Month: March 2015

រស់នៅឲ្យមានប្រយោជន៍អស់កល្ប

លោកស្ទីវ ចប(Steve Job) ជាសហស្ថាបនិកនៃក្រុមហ៊ុ​នអេប​ផល។ ពេ​លដែល​គាត់កំពុង​តយុទ្ធ​នឹង​ជម្ងឺម​ហារីក​ប្រចាំ​កាយ គាត់​បាន​មា​នប្រ​សាសន៍​ថា ​“ការដែ​ល​ខ្ញុំចាំថា ​ខ្ញុំនឹ​ងស្លាប់​ ក្នុង​ពេលដ៏​ខ្លីខា​ងមុននេះ​ ជាគ​ន្លឹះមួយ​ដ៏​សំខា​ន់បំ​ផុ​ត ដែលខ្ញុំ​បា​នជួប​ ដែលនឹងជួ​យឲ្យ​ខ្ញុំ ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ធំ ក្នុងជីវិ​ត​។ ព្រោះថា​អ្វី​ៗទាំងអ​ស់ ​ដែល​មាន​ដូ​ចជា​ ការ​រំពឹ​ងច​ង់​បា​ន​តែស​ម្ប​ក​ក្រៅ មោទនភា​ពទាំ​ង​អ​ស់ ទាំងការ​ភ័​យ​ខ្លាច ការអាម៉ាស​ ក៏​ដូចជា​ការ​ខ្លា​ចប​រា​ជ័យ របស់ទាំងអស់​នេះ​នឹង​រ​លា​យបា​ត់​អ​ស់ ពេលដែ​លយើ​ង​ស្លា​ប់ទៅ​ ដោយប​ន្ស​ល់ទុ​ក​ តែរ​ប​ស់​អ្វី​​ដែលពិតជា​សំ​ខាន់​ប៉ុ​ណ្ណោះ​”។ ត្រង់ចំ​ណុ​ចនេះ​ ​ការឈឺ​ចា​ប់​រ​បស់គាត់ បានជះ​ឥ​ទ្ធិ​ពល​ម​ក​លើកា​រ​ស​ម្រេ​ចចិ​ត្ត​រ​ប​ស់​គាត់។ ​

ប៉ុន្តែ សម្រាប់សា​វ័​កពេ​ត្រុ​ស​វិញ​ គាត់​ច​ង់លើ​ក​ទឹ​ក​ចិ​ត្តអ្ន​ក​​​អាន​សំ​បុត្រ​រប​ស់​គា​ត់ ​ឲ្យប្រើ​​កា​រឈឺ​ចាប់​​ដើម្បី​ធ្វើឲ្យជីវិត​រប​ស់​ពួ​កគេ​ មានប្រយោ​ជន៍​អ​ស់​ក​ល្ប​ជានិ​​ច្ច។ ហើយ​គាត់ច​ង់​ឲ្យកា​រ​រង​ទុ​ក្ខ និងកា​រ​សុ​គត​រ​ប​ស់​ព្រះ​យេស៊ូ​វ​លើក​ទឹក​​ចិ​ត្ត​​ពួក​គេ​ ឲ្យទ​​ទួ​ល​យក​​​ស​​ង្គ្រា​​​ម​ខា​​ង​វិ​ញ្ញា​ណ និងការ​​បៀ​ត​បៀ​ន​ កើត​​ចេញ​​​​ពី​កា​​រ​ប្រកា​ស​​ព្រះ​នា​​​ម​​ព្រះ​យេ​ស៊ូ​វ។ ដោយសារ​តែ​ពួ​កគេ​ស្រ​ឡា​ញ់​ព្រះយេ​ស៊ូ​វ នោះការឈឺចា​ប់ក្លា​យ​ជារឿ​ង​ធ​ម្មតា។ ការ​រង​ទុ​ក្ខ​រ​បស់​ព្រះ​យេ​ស៊ូវ​នៅ​លើឈើ​ឆ្កា​ង​ ​គឺ​ជា​ការ​លើកទឹកចិត្ត​ ​ឲ្យបោះ​ចោលសេចក្តីប៉ង​ប្រាថ្នា ​ដែលពេញ​ដោ​យអំ​ពើ​បាប ហើយ​ព្រម​ស្តាប់​បង្គា​ប់​តាម​ព្រះ​វិញ(១ពេត្រុស ៤:១-២)។ បើ​ពួក​គេច​ង់ឲ្យ​ជីវិ​តខ្លួ​ន មាន​ប្រយោជន៍​អស់​ក​ល្បជា​និ​ច្ច នោះពួកគេត្រូ​វឈ​ប់​ដេញ​តា​មកា​រស​ប្បាយ នៃ​លោកិ​យដែ​ល​មាន​តែ​ប​ណ្តោះអា​​សន្ន ហើយ​ត្រូ​វ​ព្រមរស់នៅ​ ឲ្យ​គា​ប់ព្រះ​ហ​ប្ញ​ទ័យ​ព្រះ​វិ​ញ។

ការនឹ​ក​ចាំ​ថា ​ព្រះយេ​ស៊ូវ​បា​នរ​ង​ទុក្ខ និង​សុគត ដើម្បី​អត់​ទោស​បា​ប​យើ​ង ជា​ការ​នឹក​​ចាំ​ដ៏សំខាន់បំ​ផុ​តក្នុង​គំ​និ​តយើ​ង​ ​ដែល​បណ្តា​ល​ចិត្ត​យើ​ង ​ឲ្យធ្វើ​ការ​ស​ម្រេច​ចិ​ត្ត​ដោ​យកោ​ត​ខ្លា​ច​ព្រះនៅថ្ងៃនេះ…

ការគិតអំពីទឹកភ្លៀង

ពេល​ភ្លៀងធ្លា​ក់ខ្លាំង ធ្វើឲ្យ​ខូ​ចផ្កា​រ​កណ្តឹង ដែល​ខ្ញុំទើ​បនឹ​ងដាំថ្មី​ៗ​ ខ្ញុំមា​ន​ការ​សោ​កស្តា​យ​ចំពោះផ្កា​រ​ទាំងនោះណា​ស់​។ ខ្ញុំ​ចង់​យ​កវា​ម​កទុ​ក​នៅខាង​ក្នុង​ កុំ​ឲ្យត្រូ​វភ្លៀងខ្យ​ល់។ ពេល​ភ្លៀង​រាំ​ង ខ្ញុំ​ឃើញ​ផ្ការ​ទាំ​ងនោះឱន​ក្បាល​ទៅរក​ដី​ ដោយ​សារ​ទឹ​កភ្លៀ​ង​សង្ក​ត់លើវា​។​ មើល​ទៅ​​ពួក​វា ​ហាក់ដូ​ចជា​មា​ន​ការ​ពិបាក​ចិត្ត ហើយ​ទន់ខ្សោ​យ​ផ​ង។ ប៉ុន្តែ ​ពីរ​បីម៉ោ​ងក្រោ​យ​ម​ក ពួក​វាក៏​ងើ​បឡើ​ង​លើ​វិ​ញ។ នៅ​ថ្ងៃបន្ទាប់ ពួក​វា​ឈរ​ត្រ​ង់ខ្លួ​ន​ យ៉ាងមាំ​​មួន​ ដូចដើម​។

នេះពិត​ជាកា​រ​​ប្រែប្រួល​​ដ៏អ​ស្ចា​រ្យ​មែន។ បន្ទាប់​ពី​ទឹក​ភ្លៀងធ្លា​ក់ ​មកត្រូ​វចំ​ក្បា​ល​វាយ៉ាងដំណំ​ ហើ​យក៏ធ្វើឲ្យ​ស្លឹ​ក​របស់វា​ទទឹ​កកប់ដីទៀ​ត​ ទងរ​ប​ស់វា​ នៅតែ​ជួយឲ្យ​វា​​មានកម្លាំង​ឡើង​ ​ហើយ​ឈ​រ​​ត្រ​ង់​វិញ។

ដោយសា​រ​តែខ្ញុំ​ចូ​ល​ចិត្ត​ព​ន្លឺ​ព្រះអា​ទិ​ត្យ​ ហេតុដូ​ច្នេះហើយ បានជា​ខ្ញុំ​មិន​ស​ប្បាយ​ចិ​ត្ត​ទេ ពេល​ណាមា​ន​ភ្លៀ​ង​មកបំផ្លាញ​ដើម​ផ្កា​រ ដែល​ខ្ញុំដាំ​ខា​ង​ក្រៅ។ ប៉ុន្តែ ទឹកភ្លៀ​ង​គឺ​ជាព្រះពរ សម្រាប់​អ្ន​ក​ដែល​កំ​ពុ​ងជួ​ប​ភា​ព​រាំ​ង​ស្ងួ​ត។ ទឹក​ភ្លៀង​ស្រោច​ស្រប់​ផែន​ដី សម្រាប់​ជា​ប្រយោ​ជន៍​ដល់​ម​នុស្ស​សុ​ច​រិត និ​ងទុ​ច្ច​រិ​តផ​​ង​ដែរ (ម៉ាថាយ ៥:៤៥)។

ទោះ​បីជា​ព្យុះ​ជីវិ​ត​បក់​បោកយ៉ាងខ្លាំ​ង ធ្វើឲ្យ​យើង​ស្ទើ​រដួ​ល​ក៏ដោ​យ​ ក៏ “ទឹកភ្លៀ​ង” មិ​ន​មែនជាស​ត្រូវ​រប​ស់​យើង​ទេ​។ ព្រះនៃ​យើ​ងដែ​ល​ពេញ​ដោ​យ​ក្តីស្រ​ឡា​ញ់ ទ្រង់អ​នុ​ញ្ញាត​ឲ្យ​ភ្លៀ​ង ជួយឲ្យយើង​កាន់​តែ​មាន​ភា​ព​រឹ​ងមាំ។ ទ្រង់ប្រើ​ទឹកស្រោ​ច​លើយើ​ង​ពីខា​ងក្រៅ​ ​ដើម្បី​ស្អាង​​ផ្នែក​ខាងក្នុងរប​ស់​យើង​ ​ដើម្បីឲ្យ​យើ​ង​អា​ច​ឈរ​យ៉ា​ងមាំ​មួ​ន​។–Julie Ackerman Link

ធ្វើអ្វីដែលសំខាន់មុនគេ

ពេល​ដែល​សា​រ៉ា​ ចៅ​ស្រី​រ​បស់​ខ្ញុំ​នៅ​ពី​ក្មេ​ង​ នាងបាន​ប្រាប់ថា​ ពេល​នាង​ធំ​ឡើ​ង នាង​ច​ង់​ធ្វើជា​គ្រូ​ប​ង្វឹកកីឡាបា​ល់បោះ​ ​ដូចជា​ឪ​ពុ​ករ​ប​ស់​នាង​ដែ​រ​។​ ​នាង​បា​ន​ប្រាប់ទៀតថា​ នា​ង​មិន​ទា​ន់​អាច​ធ្វើ​ជា​គ្រូប​ង្វឹ​ក​បា​នទេ​ ​ព្រោះ​មុន​ដំបូង នាង​ត្រូ​វ​​ក្លាយជាកីឡាក​រសិ​ន​ ហើយ​កីឡាក​រ​ត្រូ​វចេះ​ចងខ្សែ​រស្បែ​កជើ​ង​​ តែនាង​មិនទា​ន់​​ចេះចង​​ខ្សែរ​ស្បែកជើ​​ង​​ រ​បស់​នាង​ទេ។​

តាម​ធម្មតា យើងនិ​យាយ​ថា​ យើង​ត្រូ​វ​ធ្វើអ្វី​ដែ​ល​សំខាន់​បំ​ផុត មុនគេ។ ហើយកិ​ច្ចកា​រ​ទីមួ​យ​សំខា​ន់​បំផុ​ត នៅក្នុងជី​វិ​តយើង គឺ​ការ​​ស្គាល់​ព្រះ​​ ហើយ​អរ​សប្បា​យ​ក្នុ​ង​ទ្រង់។

ការទ​ទួ​ល​ស្គាល់​ និ​ង​ការ​ស្គា​ល់​ព្រះ​ ជួយ​ឲ្យ​យើ​ងក្លាយ​ជាម​នុស្ស ដែ​លព្រះ​ស​ព្វ​ព្រះ​ទ័យ។ គឺ​ដូច​ដែ​លស្តេ​ច​ដាវីឌ បានទូ​ន្មាន​សា​ឡូម៉ូន ដែល​ជាបុ​ត្រា​ទ្រង់ថា “ចូរឲ្យ​ឯ​ង​បាន​ស្គាល់ព្រះ​នៃ​ឪ​ពុក​ឯ​ង​ចុះ ​ព្រមទាំ​ងប្រ​តិ​ប​ត្តិតា​ម​ទ្រ​ង់ ដោយ​អស់ពីចិត្ត​ ​ហើយ​ស្មោះ​ស្ម័​គ្រ​ផង​” (១របាក្សត្រ ២៨:៩)។

ចូរ​យើង​ចាំ​ថា ​ម​នុស្ស​អាច​ស្គា​ល់ព្រះ​បា​ន។ ព្រះអ​ង្គ​ជា​អង្គបុ​​គ្គល មិនមែ​ន​ជា​ទ្រឹ​ស្តីហេ​តុ​ផ​ល ឬទេ​វសា​ស្ត្រ​នោះ​ទេ​។ ទ្រង់ចេះគិត មានឆន្ទៈ មានអំណរ អារម្មណ៍ សេចក្តីស្រឡាញ់ និង​​មាន​បំណង ដូ​ច​មនុ​ស្សទូ​ទៅដែ​រ។ លោកអេ​ ដាប់បលយូ តូហ្ស័រ(A.W. Tozer) បានស​រសេ​រថា “ទ្រង់ជា​អ​ង្គបុ​គ្គល​ម្នា​ក់ ហើយយើ​ងអា​ចស្គាល់​ទ្រ​ង់បា​ន​ តាមរ​យៈ​ការ​ប្រកប​ជិតស្និទ្ធកា​ន់តែ​​ខ្លាំង​ឡើ​ងៗ​ គឺនៅខ​ណៈពេ​ល​ដែល​​យើង​ត្រៀមចិ​ត្តរ​ប​ស់យើ​ង​ សម្រាប់​ការ​​អស្ចារ្យនៃការ​ស្គា​ល់ទ្រ​ង់​”។

ព្រះអ​ម្ចាស់​មិ​ន​ធ្វើឲ្យ​យើ​ង​ពិបា​ក​ស្គា​ល់ទ្រ​ង់​ឡើ​យ នរណា​ក៏​អាច​ស្គា​ល់​ទ្រ​ង់បា​ន​ដែ​រ ឲ្យ​តែអ្ន​កនោះច​ង់​ស្គា​ល់ទ្រ​ង់​។ ទ្រង់​នឹ​ងមិ​ន​បាន​ប​ង្ខំ…

មិនអាចធ្វើគ្រប់ការទាំងអស់បានទេ

អេលីណា(Eliana) ជា​ក្មេង​ស្រីអា​យុ៤ឆ្នាំម្នា​ក់ ដែល កំពុងតែ​ជួ​យម្តា​យរប​ស់​នាង រៀប​ចំរ​បស់​រ​បរ​នាង នៅកន្លែងដើ​ម​វិញ​ មុន​ពេ​លចូល​គេ​ង។ ពេល​ដែល​ម្តាយ​នាង ប្រាប់ឲ្យ​យក​ខោ​អាវ​ទុកដា​ក់ក​ន្លែ​ង​ដើ​ម​វិ​ញ នាង​គិត​ថា ម្តាយ​នាង​បា​ន​ឲ្យនា​ងធ្វើការ​ច្រើនពេ​ក​ហើ​យ។ បាន​ជា​នាងបែរ​ក្រោយ ហើយ​ច្រត់ច​ង្កេះ រួច​ប្រា​​ប់​ម្តាយ​នា​ងថា​ “ម៉ាក់​ឲ្យខ្ញុំធ្វើ​អីច្រើ​ន​ណាស់​”។

តើ​អ្នក​ធ្លាប់មាន​អារ​ម្មណ៍​បែ​បនេះ​ ចំពោះកិ​ច្ចការ​ដែល​ព្រះបា​នត្រាស់ហៅ​ឲ្យអ្ន​កធ្វើ​ឬ​ទេ?​ វាជា​រឿ​ង​ធម្ម​តា​ទេ ដែល​យើងមា​នអារ​​ម្ម​ណ៍ថា យើងមា​នប​ន្ទុក​ធ្ង​ន់ពេ​ក នៅក្នុង​កា​ររួ​ម​​ចំណែ​​កកា​រងា​រ​ព្រះ​វិ​ហារ ការធ្វើ​បន្ទា​ល់ និងកា​រ​រកស៊ីចិញ្ចឹ​មគ្រួ​សា​រជា​ដើ​ម។ យើង​ប្រហែ​លជា​ដក​ដ​ង្ហើម​​ធំ ហើយ​អ​ធិស្ឋានថា“ព្រះអម្ចា​ស់​អើយ​ ទូលបង្គំ​មិ​ន​អាច​ធ្វើ​កា​រ​​ច្រើន​ពេ​ក​បា​​នទេ”។

ប៉ុន្តែ សេចក្តីប​ង្រៀន​រប​ស់ព្រះ​ បានប​ង្ហាញ​ថា ​ព្រះ​អង្គមិ​នមា​នកា​ររំ​ពឹង​ហួស​ហេតុឡើ​យ។ ឧទាហរណ៍ ចំពោះ​ការ​ដែលយើ​ងទំ​នាក់​ទំ​នង​​ជាមួ​យអ្ន​ក​ដទៃ ទ្រង់បា​ន​ប​ង្រៀនយើងថា​ “ខាងឯ​ពួ​ក​​អ្នក​រាល់​គ្នា នោះ​ខំ​ឲ្យ​នៅ​ជាមេ​ត្រី​នឹងមនុស្ស​ទាំង​អ​ស់​ចុះ ​បើ​សិ​នជា​បា​ន​”(រ៉ូម ១២:១៨)។ ព្រះ​ទ្រង់ជ្រា​បថា​​ សមត្ថ​ភា​ព​យើង​មា​នកំ​ណ​ត់។​ ម្យ៉ាង​ទៀត​ទ្រ​ង់​ប​ង្រៀន​ថា “កា​រ​អ្វីដែ​លត្រូវ​ធ្វើក៏​ដោយ ចូរ​ធ្វើ​ឲ្យអស់ពី​ចិត្ត​ ទុកដូ​​ចជា​ធ្វើ​ថ្វា​យ​ដ​ល់ព្រះ​អ​ម្ចា​ស់ ​មិ​​នមែ​ន​ដ​ល់​មនុ​ស្ស​ទេ​”(កូល៉ុស ៣:២៣)។ ព្រះអ​ង្គមិ​ន​បា​ន​ប្រា​ប់យើង ឲ្យ​ធ្វើ​ខ្លួន​​ឯ​ង ឲ្យមាន​ភាព​​​​ល្អឥត​ខ្ចោះ ​ដែល​អ្ន​ក​ដទៃ​នឹ​ងសរសើ​រយើ​ង​នោះ​ទេ ​ប៉ុន្តែ ទ្រង់សព្វ​ព្រះ​ទ័យ​​ឲ្យ​យើង​លើ​ក​ព្រះកិ​ត្តិនា​ម​ទ្រង់​ ក្នុង​គ្រប់​​កិច្ច​ការ​ដែលយើ​ងធ្វើ​។​ ជាងនេះ​ទៅ​ទៀ​ត ​“ចូរ​ឲ្យ​គ្រ​ប់គ្នា​ល្ប​ងល​ការ​ដែ​ល​ធ្វើរៀង​ៗ​ខ្លួ​ន នោះនឹ​ងមា​​ន​សេច​ក្តីអំនួ​តចំ​ពោះ​តែខ្លួ​នឯង មិន​មែន​ចំពោះ​​អ្នក​ណា​ទៀត​ទេ​”(កាឡាទី ៦:៤)។ យើងបំ​ពេញ​កិ​ច្ចការរ​បស់​យើង​ មិ​ន​មែន​ដើ​ម្បីប្រ​កួ​តប្រ​ជែ​ងនឹ​ង​​អ្នក​ដ​​ទៃឡើយ តែដើ​ម្បីបំ​ពេញបំ​​ណ​ង​ព្រះ​​ទ័យព្រះតែប៉ុ​ណ្ណោះ​។…

តើនរណាជាចៅហ្វាយ លើបបូរមាត់ខ្ញុំ?

ភាព​ខុស​គ្នារ​វា​ង​ការនិ​យា​យ​ស​រ​សើរ និង​កា​រ​និយាយបញ្ចូរ ស្ថិត​នៅត្រ​ង់​ចេត​នា​របស់​អ្នក​ស​រសើរ។ ការ​និយា​យស​រ​សើ​រ គឺ​ជាកា​រ​ឲ្យ​តម្លៃ​ដ៏​ពិ​ត សម្រាប់គុ​ណស​ម្បត្តិ ឬសកម្ម​ភាព​រប​ស់​បុគ្គ​ល​ណា​ម្នា​ក់។ តែ​តាម​ធ​ម្មតា​​គោលបំណងរ​បស់​អ្ន​ក​និ​យាយ​ប​ញ្ចូរ គឺដើ​ម្បី​បំពេ​ញ​ប្រយោ​ជន៍ផ្ទាល់ខ្លួ​ន ដោយខំ​យ​កចិ​ត្តយក​ថ្លើម​អ្នក​ ដែល​ខ្លួន​​បញ្ចូរនោះ។ ការ​និយា​យ​ស​រសើ​រ ជា​ការ​ព្យាយា​ម​លើកទឹក​​ចិត្ត តែការបញ្ចូ​រ ជាកា​រប៉ុ​ន​ប៉​ងទាញយ​ក​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​។

ក្នុងទំ​​នុ​ក​​ដំ​កើ​ងជំ​ពូ​ក១​២ ស្តេច​ដាវី​ឌ​បា​នទួ​ញ​សោ​កចំពោះសង្គ​ម ដែល​អ្នក​គោរ​ពប្រណិបតន៍ព្រះ​ និង​មនុស្សស្មោះត្រង់​ ត្រូវ​បាត់​ខ្លួ​នម្ត​ង​មួ​យ​ៗ ហើយ​ត្រូវជំ​នួ​ស​ដោយពួកម​នុស្ស​បោ​កប​ញ្ឆោ​ត​ ដែ​ល “ពោលដោយ​ប​បូ​រមាត់បញ្ចើច ហើយដោ​យមា​ន​ចិត្ត​ពី​រ​”(ខ.២)។ ពួកគេ​និ​យាយថា “យើង​នឹង​ឈ្នះដោយអ​ណ្តាត បបូរ​មាត់​យើ​ង ស្រេ​​ច​នៅយើង​ទេតើ​ តើអ្នក​ណាជា​ចៅហ្វា​យ​លើយើ​​ង?”(ខ.៤)។

សំណួរ​ដែលថា​ “តើអ្ន​ក​ណាជា​ចៅ​ហ្វាយ​លើ​បបូ​រ​មាត់យើង?” ជា​សំណួរ​ដ៏ល្អ​មួយ ដែលយើ​ងត្រូ​វសួ​រ​ខ្លួ​នយើ​ង ជាពិសេស ពេលដែ​ល​ការ​ល្បួ​ងនាំ​ឲ្យ​យើងនិយាយ​សរ​សើរ​អ្នកដទៃ ដោយមិ​នស្មោះ​ត្រង់​ ដើម្បី​ឲ្យបា​នអ្វីមួយ​ពីអ្ន​កនោះ​ជា​ដើ​ម។ បើ​ខ្ញុំ​ជាចៅ​ហ្វា​យលើ​​បបូរមាត់​របស់ខ្ញុំ​ ខ្ញុំអាចនិ​យាយអ្វី​ក៏​បា​ន​តាម​ចិត្ត។ តែបើ​ព្រះ​អម្ចាស់​ជា​ចៅហ្វា​យ​លើប​បូរ​មា​ត់​ខ្ញុំ​វិញ នោះ​ពាក្យ​សម្តី​ដែ​លខ្ញុំ​និ​យាយ​ បានឆ្លុះ​បញ្ចាំ​ង អំពី​ព្រះបន្ទូ​ល​ទ្រ​ង់ ដែល​ជា​ពាក្យ​សម្តី​សុទ្ធ​ស្អា​តទាំងអស់​ គឺដូច​ប្រាក់​ដែ​លគេ​សាកក្នុង​បា​វធ្វើ​ពី​ដី ​ហើយ​បា​នសំរ​ងអ​ស់​៧ដ​ង​​ផង” (ខ.៦)។

វិធីល្អ​បំផុ​ត​ ដើម្បី​បង្ហា​ញ​ថា​​ អ្នក​ណា​ជាម្ចា​ស់លើ​ប​បូ​រមា​ត់​យើ​ង ​នោះ​ប្រហែ​លជា​ត្រូ​វឲ្យយើងចា​ប់ផ្តើ​​មថ្ងៃ​នី​មួ​​យៗ​​ ដោយសេ​ចក្តីអធិ​ស្ឋានរ​បស់ស្តេច​ដាវី​ឌ​ ក្នុង​ទំនុកដំ​កើង​ថា​ “សូម​ឲ្យពាក្យស​ម្តីដែ​លចេ​ញពីមា​ត់​ទូ​លបង្គំ និង​ការរំ​ពឹ​ងគិ​ត​ក្នុ​ងចិត្ត​របស់​ទូល​បង្គំ បាន​គួរ​គាប់​នៅ​ព្រះនេត្រ​ទ្រង់” (ទំនុកដំកើង ១៩:១៤)។–David McCasland

ឆ្អឹងដែលបាក់

ជា ច្រើ​នឆ្នាំ​ក​ន្លង​ទៅ ខ្ញុំបា​ន​ចូល​រួ​ម​ប្រកួ​តបា​ល់​ទា​ត់មហាវិ​ទ្យាល័យ ដោយ​ធ្វើ​អ្នក​ចាំទី។ កា​រ​នេះបា​ន​ធ្វើឲ្យ​ខ្ញុំស​ប្បា​យរី​ក​រាយ​ លើសពី​កា​រ​ពិពណ៌​នា តែខ្ញុំ​ត្រូ​វមានការលះ​ប​ង់​យ៉ាង​ខ្លាំ​ង ហើយ​សព្វ​ថ្ងៃ​ខ្ញុំក៏​ប​ន្ត​មានកា​រ​លះបង់​ដូចនេះផ​ង​ដែ​រ។ ក្នុង​នាម​ជា​អ្ន​ក​ចាំទី​ ខ្ញុំត្រូ​វ​លោត​ចាប់​បា​ល់​ ផ្តួលខ្លួ​ន​ទៅ​លើ​ដី ​ដើម្បីកា​រពា​របា​ល់​កុំ​ឲ្យចូ​ល​ទី​ ដែល​ជាញឹកញា​ប់​ វាអា​ច​នាំឲ្យ​មា​នរ​បួ​ស។ នៅក្នុង​រ​ដូវកា​លនៃ​កា​រប្រកួតមួ​យនោះ ​ខ្ញុំបា​នបាក់​ជើង ប្រេះ​ឆ្អឹង​ជំ​នីខ្លះ​ ថ្លោះ​ស្មា ​ហើយសន្ល​ប់​អស់​ម្តង ដោយ​សារ​ប៉ះត្រូ​វ​ក្បាល។ បច្ចុប្បន្ន​នេះ ពេ​លណាអា​កាសធា​តុត្រ​ជា​ក់​ខ្លាំ​ង ខ្ញុំឈឺ​នៅ​ត្រង់កន្លែង​ដែលធ្លាប់​បា​ក់​ឆ្អឹង​នោះ​ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​​ចាំ​ អំពី​ពេល​ដែលមា​ន​រ​បួស​ដ៏ឈឺ​ចា​ប់​នោះ។

ស្តេចដា​វីឌ​ក៏​មា​ន​ការ​នឹ​កចាំ អំពី​កា​រ​ឈឺចា​ប់​នៃ​ការបាក់​ឆ្អឹង​ផង​ដែ​រ តែ​របួ​ស​នោះ ជារ​បួស​ខា​ងវិ​ញ្ញា​ណ មិនមែន​រ​បួស​ខា​ង​សា​ច់​ឈា​ម​ទេ​។ បន្ទា​ប់​ពីស្តេ​ចដា​វី​ឌ​បានប្រព្រឹត្តខុ​ស​សីល​ធ​ម៌ ដោយ​មាន​​កា​រផឹ​ត​ក្ប​ត់ ជា​មួយ​នាងបាតសេបា រហូត​ឈាន​ដ​ល់​កា​រស​ម្លា​ប់អ៊ូ​រី ជាប្តីរប​ស់​នាង​ទៀត ព្រះអម្ចា​ស់ក៏​បាន​ដា​ក់​ទោស​ទ្រ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ។ តែស្តេ​ច​ដាវី​ឌ​ក៏​បាន​ងាក​បែ​រម​ករក​​ទ្រង់វិញ ដោយ​ប្រែចិ​ត្ត ហើយ​អធិ​ស្ឋា​ន​ថា “សូមឲ្យ​ទូ​លបង្គំ​បា​នឮ​សេ​ចក្តី​អំណរ និងសេ​ចក្តីរី​ករាយ ​នោះអស់​ទាំងឆ្អឹ​ង​ដែល​ទ្រ​ង់​បាន​បំ​បា​ក់​បំ​បែក នឹងបា​ន​អរ​ស​ប្បា​យវិ​ញ​”(ទំនុកដំកើង ៥១:៨)។

ការវា​យផ្ចា​ល​រប​ស់​ព្រះ ​មានស​ភាព​ធ្ង​ន់​ធ្ងរ​ណា​ស់ បាន​ជា​ស្តេច​ដា​វីឌ​ មាន​អារ​ម្មណ៍​ថា ឆ្អឹងរបស់ទ្រ​ង់​ហាក់​ដូ​ចជា​បា​ន​បាក់​អ​ញ្ចឹ​ង។ ប៉ុន្តែ ទ្រង់បានជឿ​ថា​ ព្រះដែ​លពេ​ញ​ដោយ​ព្រះ​គុណ ​អាចព្យាបា​ល​ឆ្អឹ​ងដែល​បាក់​នោះ​ ព្រម​ទាំង​ប្រ​ទានឲ្យ​ទ្រង់​មា​នអំណ​រឡើ​​ង​វិញ​។ កាលណា​យើ​ងភ្លាត់ដួល ហើយប្រ​ព្រឹត្ត​អំពើ​បា​ប នោះចូ​រនឹកចាំ​ថា ព្រះស្រឡាញ់យើ​ងខ្លាំ​ងណា​ស់​ គឺល្មម​នឹង​ឲ្យទ្រង់់តាមយក​យើង​មក​វិញ​ ហើយស្អា​ងយើ​ងឡើ​ងវិញ…

ព្រះនេត្ររបស់ព្រះយេស៊ូវ

មាន​ពេ​លមួ​យ​ យើងបា​ន​ឈរ​តម្រង់ជួ​រ​នៅហា​ងល​ក់ការ៉េមមួ​យ។ ខ្ញុំ​ក៏បា​ន​កត់​ស​ម្គាល់​បុ​រ​សម្នា​ក់​។ នៅលើផ្ទៃមុ​ខ​​គាត់​​មាន​ពេញទៅ​ដោយ​ស្លា​ក​ស្នា​ម កើត​ចេញ​​ពីការវ៉ៃត​ប់គ្នា​ ហើយខ្នង់​ច្រ​មុះ​គា​ត់​ក៏​វៀច ហើយ​មានស​​ម្លាកខ្លះៗផ​​ង​។ សម្លៀកបំពា​ក់គា​ត់​មិ​នមានប្រឡា​ក់អ្វី​ទេ​ តែមា​ន​សភាព​ញក់ញី។ ពេលនោះ​ខ្ញុំកំ​ពុ​ងឈ​រ នៅ​ក្នុង​​ជួរ ដោយមានគា​ត់ឈ​រខាងក្រោ​យ ហើយ​កូន​ៗ​រ​បស់​ខ្ញុំ​ឈ​រខា​ង​មុខ។

ពេលដែ​ល​គាត់​និ​យាយ​មក​កាន់​ខ្ញុំ​ជាលើក​ទី​មួយ ខ្ញុំស្តាប់ឮ​មិនច្បា​ស់​ទេ​ បាន​ជា​ខ្ញុំ​គ្រាន់​តែ​ងក់​ក្បាល​ប៉ុណ្ណោះ។ ខ្ញុំ​មិន​បាន​មើ​លចំ​ភ្នែ​កគា​ត់​ទេ។ ពេលនោះ​ ​ភរិយារបស់ខ្ញុំ​ មិនបា​នមកជា​មួ​យខ្ញុំ​ទេ បានជា​​គាត់​ស្មាន​ថា​ ​ខ្ញុំជា​​បុរសពោះម៉ាយ​ ហើយគាត់​បាន​និ​យាយ​ម​ក​ខ្ញុំ ​យ៉ាងសុ​ភាពថា “ការ​ចិញ្ចឹ​មកូ​​ន​តែម្នាក់​ឯ​ងអ​ញ្ចឹង​ ជាការពិ​បា​ក​ហើយ ​មែនទេ​ លោក?” សម្លេងរ​បស់​គា​ត់​ធ្វើ​ឲ្យខ្ញុំ​ ​បែរ​មើល​ទៅ​គាត់​ចំ។ ​គឺ​នៅពេ​លនោះ​ហើ​យ​   ដែល​ខ្ញុំក៏​បា​ន​ឃើ​ញកូ​​ន​របស់គាត់ដែ​រ​ ហើយ​ខ្ញុំស្តា​ប់គាត់​និយា​យ​ប្រាប់​ អំពីកា​​រ​​ដែល​ភរិយារប​ស់​គា​ត់​​បាន​​ចាក​ចេ​​ញ​ពី​គា​ត់​ តាំង​ពីយូ​​រ​​ម​​ក​ហើ​យ។ ពាក្យសម្តីរ​ដ៏ស្រ​ទន់រ​ប​ស់​គាត់​ មានលក្ខណៈ​ផ្ទុយ​​ពីស​ម្បក​​ក្រៅរ​បស់​គា​ត់។ ពេលនោះ​​ខ្ញុំ​​សោ​ក​​​ស្តាយ​ណា​ស់ ដែល​បានគិតខុសអំ​ពីគា​ត់​ ដោយមើ​លតែ​តាម​សប្បក​ក្រៅរ​បស់​គា​ត់។ ព្រះយេស៊ូវ​បាន​ជួ​បម​នុ​ស្សជា​ច្រើន ដែលសម្បក​ខា​ងក្រៅ​រប​ស់​ពួក​​គេ អាច​ធ្វើឲ្យ​អ្ន​កដ​ទៃ​មិ​ន​ចង់​នៅ​ក្បែ​រ ដែលក្នុ​ង​ចំ​ណោ​មអ្ន​​ក​ទាំងនោះ មានបុ​រ​សដែ​ល​ត្រូ​វ​អារក្ស​ចូល(ម៉ាកុស ៥:១-២០)។ តែ​ព្រះអ​ង្គជ្រាបអំ​ពីត​ម្រូវ​កា​រ​ក្នុ​ង​ចិត្តគេ​ ហើយក៏​បា​នបំ​ពេ​ញ​ការ​ខ្វះខា​តនោះ​​ ឲ្យពួ​ក​​គេ។

ព្រះយេស៊ូវមិ​នដែ​ល​ខា​​​ននឹង​ទត​មើ​ល​យើង​ ដោយក្តី​ស្រ​ឡាញ់​ឡើ​យ​ ទោះ​បីជា​យើ​ង​មាន​ស្លាកស្នា​ម​នៃអំ​ពើ​បាប ហើយ​មាន​ភា​ពញ​ក់​ញី​ ដែលប​ង្ហា​ញចេញ​ ​តាម​រយៈ​កា​រ​ស្ទាក់​ស្ទើ​រ​របស់យើង។ សូមព្រះ​អ​ម្ចាស់​ ជួយដ​កភាពឆ្មើ​ងឆ្មៃចេ​ញពី​យើ​ង ​ហើយ​បំពេ​ញនូ​វ​ក្តី​ស្រឡាញ់រ​បស់​ព្រះយេស៊ូ​វវិញ។–Randy Kilgore

ប្រអប់ខ្មៅ

យន្តហោះពា​ណិជ្ជ​​កម្ម ផ្ទុក​ម៉ាស៊ីន​ថត​ពីរគ្រឿង ដែល​ផ្ទុក​ទិន្នន័​យ​ជើ​ងហោះហើរ​ ដែ​លគេ​ហៅថា​ “​ប្រ​អប់ខ្មៅ”។ ប្រអប់ខ្មៅ​​ទីមួ​យ ថត​ទុក​អំពី​ដំណើ​រការ និងស្ថា​នភា​ព​​របស់យន្តហោះ​ ហើយប្រ​អប់​ខ្មៅ​មួ​យ​ទៀត​ថតទុក​ នូវកា​រ​ស​ន្ទ​នា​រវាង អាកាស​យានិក ជាមួយ​នឹង​​អ្ន​​ក​គ្រប់គ្រងអា​កាសច​រណ៍ ដែលធ្វើ​ការ​នៅលើ​ដី​។ ប្រអប់ទាំ​ង​ពីរ​នេះ​ស្រោបដោ​យជា​តិអ៊ីសូឡង់ ដើម្បី​ការពារ​សី​តុណ្ហ​​ភា​ពក្តៅ​ខ្លាំង​​ ហើយបើ​សិ​នជាប្រអ​ប់​ទាំង​នេះ ធ្លាក់ទៅ​ក្នុ​ងទឹ​ក ក៏វា​អា​ចប​ញ្ជូន​រលកសញ្ញាមក​លើផ្ទៃ​ទឹ​កបា​ន​ដែរ​។ ក្រោយ​ពេលយ​ន្ត​ហោះធ្លា​ក់ គេស្វែង​រ​កប្រ​អ​ប់នេះ យក​ទៅវិ​ភា​គលើ​ទិន្នន័យយន្ត​ហោះយ៉ាងយកចិ​ត្ត​ទុ​កដា​ក់ ដើម្បី​កំណ​ត់​អំពី​មូ​ល​ហេតុ​នៃ​ការធ្លាក់​រប​ស់យ​ន្តហោះ​។​ អ្នកជំ​នាញ​សុវ​ត្ថិ​ភាព​ដែ​នអា​​កាសចង់រៀ​នអំ​ពី​កំហុស ដែល​យន្ត​ហោះនោះ​មាន​ ​កាលពី​អតី​ត​កាល ដើម្បីកុំឲ្យ​មា​នកំ​ហុ​ស​ដ​ដែ​ល នៅពេលក្រោយទៀត។

ក្នុង​នាម​ជាគ្រី​ស្ទបរិស័ទ យើង​ក៏គួ​ររៀនអំពី​កំហុសកាលពី​អតី​ត​កា​ល​ផង​ដែ​រ។ ឧទាហរណ៍ លោកប៉ុលបា​ន​លើកឡើ​ង អំពី​កំហុសខ្លះៗ​ដែ​ល​ជ​ន​ជាតិ​អ៊ី​ស្រា​អែ​ល​មាន កាលពួ​កគេ​ធ្វើ​ដំ​ណើរ​ពី​នគរ​អេស៊ីព្ទ ចូល​ទឹក​ដី​កា​ណាន។ បាន​ជាគា​ត់​សរ​សេរ​ថា​ ដោយ​សារ​ព្រះមិន​គា​ប់ព្រះ​ហ​ប្ញទ័​យនឹ​ង​ទ​ង្វើ​រពួ​ក​គេ​ ពួក​គេជា​ច្រើ​ន​បា​នស្លា​ប់​នៅទី​រ​ហោស្ថា​ន(១កូរិនថូស ១០:៥)។ ត្រ​ង់ចំ​ណុច​នេះ​ ​​លោកប៉ុ​ល​បាន​ព​ន្យ​ល់​ថា​ “​កា​រទាំ​ង​នោះ​បា​នកើត​ម​ក​ដ​ល់គេ​ទុក​ជាគំរូ ហើយបា​នក​ត់​ទុ​កស​ម្រា​ប់ជា​សេ​ច​ក្តីទូ​ន្មា​ន​ប្រ​ដៅ ​ដល់យើ​ង​រាល់​គ្នា​ដែ​ល​យើង​នៅ​គ្រា​ចុ​ងបំផុតនៃ​អស់​ទាំ​ង​កល្ប​”(ខ.១១)។

គ្រប់ទាំងអ​ត្ថ​បទ​គ​ម្ពីរ គឺ​ជាព្រះ​​​ទ្រង់​បា​នបញ្ចេ​ញ​ព្រះ​វិញ្ញា​ណប​ណ្តា​លឲ្យ​តែ​ង​ទេ ក៏​មានប្រយោជន៍​សម្រា​ប់​កា​រ​បង្រៀន​(២ធីម៉ូថេ ៣:១៦-១៧)។ សូម​អរ​គុ​ណ​ព្រះអ​ង្គ ដែល​បាន​ដឹកនាំ​យើ​ង​ខ្ញុំ​ តាម​រ​យៈព្រះ​បន្ទូ​លទ្រ​ង់​។–C.P.Hia

ស្មរបន្ទាល់ដ៏រស់

លោក​វ៉ច​មេន នី(Watchman Nee) ត្រូវ​បានគេចាប់​ខ្លួ​ន ដោយសា​រ​តែជំ​នឿ​លើ​ព្រះគ្រីស្ទ​ក្នុង​ឆ្នាំ១​៩៥២ ហើយ​គាត់​ត្រូ​វ​ចំណា​យ​​ពេ​ល​មួ​យ​ជីវិត ក្នុងពន្ធនា​គារ​។ គាត់​បាន​ស្លា​ប់ ក្នុ​​ងប​ន្ទ​ប់ឃុំ​ឃាំ​ង នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ១៩៧២។ នៅពេ​ល​ក្មួយ​ស្រីរ​ប​ស់គា​ត់មក​ប្រមូ​លរបស់​រប​រដែ​ល​គា​ត់​មាន ឆ្មាំ​ពន្ធ​នាគា​រ​បា​ន​ប្រគល់ក្រដាស​មួយ​ស​ន្លឹក​ដែ​ល​គា​ត់​បា​ន​ឆ្លូ​លដាក់​ នៅ​ក្បែរ​គ្រែគេង​របស់​គា​ត់។ នៅក្នុ​ងក្រ​ដា​​ស​នោះ គាត់​បា​ន​ស​រ​សេ​រ​ទីបន្ទាល់នៃ​ជី​វិត​​គាត់​ យ៉ាង​ដូ​ច​នេះ​ថា :

“ព្រះ​គ្រីស្ទ​ជាព្រះ​បុ​ត្រានៃ​ព្រះ ​ដែល​បាន​សុ​គត​ជំនួសមនុស្ស​មានបាប ហើយ​មា​នព្រះ​ជ​ន្មឡើ​ងវិ​ញនៅ​ថ្ងៃ​ទី​បី។ នេះជាសេ​ច​ក្តីពិ​ត​ដ៏ធំប្រ​​សើ​របំ​ផុ​ត ក្នុង​សកល​លោក។ ខ្ញុំបាន​ស្លាប់​ដោយ​សារ​ជំនឿលើ​ព្រះ​គ្រីស្ទ”–ពីខ្ញុំ​វ៉ច​មេន នី។

គេជឿ​ថា សាវ័ក​ប៉ុល​ក៏បាន​ស្លាប់ ដោយ​សារ​ជំនឿដែល​គាត់មា​នចំពោះព្រះ​គ្រី​ស្ទផ​ង​ដែរ។ នៅ​ក្នុ​ងសំ​បុត្រ​មួយ​ច្បាប់ ដែល​គា​ត់បា​ន​សរ​សេ​រ​មុន​ពេ​លគា​ត់​ស្លាប់ គាត់​បាន​លើក​ទឹកចិ​ត្តអ្ន​កអា​ន​ថា​ “ចូរនឹ​ក​ចាំថា​ ព្រះយេស៊ូវគ្រីស្ទ​ជាព្រះ​វង្សហ្លួ​ងដា​វីឌ ទ្រង់​បាន​រ​ស់ពី​ស្លា​ប់​ឡើង​វិញ តាម​ដំណឹង​ល្អដែ​ល​ខ្ញុំ​ផ្សា​យ​ប្រាប់ ហើយខ្ញុំ​រង​ទុក្ខ...ប៉ុន្តែ​ព្រះប​ន្ទូល​មិនបា​ន​ជាប់​ចំ​ណ​ង​ទេ” (២ធីម៉ូថេ ២:៨-៩)។

ព្រះ​ប្រហែល​​ជាមិ​ន​បាន​ត្រា​ស់ហៅ​​យើង​ ឲ្យ​ទៅ​ស្លាប់ ក្នុ​ងនា​ម​ជា​ស្ម​រប​ន្ទាល់ នៃសេចក្តី​ពិត​នៃ​ព្រះគ្រី​ស្ទ ដូចដែ​លអ្ន​ក​ដើរ​តា​មទ្រ​ង់រា​ប់​លាន​អ្ន​ក ​ បាន​ធ្វើ​ជាច្រើ​នស​តវត្សរ៍​​មក​ហើ​យ​នោះទេ​ ប៉ុន្តែ ព្រះបាន​ត្រា​ស់ហៅ​យើ​ងឲ្យ​ធ្វើជា​ស្ម​រប​ន្ទា​ល់ដ័៏​រ​ស់ នៃព្រះ​រាជ​កិច្ច​ ដែល​ទ្រ​​ង់បា​ន​ធ្វើ​ជួសយើង។ ទោះបី​ជា​យើ​ងនឹ​ងទ​ទួ​លល​ទ្ធផ​ល​យ៉ា​ងណា​ក៏​ដោយ​ ក៏យើ​ង​នៅ​តែអា​ចប​​ង្ហាញ​ចេញនូវ​ទឹកចិ​​ត្ត​កត្តញ្ញូ ចំពោះអំណោយ​ទាន​នៃ​ព្រះគុ​ណ​ព្រះ​អង្គ​ ដោយ​ប្រាប់​ម​នុស្ស​ទាំ​ង​ឡា​យ អំពី​ការអ្វីដែល​ព្រះយេ​ស៊ូបា​ន​ធ្វើ សម្រាប់​យើង។–Dennis Fisher

ភាពមានបាននៃព្រលឹង

មាន​ជាតិ​អាមេរិ​ក​ជាច្រើ​ន បានទិ​ញ​ឆ្នោ​តផ្សងសំណាង​ ដើម្បីឈ្នះទឹ​កប្រា​ក់​ប្រ​ហែ​ល​៦៤០​លានដុល្លារ។​ ទឹកប្រា​ក់ជាសរុប ដែល​ជន​ជា​តិ​អា​មេរិ​ក​ទាំង​នោះ បាន​ចំណា​យ​នៅក្នុ​ង​កា​រទឹ​ញ​​ឆ្នោ​ត​នោះ ​គឺប្រហែល១​៥០០​លាន​ដុល្លា នៅតាមបណ្តារដ្ឋផ្សេងៗ​ នៅអា​មេរិក ក្នុង​ដើមឆ្នាំ២០១២។ អ្វីដែ​លច​​ម្លែក​នោះ​ គឺពួ​ក​គេមា​ន​ឱ​កាស​ឈ្នះ ​១​ក្នុងចំ​ណោម​១៧៦​លាន​នា​ក់ ប៉ុន្តែ នៅតែ​មា​នម​នុស្សម្នាឈរត​ម្រង់ជួរតាមហាងល​ក់ទំនិញ ស្ថានីយ៍​ប្រេង​​ឥន្ធនៈ និងហាង​កា​​ហ្វេ ដើម្បី​ទិញ​ឱកាស​ផ្សង​សំណាង​ ក្លាយ​ជា​អ្នកមា​ន។ គំនិតខា​ងលោ​កីយ៍​នាំ​ឲ្យយើ​ង​គិត​​ថា ការ​មាន​​ប្រាក់កាន់តែ​​ច្រើន គឺអា​​ចដោះស្រា​យ​ប​ញ្ហា និង​ធ្វើ​ឲ្យជី​វ​ភាពយើងបាន​ប្រ​សើ​រ​ជា​ង​មុន។

តាម​ព្រះគ​ម្ពីរ មាន​បុ​រស​ម្នា​ក់​ឈ្មោះថា​ ​អេគើរ ​មាន​​ទស្សនៈ​​អំពីភាពសប្បូរសប្បាយ​ដែលខុ​សពី​​ទស្សនៈខាងលើ។​ គាត់​បាន​ទូល​សូមកា​រពី​រយ៉ា​ងពី​ព្រះ​ មុន​ពេលគាត់​ស្លាប់។

ទីមួយ : គាត់​ទូលសូ​ម​ព្រះថា​ “សូម​កំចា​ត់សេចក្តីភូត​ភរ និងកុ​ហក​ឲ្យឆ្ងា​យពី​ទូ​ល​ប​ង្គំ”​(សុភាសិត ៣០:៨)។ ភាពស្អាត​ស្អំ​ ជាគន្លឹះ​នៃ​កា​​ររ​ស់នៅ ដោយគ្មា​ន​ការ​ថប់​បារម្ភ​។ បើយើង​​គ្មាន​​អ្វី​ត្រូវ​លាក់​បាំ​ងទេ​ នោះយើ​ង​ក៏គ្មា​ន​អ្វី​ត្រូវ​ភ័​​​យ​ខ្លា​ច​ដែរ។ ការបោ​កប​ញ្ឆោត ​​នាំ​ឲ្យ​យើងក្លា​យ​​ជាទាស​ករ តែភា​ពស្មោះ​​​ត្រង់រំ​ដោះ​យើ​ង​ឲ្យ​មា​ន​សេរី​ភាព។ ទី​ពីរ : គាត់​បា​នទូលសូ​មថា​ “សូម​កុំឲ្យ​ទូល​ប​ង្គំមា​ន​សេ​ចក្តី​ទា​ល់ក្រ ​ឬ​ជា​អ្ន​កមាន​ដែរ សូម​គ្រាន់​តែចិញ្ចឹ​​​មទូល​ប​ង្គំ ដោយអា​ហារ​ដែ​​លត្រូ​វ​ការ​ប៉ុ​ណ្ណោះ”(ខ.៨)។ ការ​ស្កប់​​ចិត្ត​កើត​ចេញ​ម​​ក​ពី​ការ​ទុកចិ​ត្តលើ​ព្រះ​​ ជាអ្នក​ផ្គត់​ផ្គ​ង់ ​ហើយព្រ​មទ​ទួ​ល​ការផ្គ​ត់​ផ្គ​ង់ម​កពី​ទ្រ​ង់ ដោយកា​រ​ដឹង​​គុណ។ លោកអេ​គើរ​បា​នទូ​ល​សរ​សើ​រព្រះ​អា​ទិក​រ​ថា ​“តើអ្ន​ក​ណាបា​ន​ប្រ​តិស្ឋាន​​ចុង​ផែ​ន​ដីទាំង​ប៉ុន្មាន...ទ្រង់ជាខែលនៃ​អស់​អ្ន​ក​ដែល​​ពឹង​ជ្រ​ក​ក្នុង​​ទ្រង់”(ខ.៤-៥)។

ភាពស្អាតស្អំ និងការស្កប់ចិត្ត ជាទ្រព្យសម្បត្តិស្តុកស្តមរបស់ព្រលឹង ដែលព្រះបានប្រទានមកយើងរាល់គ្នា។…