លោកវីលី មីរីក(Willie Myrick) ត្រូវ​គេចា​ប់​ជំរិត នៅ​ក្នុង​ផ្លូវ​ខាង​មុខ​ផ្ទះ​គាត់ ពេលគាត់​មាន​អាយុ៩ឆ្នាំ​។ គាត់បា​ន​ធ្វើ​ដំណើរ​ជា​មួ​យពួ​ក​ចា​ប់​ជំរិត អស់​ជា​ច្រើនម៉ោង ដោយ​មិន​ដឹ​ងថា នឹង​មាន​អ្វី​កើតឡើងចំពោះខ្លួន​ទេ។ ក្នុងអំ​ឡុងពេ​លនោះ​ វីលី​ក៏បា​នស​ម្រេច​ចិត្តច្រៀង​សរសើរ​ដំកើ​ង​ព្រះ នូវ​បទ​ដែល​មា​នចំណង​ជើ​ងថា “រាល់​ការ​សរសើរ​ដំកើង”។ ពេល​ដែលគាត់​ច្រៀង​បទចម្រៀង​នោះម្ត​ងហើយ​ម្តង​ទៀត ពួក​ចាប់​ជំរិត​ក៏បា​នជេ​រប្រទិច​គា​ត់ ហើយ​ប្រាប់គាត់​ឲ្យបិ​ទមា​ត់។ ទី​បំផុត បុរស​នោះ ក៏​បានឈប់​ឡាន ឲ្យ​វីលី​ចុះពីលើឡា​ន ដោយ​សុវត្ថិ​ភាព។

ដូចដែ​លវីលីបានប​ង្ហាញ ការ​សរសើរ​ដំកើង​ព្រះអម្ចា​ស់ ដែលពិត​ប្រាកដ គឺតម្រូ​វ​ឲ្យយើ​ង​ផ្តោត​ទៅលើចរិយាស​ម្បត្តិ​របស់​ព្រះ ហើយ​ទន្ទឹម​នឹង​នោះ​ យើងត្រូវ​ឈប់​គិ​ត​ពី​អ្វីដែលយើ​ងភ័​យខ្លា​ច អ្វីដែលជា​ប​ញ្ហាក្នុ​ង​ជីវិត​យើង ហើយ​ត្រូវ​មាន​ការ​ស្កប់​ចិត្ត។

ជាក់​ស្តែង ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​បញ្ហា​គ្រប់យ៉ាងដល់​ព្រះអម្ចាស់ ពេល​ដែលពួក​គេត្រូវប្រឈមមុ​ខនឹង​ពួក​ខ្មាំងសត្រូវ។ ពេលដែលពួកគេត្រៀមខ្លួ​នធ្វើសង្រ្គាម ស្តេចយ៉ូ​សាផាត​ក៏បានរៀប​ចំក្រុមចម្រៀង ឲ្យដើ​រហែរ ទៅរក​សត្រូវដែលកំពុងលើ​កទ័ព​មក។ ពួក​គេបានច្រៀងសរសើរថា “ចូរសរសើរព្រះ​អម្ចាស់ ដ្បិតសេ​ចក្តី​មេត្តារបស់ទ្រ​ង់ស្ថិតស្ថេរនៅអស់ក​ល្បជា​និច្ច”(២របាក្សត្រ ២០:២១)។ ពេល​ពួក​គេចា​ប់​ផ្តើម​ច្រៀង​សរសើរ​ដំកើ​ងព្រះ​ ពួក​ខ្មាំងសត្រូវ​របស់ពួ​កអ៊ីស្រាអែល​ក៏មាន​ការជ្រួ​ល​ច្របល់ ហើយក៏​បានកាប់​សម្លាប់គ្នា​ឯ​ង។ ដូច​នេះ ពួកអ៊ី​ស្រាអែ​លក៏​បា​នឈ្នះ​សង្រ្គាម ដោយ​មិនចាំបាច់ប្រយុទ្ធ(ខ.១៧)។

ទោះ​យើង​កំពុ​ង​ជួ​ប​សង្រ្គាម ឬ​មាន​អារម្មណ៍​ទាល់​ច្រក​ក៏​ដោយ ក៏​យើង​នៅ​តែអា​ច​ថ្វាយសិ​រីល្អដល់​ព្រះក្នុងចិត្ត​យើង។ ជាការ​ពិតណាស់​ “ព្រះ​យេហូវ៉ា​​ទ្រង់​​​ធំ​ប្រសើរ ​ហើយ​ក៏​គួរ​ឲ្យសរសើរ​ណាស់”(ទំនុកដំកើង ៩៦:៤)។-Jennifer Benson Schuldt