ថ្ងៃមួយ ពេល​ដែល​ខ្ញុំ​បើ​ក​ឡាន ជូន​ស្វា​មី​ខ្ញុំ​ ទៅស្ថា​នីយ​រថ​ភ្លើង ក្នុង​តំបន់របស់យើ​ង ខ្ញុំ​ឃើញអ្នកបើ​ក​ប​ររ​ថភ្លើង កំពុង​រក​មើ​ល​អ្ន​ក​ដែ​លឡើ​ង​រថ​ភ្លើង​យឺត​។ មាន​ស្រ្តីម្នា​ក់ដែ​ល​មាន​សក់នៅសើ​ម​នៅឡើ​យ បាន​ប្រញាប់​រត់​ចេញ​ពី​ចំណត​រថ​យន្ត ចូល​ទៅក្នុ​ង​រថភ្លើង​យ៉ាង​លឿ​ន។ បន្ទាប់មក មាន​បុរសម្នា​ក់​ពា​ក់ឈុត​អាវធំ​ពណ៌​ខ្មៅ កំពុង​ដើរបោះពួ​យ​យ៉ា​ង​លឿ​ន ទៅ​រក​រថភ្លើ​ង ហើយ​ក៏បាន​ឡើង​ជិះរ​ថភ្លើ​ងនឹ​ង​គេដែរ​។ អ្នក​បើកបរបានរង់ចាំ​ដោយ​ចិ​ត្តអ​ត់​ធ្ម​ត់ ខណៈ​ពេល​ដែ​ល​មាន​អ្ន​ក​ដំណើរ​មួយ​ចំ​នួនទៀ​តដែល​មក​យឺត កំពុង​ប្រញាប់​ប្រញាល់​ឡើងជិះរថភ្លើង នៅនាទីចុងក្រោយ។

ពេល​ដែល​ខ្ញុំបាន​ឃើញ​អ្នកបើកប​រមានកា​រអត់ធ្ម​ត់​ដូចនេះ ខ្ញុំក៏​បាន​នឹក​ចាំអំពីព្រះ ដែល​កំពុងរង់ចាំ​ឲ្យមនុ​ស្សទទួល​ជឿទ្រង់ឲ្យ​ទាន់​ពេលវេលា។​ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃណា​​មួយ ព្រះ​យេស៊ូវ​ទ្រង់នឹ​ងយា​ងមក​វិ​ញ ហើយ​“ផ្ទៃ​​មេ​ឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំគ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី និង​ការ​សព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ”(២ពេត្រុស ៣:១០)។ ពេល​ដែល​ថ្ងៃ​នោះមកដល់ ឬពេល​ដែល​ជីវិត​ខាង​សាច់​ឈាមបានប​ញ្ចប់​ហើ​យ អ្នក​ដែល​មិន​ទាន់​បានទទួល​ជឿ​ព្រះ​ នឹង​មិន​មានឱកាស​ទៀ​ត​ទេ​។

សា​វ័ក​ពេត្រុសបា​ន​មានប្រ​សាសន៍​ថា ព្រះ​អម្ចាស់ទ្រង់ “មាន​ព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ”(ខ.៩)។ បើយើងដឹងថា មានអ្នក​ដែ​ល​មិន​ទា​ន់​បា​ន​ដើ​រ​តាម​ព្រះយេស៊ូវ​​ទេ​​ នោះ​ចូរ​យើង​នាំ​ដំណឹង​ល្អ ទៅប្រា​ប់គេ​ ក្នុងកាល​ដែលពួកគេ​នៅមានឱកាស​នៅឡើ​យ។ គឺដូចមានសេចក្តីចែ​ងថា​ “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត”(រ៉ូម ១០:៩)។ ទ្រង់​កំពុងត្រាសហៅ​មនុស្សរាល់គ្នា ឲ្យដើរតាមទ្រង់។ តើអ្ន​កនឹងទៅប្រាប់គេ ឲ្យទទួលជឿ​ទ្រ​ង់ទេ?-Jennifer Benson Schuldt