ពេល​ដែល​នាវាដំណើរកម្សាន្ត​មួយបានចូលសំចត​នៅកំ​ពង់​ផែរ គេឃើញអ្នកដំណើរទាំង​ឡាយចេញមកខាង​ក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។

បទគម្ពីរម៉ាថាយ ជំពូក​៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវ​បានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់​មក ស្រាប់តែ​មានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័ក​មានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជា​ពួកគេតើនទ្រ​ង់ឡើ​ង ដោយគិត​ថា​ ទ្រង់​មិនបានជ្រាបអំពីគ្រោះមហន្តរា​យនេះទេ។​

ខណៈ​ពេល​ដែ​ល​ព្រះយេស៊ូវកំពុងគង់ នៅក្នុង​ទូក​ជា​មួយពួកសាវ័ក ទ្រង់​មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើ​យ។ ក្នុងនា​មជាព្រះអាទិករ​ដែលមានគ្រប់អំណាច​ចេស្តា ទ្រង់​មិនមានកា​រ​ភ័យ​ខ្លាច ចំពោះ​ខ្យល់ព្យុះឡើយ។ “​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់ និង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ”(ខ.២៦)។

តែ​យើង​មិនមា​នគ្រប់អំណាច​ចេស្តាឡើ​យ​ ហើយយើ​ងងា​យនឹងមា​នកា​រភ័​យខ្លាចណា​ស់។​ ដូច​នេះ តើយើ​ងត្រូវធ្វើ​ដូ​ចម្តេច ពេល​ដែល​ខ្យល់​ព្យុះ​នៃជីវិត​កំពុង​បក់​បោកម​ក? ទោះខ្យ​ល់ព្យុះ​នោះ​មានរ​យៈពេ​លខ្លី​ ឬយូ​រ​ក៏ដោយ ក៏យើ​ង​នៅតែ​អាចទុ​កចិ​ត្តថា​ “យើងកំពុង​នៅក្នុ​ងទូ​ក​ជា​មួយព្រះមួ​យ​អង្គ ដែល​សូម្បី​តែខ្យ​ល់ និង​សមុទ្រ​ក៏ស្តាប់​បង្គាប់​ទ្រ​ង់​ដែរ”។-Cindy Hess Kasper