បុរស​ម្នាក់​មានកូនប្រុសអាយុ៥ឆ្នាំ ដែលទើ​ប​តែបរាជ័យ នៅក្នុងការព្យាបាលជម្ងឺមហារីក។ មានមនុស្សម្នា​ក់បាននិយាយប្រាប់គាត់ថា “ព្រះទ្រង់​មិនដែល​ប្រទានឲ្យយើង លើសពីសមត្ថ​ភាពដែលយើងអាច​ទទួលនោះឡើយ​”។ គេនិ​យាយដូ​ចនេះ​ ក្នុង​បំណងលើកទឹកចិត្តគាត់ទេ តែបែរជា​ធ្វើឲ្យគាត់ពិបាកចិត្ត​កាន់តែខ្លំា​ង ព្រោះ​គាត់ឆ្ងល់​ថា ​ហេតុអ្វីបា​នការបាត់បង់កូនជាទីស្រឡាញ់របស់​គា​ត់ ជាប​ន្ទុកដ៏ធ្ងន់ ដែល​គាត់មិនអាច​ទទួល​រួច​ទាល់តែ​សោះ​។ គាត់​មាន​ការ​ឈឺចាប់​ណាស់ បាន​ជាគា​ត់​ស្ទើរ​តែ​មិន​អាច​ដក​ដង្ហើ​ម​រួច។ គាត់​ដឹង​ថា​ គាត់​មាន​ការ​សោក​សង្រេងខ្លាំង​ពេក មិន​អាច​ទ្រាំទ្ររួ​ច ហើយ​គាត់​ត្រូវ​កា​រព្រះ​ទ្រង់​ឱប​គាត់​​ឲ្យ​ជាប់​។

យើងអា​ចរកវិធីជៀសវាងមិនឲ្យជួបការល្បួង តែយើ​ងមិនអាចរិះរកវិធីជៀសចេញពីសេចក្តីទុក្ខឡើយ​  ដរាបណាយើងនៅមា​ន​ជីវិត​។ មុន​ពេល​គេមកចាប់ព្រះយេស៊ូវយ​កទៅឆ្កាង ទ្រង់​ក៏មានព្រះតម្រិះ អំពីកា​រជៀសចេញពី​ទុក្ខ​វេទនា ដែលជិតកើត​ឡើងចំពោះ​ទ្រង់ផងដែរ បានជាទ្រង់មានបន្ទូល​ថា “ចិត្ត​​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរ​តែ​នឹង​ស្លាប់”។ រួចទ្រ​ង់​ក៏បានអធិស្ឋានថា​ “ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(ម៉ាថាយ ២៦:៣៨-៣៩)។ តែ​ដោយ​សារសេចក្តី​ស្រ​ឡាញ់ នោះទ្រ​ង់​ស្ម័គ្រ​ព្រះទ័យរ​ង​ទុក្ខ​វេ​ទនា​រហូត​ដល់សុគត ដើម្បី​ជួយ​សង្រ្គោះយើ​ងឲ្យរួ​ច​ពី​បាប។

សាវ័ក​ប៉ុលក៏បានស្ម័គ្រចិត្តរ​ងទុ​ក្ខ ដើម្បី​ជំនឿ​លើ​ព្រះគ្រីស្ទផ​ងដែ​រ បាន​ជាគាត់មានប្រ​សាសន៍លើកទឹក​ចិត្តគេ​ថា “ខ្ញុំ​រាប់​អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ”(រ៉ូម ៨:១៨)។ ពេល​ដែល​សេ​ចក្តីទុក្ខហា​ក់ដូចជា​ពិ​បាកឲ្យ​យើងអត់ទ្រាំ​ពេក​ យើងចាំ​បាច់ត្រូ​វដឹ​ងថា​ ពេល​នោះជា​ពេល​ដែល​ត្រូវចូលទៅ​រ​ក​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ហើយ​ទ្រង់​នឹ​ងឱប​យើងជា​ប់​។ ម្យ៉ាង​ទៀត ចូរ​យើង​ចាំ​ថា​ “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(រ៉ូម ៥:៣-៤)។