ពេល​ដែល​លោ​ក​ស្តាត់ ធើកែល(Studs Terkel) ដែល​ជាអ្ន​ក​និ​ពន្ធ​ដ៏ល្បី​ឈ្មោះ​ កំពុង​ស្វែង​រកប្រ​ធាន​ប​ទ ​សម្រាប់និ​ព​ន្ធ​សៀ​វភៅ​ថ្មី​មួ​យ​ទៀត​ មិត្ត​ភក្តិ​រ​បស់​គាត់​ម្នា​​ក់បាន​ឲ្យ​យោ​បល់​​​ថា គាត់គួរ​និ​ពន្ធ​អំ​ពី​ “សេចក្តីស្លា​ប់”។ ពីដំ​បូ​ងគា​ត់​មិ​នច​ង់​ស​រសេរអំ​ពី​ប្រ​ធាន​បទ​នេះទេ​ តែក្រោយ​មក​ គំនិតនេះ​ក៏​បា​ន​កើត​ចេ​ញ​ជារូ​បរា​ង្គ​បន្តិ​ច​ម្ត​ង​ៗ ក្នុង​ទំព័​រ​សៀ​វ​ភៅ ហើយគា​ត់​ក៏​បាន​ដឹង​ច្បាស់ថា​ ខ្លួន​ត្រូវ​សរ​សេ​រអំ​ពី​ “សេចក្តីស្លាប់” នៅពេ​ល​ដែ​ល​ភ​រិយារ​ប​ស់​គាត់​ បាន​លាចា​កលោក​ក្នុងវ័​យ៦​០​ឆ្នាំ​។ ពេល​នោះ គាត់ក៏​បា​នធ្វើ​កា​រស្រា​វជ្រា​វ​ដោយ​ផ្ទាល់​ខ្លួ​ន ក្នុង​ការ​និ​ពន្ធ​សៀវ​ភៅ​នោះ ​ដោយ​ស្រេក​ឃ្លា​នច​ង់​ដឹ​ងថា​ ពេល​មនុ​ស្សស្លា​ប់ តើ​​វិញ្ញាណ​របស់​ពួក​គេ​នឹង​​ទៅ​​ទីណា ហើយតើប្រព​ន្ធ​ជាទី​ស្រ​ឡា​ញ់រ​បស់​គាត់ បានលាចាក​លោក​ ទៅស្ថា​នណាហើ​យ។ សៀវភៅ​រ​បស់​គាត់​បា​ន​រំឭកយើង អំពី​កា​រ​ដែល​យើ​ង​ស្វែង​រក​ព្រះ​យេស៊ូវ និង​អំពី​សំ​ណួរ និង​ការ​ខ្វល់​ខ្វាយ​រ​បស់​យើ​ង អំពី​ភាព​អស់​ក​ល្ប​ជានិ​ច្ច​ ខណៈ​ពេល​ដែល​យើងកំ​ពុ​ង​ស្ថិត​ក្នុ​ង​កា​រ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿរប​ស់​​យើង។

ដូច​នេះ ​ខ្ញុំសូ​ម​អរ​ព្រះ​គុណព្រះ​អ​ង្គ​ ដែល​បាន​ធា​នា​ថា​ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ បន្ទាប់​ពី​​យើង​ស្លា​ប់​ទៅ​ បើ​សិន​ជាយើ​ងបា​ន​ទ​ទួល​កា​រអ​ត់​ទោ​ស​បាប​ពី​ព្រះ​អង្គ។ និយាយ​រួម គ្មាន​ក្តីស​ង្ឃឹម​អ្វី​ ​ដែល​ធំ​ប្រសើរ​ជា​ង​នេះ​ទៀ​ត​ឡើ​យ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​កា​រ​ចែក​ចា​យ​អំពី​ក្តីស​ង្ឃឹម​នោះ ​ទៅដ​ល់ម​នុស្ស​ជា​ច្រើ​ន តាម​ដែល​មានឱ​កាស​។​ បទគម្ពីរ ១ពេត្រុស ៣:១៥ បានលើ​ក​ទឹក​ចិ​ត្ត​យើ​ង​ ឲ្យ​​ប្រុង​​ប្រៀ​ប​​​ជានិច្ច ដោយ​​សុភាព ហើយ​កោត​ខ្លាច ដើម្បី​​នឹ​ង​​តប​​ឆ្លើយ​​ ដល់​​​អ្ន​ក​​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​យើងរាល់គ្នា។ ម្យ៉ាងទៀត  ​ស្តេច​ដាវី​ឌក៏​បា​ន​មា​ន​​ប​ន្ទូល​ផ​ង​ដែរ​ថា​ យើងមា​ន​ឱកា​ស​​អំ​ពាវ​នា​វ​​ដ​ល់​​ព្រះ​នាម​​​ទ្រង់​ ហើយ​សំដែ​ង​​ពី​​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍(១របាក្សត្រ ១៦:៨)។

រឿង​នៃ​ជីវិ​ត​រ​បស់​ម​នុស្ស​ជា​ច្រើ​ន ដែល​យើង​ស្រ​ឡា​ញ់ មិន​ទា​ន់ច​ប់​នៅ​ឡើ​យ​ទេ​ ហើយ​យើង​មានអ​ភ័យ​ឯក​សិ​ទ្ធិដ៏​មា​នត​ម្លៃបំ​ផុ​ត ដើម្បី​ប្រាប់​ពួ​ក​គេ​ អំពី​សេ​ចក្តី​ស្រ​ឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​នោះជាអំ​ណោ​យ​ដ៏​មាន​ត​ម្លៃបំ​ផុ​ត។-Randy Kilgore