សត្វកងការូ និងសត្វអ៊ីមញូ ស្ថិតក្នុងចំណោមសត្វព្រៃ ប្រចាំប្រទេសអូស្រាលី។ សត្វទាំងពីរប្រភេទនេះ មានលក្ខណៈដូចគ្នា ដោយសារពួកវាកម្រដើរថយក្រោយ។ ដោយសារសត្វកងការូមានរូបរាង្គ និងកន្ទុយវែងហើយរឹងមាំ នោះវាអាចលោតទៅមុខបានយ៉ាងរលូន តែវាមិនអាចដើរថយក្រោយបានងាយស្រួលដូចសត្វដទៃឡើយ។ រីឯសត្វអ៊ីមញូវិញ វាអាចរត់បានលឿន ដោយប្រើជើងដ៏រឹងមាំទាំងគូរបស់វា ប៉ុន្តែ សន្លាក់នៅជង្គង់របស់វា ហាក់ដូចជាធ្វើឲ្យការធ្វើចលនាបញ្រ្ចាសថយក្រោយមានការពិបាក។ ប្រទេសអូស្រា្តលីបានដាក់រូបសត្វទាំងពីរ នៅក្នុងនិមិត្តសញ្ញារបស់ជាតិ ដែលជាការបញ្ជាក់ថា ប្រជាជាតិអូស្រាលីនៅតែបោះជំហានទៅមុខ ហើយមានការរីកចម្រើនជានិច្ច។
យ៉ាងណាមិញ សាវ័កប៉ុលក៏បានបង្រៀនពួកជំនុំនៅក្រុងភីលីព ឲ្យមានដំណើរទៅមុខ ក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេផងដែរ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់តម្រង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។
យើងគួរតែរៀនសូត្រពីអតីតកាលរបស់យើង ដោយភាពឆ្លាតវ័យ តែយើងមិនគួររស់នៅ ក្នុងអតីតកាលឡើយ។ យើងមិនអាចឲ្យអតីតកាលវិលត្រឡប់មកវិញម្តងទៀតឡើយ តែដោយសារព្រះគុណព្រះ នោះយើងអាចមមុលទៅមុខ ហើយបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។ ជីវិតខាងសេចក្តីជំនឿ ជាការធ្វើដំណើរទៅមុខ ខណៈពេលដែលយើងមានការផ្លាស់ប្រែកាន់តែដូចព្រះគ្រីស្ទ។-Bill Crowder