ថ្មីៗ​នេះ ពេល​ដែល​ខ្ញុំ​កំ​ពុ​ងមើ​ល​វី​ដេអូ ដែលប​ង្ហា​ញអំ​ពី​ក​ម្ម​វីធី​ថ្វា​យ​បង្គំ​ព្រះ​ រប​ស់ពួ​កជំ​នុំ​មួយ​កន្លែង នៅតំ​បន់​អាមេរិ​កខា​ង​ត្បូ​ង ខ្ញុំ​មាន​ការ​ប៉ះ​ពា​ល់ចិ​ត្ត​យ៉ា​ងខ្លាំ​ង​។ ពេល​ដែល​លោ​ក​គ្រូ​គង្វាលថ្លែ​ង​ព្រះប​ន្ទូល​ដោ​យចិ​ត្ត​ឆេះ​ឆួល​ ទៅ​កាន់​ពួក​ជំ​នុំ​ដែលជា​​ហ្វូ​​ងចៀ​ម​រ​បស់​ខ្លួ​ន ​ឲ្យ​ថ្វាយ​ជី​វិ​ត​ដា​ច់​ដល់​ព្រះ​យេស៊ូវ ពួក​ជំនុំ​រប​ស់​គា​ត់ក៏​បា​នឆ្លើ​យ​តប​ ដោ​យបង្ហា​ញចេ​ញ​នូវ​កា​រ​ចុះចូ​ល​ចំពោះ​ព្រះ​​យេស៊ូ​វ​ទាំងស្រុ​ង ដោ​យកា​រ​អធិស្ឋា​នទាំ​ង​ស្រ​ក់ទឹ​ក​​ភ្នែក។

ព្រឹត្តិ​ការណ៍​នេះ ​បា​នធ្វើ​ឲ្យ​ខ្ញុំ​ច​ង់ដឹ​ង​ថា​  តើ​មាន​កា​រអ្វី​ផ្សេ​ង​ទៀ​ត ដែល​ខ្ញុំ​អាច​រៀ​ន​បាន​ពី​ការ​ចុះចូល​រប​ស់ពួ​ក​គេឬ​ទេ​?​ ខ្ញុំ​យល់​ថា​ ពួក​គេកំ​ពុ​ង​តែគ្រ​វី​ទុ​ងជ័​យ​ស ដាក់​ព្រះ ដែល​ជាកា​រចុះ​ចូ​ល​ចំពោះ​ព្រះ​អង្គ​​ ​ ដោយ​​ក្តីស្រ​ឡា​ញ់។​   ពេលដែល​ព្រះអ​ង្គ​ប្រា​ប់រា​ស្រ្ត​រ​បស់​ព្រះ​អង្គ​ថា​ “ចូរ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះនៃ​ឯ​ង​”(ចោទិយកថា ៦:៥) គឺ​ព្រះអ​ង្គ​កំ​ពុង​មាន​បន្ទូល ក្នុង​ប​រិបទ ដែ​លជំ​រុ​ញ​ពួក​គេ​ឲ្យ​ថ្វាយ​ជីវិ​ត​រប​ស់​ខ្លួន​ ដល់​ព្រះ​អង្គ​។

ព្រះ​អង្គស​ព្វ​ព្រះ​ទ័​យឲ្យ​យើង​ដឹង​ថា​ ​ការ​រស់​នៅក្នុ​ង​ព្រះអ​ង្គ គឺ​មិនគ្រា​ន់​តែជា​កា​រ​ខិត​ខំ​ធ្វើ​ឲ្យ​​ខ្លួន ក្លាយ​ជា​មនុ​ស្ស​ល្អប៉ុ​ណ្ណោះ​ទេ​ តែ​ជាជី​វិត​ដែ​លមា​ន​ទំនា​ក់ទំ​ន​ងជា​ប្រ​ចាំ​ជាមួយ​ព្រះអ​ង្គ ដែ​លក្នុ​ង​នោះ ​យើង​ត្រូវ​ចុះ​ចូល​នឹ​ងព្រះ​អ​ង្គ ​ដើម្បី​បង្ហា​ញ​ពីកា​រ​ដឹ​ងគុ​ណ​ចំពោះព្រះ​អង្គ​។ ដោយ​សារ​ព្រះ​យេ​ស៊ូវ​មាន​សេ​ចក្តី​ស្រ​ឡាញ់​ដ៏អ​ស្ចា​រ្យ​ចំពោះ​យើ​ង​ នោះព្រះអង្គ​បាន​លះ​បង់​ព្រះ​ជន្ម​នៅលើ​ឈើ​ឆ្កា​ង ដើម្បី​រំដោះ​យើង ឲ្យរួច​ពី​ចំណង​នៃ​អំពើ​បាប ហើយ​ឲ្យយើ​ង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​គ្រប់​យ៉ាង​ ដែល​ល្អ​ថ្លៃថ្លា​។​

យើង​មិន​មាន​ពា​ក្យ​គ្រប់​គ្រា​ន់​ ដើម្បី​នឹង​ទូ​លព្រះ​អ​ង្គថា​ ​យើ​ងស្រ​ឡា​ញ់ព្រះ​អ​ង្គខ្លាំ​ង​ប៉ុណ្ណាទេ! ដូច​នេះ សូម​យើង​បង្ហា​ញ​សេច​ក្តី​ស្រឡា​ញ់ចំ​ពោះ​ព្រះ​អង្គ​ ដោយ​ថ្វាយ​ចិត្ត​ និង​ជីវិត ដើម្បី​ដើរ​តាម​ព្រះអ​ង្គ។-Joe Stowell