Month: March 2017

ការជញ្ជឹងគិត ថ្ងៃទី ៤

ការអត់ទោសដែលមកពីព្រះ

អាន លូកា ២៣:២៦-៣៤

“ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”។-ខ.៣៤

មានបុរសម្នាក់ត្រូវគេសម្លាប់ ហើយប្រហែលជិត១០ឆ្នាំក្រោយមក បងប្រុសគាត់ក៏បានប្រឈមមុខនឹងឃាតករ នៅក្នុងតុលាការ។ បងប្រុសគាត់បាននិយាយទាំងកំហឹងញ័រខ្លួនថា “ប្អូនប្រុសខ្ញុំប្រហែលជាអាចអត់ទោសឲ្យឃាតកររបស់គាត់ តែខ្ញុំមិនអត់ទោសឲ្យបានទេ”។

យើងអាចយល់ពីអារម្មណ៍របស់ជនរងគ្រោះ ដែលគេធ្វើបាប ឬទទួលរងអំពើអយុត្តិធម៌។ ពួកគេពិបាកនឹងអត់ទោសឲ្យគេណាស់ ហើយសូម្បីតែពាក្យសម្តីដែលអាចព្យាបាលរបួសដ៏ជ្រៅ និងអាចបន្ថយការឈឺចាប់នៅក្នុងចិត្ត ក៏ពួកគេពិបាកនឹងនិយាយចេញមកដែរ។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងមិនងាយនឹងអត់ទោសឲ្យអ្នកដទៃភ្លាមៗឡើយ។…

ការជួបគ្នាដែលមិនបានរំពឹងទុក

មានពេលមួយឌ្រូ(Drew) ដែលជាយុវជន ដែលមានភាពក្លៀវក្លា បានដឹកនាំក្រុមចម្រៀង នៅលើឆាក ជាលើកដំបូង ក្នុងព្រះវិហារដ៏ធំមួយ។ ឡូអឺស(Lois) ជាអ្នកមកថ្វាយបង្គំនៅទីនោះតាំងពីយូរមកហើយ នាងចង់លើកទឹកចិត្តគាត់ តែនាងគិតថា នាងពិបាកចូលទៅជួបគាត់ នៅកៅអីជួរខាងមុខ មុនពេលគាត់ចាកចេញពីព្រះវិហារ។ នាងក៏បានដើរបញ្ជៀតហ្វូងមនុស្ស ទៅជួបគាត់។ ឡូអឺស ក៏បានប្រាប់ឌ្រូថា “ខ្ញុំសូមសរសើរភាពក្លៀវក្លាដែលអ្នកមាន ក្នុងការដឹកនាំការថ្វាយបង្គំព្រះ សូមបន្តធ្វើការបម្រើព្រះអង្គទៀត!”

ពេលឡូអឺសដើរចេញទៅ នាងក៏បានជួបសារ៉ុន ដែលនាងមិនបានឃើញមុខអស់ជាច្រើនខែហើយ។ បន្ទាប់ពីបានសន្ទនាគ្នាបានបន្តិច  សារ៉ុនក៏បាននិយាយថា  “ខ្ញុំសូមអរគុណឯង  សម្រាប់ការដែលឯងបានធ្វើថ្វាយព្រះអម្ចាស់។ សូមបន្តធ្វើការបម្រើព្រះអង្គទៀត”។ មុននោះ ឡូអឺសបានព្យាយាមទៅលើកទឹកចិត្តគេ ហើយពេលនេះ នាងក៏បានទទួលការលើកទឹកចិត្ត ដែលមិននឹកស្នានដល់។

បន្ទាប់ពីនាងរស់ និងណាអូមី ដែលជាម្តាយក្មេករបស់នាង ចាកចេញពីស្រុកម៉ូអាប់ ត្រឡប់ទៅអ៊ីស្រាអែលវិញ ពួកគេក៏បានទទួលនូវព្រះពរ ដែលមិននឹកស្មានដល់។ ពួកគេសុទ្ធតែជាស្ត្រីមេម៉ាយដូចគ្នា គ្មាននរណារកស៊ីចិញ្ចឹមពួកគេឡើយ ដូចនេះ នាងរស់ក៏បានដើររើសគួរស្រូវ ក្នុងស្រែគេ(នាងរស់ ២:២-៣)។ វាលស្រែនោះ ជាកម្មសិទ្ធិរបស់បូអូស ដែលជាបងប្អូនសាច់ឆ្ងាយរបស់នាងណាអូមី។ គាត់បានចាប់អារម្មណ៍នឹងនាងរស់ ហើយក៏បានជួយផ្គត់ផ្គង់នាង។ ក្រោយមក អ្នកទាំងពីរក៏បានរៀបការជាប្តីប្រពន្ធ(២:២០ ៤:១៣)។ នាងរស់បានទទួលព្រះពរ ព្រោះនាងបានទៅដល់កន្លែងដែលនាងគួរទៅ ចំពេលដ៏ល្អ(២:១១-២៣)។

ជួនកាល ព្រះទ្រង់ឲ្យយើងជួបមនុស្ស…

ការជញ្ជឹងគិត ថ្ងៃទី ៥

ជ័យជម្នះ នៅក្នុងសោកនាដកម្ម

អាន : លូកា ២៣:៤៤-៥៦

កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ។-ខ.៣៣

គ្រីស្ទបរិស័ទនៅបច្ចិមប្រទេសបានហៅថ្ងៃសុក្រដែលទ្រង់សុគតថា “ថ្ងៃសុក្រដ៏ប្រសើរ” តែក្នុងចំណោមអ្នកដែលឈរមើលទ្រង់ជាប់ឆ្កាងនៅថ្ងៃនោះ គ្មាននរណាម្នាក់ហៅថ្ងៃនោះថា “ថ្ងៃដ៏ប្រសើរ”ឡើយ។ ព្រោះគេគិតថា បុរសដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត ត្រូវបានគេបោះនឹងដែកគោលជាប់នឹងឈើឆ្កាងរបស់ពួករ៉ូម៉ាំង ហើយត្រូវគេសម្លាប់ដោយគ្មានកំហុស។ សម្រាប់ពួកខ្មាំងសត្រូវរបស់ទ្រង់ ពួកគេបានរាប់ថាខ្លួនមានជ័យជម្នះមួយបែប សម្រាប់ពួកទាហាន ពួកគេបានរាប់ថា ខ្លួនបានសម្រេចភារៈកិច្ចដែលថ្នាក់លើបានដាក់ឲ្យធ្វើ…

ទ្វារឆ្មា

ខ្ញុំ និងស្វាមីរបស់ខ្ញុំ មានសមាជិកថ្មីមួយក្នុងគ្រួសារ ដែលជាកូនឆ្នាអាយុ២ខែ ឈ្មោះចាសពើរ(Jasper)។ ដើម្បីថែរក្សាកូនឆ្មារបស់យើងឲ្យមានសុវត្ថិភាព យើងត្រូវកែប្រែទម្លាប់ចាស់មួយចំនួន  ដែលមានដូចជា  ទម្លាប់ចំហរទ្វារចោល ជាដើម។  តែយើងនៅមានបញ្ហាមួយទៀត  គឺមាត់ជណ្តើរដែលចំហរ។ សត្វឆ្មាចូលចិត្តឡើងទៅកន្លែងខ្ពស់។ ពេលណាវានៅជាន់ខាងក្រោមជាមួយខ្ញុំ វាតែងតែតាំងចិត្តថា នឹងឡើងទៅជាន់លើ។ ការព្យាយាមដាក់វា ក្នុងកន្លែងមានសុវត្ថិភាព មិនឲ្យវាទៅណា មិនមែនជាការងាយទេ ខ្ញុំត្រូវមានការឆ្នៃប្រឌិត។ ទ្វារដែលយើងដាក់កុំឲ្យក្មេង និងឆ្កែឡើងចុះជណ្តើរ មិនអាចរារាំងសត្វឆ្មាបានទេ។

ពេលខ្ញុំគិតអំពីទ្វារសម្រាប់ការពារសត្វឆ្នា ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះយេស៊ូវមានបន្ទូលប្រដូចព្រះអង្គទ្រង់ថា “ខ្ញុំជាទ្វារចៀម”(យ៉ូហាន ១០:៧)។ នៅតំបន់មជ្ឈិមបូព៌ាពីសម័យដើម គេដាក់សត្វចៀមក្នុងក្រោលដ៏ធំ ដែលមានច្រកទ្វារមួយ សម្រាប់ឲ្យសត្វចៀមចេញចូល។ នៅពេលយប់ ពេលដែលសត្វចៀមកំពុងនៅក្នុងក្រោលយ៉ាងសុខសាន្ត អ្នកគង្វាលក៏បានដេកនៅច្រកទ្វារ ដើម្បីធ្វើជាទ្វារ កុំឲ្យមនុស្ស ឬសត្វសាហាវណាអាចឆ្លងកាត់គាត់បានឡើយ។

ទោះបីជាខ្ញុំចង់ថែរក្សាសត្វឆ្មា ឲ្យមានសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចចាំនៅមាត់ទ្វារ កុំឲ្យវាឡើងចុះបានឡើយ ព្រោះខ្ញុំមានការងារជាច្រើនទៀត ដែលត្រូវធ្វើ។ ប៉ុន្តែ ព្រះយេស៊ូវមិនដូច្នោះទេ  ទ្រង់បានធ្វើជាទ្វារចៀម  ដើម្បីការពារយើងគ្រប់ពេល កុំឲ្យយើងមានគ្រោះថ្នាក់ខាងវិញ្ញាណ ដែលបង្ករដោយអារក្ស ដែលជាខ្មាំងសត្រូវរបស់យើង។-Julie Ackerman Link

ការជញ្ជឹងគិត ថ្ងៃទី ៦

មានភស្តុតាងដែលមិនអាចប្រកែកបាន

អាន : កិច្ចការ ១:១-១១

ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ។-ខ.៣

ព្រះគម្ពីរបានចែងថា ព្រះយេស៊ូវ “ក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន”(កិច្ចការ ១:៣)។ សេចក្តីដែលបានចែងនេះ មិនគ្រាន់តែជាការកត់ត្រាបែបប្រវត្តិសាស្រ្ត ដែលលោកលូកាបានធ្វើប៉ុណ្ណោះឡើយ តែថែមតាំងបានបំភ្លឺភ្នែកអ្នករិះគន់ ដែលបានបដិសេធមិនព្រមជឿការមានព្រះជន្មឡើងវិញនៃព្រះកាយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទផងដែរ។…

ការដេញតាមសេចក្តីបរិសុទ្ធ

ជាញឹកញាប់ នៅប្រទេសលោកខាងលិច គេច្រើនតែឃើញមានការស្ទង់មតិ ដែលចោទសួរប្រជាជនថា តើអ្នកសប្បាយចិត្តទេ? តើអ្នកពេញចិត្តនឹងការងាររបស់អ្នកទេ ឬតើអ្នកអរសប្បាយនឹងជីវិតឬទេ? ប៉ុន្តែ ខ្ញុំមិនដែលឃើញការស្ទង់មតិ ដែលបានសួរថា “តើអ្នកជាមនុស្សមានសេចក្តីបរិសុទ្ធឬទេ?” បើគេសួរអ្នកដូចនេះ តើអ្នកនឹងឆ្លើយយ៉ាងដូចម្តេច?

មានវចនានុក្រមព្រះគម្ពីរមួយ បានឲ្យនិយមន័យពាក្យ “សេចក្តីបរិសុទ្ធ” ថាជា “ការញែកចេញថ្វាយដល់ព្រះ ហើយប្រព្រឹត្ត ឲ្យសក្តិសមជាអ្នកដែលបានញែកខ្លួនចេញ”។ លោកហ្វ្រេដឺរីក បឺឆន័រ(Frederick Buechner) បានមានប្រសាសន៍ថា ពេលគាត់សរសេរអំពីចរិកលក្ខណៈរបស់មនុស្ស “ការបង្កើតឲ្យមានសេចក្តីបរិសុទ្ធ ក្នុងជីវិតមនុស្ស គឺពិបាកជាងការបង្កើតអ្វីផ្សេងទៀត”។ គាត់បានបន្ថែមទៀតថា “សេចក្តីបរិសុទ្ធមិនមែនជាលក្ខណៈដែលមនុស្សមានទេ។ សេចក្តីបរិសុទ្ធ…មិនមែនជាអ្វីដែលមនុស្សធ្វើឡើយ តែជាអ្វីដែលព្រះទ្រង់ធ្វើក្នុងជីវិតពួកគេ”។

បទគម្ពីររ៉ូម ជំពូក៦ បានចែងអំពីអំណោយដ៏អស្ចារ្យដែលព្រះទ្រង់បានប្រទាន តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ។ គឺដូចមានសេចក្តីចែងថា “ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ”(ខ.៤)។ ការដេញតាមសេចក្តីបរិសុទ្ធ  ជាអ្វីដែលយើងត្រូវធ្វើប្រចាំថ្ងៃ ដោយស្តាប់បង្គាប់ព្រះអម្ចាស់ ជាជាងបំពេញបំណងអាត្មានិយមរបស់យើង ដូចកាលពីមុន។ “តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្តីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង”(ខ.២២)។

តើអ្នកកំពុងតែមានសេចក្តីបរិសុទ្ធកាន់តែខ្លាំងឬទេ? ជាការពិតណាស់ យើងអាចមានសេចក្តីបរិសុទ្ធកាន់តែខ្លាំង ជារៀងរាល់ថ្ងៃ ដោយពឹងផ្អែកលើព្រះគុណ និងអំណាចរបស់ព្រះ។-David…

ការជញ្ជឹងគិត ថ្ងៃទី ៧

មិនមែនជឿដោយការមើលឃើញ

អាន : យ៉ូហាន ២០:១៩-៣១

មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។-ខ.២៩

តាំងពីសម័យដើមមក មនុស្សចូលចិត្តនិយាយថា “បើមិនបានឃើញនឹងភ្នែកខ្ញុំផ្ទាល់ទេ ខ្ញុំមិនជឿឡើយ”។ តែបើសិនជាយើងជឿតែលើអ្វីដែលយើងអាចមើលឃើញនឹងភ្នែកយើង នោះយើងនឹងមិនដែលបានស្គាល់ព្រះ ឬពិសោធន៍នឹងព្រះវត្តមានទ្រង់ឡើយ។

មានពេលមួយ ខ្ញុំបានធ្វើដំណើរទៅប្រទេសអង់គ្លេស ក្នុងអំឡុងពេលនៃការរាលដាលនៃជម្ងឺអ៊ុតក្តាម។ កាលនៅផ្ទះ ខ្ញុំបានអានពត៌មានក្នុងការសែត ស្តីអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលជម្ងឺនេះមាន មកលើកសិករទាំងឡាយ។ ខ្ញុំក៏បានមើលពត៌មានតាមទូរទស្សន៍អំពីការដែលគេសម្លាប់សត្វដែលមានជម្ងឺអុតក្តាម ហើយយកទៅដុត ឬកប់ចោល…

កម្លាំងសម្រាប់រស់រាន

កាលនៅពីក្មេង ខ្ញុំមានតុក្កតាផ្លាស្ទីកមួយ ដែលយើងអាចសប់ខ្យល់ចូលវា ឲ្យប៉ោងធំឡើង ទុកសម្រាប់ដាល់វាលេង។ វាមានកម្ពស់ប្រហែលខ្ញុំ ហើយគេបានបោះពុម្ភរូបមុខមនុស្សញញឹមពីលើវា។ ខ្ញុំបានខំវាយវាឲ្យខ្លាំង ដើម្បីឲ្យវាដួល។ តែទោះខ្ញុំបានព្យាយាមដាល់វាខ្លាំងប៉ុណ្ណា ក៏វានៅតែងើបឈរឡើងវិញដដែល។ តើវាមានអាថ៌កំបាំងអ្វី? តាមពិត ទម្ងន់របស់សំណរនៅក្នុងបាតរបស់វា បានធ្វើឲ្យវាក្រោកឈរឡើងវិញ ពេលគេធ្វើឲ្យវាដួល។ ទូកក្តោងក៏បានដំណើរការ តាមគោលការណ៍មួយនេះផងដែរ។ ទម្ងន់របស់សំណរនៅក្នុងមេបាតរបស់ទូកក្តោង បានជួយឲ្យទូកក្តោងមានលំនឹង ហើយនៅតែឈរមិនព្រមក្រឡាប់ ពេលមានខ្យល់បក់ខ្លាំង។

ការរស់នៅរបស់អ្នកជឿព្រះគ្រីស្ទ ក៏ត្រូវមានលំនឹងដូចនេះផងដែរ។ យើងមិនអាចពឹងផ្អែកលើកម្លាំងខ្លួនឯង ដើម្បីជម្នះឧបស័គ្គ និងទុក្ខលំបាកទាំងឡាយឡើយ តែយើងត្រូវពឹងផ្អែកកម្លាំងមកពីព្រះ ដែលគង់ក្នុងយើង។ ក្នុងការរស់នៅក្នុងលោកិយ យើងមិនអាចជៀសផុតពីត្រូវកណ្តាប់ដៃនៃជីវិត ឬរួចពីខ្យល់ព្យុះ ដែលគំរាមកំហែង មកលើលំនឹងនៃជីវិតរបស់យើងឡើយ។ ប៉ុន្តែ យើងអាចទុកចិត្តទាំងស្រុង ទៅលើអំណាចរបស់ទ្រង់ ដែលនឹងជួយទប់យើងឲ្យនឹង បានជាយើងអាចពោលឡើង តាមសាវ័កប៉ុលថា “ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ។ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(២កូរិនថូស ៤:៨-៩)។

មានមនុស្សជាច្រើនបានឆ្លងកាត់ទឹកជ្រៅ ក្នុងដំណើរជីវិតរបស់ខ្លួន ដែលមានការឈឺចាប់ និងទុក្ខវេទនា តែមានជំនឿដែលមិនចេះរង្គើរថា ព្រះគុណរបស់ព្រះតែងតែល្មមសម្រាប់ខ្លួន ហើយកម្លាំងរបស់ទ្រង់បានពេញខ្នាត ដោយសារភាពកម្សោយរបស់យើង(១២:៩)។ ចូរយើងចូលរួមជាមួយពួកគេ ដោយទឹកចិត្ត និងពឹងផ្អែកលើព្រះ…