោក ឲ្យនៅតែបន្តខំប្រឹងប្រកួតយ៉ាងអស់ពីសមត្ថភាព ទោះបីជាក្រុមរបស់លោកបានចាញ់ ស្ទើរតែគ្រប់ការប្រកួតយ៉ាងដូចនេះ”។ គាត់បានឆ្លើយថា “ឪពុកម្តាយរបស់ខ្ញុំបានមកទស្សនាការប្រកួតរបស់ខ្ញុំ ដូចនេះ អ្នកត្រូវដឹងថា ខ្ញុំត្រូវតែខិតខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព!” គាត់បានទទួលស្គាល់ នៅក្នុងការប្រកួត គឺមានអ្វីដែលសំខាន់ជាងការខំយកឈ្នះចាញ់។ មានមនុស្សជាច្រើនកំពុងទស្សនាការប្រកួតរបស់គាត់ ហេតុនេះហើយ បានជាគាត់មានទឹកចិត្តប្រកួតឲ្យបានល្អបំផុត។
ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូល អំពីសេចក្តីពិតដូចគ្នានេះ នៅក្នុងផ្នែកដំបូង នៃសេចក្តីបង្រៀននៅលើភ្នំ។ យើងគួរតែរស់នៅ ដោយទទួលស្គាល់ថា មនុស្សដែលនៅជុំវិញខ្លួនយើង កំពុងតែសង្កេតមើលអ្វីដែលយើងធ្វើ ដូចនេះ គេក៏អាចស្គាល់ព្រះរបស់យើង តាមរយៈទីបន្ទាល់នៃការរស់នៅរបស់យើងផងដែរ។ ហេតុនេះហើយ បានជាព្រះយេស៊ូវមានបន្ទូលថា “ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ តើយើងត្រូវឲ្យពន្លឺនៃជីវិតយើងបានភ្លឺឡើង ដោយរបៀបណាខ្លះ? គឺដោយបង្ហាញឲ្យគេស្គាល់ព្រះទ័យ និងបុគ្គលិកលក្ខណៈរបស់ព្រះគ្រីស្ទ នៅក្នុងស្ថានភាព ដែលយើងជួបប្រទះ ក្នុងជីវិតជាប្រចាំថ្ងៃ។ ដោយបង្ហាញចេញនូវចិត្តក្តួលអាណិត ដូចដែលទ្រង់បានធ្វើ ចំពោះអ្នកដែលកំសត់ទុរគត ឬអ្នកដែលសង្គមបោះបង់ចោល។ ហើយយកចិត្តទុកដាក់ ចំពោះការថ្វាយព្រះកិត្តិនាម និងសិរីល្អដល់ព្រះវរបិតា។
មនុស្សម្នាកំពុងតែមើលយើង។ សំណួរនោះគឺ តើពួកគេឃើញអ្វីខ្លះ តាមរយៈជីវិតយើង? —Bill…
ជាប់នៅក្នុង
ថ្មីៗនេះ ពេលដែលភិរយារបស់ខ្ញុំកំពុងប្រើកុំព្យូទ័រលែប ថប់របស់នាងនៅផ្ទះ នាងស្រាប់តែចាប់អារម្មណ៍ឃើញថា កុំព្យូទ័ររបស់នាងជិតអស់ថ្មហើយ បានជាវាហៀបនឹងរលត់ទៀត។ នាងបានដោតឌុយរបស់កំព្យូទ័រនោះ ចូលក្នុងព្រីក្នុងជញ្ជាំងហើយ ដូច្នេះ វាគួរតែមិនឆាប់អស់ថ្មដូចនេះទេ។ ដូចនេះ នាងក៏បានពិនិត្យមើលខ្សែភ្លើងរបស់កុំព្យូទ័រនោះ ទាំងមើលខ្សែរបស់ដុំសាកថ្មរបស់វាផង ហើយក៏រកឃើញថា ដុំសាកភ្លើងរបស់នាង បានភ្ជាប់ជាមួយនឹងកុំព្យូទ័រ តែវាមិនបានដោតភ្ជាប់នឹងចរន្តភ្លើងក្នុងព្រីក្នុងជញ្ជាំនោះទេ! នាងក៏មើលមកខ្ញុំ ទាំងហួសចិត្ត រួចនិយាយថា “កុំព្យូទ័រនេះ មិនបាននៅជាប់នឹងប្រភពភ្លើងរបស់វាទេ។”
ពេលដែលនាងនិយាយដូចនេះ ខ្ញុំក៏បាននឹកចាំពីបទគម្ពីរ អេសាយ ៤០:២៧-៣១ ដែលចែង អំពីអំណាចចេស្តារបស់ព្រះ។ ហោរាអេសាយបានស្គាល់ប្រភពដ៏ពិត និងមិនចេះរីងស្ងួតនៃកម្លាំង ដែលយើងត្រូវស្វែងរក នៅក្នុង “ព្រះយេហូវ៉ា ដែលទ្រង់គឺជាព្រះអាទិករ ជាព្រះដែលបានបង្កើតរបស់សព្វសារពើរ រហូតដល់ចុងបញ្ចប់នៃផែនដី”(ខ.២៨)។ រួចគាត់ក៏បាននិយាយទៅកាន់ អស់អ្នកដែលខ្សោយកម្លាំង ដោយលើកទឹកចិត្តពួកគេ ឲ្យរំពឹងដល់ព្រះអម្ចាស់ ដើម្បីទទួលកម្លាំងជាថ្មីពីទ្រង់(ខ.២៩-៣១)។
ព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូចយើង ទៅនឹងខ្នែងទំពាំងបាយជូ ដែលនៅជាប់នឹងទ្រង់ ដែលជាដើមទំពាំងបាយជូរ(យ៉ូហាន ១៥:៤-៥)។ ព្រះបន្ទូលរបស់ទ្រង់ត្រង់ចំណុចនេះ គឺមិនខុសពីបទគម្ពីរអេសាយ ៤០:៣១ ដែលបានសន្យាថា ប្រសិនបើយើងជាប់នៅក្នុងព្រះ “នោះយើងនឹងមានកម្លាំងចម្រើនជានិច្ច យើងនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ”។
នៅពេលដែលយើងនឿយព្រួយ ហើយពិបាកចិត្ត យើងត្រូវតែតភ្ជាប់ខ្លួនយើង ទៅនឹងប្រភពដ៏ពិតនៃកម្លាំង និងជីវិត។ –…
ក្តីសង្ឃឹម និងក្តីសុបិន្ត
ក្នុងឆ្នាំ១៩៦០ សិស្សទាំងអស់ក្នុងវិទ្យាល័យដែលខ្ញុំរៀន បានចូលរួមក្នុងគម្រោងទេពកោសល្យមួយ។ គេបានឲ្យយើងចំណាយពេលប្រលងជាច្រើនថ្ងៃ ដើម្បីស្ទង់មើលសមត្ថភាពរបស់យើង ក្នុងមុខវិជ្ជាដែលយើងរៀននៅវិទ្យាល័យ។ លើសពីនេះទៅទៀត គេបានឲ្យយើងបង្ហាញពីផែនការ សេចក្តីសង្ឃឹម និងក្តីស្រមៃដែលយើងមានសម្រាប់ពេលអនាគត។ តែកាលនោះ យើងមិនបានដឹងទេថា មានសិស្ស ៤សែននាក់ ដែលមកពី១៣០០វិទ្យាល័យ បានចូលរួមក្នុងកម្មវិធីសិក្សាដ៏ធំបំផុតមួយនេះ ដែលមិនធ្លាប់មានពីមុនមក នៅសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ គ្មានសិស្សណាម្នាក់អាចមើលដឹងជាមុន ថាជីវិតរបស់ខ្លួន នឹងទៅជាយ៉ាងណា នៅពេលអនាគតឡើយ។
យ៉ាងណាមិញ លោកសូល ដែលជាអ្នកស្រុកតើសុស ក៏មិនបានដឹងជាមុនថា ជីវិតគាត់នឹងទៅជាយ៉ាងណាដែរ។ កាលគាត់នៅជាយុវជន គោលដៅរបស់គាត់ គឺបំផ្លាញពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ(កិច្ចការ ៧:៥៨-៨:៣ កាឡាទី ១:១៣)។ តែក្រោយមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ ហើយគាត់ក៏ក្លាយជាសាវ័កប៉ុល ដោយគាត់មានបេសកកម្មបង្កើតពួកជំនុំ ឲ្យមានចំនួនកាន់តែច្រើនជាពហុគុណវិញ។ នៅពេលដែលសាវ័កប៉ុលធ្វើដំណើរ ទៅទីក្រុងយេរ៉ូសាឡឹម គាត់ត្រូវប្រឈមមុខនឹងការចាប់ខ្លួនដាក់គុក និងទុក្ខលំបាកជាច្រើន តែគាត់បានមានប្រសាសន៍ថា “ខ្ញុំមិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរចុះ ព្រមទាំងការដែលខ្ញុំទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ” (កិច្ចការ ២០:២៤)។
នៅពេលគោលដៅនៃជីវិតរបស់យើង គឺជាការថ្វាយសិរីល្អដល់ព្រះមានព្រះអម្ចាស់ នោះទ្រង់នឹងដឹកនាំ ហើយការពារយើងគ្រប់ជំហ៊ានទាំងអស់ នៃដំណើរជីវិតរបស់យើង។ ពេលដែលយើងថ្វាយក្តីសង្ឃឹម និងក្តីស្រម៉ៃរបស់យើងក្នុងព្រះហស្តព្រះ នោះអ្វីៗគ្រប់យ៉ាង…
យើងនឹងមិនខកបំណងឡើយ
យើងមានការងឿងឆ្ងល់ជាខ្លាំង មិនដឹងថា មូលហេតុអ្វីបានជាមិត្តសំឡាញ់របស់យើងម្នាក់ ចូលចិត្តធ្វើដំណើរជាញឹកញាប់ ទៅក្រុងហូបាត(Hobart) ក្នុងរដ្ឋតាសម៉ាញ៉ា(Tasmania) ប្រទេសអូស្រា្តលីឡើយ។ ថ្មីៗនេះ នាងបានអញ្ជើញពួកយើង ឲ្យធ្វើដំណើរទៅទីនោះ ជាមួយនឹងនាងដែរ។ យើងធ្វើដំណើរពីប្រលានយន្តហោះ ឆ្លងកាត់ស្ពានមួយ រួចកាត់តាមទីក្រុងហូបាត និងតំបន់ជាយក្រុងមួយចំនួន។ យើងបានបន្តធ្វើដំណើរទៅមុខទៀត ដោយមិនឃើញមានអ្វីគួរឲ្យចាប់អារម្មណ៍នៅតាមផ្លូវទេ។ យើងបានធ្វើដំណើរតាមផ្លូវបត់ក្រងិចក្រងុកដ៏លំបាក ពីរបីលើក ដែលតម្រូវឲ្យយើងបើកបរយឺតៗ ទាំងឡើងទួលខ្ពង់ផង រួចយើងក៏មើលទៅតំបន់ខាងក្រោម ឃើញឆ្នេរសមុទ្រ ដែលលាតសន្ធឹងពីចម្ងាយ។ តែវានៅតែគ្មានអ្វីប្លែកដដែល។
តែនៅពេលដែលយើងធ្វើដំណើរ តាមផ្លូវចោទ ទៅដល់គោលដៅ នៅតំបន់ខាងលើ យើងក៏បានឃើញទេសភាពដ៏អស្ចារ្យនៃទីក្រុងហូបាត ដែលបានបង្ហាញខ្លួនយ៉ាងច្បាស់ពីចម្ងាយ។ ពេលនោះ សូម្បីតែស្ពានដែលយើងបានឆ្លង ដែលហាក់ដូចជាគ្មានអ្វីដែលគួរឲ្យកត់សម្គាល់ ក៏បានប្រែជាស្រស់ស្អាត ពេលដែលយើងមើលវាពីចម្ងាយផងដែរ។ នេះហើយជាមូលហេតុដែលនាងចូលចិត្តធ្វើដំណើរទៅទីនោះ ជាញឹកញាប់នោះ។
យ៉ាងណាមិញ ពួកអ្នកត្រួសត្រាយនៃសេចក្តីជំនឿ ក្នុងបទគម្ពីរ ហេព្រើរ ជំពូក១១ ក៏មានដំណើរជីវិតដែលធ្លាប់ជួបការបត់ចុះបត់ឡើងដ៏ពិបាក ព្រមទាំងជួបស្ថានភាពដ៏គួរឲ្យធុញទ្រាន់ផងដែរ។ ប៉ុន្តែ ពួកគេនៅតែខំមមុលទៅមុខ ដោយមិនត្រឡប់ក្រោយវិញ។ គោលដៅរបស់ពួកគេនោះ គឺនគរស្ថានសួគ៌ “ជាទីក្រុងដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់”(ខ.១០)។
អ្នកស្រីអេសធើរ ឃ័រ រូសធ័រ(Esther Kerr Rusthoi) បានបកស្រាយ អំពីការធ្វើដំណើររបស់យើងទៅកាន់នគរស្ថានសួគ៌…
log ចូល
[rbc_profiles_login]