ខ្ញុំបាន​សួរ​មិត្ត​ភក្តិ​មួយចំនួន អំពី​បទ​ពិសោធន៍​ដែល​ពិបា​ក និង​ឈឺចាប់បំផុត ដែល​ពួកគេបានជួបប្រទះក្នុ​ងជីវិ​ត។ ពួក​គេបានឆ្លើយថា បទ​ពិសោធន៍​ដែល​ពិ​បាក និង​ឈឺចាប់​បំផុត មាន​ដូចជា សង្រ្គាម ការលែងលះគ្នា ការ​វៈកាត់ និង​កា​រ​បា​ត់​បង់​មនុស្ស​ជាទី​ស្រឡាញ់។ តែសម្រាប់ភរិយារបស់ខ្ញុំ គាត់មា​នបទពិសោធន៍ពិបាកបំផុត “ក្នុងពេលឆ្លងទ​ន្លេកូនទីមួយរបស់យើង”។ កាលនោះ​ នាងបានឆ្លងទន្លេ យ៉ាងពិបាក ដែល​អូសបន្លាយពេលយូរ ក្នុងមន្ទីរពេទ្យយោធា ក្នុងតំបន់ដាច់ស្រយ៉ាល។ ប៉ុន្តែ ពេលនាងក្រឡេចមក​មើល​បទ​ពិសោធន៍​នោះឡើងវិញ នាង​បានរាប់វាជាក្តីអំណរវិញ “ព្រោះការឈឺចាប់នោះ មានគោលបំណងដ៏ធំមួយ”។

មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់​បានប្រាប់ពួកសិស្សថា ពួកគេជិតដល់ពេលដែលត្រូវឆ្លងកាត់​ការឈឺចាប់ និង​ទុក្ខព្រួយដ៏ខ្លាំងក្រៃលែង។ ព្រះអម្ចាស់បានប្រៀបធៀបបទពិសោធន៍ដ៏ពិបាកនោះ ទៅនឹ​ងស្រ្តីឆ្លងទន្លេ ដែលការឈឺចាប់ ក៏បានប្រែក្លាយជាអំណរ ពេលដែលកូន​នាងបានចាប់កំណើតហើ​យ(យ៉ូហាន ១៦:២០-២១)។  ទ្រង់មានបន្ទូលថា “ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ”(ខ.២២)។

ទុក្ខព្រួយ​តែងតែមករកយើង នៅគ្រប់ច្រកផ្លូវទាំងអស់នៃជីវិតយើង។ ប៉ុន្តែ ព្រះ​យេស៊ូវបានបង់ថ្លៃទិញការអត់ទោសបាប និង​សេរីភាព ឲ្យអ​ស់អ្នកណាដែលបើកចិត្តទទួល​ទ្រង់ ​ដោយទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ(ហេព្រើ ១២:២)។ ការលះ​បង់ដ៏ឈឺចាប់របស់ទ្រង់ បានបំពេញបំណង​ព្រះទ័យដ៏អស់កល្បរបស់ព្រះ​ ដើម្បីបើកផ្លូវ ទៅរកចំណង​មិត្តភាព និងការប្រកបស្និទ្ធស្នាលជាមួ​យទ្រ​ង់។

សរុប​ម​ក សេចក្តីអំ​ណរ​នៃព្រះ​សង្រ្គោះនៃ​យើង​ មាន​តម្លៃ​លើស​ការរ​ង​ទុក្ខ​រប​ស់​ទ្រ​ង់​ គឺ​មិនខុស​ពីកា​រ​ដែល​ទ្រ​ង់ប្រ​ទាន​ដ​ល់​យើ​ង​នូ​វក្តី​អំ​ណរ ដែល​មាន​ត​ម្លៃ​លើស​ទុក្ខ​ព្រួ​យ​ទាំង​អស់​របស់យើង​​។-David McCasland