ការរក្សាការរួបរួម
មានពេលមួយ លោកអ័ម៉ាន(Aman) បានលិចកប៉ាល់ ហើយក៏បានរសាត់អណ្តែតទៅទើលើកោះមួយ។ ទីបំផុត គេក៏បានរកគាត់ឃើញ នៅលើកោះនោះ។ ក្រុមអ្នកជួយសង្រ្គោះ បានសួរគាត់អំពីខ្ទមបីខ្នង ដែលពួកគេបានឃើញនៅលើកោះនោះ។ គាត់ក៏បានចង្អុលទៅខ្ទមទាំងនោះ ហើយប្រាប់គេថា “ខ្នមមួយនោះ ជាផ្ទះរបស់ខ្ញុំ ហើយមួយនោះជាព្រះវិហាររបស់ខ្ញុំ” បន្ទាប់មក គាត់ក៏ចង្អុលទៅខ្ទមទីបី ហើយនិយាយថា “នោះជាព្រះវិហាររបស់ខ្ញុំ កាលពីមុន”។ ទោះបីជាពួកគេប្រហែលជាអស់សំណើច ដោយគិតថា គាត់កំពុងនិយាយរឿងឡប់ៗក៏ដោយ ក៏រឿងនេះបានធ្វើខ្ញុំគិត អំពីការរួបរួមគ្នា ក្នុងចំណោមគ្រីស្ទបរិស័ទ។
នៅសម័យដែលសាវ័កប៉ុលកំពុងបំពេញបេសកម្ម ពួកជំនុំក្រុងអេភេសូរ ប្រជុំទៅដោយអ្នកមាន និងអ្នកក្រ ជនជាតិយូដា និងសាសន៍ដទៃ បុរសនិងស្ត្រី ពួកម្ចាស់ទាសករ និងពួកទាសករ។ ហើយពេលដែលភាពខុសគ្នានេះកើតមាន ក្នុងចំណោមពួកគេ ការប៉ះទង្គិចគ្នា ក៏កើតមានផងដែរ។ មានបញ្ហាសំខាន់ៗជាច្រើន ដែលសាវ័កប៉ុលបានសរសេរក្នុងសំបុត្រ ផ្ញើទៅពួកគេ ដែលក្នុងនោះ គាត់ក៏បាននិយាយអំពីបញ្ហានៃការរួបរួមគ្នាផងដែរ។ ប៉ុន្តែ សូមយើងធ្វើការសង្កេតមើលថា គាត់បានមានប្រសាសន៍យ៉ាងណាខ្លះ អំពីបញ្ហានេះ ក្នុងបទគម្ពីរអេភេសូរ ៤:៣។ គាត់មិនបានប្រាប់ពួកគេ ឲ្យ “សង្វាតនឹងបង្កើត ឬរៀបចំឲ្យមានការរួបរួមគ្នា”នោះទេ។ តែគាត់បានប្រាប់ពួកគេឲ្យ ខំប្រឹង “រក្សាសេចក្តីរួបរួមនៃព្រះវិញ្ញាណ ដោយមេត្រីភាព ទុកជាចំណង”។ ដូចនេះ…
ធ្វើខុសដោយអចេនា
ពេលដែលខ្ញុំកំពុងនាំអ័ឡេច(Alex) ចៅប្រុសរបស់ខ្ញុំ ត្រឡប់ទៅផ្ទះរបស់គាត់វិញ បន្ទាប់ពីបាននាំគាត់មកលេងផ្ទះខ្ញុំ មួយរយៈមក យើងឃើញថា ចរាចរណ៍ហាក់ដូចជាមានការពិបាកខុសពីធម្មតា។ មានឡានមួយដែលអាចបើកបត់ចុះឡើងបានរហ័ស បានវ៉ា ហើយពាំងឡានខ្ញុំ ធ្វើឲ្យខ្ញុំមិនអាចបើកចូលទៅក្នុងចំណែកផ្លូវដែលខ្ញុំត្រូវប្រើ ធ្វើឲ្យខ្ញុំត្រូវបង្ខំចិត្តបើកបរតាមចំណែកផ្លូវ ដែលសម្រាប់ឡានដែលបានបង់ប្រាក់ជាមុន តែខ្ញុំមិនទាន់បានបង់ប្រាក់ទេ។ អ័ឡេចក៏បានប្រាប់ខ្ញុំថា តាមធម្មតា នៅសហរដ្ឋអាមេរិក គេនឹងថតរូបស្លាកលេខឡានរបស់ខ្ញុំ ហើយគេអាចផ្ញើសំបុត្រផាកពិន័យមកដល់ផ្ទះខ្ញុំទៀត។ ខ្ញុំក៏មានចិត្តតប់ប្រមល់ ព្រោះខ្ញុំនឹងត្រូវបង់ប្រាក់ផាកពិន័យ ទោះបីជាខ្ញុំបានបំពានច្បាប់ ដោយអចេតនាក៏ដោយ។
យ៉ាងណាមិញ សម្រាប់ជនជាតិយូដា សម័យដើម ការបំពានក្រឹត្យវិន័យរបស់ព្រះ ទោះដោយចេតនា ឬអចេតនាក្តី គឺសុទ្ធតែត្រូវមានការលោះបាប ឲ្យបានត្រឹមត្រូវ។ ក្រឹត្យវិន័យសញ្ញាចាស់ បានទទួលស្គាល់ អំពើបាបដែលប្រព្រឹត្តដោយអចេតនា ហើយក៏បានផ្តល់ឲ្យនូវដំណោះស្រាយ ដោយឲ្យថ្វាយដង្វាយលោះបាប គឺដូចដែលមានសេចក្តីចែងមកថា “បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ…នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ”(លេវីវិន័យ ៤:២-៣)។
ដង្វាយលោះបាប ក្នុងគ្រាសញ្ញាចាស់ មិនគ្រាន់តែជួយរំឭកឲ្យដឹងខ្លួនថា ការប្រព្រឹត្តខុសដោយអចេនា នាំឲ្យទទួលទោសប៉ុណ្ណោះឡើយ តែថែមទាំងបានប្រាប់បុគ្គលម្នាក់ៗ ឲ្យមានសង្ឃឹមថា ព្រះនឹងប្រទាននូវការប្រោសលោះ ដោយព្រះគុណព្រះអង្គ សម្រាប់ការដែលយើងបានប្រព្រឹត្តខុស ដោយមិនដឹងខ្លួន។ ព្រះអង្គបានប្រោសលោះយើង ដោយឲ្យព្រះយេស៊ូវយាងមកសុគតជួសយើង។ ដូចនេះ ព្រះគុណរបស់ព្រះ គឺពិតជាអស្ចារ្យលើសពីការរំពឹងគិតរបស់យើងទៅទៀត។-Dennis Fisher…
តើវីរបុរសនោះជានរណា?
ជួនកាល ពេលយើងអានព្រះគម្ពីរពួកចៅហ្វាយ ដែលនិយាយអំពីសង្រ្គាម និងអ្នកចម្បាំងដ៏មហិមារ យើងប្រហែលជាមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងតែអានសៀវភៅរឿងនិទានកុមារ ដែលនិយាយអំពីវីរបុរសដ៏អស្ចារ្យ។ យើងមានតួអង្គសំខាន់ៗដូចជា ដេបូរ៉ា បារ៉ាក គីឌាន និងសាំសុនជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមពួកចៅហ្វាយ(ឬអ្នករំដោះ)ទាំងនោះ ក៏មានអូធ្នាលផងដែរ។
ព្រះគម្ពីរបាននិយាយដោយសង្ខេបអំពីជីវិតរបស់គាត់ ឲ្យចំចំណុចតែម្តង(ពួកចៅហ្វាយ ៣:៧-១១) ដូចនេះ ព្រះគម្ពីរមិនបានរៀបរាប់ អំពីអំណាចរបស់គាត់ទេ។ តែយើងពិតជាអាចដឹងអំពីការអ្វី ដែលព្រះបានធ្វើតាមរយៈគាត់ដែលមានដូចជា: ការដែល “ទ្រង់តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ដល់គេ”(ខ.៩) ការដែល “ព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតនៅលើលោក”(ខ.១០) និងការដែល “ព្រះយេហូវ៉ាទ្រង់បានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម មកក្នុងកណ្តាប់ដៃនៃលោក នោះលោកមានកំឡាំងនឹងឈ្នះស្តេចគូសាន-រីសាទៀត”(ខ.១០)។
បទគម្ពីរដែលចែងអំពីលោកអូធ្នាល បានជួយឲ្យយើងផ្តោតទៅលើចំណុចសំខាន់បំផុត គឺកិច្ចការដែលព្រះបានធ្វើ តាមរយៈគាត់។ ពេលយើងអានរឿងដែលគួរឲ្យចាប់អារម្មណ៍ ដែលនិយាយអំពីតួអង្គ ដ៏គួរឲ្យស្ងប់ស្ញែង យើងអាចភ្លេចផ្តោតទៅលើចំណុចនេះ ហើយមិនបានចាប់អារម្មណ៍ នឹងការអ្វីដែលព្រះអម្ចាស់កំពុងធ្វើតាមរយៈពួកគេ។
កាលពីក្មេង ខ្ញុំចង់ឲ្យខ្លួនឯងមានប្រាជ្ញាថែមទៀត ដើម្បីឲ្យខ្ញុំអាចនាំមនុស្សកាន់តែច្រើនឲ្យស្គាល់ព្រះគ្រីស្ទ។ តែខ្ញុំមិនចាំបាច់គិតដូច្នោះទេ។ ព្រះអង្គច្រើនតែប្រើមនុស្សសាមញ្ញ ឲ្យធ្វើកិច្ចការដែលមិនធម្មតា។ ពេលអ្នកដទៃឃើញពន្លឺព្រះអង្គចែងចាំង តាមរយៈការរស់នៅរបស់យើង នោះព្រះនាមទ្រង់ក៏បានដំកើងឡើង ហើយពួកគេក៏ចង់ចូលមករកព្រះអង្គផងដែរ(ម៉ាថាយ ៥:១៦)។
ពេលអ្នកដទៃក្រឡេកមកមើលជីវិតយើង យើងចាំបាច់ត្រូវឲ្យគេមើលឃើញព្រះអង្គ គឺមិនមែនមើលឃើញយើងទេ។-Poh Fang Chia
កាលពីមុន និងពេលក្រោយ
បន្ទាប់ពីមានការល្បងលដ៏ធ្ងន់ធ្ងរ តើមានការខុសប្លែកអ្វីខ្លះកើតមាន ក្នុងការរស់នៅដោយជំនឿ? ខ្ញុំបានគិតអំពីសំណួរមួយនេះ ពេលដែលខ្ញុំអានពត៌មានដ៏សោកសៅ ដែលនិយាយអំពីបុរសជនជាតិចាម៉ៃកាម្នាក់ ដែលបានរាលកៃកាំភ្លើង ត្រូវកូនស្រីអាយុ១៨ឆ្នាំរបស់គាត់ ពេលដែលគាត់កំពុងព្យាយាមការពារក្រុមគ្រួសារគាត់ ឲ្យរួចពីចោរដែលចូលផ្ទះគាត់។
ពត៌មានបានចុះផ្សាយថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង គាត់ក៏បានទៅព្រះវិហារ នៅថ្ងៃបន្ទាប់ ដូចសព្វមួយដង ដើម្បីស្វែងរកជំនួយពីព្រះ ទោះបីជាគាត់មានទុក្ខធ្ងន់យ៉ាងណាក៏ដោយ។ កាលពីមុន សេចក្តីជំនឿដែលគាត់មានចំពោះព្រះ បាននាំឲ្យគាត់មានដំណោះស្រាយ ដូចនេះ គាត់នៅតែជឿថា ព្រះទ្រង់នឹងនៅតែជួយគាត់ទៀត។
យ៉ាងណាមិញ ខ្ញុំក៏ធ្លាប់មានបទពិសោធន៍ដ៏សោកសៅក្នុងជីវិតផងដែរ បានជាខ្ញុំយករឿងនេះមកគិត។ ខ្ញុំបានបាត់បង់កូនស្រីម្នាក់ ដែលមានវ័យជំទង់។ ខ្ញុំបានជីកកកាយរកឯកសារចុងក្រោយដែលខ្ញុំបាននិពន្ធ និងរក្សាទុក ក្នុងកំព្យូទ័ររបស់ខ្ញុំ មុនពេលមែលីស្សា(Melissa) បាត់បង់ជីវិត ក្នុងខែមិថុនា ឆ្នាំ២០០២។ ឯកសារនោះបានរំឭកខ្ញុំឡើងវិញ អំពីទស្សនៈដែលខ្ញុំធ្លាប់មាន ចំពោះជីវិត និងចំពោះក្តីជំនឿ មុនពេលនាងលាចាកលោកទៅ។ តើការអ្វីដែលខ្ញុំបានសរសេរកាលពីមុន មានទំនាក់ទំនងដូចម្តេចខ្លះ ជាមួយនឹងការអ្វីដែលខ្ញុំបានដឹងនៅពេលបច្ចុប្បន្ន? តើការល្បងលដ៏ធ្ងន់ធ្ងរបានកែប្រែក្តីជំនឿដែលខ្ញុំមានចំពោះព្រះអង្គឬទេ? ក្នុងអត្ថបទដែលខ្ញុំបាននិពន្ធកាលពីខែឧសភាឆ្នាំនោះ ខ្ញុំបានសរសេរថា “ស្តេចដាវីឌបានចូលទៅចំពោះព្រះ ដោយគ្មានការភ័យខ្លាច ដើម្បីទូលព្រះអង្គ អំពីអ្វីដែលមានក្នុងចិត្តរបស់ខ្លួន …. ដូចនេះ យើងក៏មិនចាំបាច់ត្រូវមានការភ័យខ្លាច ឬស្ទាក់ស្ទើរ ក្នុងការទូលថ្វាយព្រះ អំពីអ្វីដែលមានក្នុងចិត្តយើងដែរ”។
មុនពេលខ្ញុំឆ្លងកាត់ពេលដ៏យ៉ាបយឺន ខ្ញុំបានចូលទៅរកព្រះ ហើយព្រះអង្គបានស្តាប់ពាក្យខ្ញុំអធិស្ឋាន។ ក្រោយមក…
ការថ្កោលទោសខ្លួនឯង
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីអ្នកស៊ើបអង្កេតឯកជនម្នាក់ នៅសហរដ្ឋអាមេរិក។ ពេលគាត់ទៅស៊ើបអង្គេតនៅផ្ទះណាមួយ គាត់គោះទ្វារផ្ទះនោះ ហើយពេលគេបើកទ្វារឲ្យគាត់ គាត់ក៏បង្ហាញកាតសម្គាល់ខ្លួនរបស់គាត់ ហើយប្រាប់គេថា “អ្នកប្រហែលជាដឹងហើយថា ពួកខ្ញុំមកនេះទីនេះ ដើម្បីអ្វី”។ ជាញឹកញាប់ អ្នកដែលបើកទ្វារឲ្យគាត់នោះ ច្រើនតែមានការតក់ស្លត់ ហើយលាន់មាត់ថា “ហេតុអ្វីក៏លោកដឹងថា ខ្ញុំបានប្រព្រឹត្តបទល្មើសនោះ?” បន្ទាប់មក អ្នកនោះក៏បានសារភាព ដោយរៀបរាប់អំពីឧក្រឹដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត ដោយសម្ងាត់តាំងពីយូរមកហើយ។ លោករ៉ុន រូសេនបូម(Ron Rosenbaum) បានសរសេរអំពីរឿងនេះ ក្នុងទស្សនាវដ្តីស្ម៊ីតសូនៀនថា ភាពតក់ស្លុតរបស់ជនល្មើស “បានបណ្តាលឲ្យកម្លាំងមូលដ្ឋាននៃសម្បជញ្ញៈរបស់ខ្លួនរើឡើង ដែលធ្វើឲ្យអ្នកនោះសារភាពនូវការអ្វីដែលបានលាក់ក្នុងចិត្ត។
យើងទាំងអស់គ្នាបានដឹង អំពីចំណុចអាក្រក់របស់ខ្លួនឯង ដែលអ្នកដទៃមិនបានដឹង ដូចជា បរាជ័យ កំហុស និងអំពើបាប។ ទោះបីជាយើងបានសារភាពអំពីការអាក្រក់ទាំងនោះ ដល់ព្រះ ហើយបានទទួលការអត់ទោសបាបពីព្រះអង្គក៏ដោយ ក៏កំហុសទាំងអស់នោះ អាចវិលត្រឡប់មកចោទប្រកាន់យើង ម្តងហើយម្តងទៀត។ យ៉ាងណាមិញ សាវ័កយ៉ូហាន ដែលជាសាវ័កដែលស្និទ្ធនឹងព្រះយេស៊ូវ បានសរសេរអំពីសេចក្តីស្រឡាញ់ ដែលព្រះមានចំពោះយើងរាល់គ្នា ហើយបានប្រាប់យើងឲ្យស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ។ គឺដូចដែលគាត់មានប្រសាសន៍ថា “គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង”(១យ៉ូហាន ៣:១៩-២០)។
ទំនុកចិត្តដែលយើងមានចំពោះព្រះ មានការកើនឡើង…
ការប្តេជ្ញាចិត្ត
ចាប់តាំងពីឆ្នាំ១៩៧៥មក ខ្ញុំមិនដែលបានធ្វើការប្តេជ្ញាចិត្តជាថ្មី សម្រាប់ឆ្នាំថ្មីឡើយ។ ខ្ញុំមិនត្រូវការការប្តេជ្ញាចិត្តជាថ្មីទេ ព្រោះខ្ញុំនៅតែបន្តធ្វើតាមការប្តេជ្ញាចិត្តចាស់ ដែលត្រូវសរសេរកំណត់ហេតុខ្លីៗ យ៉ាងហោចណាស់ឲ្យបានមួយ ជារៀងរាល់ថ្ងៃ ត្រូវខិតខំអានព្រះគម្ពីរ និងអធិស្ឋានឲ្យបានច្រើន ក្នុងថ្ងៃនីមួយៗ ត្រូវរៀបចំពេលវេលា ត្រូវធ្វើឲ្យបន្ទប់របស់ខ្ញុំស្អាតជានិច្ច(មុនពេលខ្ញុំសម្អាតផ្ទះទាំងមូល)។
ទោះជាយ៉ាងណាក៏ដោយ ឆ្នាំនេះ ខ្ញុំបានបន្ថែមការប្តេជ្ញាចិត្តថ្មីមួយទៀត ដែលខ្ញុំបានរកឃើញ ក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរទៅកាន់ពួកជំនុំ នៅទីក្រុងរ៉ូមថា “កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ”(រ៉ូម ១៤:១៣)។ ទោះជាគេបានប្រើការប្តេជ្ញាចិត្តមួយនេះ តាំងពីយូរណាស់មកហើយក៏ដោយ(ប្រហែល២ពាន់ឆ្នាំមកហើយ)ក៏យើងគួរតែមានការប្តេជ្ញាចិត្តមួយនេះ ជាថ្មីឡើងវិញ ជារៀងរាល់ពេលដែលឆ្នាំថ្មីមកដល់។ សព្វថ្ងៃនេះ មានគ្រីស្ទបរិស័ទខ្លះបានបង្កើតក្បួនច្បាប់ សម្រាប់ឲ្យអ្នកដទៃអនុវត្តតាម ហើយជំរុញឲ្យគេមានការប្រព្រឹត្ត ឬជំនឿបែបណាមួយដែលមិនមានចែង ឬមានចែងតែបន្តិចបន្តួចក្នុងព្រះគម្ពីរ គឺមិនខុសពីអ្នកជឿព្រះខ្លះ ក្នុងពួកជំនុំ នៅទីក្រុងរ៉ូម កាលពីសម័យមុនឡើយ។ “ថ្មដែលធ្វើឲ្យជំពប់ដួល”នេះ បានបណ្តាលឲ្យអ្នកដើរតាមព្រះយេស៊ូវ មានការពិបាក នៅក្នុងការដើមតាមផ្លូវនៃសេចក្តីជំនឿ ដែលព្រះអង្គបានយាងមកប្រទានឲ្យយើងដឹងថា យើងបានទទួលសេចក្តីសង្រ្គោះ ដោយសារព្រះគុណព្រះ មិនមែនដោយសារការប្រព្រឹត្តល្អឡើយ(កាឡាទី ២:១៦)។ យើងត្រូវជឿថា ព្រះអង្គបានសុគត់ ហើយមានព្រះជន្មឡើងវិញ ដើម្បីលួសយើងឲ្យរួចពីបាប។
យើងអាចអបអរសារទរ ចំពោះដំណឹងល្អនៃព្រះគ្រីស្ទ ក្នុងឆ្នាំថ្មី ដោយប្តេជ្ញាចិត្តថា យើងនឹងមិនធ្វើជាថ្ម ដែលនាំឲ្យអ្នកដទៃជំពប់ដួលឡើយ។-Julie Ackerman Link
ការនាំផ្លូវដែលយើងត្រូវការ
ព្រះវិហារសេន នីកូឡាស ក្នុងទីក្រុងហ្គលវេយ ប្រទេសអ៊ែកឡង់ មានប្រវត្តិសាស្រ្តដ៏យូរលង់ ហើយក៏ជាព្រះវិហារដែលមានសកម្មភាព ក្នុងសម័យបច្ចុប្បន្នផងដែរ។ ព្រះវិហារនេះ ជាព្រះវិហារចាស់ជាងគេ ក្នុងប្រទេសអ៊ែកឡង់ ហើយបានផ្តល់នូវការនាំផ្លូវ តាមរបៀបដ៏មានប្រសិទ្ធិភាព។ គេបានសង់អគារព្រះវិហារនេះ នៅកន្លែងខ្ពស់ជាងគេ ក្នុងក្រុង បានជានាយនាវាទាំងឡាយតែងតែមើលទៅកំពូលនៃព្រះវិហារនេះជាគោល ដើម្បីរកផ្លូវចូលទៅឯឆកសមុទ្រនៃក្រុងហ្គលវេយ ដោយសុវត្ថិភាព។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលនាវិកទាំងឡាយបានត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាព ដោយពឹងផ្អែកលើការចង្អុលបង្ហាញផ្លូវរបស់ព្រះវិហារនោះ។
យើងរាល់គ្នា សុទ្ធតែត្រូវការការនាំផ្លូវ ក្នុងការរស់នៅ។ តាមពិត ព្រះយេស៊ូវបានមានបន្ទូល អំពីតម្រូវការមួយនេះ ក្នុងអំឡុងពេលព្រះអង្គជួបជុំជាមួយពួកសិស្ស សោយអាហារក្នុងបន្ទប់ខាងលើ។ ព្រះអង្គមានបន្ទូលថា ពេលដែលព្រះអង្គបានយាងឡើងនគរស្ថានសួគ៌វិញ ព្រះវិញ្ញាណបរិសុទ្ធ នឹងយាងចុះមកបំពេញតួនាទីដ៏សំខាន់ ក្នុងជីវិតរបស់គ្រីស្ទបរិស័ទ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។
នេះជាការនំាំផ្លូវដ៏អស្ចារ្យ! ក្នុងលោកិយដែលមានការភ័ន្តច្រឡំ និងការភ័យខ្លាច យើងច្រើនតែត្រូវការការនាំផ្លូវ។ យើងងាយនឹងវង្វេង ដោយសារវប្បធម៌ដែលនៅជុំវិញខ្លួនយើង ឬដោយសារភាពបែកបាក់ ដែលនៅក្នុងជីវិតយើង ដែលនាំយើងឲ្យដើរផ្លូវខុស(១យ៉ូហាន ២:១៥-១៧)។ ទោះជាយ៉ាងណាក៏ដោយ ព្រះវិញ្ញាណរបស់ព្រះ បានយាងចុះមកដើម្បីជួយ ដឹកនាំ និងនាំផ្លូវយើង។ ចូរយើងអរព្រះគុណព្រះអង្គ សម្រាប់ការដែលព្រះវិញ្ញាណនៃសេចក្តីពិត បានយាងចុះមក ដើម្បីប្រទាននូវការនាំផ្លូវ ដែលយើងច្រើនតែត្រូវការយ៉ាងខ្លាំង។…
ព្រះអង្គស្តាប់ឮ
បន្ទាប់ពីខ្ញុំបានអានសៀវភៅរឿងកុមារមួយចំនួន ជាមួយកូនស្រីរបស់ខ្ញុំមក ខ្ញុំក៏បានប្រាប់នាងថា ខ្ញុំនឹងអានសៀវភៅមនុស្សធំតែម្នាក់ឯង មួយរយៈសិន រួចហើយយើងនឹងអានសៀវភៅរឿងកុមារជាមួយគ្នាទៀត។ ខ្ញុំក៏បានបើកសៀវភៅ ហើយក៏ចាប់ផ្តើមអានយ៉ាងស្ងាត់ស្ងៀម។ ពីរបីនាទីក្រោយមក នាងក៏បានក្រឡេចមើលមកខ្ញុំទាំងមន្ទិល ហើយនិយាយថា “ម៉ាក់! ម៉ាក់អត់អានសៀវភៅផងហ្នឹង”។ ត្រង់ចំណុចនេះ នាងបានសន្និដ្ឋានថា ខ្ញុំមិនមែនកំពុងអានសៀវភៅទេ ព្រោះខ្ញុំមិនបានបញ្ចេញសម្លេងអាន។ ជាការពិតណាស់ យើងអាចអានសៀវភៅយ៉ាងស្ងាត់ស្ងៀម ដោយមិនបញ្ចេញសម្លេងក៏បាន។
យ៉ាងណាមិញ យើងក៏អាចអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ដោយមិនបញ្ចេញសម្លេងផងដែរ។ ពេលដែលនាងហាណាចង់បានកូនមួយ នាងបានទៅព្រះវិហារ ហើយអធិស្ឋាន “នឹកតែក្នុងពោះ”។ បបូរមាត់របស់នាងកម្រើក តែឥតឮសំឡេងនាងឡើយ(១សាំយ៉ូអែល ១:១៣)។ ពេលលោកអេលី ដែលជាសង្ឃរបស់ព្រះ បានឃើញនាងអធិស្ឋានដូចនេះ គាត់មានការយល់ច្រឡំស្មានថា នាងស្រវឹងស្រា។ បានជានាងជម្រាបគាត់ថា “ខ្ញុំ…បានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ”(ខ.១៥)។ ព្រះក៏បានស្តាប់ឮសេចក្តីសំណូមរបស់នាងហាណា ក្នុងការអធិស្ឋានដ៏ស្ងាត់ស្ងៀមនោះ ហើយព្រះអង្គក៏បានប្រទានកូនប្រុសមួយដល់នាង(ខ.២០)។
ដោយសារព្រះអម្ចាស់ទ្រង់ស្ទង់មើលចិត្ត និងគំនិតរបស់យើង(យេរេមា ១៧:១០) នោះព្រះអង្គក៏ជ្រាប និងស្តាប់ឮយើងអធិស្ឋានជានិច្ច ទោះយើងមិនបានបញ្ចេញសម្លេងតាមបបូរមាត់យើងក៏ដោយ។ ដោយសារព្រះអង្គជាព្រះសព្វញូញាញ ដែលជ្រាបអំពីអ្វីៗទាំងអស់ នោះយើងអាចអធិស្ឋាន ដោយទុកចិត្តទាំងស្រុងថា ព្រះអង្គនឹងស្តាប់ឮ និងឆ្លើយតបការអធិស្ឋានរបស់យើង(ម៉ាថាយ ៦:៨,៣២)។ ហេតុនេះហើយ យើងអាចបន្តសរសើរដំកើងព្រះអង្គ សូមឲ្យព្រះអង្គជួយ និងអរព្រះគុណព្រះអង្គជានិច្ច សម្រាប់ព្រះពរដែលព្រះអង្គប្រទាន ទោះបីជាអ្នកដទៃមិនអាចស្តាប់ឮក៏ដោយ។-Jennifer Benson…