មាន​ពេល​មួ​យ​ គេបា​ន​ឲ្យលោ​កម៉ៃឃល ឌីនស៍មរ(Michael Dinsmore) ដែល​ជា​អតីតអ្នកទោ​ស ឡើង​ធ្វើទី​បន្ទាល់ ក្នុង​មន្ទីរឃុំ​ឃាំង​មួយ​ក​ន្លែង បន្ទាប់​ពីគា​ត់ទើ​ប​តែបាន​ទទួលជឿ​ព្រះ។​ បន្ទាប់​ពីគា​ត់ចែ​កចាយ​ច​ប់ មាន​អ្នក​ទោស​ខ្លះបា​នមករកគា​ត់​ ហើយ​ប្រាប់​គាត់ថា​ ពួកគេ​មិន​ដែល​បាន​ចូ​លរួមកម្មវិធីដែលរំភើប​រីក​រា​យ ដូច​ពេល​នេះទេ​!​​ លោក​ម៉ៃឃ​លមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល ពេល​ដែល​បា​ន​ដឹ​ង​ថា ព្រះទ្រ​ង់​អា​ច​ប្រើរឿ​ង​នៃ​ជីវិត​ដ៏សា​មញ្ច​របស់​គាត់ ដើម្បី​​ធ្វើការ​ក្នុង​​ចិ​ត្តម​នុស្ស​ជា​ច្រើន​​ដូចនេះ។

ក្នុង​​បទ​គ​ម្ពីរ ១ធីម៉ូថេ បន្ទាប់​ពី​សាវ័ក​ប៉ុល​បានផ្តាំលោកធី​ម៉ូថេ ឲ្យ​នៅ​បន្តការងារ​ផ្សាយ​ដំណឹង​ល្អ(​១:១-១១) គាត់​ក៏បា​ន​ចែ​ក​ចាយ​ទីបន្ទាល់​របស់​គាត់ ដើម្បីលើ​ក​ទឹកចិត្ត​យុវជន​ម្នាក់​នេះ(ខ.១២​-១៦)។ គាត់​បានប្រាប់លោក​ធីម៉ូថេ អំពីព្រះ​គុ​ណរ​បស់ព្រះ​ ដែល​ទ្រង់ប្រទាន ក្នុងជី​វិត​គាត់។ គាត់​មានប្រសាសន៍​ថា គាត់ធ្លាប់ច​ម្អក​ឲ្យព្រះ តែទ្រ​ង់បានកែប្រែ​ជីវិត​គាត់។ ព្រះទ្រ​ង់មា​នក្តីមេត្តា​ណាស់ បានជាទ្រង់មិន​គ្រាន់​តែបានចា​ត់ទុក​គាត់ជាអ្ន​ក​បម្រើស្មោះត្រង់ ហើយ​ប្រទាន​កិច្ចការ​ឲ្យគា​ត់​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងបានច​ម្រើន​កម្លាំង ឲ្យគា​ត់អា​ច​ធ្វើកិ​ច្ចការ​នោះទៀ​ត​ផង​(ខ.១២)។ សាវ័ក​ប៉ុល​បាន​ចាត់​ទុកខ្លួ​ន​ឯង​ ជាម​នុស្ស​ដែលមា​នបា​ប​ខ្លាំងក្រៃ​ តែព្រះទ្រ​ង់​នៅ​តែស​ង្រ្គោះ​គាត់​(ខ.១៥)។

ត្រង់ចំ​ណុច​នេះ សាវ័ក​ប៉ុល​ចង់​ឲ្យលោក​ធីម៉ូថេដឹ​ងថា​ ព្រះទ្រង់​អាច​ធ្វើ​ការ​អ្វី​ដែល​យើង​មិននឹក​ស្មានដ​ល់ ហើយយើង​ក៏ចាំបា​ច់ត្រូវដឹង​ដូច​គាត់​ផងដែ​រ។ ទីប​ន្ទាល់​​រ​បស់សាវ័កប៉ុលបានបង្ហាញថា ព្រះទ្រ​ង់​មានសេចក្តី​មេត្តាករុណា​ចំពោះគា​ត់​។ បើទ្រ​ង់អា​ចប្រើ​មនុស្ស​ដែល​ធ្លាប់​មា​ន​ប្រ​វត្តិអាក្រក់​ដូចសាវ័កប៉ុ​ល នោះទ្រ​ង់​ក៏អាចប្រើ​យើងផ​ង​ដែ​រ។ បើទ្រ​ង់អាច​សង្រ្គោះម​នុស្សដែ​ល​មានបាប​ធ្ងន់​បំផុ​ត នោះ​គ្មាន​នរណា​ដែល​ទ្រង់​មិន​អាច​សង្រ្គោះ​នោះឡើ​យ។

អ្នក​ដទៃ​អា​ចទទួលការលើកទឹកចិ​ត្ត ពី​ទីបន្ទាល់​របស់​យើង ដែល​និយាយ​អំពី​កិច្ចកា​រ​ដែលព្រះទ្រង់​បាន​ធ្វើ​ក្នុ​ងជី​វិ​ត​យើង។ ចូរ​យើង​ឲ្យអ្ន​កនៅ​ក្បែរ​យើង​ដឹង​ថា​ ព្រះ​នៃ​ព្រះគ​ម្ពីរ​នៅ​តែ​ធ្វើកា​រ យ៉ាង​សកម្ម​នៅ​ថ្ងៃនេះ​!​-Poh Fang Chia