ការងារបេសកកម្មរបស់យើងខ្ញុំ គឺដើម្បីឲ្យមនុស្សគ្រប់រូបមានឱកាសទទួល និងមានការយល់ដឹងអំពីប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ។
នៅក្នុងពិធីបុណ្យសព របស់លោកស្រីបេតធី ហ្វ៊ឌ(Betty Ford) ដែលជាភរិយារបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកស្ទីវិន ហ្វ៊ឌ(Steven Ford) ដែលជាកូនប្រុសរបស់គាត់ បានមានប្រសាសន៍ថា “គាត់ជាស្រ្តីដែលមានសេចក្តីស្រឡាញ់ និងការកម្សាន្តចិត្ត គាត់ជាស្រ្តីទីមួយ ដែលបានឱបខ្ញុំ។ កាលពី១៩ឆ្នាំមុន ពេលដែលខ្ញុំកំពុងញាណស្រា ម្តាយរបស់ខ្ញុំ…បានឲ្យអំណោយដ៏អស្ចារ្យបំផុតមកខ្ញុំ ហើយការនោះបាននាំឲ្យខ្ញុំចុះចូលចំពោះព្រះ ហើយទទួលព្រះគុណរបស់ទ្រង់ ក្នុងជីវិតរបស់ខ្ញុំ។ ជាការពិតណាស់ ពេលដែលខ្ញុំបាននៅក្នុងរង្វង់ដៃគាត់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្រៀបដូចជាកូនពៅវង្វេង ដែលបានត្រឡប់មកផ្ទះវិញអញ្ចឹង ហើយខ្ញុំបានទទួលសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈគាត់។ ហើយនោះជាអំណោយដ៏ប្រពៃ”។
ព្រះយេស៊ូវមានបន្ទូល ជាពាក្យប្រៀបប្រដូច អំពីបុរសវ័យក្មេងម្នាក់ ដែលបានសុំកេរមរតកពីឪពុករបស់ខ្លួន ហើយយកទៅបំផ្លាញអស់ បន្ទាប់មក ក៏បានវិលត្រឡប់មកផ្ទះវិញទាំងក្តីអាម៉ាស់។ ពេលនោះឪពុករបស់គាត់បានឆ្លើយតប តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល “ដោយរត់ទៅឱបថើបវា ដោយចិត្តមេត្តា ពេលឃើញ វាដើរមកពីចម្ងាយ”(លូកា ១៥:២០)។ គាត់មិនបានស្តីបន្ទោស ឬដាក់ទោសកូននោះឡើយ ផ្ទុយទៅវិញ គាត់បានបង្ហាញសេចក្តីស្រឡាញ់ និងការអត់ទោសបាប ដោយឲ្យគេធ្វើពិធីជប់លៀងឲ្យវាទៀត។ តើហេតុអ្វី? ព្រោះ “កូននោះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ”(ខ.២៤)។
លោកស្ទីវិន ហ្វ៊ឌ បានបញ្ចប់សន្ទរកថា ដោយពាក្យថា “កូនសូមអរគុណអ្នកម្តាយ ដែលបានស្រឡាញ់យើងខ្ញុំ…
ខ្ញុំសប្បាយចិត្តណាស់ ពេលដែលបានទទួលអំណោយដ៏ឥតគិតថ្លៃមួយ នៅក្នុងសំបុត្រ។ អំណោយនោះ គឺជាស៊ីឌីមួយបន្ទះ ដែលផ្ទុកទៅដោយបទចម្រៀងតាមព្រះគម្ពីរ។ បន្ទាប់ពីបានចាក់ស៊ីឌីនោះស្តាប់បួនប្រាំដង ទំនុកបទភ្លេងខ្លះបានចាក់ឫសចូលជ្រៅ ក្នុងគំនិតរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំក៏អាចច្រៀងបានពីរបីវគ្គ តាមបទចម្រៀងដែលគេបានតែងតាមព្រះគម្ពីរទំនុកដំកើង ដោយមិនចាំបាច់ចាក់ស៊ីឌីនោះជាជំនួយ។
តន្រ្តីអាចជួយឲ្យយើងនឹកចាំអំពីពាក្យ និងគំនិតដែលយើងបានឮកាលពីមុន។ ព្រះទ្រង់ជ្រាបថា ពួកអ៊ីស្រាអែលនឹងលែងនឹកចាំពីទ្រង់ ពេលដែលពួកគេបានចូលទឹកដីសន្យាហើយ(ចោទិយកថា ៣១:២០)។ ពួកគេនឹងលាចេញពីទ្រង់ ហើយបែរទៅរកការថ្វាយបង្គំរូបព្រះវិញ ហើយការអាក្រក់នឹងកើតមាន ចំពោះពួកគេជាមិនខាន(ខ.១៦-១៨)។ ហេតុនេះហើយបានជាទ្រង់ បង្គាប់លោកម៉ូសេឲ្យនិពន្ធបទចម្រៀងមួយបទ សម្រាប់បង្រៀនពួកអ៊ីស្រាអែល ដើម្បីឲ្យពួកគេអាចនឹកចាំ អំពីការប្រកបស្និទ្ធស្នាលដែលពួកគេធ្លាប់មាន ជាមួយទ្រង់កាលពីមុន ព្រមទាំងនឹកចាំពីអំពើបាប ដែលបំផ្លាញទំនាក់ទំនងដែលពួកគេមានជាមួយទ្រង់(៣១:១៩-២២)។ ប្រហែលជាអ្វីដែលសំខាន់បំផុតនោះ គឺព្រះសព្វព្រះទ័យឲ្យរាស្រ្តទ្រង់ នឹកចាំអំពីសេចក្តីល្អ ដូចដែលមានចែងថា “ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្តីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់”(៣២:៤)។
ចូរពិចារណាអំពីចំណុច ដែលព្រះសព្វព្រះទ័យឲ្យអ្នកនឹកចាំអំពីទ្រង់។ តើអ្នកត្រូវនឹកចាំអំពីអំណាច ភាពបរិសុទ្ធ សេចក្តីស្រឡាញ់ ឬភាពស្មោះត្រង់របស់ទ្រង់ឬ? តើអ្នកអាចនឹកចាំពីបទចម្រៀង ដែលសរសើរដំកើងសេចក្តីល្អរបស់ព្រះឬទេ? ចូរច្រៀងបទនោះ នៅក្នុងចិត្តរបស់អ្នក ថ្វាយដល់ព្រះអម្ចាស់ចុះ(អេភេសូរ ៥:១៩)។–Jennifer Benson Schuldt
លោក ឌី ម៉ាធីន លូយដ៍ ចូន(D. Martyn Lloyd-Jones) គឺជាគ្រូអធិប្បាយ និងអ្នកនិពន្ធសេចក្តីពន្យល់ព្រះគម្ពីរ ដែលបានទទួលមរណភាព នៅថ្ងៃទី១ មិនា ឆ្នាំ១៩៨១ នៅក្នុងការសម្រាកព្យាបាល។ ចាប់ពីឆ្នាំ ១៩៣៩ ដល់ ១៩៦៨ គាត់បានបម្រើការជាគ្រូគង្វាល នៅឯព្រះវិហារ វេសនីមស្ទ័រ(Westminster) នៅទីក្រុងឡុង។ ដល់ពេលដែលគាត់ ជិតដល់ពេលលាចាកលោក គាត់ក៏បាត់បង់សមត្ថភាពនិយាយស្តី។ ពេលនោះគាត់ចង់ឲ្យគេឈប់អធិស្ឋានប្រោសជម្ងឺឲ្យគាត់ ដូចនេះគាត់ក៏បានសរសេរនៅលើក្រដាស់ថា “សូមកុំឃាត់ខ្ញុំអី ដល់ពេលដែលខ្ញុំត្រូវទៅទទួលសិរីល្អ នៅស្ថានសួគ៌ហើយ”។
ជីវិតរបស់មនុស្សមានតម្លៃជាទីបំផុត បានជាយើងពិបាកនឹងបណ្តោយឲ្យមនុស្សជាទីស្រឡាញ់ ឃ្លាតចេញពីយើងទៅ នៅពេលដែលពួកគេដល់ពេលត្រូវលាចេញពីផែនដី ទៅនៅនគរស្ថានសួគ៌។ ប៉ុន្តែ ព្រះបានកំណត់ពេលវេលាសម្រាប់ជីវិតយើងរួចជាស្រេច នៅពេលដែលទ្រង់មានផែនការហៅយើង ទៅនៅជាមួយទ្រង់។ បទគម្ពីរទំនុកដំកើង ១១៦:១៥ បានប្រាប់យើងថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”។
ពេលដែលសាវ័កប៉ុលឃើញថា សេចក្តីស្លាប់កំពុងតែរំគិលមកជិតហើយ គាត់មានការកម្សាន្តចិត្ត ដោយសារការអ្វីដែលកំពុងរង់ចាំគាត់ នៅឯនគរស្ថានសួគ៌ បានជាគាត់មានប្រសាសន៍ថា : “ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ”(២ធីម៉ូថេ ៤:៨)។
ទោះគ្រីស្ទបរិស័ទកំពុងតែនៅទីកន្លែងណាក៏ដោយ…
មានរឿងមួយដំណាលថា មានអ្នកនាំវង់ភ្លេងម្នាក់ កំពុងសមការប្រគំតន្រ្តី។ ពេលនោះ សម្លេងអកបានបន្លឺឡើងយ៉ាងគ្រលួច តាមចង្វាក់ភ្លេង ខណៈពេលដែលស្គរមានសម្លេងដូចផ្គរលាន់ រីឯត្រែវិញបញ្ចេញសម្លេងឡើងរំពង ហើយវីយូឡុងក៏មានសម្លេងពិរោះផងដែរ។ ប៉ុន្តែ អ្នកនាំវង់ភ្លេងបានកត់សម្គាល់ឃើញថា មានសម្លេងមួយបាត់ គឺសម្លេងខ្លុយតូច។ អ្នកផ្លុំខ្លុយបានភ្លេចខ្លួន ហើយខំតាមគេឲ្យទាន់។ អ្នកនាំវង់ភ្លេងក៏បានរំឭកគាត់ថា “យើងម្នាក់ៗសុទ្ធតែសំខាន់ នៅក្នុងវង់តន្រ្តីនេះ”។
យ៉ាងណាមិញ សាវ័កប៉ុលក៏បាននិយាយពាក្យលើកទឹកចិត្ត ដូចនេះ ទៅកាន់ពួកជំនុំកូរិនថូស តាមរយៈសំបុត្ររបស់គាត់ផងដែរ(១២:៤-៧)។ គ្រីស្ទបរិស័ទម្នាក់ៗ សុទ្ធតែមានតួនាទីដ៏សំខាន់ ក្នុងរូបកាយព្រះគ្រីស្ទ។ សាវ័កប៉ុលបានរៀបរាប់អំពីអំណោយទានខាងវិញ្ញាណ ហើយបានប្រៀបប្រដូចការប្រើប្រាស់អំណោយទាននីមួយៗ ទៅនឹងតួនាទីនៃអវយវៈទាំងអស់ នៃរូបការរបស់មនុស្ស ដើម្បីជាប្រយោជន៍រួម(ខ.៨-១០)។ អ្នកជឿព្រះនៅក្រុងកូរិនថូស ប្រហែលជាមានប្រពៃណី អំណោយទាន និងបុគ្គលិកលក្ខណៈខុសៗគ្នា ប៉ុន្តែ ពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយជាកម្មសិទ្ធិនៃរូបកាយតែមួយរបស់ព្រះគ្រីស្ទ។ សាវ័កប៉ុលក៏បាននិយាយបញ្ជាក់ជាពិសេស អំពីផ្នែកនៃរូបកាយ ដែលមានភាពកម្សោយ និងពិបាកយល់ ហើយបានបង្រៀនថា អ្នកជឿព្រះទាំងអស់សុទ្ធតែមានតួនាទីដ៏សំខាន់ និងចាំបាច់។ គ្មានផ្នែកមួយណា ដែលសំខាន់ជាងផ្នែកដទៃទៀតឡើយ។
សូមចាំថា ព្រះយេស៊ូវបានប្រទានឲ្យអ្នក មានការរួមចំណែក ហើយទ្រង់នឹងប្រើអ្នក ដើម្បីស្អាងរាស្ត្រទ្រង់ឡើយ។–Marvin Williams
មានពេលមួយ ខ្ញុំមានចិត្តត្រេកអរណាស់ ពេលដែលថ្ងៃចុងក្រោយ នៃឆ្នាំចាស់ជិតកន្លងផុតទៅ។ ឆ្នាំចាស់មានពេញទៅដោយ ទុក្ខព្រួយ ជម្ងឺ និងទុក្ខសោក។ ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍ខែមករា ដែលនឹងនាំភាពរីករាយសាទរ មកជាមួយផង!
ប៉ុន្តែ ឆ្នាំថ្មីចូលមកដល់ ខ្ញុំក៏បានទទួលដំណឹងអាក្រក់មួយ ហើយមួយទៀត ជាបន្តបន្ទាប់។ មិត្តភ័ក្ររបស់ខ្ញុំខ្លះបានបាត់បង់ឪពុកម្តាយ។ អ៊ំប្រុសរបស់ខ្ញុំបានគេងស្លាប់ នៅក្នុងដំណេក។ មិត្តភ័ក្ររបស់ខ្ញុំមួយចំនួនបានទទួលដំណឹងថា ខ្លួនមានជម្ងឺមហារីក។ បងប្រុសរបស់មិត្តរួមការងាររបស់ខ្ញុំ និងកូនប្រុសរបស់មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានស្លាប់យ៉ាងអាណោចអាធម។ ឆ្នាំថ្មីហាក់ដូចជានាំមកនូវដំណឹងក្រៀមក្រំជាច្រើនលើសលប់ គឺខុសពីការរំពឹងទុករបស់ខ្ញុំទៅវិញ។
យ៉ាងណាមិញ បទគម្ពីរ យ៉ូហាន ១៦:៣៣ បានប្រាប់យើងថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន”។ សូម្បីតែចំពោះកូនព្រះ ក៏ព្រះទ្រង់មិនបានសន្យាថា ពួកគេនឹងមានភាពស្រណុកស្រួល ភាពសម្បូរសប្បាយ ឬមានសុខភាពល្អជានិច្ចឡើយ។ តែទ្រង់នឹងមិនទុកឲ្យយើងនៅតែម្នាក់ឯង ពេលដែលយើងមានបញ្ហានោះឡើយ។ បទគម្ពីរអេសាយ ៤៣:២ បានរំឭកយើងថា ពេលដែលយើងឆ្លងទឹកជ្រៅ ព្រះគង់នៅជាមួយយើង។ ទោះបីជាយើងមិនតែងតែអាចយល់អំពីបំណងព្រះទ័យព្រះ នៅក្នុងទុកលំបាកដែលយើងជួបប្រទះក៏ដោយ ក៏យើងនៅតែអាចជឿជាក់លើព្រះទ័យទ្រង់ ពេលដែលយើងស្គាល់ទ្រង់ច្បាស់។
ព្រះនៃយើង ជាព្រះនៃសេចក្តីស្រឡាញ់ដ៏បរិបូរ ហើយ “ទោះស្លាប់ ឬរស់ … ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ឬរបស់អ្វីដែលកើតមកឯទៀតក្តី…
ព្រះយេស៊ូវមានចំណុចជាច្រើន ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ នៅក្នុងព្រះរាជកិច្ចរបស់ទ្រង់ មានចំណុចមួយ ដែលតែងតែធ្វើឲ្យខ្ញុំមានការឆ្លើយតប ដោយចិត្តភ្ញាក់ផ្អើលជានិច្ច គឺការបង្រៀនដ៏អស្ចារ្យរបស់ទ្រង់ អំពីជីវិតរបស់មនុស្ស។
ខណៈពេលដែលយើង កំពុងធ្វើដំណើរឆ្លងកាត់ជីវិតនេះ យើងប្រហែលជាដើរដល់ចំណុចមួយ ដែលយើងគិតថា យើងបានរកឃើញដំណោះស្រាយ ហើយមានភាពជ្រៅជ្រះ នៅក្នុងការគិត និងការឆ្លើយតបរបស់យើង នៅក្នុងការឈ្មុសឈ្មុលក្នុងដំណើរជីវិតយើងហើយ។ ប៉ុន្តែ ព្រះយេស៊ូវក៏បានឲ្យយើងបង្អង់ឈប់សិន ហើយបានត្រាសហៅយើង ឲ្យដើរតាមផ្លូវថ្មី ដែលប្រសើរជាង។ សូមយើងមានការប្រុងប្រយ័ត្ន! ការដើរតាមផ្លូវរបស់ព្រះយេស៊ូវ មិនមែនជាការងាយស្រួលទេ។
ចូរពិចារណាអំពីការបង្រៀនដែលពិបាកយល់មួយចំនួន ដូចជា : ដើម្បីឲ្យបានជីវិត អ្នកត្រូវហ៊ានលះបង់ជីវិត(ម៉ាកុស ៨:៣៥)។ ដើម្បីឲ្យបានទ្រព្យសម្បត្តិ អ្នកត្រូវតែចែកទ្រព្យឲ្យគេ(ម៉ាថាយ ១៩:២១)។ “មានពរហើយ អស់អ្នកដែលយំសោក”(៥:៤)។ ដើម្បីធ្វើជាអ្នកដឹកនាំគេ អ្នកត្រូវតែបម្រើ(លូកា ២២:២៦) ហើយការរងទុក្ខ ជាការមានពរ(ម៉ាថាយ ៥:១០-១១)។
ពេលដែលមនុស្សបានឮការបង្រៀនរបស់ព្រះយេស៊ូវ យ៉ាងដូចនេះ ពួកគេយល់ថា ខ្លួនមិនអាចកាន់តាមព្រះបន្ទូលទ្រង់បានទេ។ ប៉ុន្តែ តាមពិតគឺដោយសារយើងមិនយល់ទៅវិញទេ។ ការបង្រៀនរបស់ទ្រង់មិនរញ៉ែរញ៉ៃទេ គឺគំនិតយើងទៅវិញទេ ដែលរញ៉ែរញ៉ែនោះ! យើងមិនខុសពីកូនក្មេង ដែលគិតថា ខ្លួនចេះជាងឪពុកម្តាយ នៅក្នុងការសម្រចចិត្ត ជ្រើសរើសយករបស់អ្វីដែលល្អបំផុត។ ហេតុនេះហើយ បានជាព្រះទ្រង់មានបន្ទូលប្រាប់យើងថា “គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ…
ក្នុង ឆ្នាំ ១៩៣៨ ព័ន្ធកិច្ចរបស់យើងខ្ញុំ បានចាប់ផ្តើម ដោយមានតែកម្មវិធីវិទ្យុប៉ុណ្ណោះ ដែលមានចំណងជើងថា ថ្នាក់ព្រះគម្ពីរក្រុងដេត្រយ (Detroit Bible Class)។ ចាប់តាំងពីពេលនោះមក ចំនួនអ្នកស្តាប់កម្មវិធីវិទ្យុរបស់យើង ក៏មានការកើនឡើង ចាប់ពីក្រុមដ៏តូច នៃអ្នកស្តាប់វិទ្យុដោយការប្តេជ្ញាចិត្ត ក្លាយទៅជាមានអ្នកស្តាប់រាប់លាននាក់ នៅជុំវិញពិភពលោក ដែលប្រើប្រាប់ធនធាន ដែលយើងខ្ញុំបានផលិត ដោយផ្អែកទៅលើព្រះគម្ពីរ។
ជាច្រើនឆ្នាំក្រោយមក ឈ្មោះព័ន្ធកិច្ចរបស់យើងខ្ញុំក៏មានការផ្លាស់ប្តូរ ដើម្បីឲ្យគេកាន់តែងាយស្រួលស្គាល់ធនធានជាច្រើនប្រភេទ ដែលយើងខ្ញុំបានផ្តល់ឲ្យ។ សព្វថ្ងៃនេះ យើងខ្ញុំដឹងថា មនុស្សភាគច្រើនដឹងថា យើងខ្ញុំជានរណា ដោយសារ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលជាសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ។ ដូចនេះ យើងខ្ញុំក៏បានប្តូរឈ្មោះព័ន្ធកិច្ចទៅជា អង្គការនំម៉ាណាប្រចាំថ្ងៃ ដើម្បីឲ្យគេកាន់តែងាយស្រួលដឹងថា តើយើងខ្ញុំជានរណា។ ទោះបីជាឈ្មោះព័ន្ធកិច្ចរបស់យើងបានផ្លាស់ប្តូរមែនក៏ដោយ ក៏យើងខ្ញុំនៅតែផ្តោតទៅលើកិច្ចការដដែល គឺផ្តោតទៅលើការឈោងចាប់មនុស្ស នៅទូទាំងពិភពលោក ដោយព្រះរាជសារនៃសេចក្តីស្រឡាញ់របស់ព្រះ។
អង្គការយើង ខ្ញុំ ជាអង្គការអន្តរនិកាយ និងមិនរកប្រាក់ចំណេញ ដែលមានបុគ្គលិក និងអ្នកស្ម័គ្រចិត្ត កំពុងបម្រើការនៅក្នុងការិយ៉ាល័យជាង៣៥កន្លែង ដោយធ្វើការរួមគ្នា ដើម្បីចែកចាយសម្ភារៈជាង៦០លាន នៅក្នុង១៥០ប្រទេស។ ទោះបីជាសម្ភារៈរបស់យើងខ្ញុំ ជាការផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ជា DVD សម្លេង សៀវភៅ app សម្រាប់ឧបករណ៍…
ទស្សនៈរបស់យើងខ្ញុំ គឺដើម្បីឲ្យមនុស្ស នៅគ្រប់ជាតិសាសន៍មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះគ្រីស្ទ ដោយការលូតលាស់ ឲ្យមានលក្ខណៈកាន់តែដូចទ្រង់ ហើយបម្រើទ្រង់ នៅក្នុងមហាគ្រួសាររបស់ទ្រង់ នៅតាមតំបន់នីមួយៗ ។
ការងារបេសកកម្មរបស់យើងខ្ញុំ គឺដើម្បីឲ្យមនុស្សគ្រប់រូបមានឱកាសទទួល និងមានការយល់ដឹងអំពីប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ។
ពេលដែលគ្រូពេទ្យបានពិនិត្យរកឃើញថា បងស្រីរបស់ខ្ញុំមានជម្ងឺមហារីក ខ្ញុំក៏បានប្រាប់មិត្តភ័ក្រខ្ញុំ ឲ្យអធិស្ឋានឲ្យគាត់។ ពេលដែលគាត់ចូលបន្ទប់វះកាត់ យើងបានអធិស្ឋានសូមឲ្យគ្រូពេទ្យវះកាត់ មានលទ្ធភាពសម្អាតដុំមហារីកនោះ ចេញពីខ្លួនគាត់ ដើម្បីកុំឲ្យគាត់ត្រូវឆ្លងកាត់ការចាក់ថ្នាំគីមី ឬបាញ់កាំរស្មីឡើយ។ ហើយព្រះក៏បានឆ្លើយតបតាមសេចក្តីអធិស្ឋានរបស់យើង! ពេលដែលខ្ញុំផ្សព្វផ្សាយដំណឹងនេះទៅ មានមិត្តភ័ក្ររបស់ខ្ញុំម្នាក់បានមានប្រសាសន៍ថា “ខ្ញុំមានការសប្បាយចិត្តណាស់ ដែលការអធិស្ឋានរបស់យើងមានអំណាចប្រោសឲ្យជា”។ ខ្ញុំក៏បានឆ្លើយតបថា “ខ្ញុំសូមព្រះគុណព្រះ ដែលបានឆ្លើយតប តាមការអធិស្ឋានរបស់យើង លើកនេះ”។
សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់”(យ៉ាកុប ៥:១៦)។ ត្រង់ចំណុចនេះ តើការដែលសាវ័កយ៉ាកុបប្រើពាក្យ “អស់ពីចិត្ត” និង “មនុស្សសុចរិត” មានន័យថា កាលណាយើងអធិស្ឋានកាន់តែខ្លាំង ឬកាលណាមានមនុស្សកាន់តែច្រើនជួយអធិស្ឋានឲ្យយើង នោះយើងនឹងកាន់តែងាយទទួលការឆ្លើយតបពីព្រះឬ? ព្រះបានឆ្លើយតបចំពោះខ្ញុំ ដោយចម្លើយថា “ទេ” និង “រង់ចាំ” ជាច្រើនដងមកហើយ បានជាខ្ញុំចង់សួរដូចនេះ។
ការអធិស្ឋានមានអំណាចណាស់ តែមានចំណុចដែលយើងត្រូវយល់។ យើងបានទទួលការបង្រៀន ឲ្យមានជំនឿ ឲ្យទូលសូមឲ្យអស់ពីចិត្ត និងដោយចិត្តក្លាហាន ឲ្យអត់ធ្មត់ ឲ្យចុះចូលនឹងបំណងព្រះទ័យទ្រង់។ ប៉ុន្តែ ព្រះបានឆ្លើយតបការអធិស្ឋាន តាមប្រាជ្ញារបស់ទ្រង់ ហើយការឆ្លើយតបរបស់ទ្រង់ គឺតែងតែល្អជានិច្ច។ ខ្ញុំគ្រាន់តែចង់អរព្រះគុណព្រះ ដែលសព្វព្រះទ័យនឹងស្តាប់ឮពាក្យយើងអធិស្ឋានចេញពីចិត្ត ហើយទោះបីជាទ្រង់ឆ្លើយតប យ៉ាងដូចម្តេចក៏ដោយ ក៏ទ្រង់នៅតែល្អជានិច្ច។
ខ្ញុំចូលចិត្តប្រសាសន៍របស់លោក អូលេ…