ការរៀនរង់ចាំព្រះអម្ចាស់
អ្នកស្រី ចា សា-ស៊ូន(Cha Sa-soon)-ជាស្រ្តីជនជាតិកូរេ ដែលមានអាយុ៦៩ឆ្នាំ ដែលបានទទួលប័ណ្ណបើកបររថយន្ត បន្ទាប់ពីគាត់បានព្យាយាមអស់រយៈពេល៣ឆ្នាំ ក្នុងការប្រឡងវិញ្ញាសារសរសេរទាល់តែជាប់។ គាត់ចង់បានប័ណ្ណបើកបរ ដើម្បីបើកឡានជូនចៅៗរបស់គាត់ ទៅលេងសួនសត្វ។ ដូចនេះ គាត់មានការតស៊ូរហូតបានសម្រេច ក្នុងពិភពលោកដែលមនុស្សតែងតែចង់បានអ្វីភ្លាមៗ។
ពេលដែលយើងចង់បានអ្វីមួយ ហើយមិនអាចបានដូចចិត្ត យើងច្រើនតែរអ៊ូរទាំ ហើយធ្វើការទាមទា។ នៅពេលខ្លះទៀត យើងលះបង់ការតស៊ូ ហើយទៅធ្វើអ្វីផ្សេងវិញ បើសិនជាយើងមិនអាចទទួលរបស់ដែលយើងចង់បាន ឲ្យបានលឿនដូចចិត្តទេនោះ។ យើងមិនចង់ឮពាក្យថា “រង់ចាំ” ទេ។ ប៉ុន្តែ មានពេលជាច្រើនដង ដែលព្រះគម្ពីរបានប្រាប់យើងថា ព្រះសព្វព្រះទ័យឲ្យយើងរង់ចាំពេលដែលព្រះអង្គនឹងឆ្លើយតប។ ការរង់ចាំព្រះ គឺមានន័យថា យើងសង្ឃឹម ដោយចិត្តអត់ធ្មត់ថា ព្រះអម្ចាស់នឹងប្រទានអ្វីដែលយើងត្រូវការ។ ស្តេចដាវីឌបានដឹងពីមូលហេតុ ដែលទ្រង់ត្រូវរង់ចំាព្រះអម្ចាស់។ ទីមួយ សេចក្តីសង្រ្គោះដែលទ្រង់បានទទួល គឺបានមកពីព្រះអង្គ(ទំនុកដំកើង ៦២:១)។ ទ្រង់ជ្រាបថា ក្រៅពីព្រះអម្ចាស់ គឺគ្មាននរណាផ្សេងទៀត ដែលអាចរំដោះទ្រង់ឲ្យរួចបានឡើយ។ ទ្រង់សង្ឃឹមតែលើព្រះទេ(ខ.៥) ដ្បិតមានតែព្រះអង្គទេ ដែលស្តាប់ឮពាក្យអធិស្ឋានរបស់យើង(ខ.៨)។
ការអធិស្ឋានរបស់យើង ច្រើនតែសូមឲ្យព្រះទ្រង់ប្រញាប់ឆ្លើយតប ហើយប្រទានពរ នូវអ្វីដែលយើងចង់បាន។ ចុះបើសិនជាព្រះអង្គឆ្លើយតបដោយឲ្យយើងអត់ធ្មត់ ហើយរង់ចាំព្រះអង្គ តើយើងនឹងធ្វើដូចម្តេច? គឺយើងអាចអធិស្ឋានជាមួយស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ…
ការជញ្ជឹងគិតថ្ងៃទី៤ : បានជាទ្រង់ប្រទាន…
មាននារីម្នាក់ បានសួរបុរសម្នាក់ថា “តើបងស្រឡាញ់អូនទេ?” បុរសនោះក៏បានឆ្លើយថា “អូនសំឡាញ់ បងស្រឡាញ់អូនណាស់”។ នារីនោះក៏បានសួរទៀតថា “តើបង
ការជញ្ជឹងគិតថ្ងៃទី៤ : បានជាទ្រង់ប្រទាន…
ក្តីស្រឡាញ់ដែលបង្ហាញចេញតាមការប្រព្រឹត្ត
មាននារីម្នាក់បានសួរបុរសម្នាក់ថា “តើបងស្រឡាញ់អូនទេ?” បុរសនោះក៏បានឆ្លើយថា “អូនសំឡាញ់ បងស្រឡាញ់អូនណាស់”។ នារីនោះក៏បានសួរទៀតថា “តើបងព្រមស្លាប់ដើម្បីអូនទេ?” បុរសនោះក៏បានឆ្លើយថា “ទេ… បើបងស្លាប់ទៅ តើបាននរណាស្រឡាញ់អូនខ្លាំងដូចបង?” រឿងកំប្លែងមួយនេះ បានបង្ហាញនូវចំណុចសំខាន់ពីរយ៉ាង គឺសេចក្តីស្រឡាញ់ដែលមានតែបបូរមាត់ និងសេចក្តីស្រឡាញ់ពិត ដែលមានការលះបង់។ សូមអរព្រះគុណព្រះ ដែលទ្រង់មិនបានស្រឡាញ់តែបបូរមាត់ គឺព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់តាមរយៈការលះបង់ ដោយ…
លើកទង់ជ័យ
ក្សត្រីអេលីហ្សាបិត ទី២(Elizabeth II) បានគ្រងរាជ្យនៅចក្រភពអង់គ្លេស ជាង៦០ឆ្នាំមកហើយ។ ព្រះនាងបានគ្រងរាជ្យ ដោយព្រះទ័យសប្បុរស និងមេត្តា។ ព្រះនាងមានការលះបង់ នៅក្នុងការបម្រើប្រជាជនបានយ៉ាងប្រសើរ ហេតុនេះហើយបានជាគេស្រឡាញ់ និងគោរពព្រះនាងណាស់។ ហើយយើងអាចយល់អំពីអត្ថន័យនៃការដាក់ទង់ជ័យមួយ នៅលើរាជវាំងបាកឃីងហាំ(Buckingham)។ ពេលដែលមានទង់ជ័យ នៅពីលើរាជវាំងនោះ គឺមានន័យថា ព្រះនាងកំពុងប្រថាប់ នៅក្នុងព្រះរាជដំណាក់ ដែលជាបេះដូងនៃទីក្រុងឡុង។ ទង់ជ័យនោះជាការជូនដំណឹងដល់សាធារណៈជនថា ម្ចាស់ក្សត្រីកំពុងគង់នៅជាមួយរាស្រ្តរបស់ទ្រង់។
ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំថា ស្តេចរបស់យើង គឺអង្គព្រះយេស៊ូវ ក៏គង់នៅក្នុងចិត្តយើង ជាក្សត្រដែល “មិនដែលចាកចេញពីយើង ឬបោះបង់ចោលយើងឡើយ”(ហេព្រើ ១៣:៥)។ ការនេះពិតជាអស្ចារ្យសម្រាប់យើងណាស់ ប៉ុន្តែ តើទីបន្ទាល់នៃជីវិតរបស់យើង បានធ្វើឲ្យអ្នកដទៃដឹងថា ព្រះអង្គគង់នៅក្នុងចិត្តយើងឬទេ? បើសិនជាព្រះអង្គគង់នៅក្នុងចិត្តយើង នោះអ្នកដទៃប្រាកដជាអាចដឹងថា ព្រះអង្គគង់នៅមែន។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា យើងត្រូវធ្វើជា“អ្នកត្រាប់តាមព្រះ” ហើយ “ដើរក្នុងសេចក្តីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង” (អេភេសូរ ៥:១-២)។ កាលណាយើងបានអនុវត្តដូចនេះហើយ នោះគេនឹងបានឃើញថា យើងមានសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត(កាឡាទី ៥:២២-២៣)។
ដូចនេះ ចូរយើងបង្ហាញឲ្យគេឃើញទង់ជ័យនៃព្រះវត្តមានព្រះអង្គ…
ការជញ្ជឹងគិត ថ្ងៃទី៥ : ព្រះរាជបុត្រាតែមួយ…
តើធ្វើដូចម្តេច ឲ្យខ្ញុំដឹងថា ព្រះទ្រង់ពិតជា បានស្រឡាញ់ខ្ញុំមែន? ត្រង់ចំណុចនេះ បទគម្ពីរយ៉ូហាន បានប្រាប់យើង ត្រង់ៗថា “ព្រះទ្រង់បានស្រឡាញ់មនុស្សលោក ខ្លាំងណាស់ បានជាទ្រង់ប្រទាន ព្រះរាជបុត្រាតែមួយ”។
ការជញ្ជឹងគិត ថ្ងៃទី៥ : ព្រះរាជបុត្រាតែមួយ…
អំណោយដ៏ថ្លៃថ្លាបំផុត
តើធ្វើដូចម្តេច ឲ្យខ្ញុំដឹងថា ព្រះទ្រង់ពិតជាបានស្រឡាញ់ខ្ញុំមែន? ត្រង់ចំណុចនេះ បទគម្ពីរយ៉ូហានបានប្រាប់យើង ត្រង់ៗថា “ព្រះទ្រង់បានស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយ”។ ព្រះគម្ពីរដើមជាភាសាក្រិកបានប្រើពាក្យ “ព្រះរាជបុត្រាតែមួយ” ដើម្បីសង្កត់ធ្ងន់ថា ការលះបង់របស់ព្រះ គឺធំធេង គ្នាអ្វីប្រៀបផ្ទឹមបានឡើយ។ ពាក្យ “ព្រះរាជបុត្រាតែមួយ” ក៏ត្រូវបានប្រើ និងរៀបរាប់ក្នុង បទគម្ពីរយ៉ូហាន ១:១៤…
អ្នកជំនួយដ៏ស្មោះត្រង់
កាលនៅពីក្មេង ឪពុករបស់ខ្ញុំត្រូវដាក់បាយឲ្យជ្រូកដែលកំពុងស្រេកឃ្លាន ក្នុងកសិដ្ឋាន ដែលខ្ញុំបានរស់តាំងពីតូចដល់ធំ។ គាត់ស្អប់កិច្ចការមួយនេះ ព្រោះពេលដែលគាត់ចូលក្នុងទ្រុងជ្រូកម្តងៗ សត្វជ្រូកតែងរត់មកបុក ធ្វើឲ្យគាត់ដួលជាច្រើនដង។ កិច្ចការនេះមិនអាចធ្វើទៅបានឡើយ បើសិនជាគាត់គ្មានជំនួយ ពីសត្វឆ្កែដ៏ស្មោះត្រង់ ឈ្មោះស៊ូហ្គ័រប៊ែរ(Sugarbear) ដែលជាពូជឆ្កែគង្វាលរបស់អាឡឺម៉ង់។ វាតែងដើរចុះឡើង នៅចន្លោះប៉ាខ្ញុំ និងសត្វជ្រូក ដើម្បីកុំឲ្យពួកគេវាចូលមកជិតគាត់ ទាល់តែគាត់បានដាក់បាយជ្រូកហើយ។
លោកហោរាយេរេមាមានការពិបាក នៅក្នុងការប្រកាសព្រះរាជសាររបស់ព្រះ ដល់រាស្រ្តអ៊ីស្រាអែល។ កិច្ចការនេះបានធ្វើឲ្យគាត់ទទួលរងការធ្វើបាបផ្លូវកាយ និងដោយពាក្យសម្តី ហើយត្រូវគេដាក់គុក និងនៅម្នាក់ឯង។ ទោះបីជាលោកយេរេមាត្រូវជម្នះការបាក់ទឹកចិត្តក៏ដោយ ក៏គាត់មានអ្នកជំនួយម្នាក់ ក្នុងពេលដែលគាត់មានបញ្ហាទាំងអស់។ ព្រះទ្រង់បានសន្យាគាត់ថា ព្រះអង្គគង់នៅជាមួយគាត់ ហើយរំដោះគាត់ឲ្យរួច(យេរេមា ១:១៩)។
ព្រះទ្រង់មិនបានបោះបង់លោកយេរេមាចោលឡើយ ហើយព្រះអង្គក៏មិនបោះបង់ចោលយើងដែរ។ យើងមានជំនួយពីព្រះអង្គជានិច្ច តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងអ្នកជឿម្នាក់ៗ(យ៉ូហាន ១៤:១៦-១៧)។ ព្រះដ៏ជាជំនួយទ្រង់ប្រទានឲ្យយើងមានក្តីសង្ឃឹម(រ៉ូម ១៥:១៣) ដឹកនាំយើងទៅរកសេចក្តីពិត(យ៉ូហាន ១៦:១៣) ហើយចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ ចូលក្នុងចិត្តយើង(រ៉ូម ៥:៥)។ យើងអាចទុកចិត្តថា ព្រះនឹងជួយយើងដោយព្រះទ័យស្មោះត្រង់ ពេលយើងអត់ទ្រាំនឹងការលំបាក។ យើងអាចពោលដូចលោកយេរេមាថា “ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច”(យេរេមា ២០:១១)។-Jennifer Benson Schuldt
ការជញ្ជឹងគិត ថ្ងៃទី៦ : ដើម្បីឲ្យអ្នកណា…
តើវាមិនអស្ចារ្យទេឬ ដែលយើងបានឃើញ មនុស្សគ្រប់គ្នា ប្រារព្ធពិធីបុណ្យណូអែល ទាំងអ្នកជឿ និងអ្នកមិនជឿ? ក្នុងពិធីបុណ្យណូអែល ដំបូងបំផុត នៅលើផែនដីនេះ
ការជញ្ជឹងគិត ថ្ងៃទី៦ : ដើម្បីឲ្យអ្នកណា…
ពាក្យ “អ្នកណា” គឺមានន័យថា នរណាក៏ដោយ
តើវាមិនអស្ចារ្យទេឬ ដែលយើងបានឃើញមនុស្សគ្រប់គ្នា ប្រារព្ធពិធីបុណ្យណូអែល ទាំងអ្នកជឿ និងអ្នកមិនជឿ? ក្នុងពិធីបុណ្យណូអែលដំបូងបំផុត នៅលើផែនដីនេះ មនុស្សជាច្រើនមិនជឿព្រះទេ។ តែថ្ងៃណូអែល ជាថ្ងៃដ៏អស្ចារ្យ ដែលសក្តិសមនឹងឲ្យមនុស្សរាល់គ្នា ប្រារព្ធពិធីបុណ្យណូអែល ព្រោះព្រះទ្រង់បានប្រទានព្រះរាជបុត្រាតែមួយ និងជីវិតអស់កល្បជានិច្ច ដល់មនុស្សម្នាក់ៗ ក្នុងលោកនេះ។
ព្រះយេស៊ូវបានសន្យាថា “អ្នកណាដែលជឿ”…
សត្វចៀមពណ៌ផ្កាឈូក
ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរតាមផ្លូវជាតិ ពីក្រុងក្លាសហ្គោ ទៅក្រុងអេឌីនបឺក ប្រទេសស្កត់ឡង់ ខ្ញុំបានគយគន់ទេសភាពវាលឃ្វាលចៀម នៅទីជនបទ យ៉ាងសប្បាយរីករាយ ហើយក៏បានឃើញអ្វីមួយ ដែលកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ ខ្ញុំឃើញសត្វចៀមសម្បុរពណ៌ផ្កាឈូក មួយហ្វូង នៅលើកំពូលភ្នំ។
ខ្ញុំដឹងថា តាមធម្មតា ម្ចាស់ចៀមគូសចំណាំសត្វចៀមរបស់ខ្លួន ដោយប្រើថ្នាំពណ៌បាញ់ជារូបរង្វង់មូល ពីលើពួកវា។ ប៉ុន្តែ ម្ចាសចៀមហ្វូងនេះ បានបាញ់ថ្នាំពណ៌ផ្កាឈូក ពេញខ្លួនចៀមរបស់គាត់ទាំងអស់តែម្តង។ ដូចនេះ អ្នករស់នៅតំបន់នោះ សុទ្ធតែដឹងថា ចៀមនោះជារបស់គាត់។
ព្រះគម្ពីរបានចែងថា អ្នកដើរតាមព្រះគ្រីស្ទ គឺជាចៀម ហើយពួកគេក៏មានសញ្ញាសំគាល់ថា ពួកគេជាចៀមរបស់ព្រះអង្គ។ តើមានអ្វីជា “សញ្ញាសំគាល់” ក្នុងជីវិតរបស់អ្នកដើរតាមព្រះគ្រីស្ទ? តើមានអ្វីបញ្ជាក់ថា នរណាម្នាក់ជាចៀមរបស់ព្រះយេស៊ូវ?
ក្នុងកណ្ឌដំណឹងល្អយ៉ូហាន ព្រះយេស៊ូវដែលជាអ្នកគង្វាលដ៏ល្អបានមានបន្ទូលថា សេចក្តីស្រឡាញ់ជាសញ្ញាសំគាល់របស់យើង។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។
អ្នកជឿព្រះគួរតែបង្ហាញសេចក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់ ដែលនៅក្បែរខ្លួន ដោយពាក្យសម្តី និងការប្រព្រឹត្ត។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ”(១យ៉ូហាន ៤:១១)។ គ្រីស្ទបរិស័ទគួរតែមានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ ដែលជាសញ្ញាបញ្ជាក់ច្បាស់ថា យើងជាសិស្សរបស់ព្រះអង្គមែន។-Dave…