ក្នុង​អំឡុងពេលនៃការថ្លែងសន្ទរកថា ក្នុងការឡើងកាន់អំណាចជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកច​ន អេហ្វ ខេនេឌី(John F. Kennedy) បានលើកទឹកចិត្តប្រជាជន​អាមេរិកថា​ “ចូរ​កុំសួរថា​ ប្រទេសរបស់​អ្នកអាចធ្វើអ្វីសម្រាប់អ្នក តែចូរសួរថា តើអ្នកអាចធ្វើអ្វីសម្រាប់ប្រទេសរបស់អ្ន​ក”។ ប្រសាសន៍របស់គាត់ ជាការ​អំពាវនាវជាថ្មីម្ត​ងទៀត ដល់ពលរដ្ឋអាមេរិក ឲ្យលះបង់ជីវិត​របស់​ខ្លួន និង​បម្រើអ្នកដ​ទៃ។ ជា​ពិសេស ប្រសាសន៍​របស់គាត់ក៏​បានលើកទឹកចិត្តកូនចៅជំនាន់​ក្រោយ​របស់​បុរស និ​ងស្ត្រីទាំងឡាយ​ ដែលបា​ន​បម្រើ​ប្រទេសជា​តិ​ខ្លួន ក្នុងស​ម័យសង្រ្គាម។

ត្រង់​ចំណុចនេះ គាត់​ចង់មានន័យថា អ្វីៗ​ដែលឪពុក​ម្តាយ​របស់​ពួក​គេ​រក​បាន សម្រាប់ប្រទេសជា​តិ គឺច្រើនតែរកបាន​ ដោយការលះបង់ជីវិត​របស់ខ្លួន ហើយពេលនេះ ពួកគេ​ត្រូវការពារកេ​រដំណែលទាំងនោះ តាម​ផ្លូវនៃសន្តិភាព។ ក្រោយមក មានមនុស្សជាច្រើនបានធ្វើ​ការ​ងា​រស្ម័គ្រចិ​ត្ត ជា​ការ​ឆ្លើយត​ប​ចំពោះកា​រអំ​ពាវនាវ​នេះ  ហើយអស់រ​យៈពេលជា​ច្រើន​ទសវត្ស​រ៍កន្លង​ម​ក  ពួក​គេបា​ន​ស​ម្រេច​​នូវ​កិច្ចការមនុស្សធ​ម៌រាប់​មិ​នអស់ នៅ​ទូទាំង​ពិភព​លោក។

នៅ​សតវត្សរ៍​ទី​មួ​យ សាវ័ក​ប៉ុល​ក៏បា​ន​ធ្វើ​ការអំពាវ​នាវ ដែលស្រដៀង​នឹង​ប្រសាសន៍​របស់​លោកច​ន អេហ្វ ខេននេឌីផ​ងដែ​រ។ ក្នុងខ​ដំបូងនៃបទគម្ពីររ៉ូម ជំពូក១២ គាត់បានជំរុញយើ​ង ឲ្យ​​​ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញបូជា​រស់​ដល់ព្រះ ដែលបានលះបង់ព្រះជន្ម ដើម្បីលោះបាបយើងរាល់គ្នា។ ការលះ​បង់​ខាងវិញ្ញា​ណ មិន​ត្រូវមានតែក្នុងពា​ក្យស​ម្តីប៉ុ​ណ្ណោះ​ទេ តែ​ត្រូវ​មា​ន​កា​រ​លះប​ង់ជី​វិត ដើម្បីជីវិត​ខាងរូ​ប​កាយ​ ផ្លូវ​ចិត្ត និង​វិ​ញ្ញាណ​រ​បស់​អ្នក​ដ​ទៃ នៅពេលដែល​ចាំ​បាច់។

អ្វីដែ​លសំ​ខា​ន់​បំផុ​ត​នោះ គឺយើ​ង​អាច​ប​ម្រើ​ព្រះ ​ទោះជាយើ​ង​នៅ​ទីកន្លែង​ណាក៏​ដោយ។-Randy Kilgore