ដើមសូល ជាដើមឈើមួយប្រភេទ ដែលគេដាំសម្រាប់ផលិតឆ្នុកដប។ នៅក្រោយផ្ទះខ្ញុំ មានដើមសូលមួយដើម ដែលបានឈរនៅយ៉ាងស្ងៀមស្ងាត់​ជាង២០ឆ្នាំមកហើយ។ វាបានផ្តល់​ម្លប់សម្រាប់ឲ្យកូនរបស់ខ្ញុំទាំង​បួន​នាក់ ពេល​ពួកគេលេងក្នុងទីធ្លា​ក្រោយ​ផ្ទះ ហើយ​ក៏បានផ្តល់ជម្រក​ដល់​ស​ត្វ​កំប្រុ​ក ក្នុងតំ​ប​ន់​ដែ​ល​យើ​ង​រ​ស់​នៅ​ផ​ង​ដែ​រ។ នៅ​រដូ​វ​រងា ដើម​ឈើ​មួ​យ​ដើ​ម​នេះ មាន​​សភា​ព​ក្រៀ​ម​ក្រោះ​ ហើយ​ជ្រុះស្លឹ​ក តែ​ថ្មីៗនេះ​ ពេល​រដូ​វផ្កា​រី​កម​កដ​ល់ វា​នៅ​តែមិ​ន​ព្រ​មចេ​ញ​ស្លឹក ដូច​នេះ ខ្ញុំ​ក៏បា​នស​ម្រេច​ចិ​ត្តកា​ប់​រំលំវា​។​

ខ្ញុំក៏​បា​នចំ​ណាយ​ពេល​ពេញ​មួ​យស​ប្តា​ហ៍ ដើម្បី​ធ្វើ​កិច្ច​ការ​នេះឲ្យ​បាន​រៀ​ប​រយ​។ ជា​ដំបូង ខ្ញុំ​ត្រូវ​កាប់​រំលំ​វា ហើយប​ន្ទាប់​មក ខ្ញុំ​ត្រូវកាប់​មែក​ដើម​ឈើដែល​បាន​លូត​លាស់​អស់​ពីទស​វត្ស​រ៍​នោះ ឲ្យ​ក្លាយ​ជា​​ចំណែកតូ​ច​ជាង​មុន ដើម្បី​ឲ្យងា​យ​ស្រួល​គ្រប់​គ្រង​។ ការនេះ​បាន​នាំឲ្យខ្ញុំ មាន​ពេល​ជាច្រើ​ន ដើម្បី​គិត​អំពី​ដើម​ឈើ។

ខ្ញុំក៏បានគិតដ​ល់​ដើមឈើមួយដើម ដែល​ផ្លែរបស់វា ​ព្រះ​ទ្រង់បាន​ហាម​មិ​នឲ្យ​អ័​ដាំ​ម និង​នា​ង​អេវ៉ា​ប​រិភោគ តែ​ពួកគេ​មិ​ន​អា​ច​ទ​ប់ចិត្ត​ខ្លួន​ឯ​ង​បា​ន(លោកុប្បត្តិ ៣:៦)។ ព្រះទ្រ​ង់​បាន​ប្រើ​ដើម​ឈើនោះ ដើម្បី​ឲ្យពួ​ក​គេ​មាន​ជ​ម្រើស​ដោយសេ​រី រវាង​ការ​ល្អ​ និងការ​អាក្រក់ និង​ដើម្បី​ល្បង​លភា​ព​ស្មោះ​ត្រ​ង់ និង​ជំនឿ​រ​ប​ស់ពួក​គេ​។ បន្ទាប់មក ខ្ញុំក៏​បាន​គិ​ត​អំពី​ដើ​ម​ឈើ​ ក្នុង​ទំនុកដំ​កើង ជំពូក១ ដែលបា​ន​រំ​ឭក​យើ​ង អំពី​ផ​ល​ផ្លែនៃ​ការ​រស់នៅ ដោយ​កោ​តខ្លាច​ព្រះ​។ ហើយ​ក្នុង​ប​ទ​គម្ពីរ សុភាសិត ៣:១៨ ប្រាជ្ញា​ត្រូវ​បាន​ប្រៀប​ប្រដូ​ច​ទៅនឹង​ដើម​ឈើ​នៃជី​វិ​តនោះ។

តែ​ដើម​ឈើដែ​លសំ​ខា​ន់បំ​ផុត​នោះ​ គឺដើ​ម​ឈើ​ដ៏រឹង​មាំដែ​ល​គេបា​ន​កាប់​យក​ទៅ​ធ្វើឈើឆ្កា​ង នៅ​កាល់​វ៉ា​រី ហើយ​ព្រះស​ង្រ្គោះនៃ​យើងបា​នសុគតនៅលើ​ឈើឆ្កា​ងនោះ​ ​ដោយ​ទទួល​បាប​របស់មនុស្ស​គ្រប់​ជំ​នាន់ នៅ​លើស្មា​ទ្រ​ង់​។ ឈើឆ្កា​ងទ្រ​ង់មា​ន​ភាព​ខ្ពង់​ខ្ពស់​ជាងដើមឈើ​ណាទាំ​ងអ​ស់ ជា​និមិត្រ​សញ្ញា​នៃ​ក្តីស្រឡាញ់ ការ​លះបង់​ និង​សេចក្តី​សង្រ្គោះ តែបីថ្ងៃ​ក្រោ​យម​ក ទ្រង់​ក៏បា​ន​មាន​ព្រះជន្ម​ឡើ​ងវិ​ញ។

នៅ​កាល់​វ៉ារី​ ព្រះរាជ​បុត្រា​តែ​មួយរ​បស់​ព្រះ​ បាន​សុគត​យ៉ាង​វេ​ទនា។​ ឈើឆ្កា​ងទ្រង់​ជាដើ​មឈើនៃ​ជីវិត​សម្រាប់​យើ​ងរាល់គ្នា​។-Dave Branon