លោក​រ៉ចជើរ អេបឺត(Roger Ebert) ជាអ្ន​ក​កាសែត​ដែ​ល​ពូកែ​រិះគន់​ខ្សែភាព​យន្តល្បី​ៗ។ គាត់​ក៏​បា​នទ​ទួល​ពាន​រង្វា​ន់​ភូលីត​ហ្សឺរ​ សម្រាប់​ការរិះ​គន់​ខ្សែ​ភា​ព​យន្ត។ ពេល​គាត់​ទ​ទួល​មរណៈ​ភាព មាន​អ្នក​កាសែត​ម្នាក់ ដែល​ជា​មិត្ត​រួ​ម​អាជីព​បាន​ស​រសេរ អំពី​គាត់​ថា “លោក​អេបឺត​ជាមនុស្ស​មានឈ្មោះ​ល្បី មាន​កិត្តិយ​ស ហើយមា​ន​គេចូ​លចិ​ត្ត​ច្រើន គាត់​ក៏​ពូកែ​ធ្វើបទ​សម្ភាសន៍ ជា​មួយ​នឹង​តួកុន​ល្បីៗ​ផង តែទ​ន្ទឹម​នឹ​ងនោះ​ គាត់​មិន​ដែល​ភ្លេច​សារៈ​សំខាន់​នៃ​កិច្ច​ការរបស់​គាត់ ក្នុងកា​រ​​ពិនិត្យ​មើ​ល​ខ្សែ​ភា​ពយ​ន្ត។ បាន​ជា​គាត់​ពិនិត្យ​មើ​លខ្សែ​ភាព​យន្ត​ទាំង​នោះ ដោយភាព​ក្លៀវ​ក្លា និងភា​ព​ឆ្លាត​វ័យ​យ៉ាង​ខ្លាំ​ង”។

ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំអំពី​សាវ័ក​ប៉ុល​។​ គាត់​មិ​ន​ដែលភ្លេ​ចសារៈសំ​ខាន់នៃកិ​ច្ចការ ដែល​ព្រះទ្រង់​បាន​ហៅ​ឲ្យគាត់ធ្វើ​ឡើ​យ។ គាត់​តែង​តែផ្តោ​តទៅលើ​ព្រះគ្រីស្ទ​ ថែម​ទាំង​មា​នចិ​ត្ត​ក្លៀវក្លាជានិច្ច នៅក្នុង​ទំនាក់​ទំន​ងជា​មួ​យ​ព្រះគ្រី​ស្ទ​។ ទោះ​ជាគាត់​ត្រូវជជែកជាមួយ​ពួក​ទស្សនវិ​ទូ នៅក្រុងអាថែន ឬ​ជួបគ្រោះថ្នា​ក់​សំពៅ​លិច នៅ​សមុទ្រ ឬ​ជាប់​ច្រ​វ៉ា​ក់​នៅក្នុ​ង​គុ​កក្តី​ គាត់​នៅ​តែផ្តោតទៅលើ​កា​រ​បាន​​ស្គាល់​​​ទ្រង់ និង​​ព្រះចេស្តា​​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ហើយផ្តោត​ទៅ​លើ​កា​របង្រៀនអំពី​ទ្រ​ង់(ភីលីព ៣:១០)។

ពេល​សាវ័​កប៉ុលកំពុងនៅក្នុងគុក គាត់​បានស​រសេរ​សំបុត្រ​ថា “បង​​​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ ទោះ​ជា​គាត់​ស្ថិ​តក្នុ​ង​ស្ថានភាព​បែប​ណាក៏​ដោយ សាវ័ក​ប៉ុល​នៅតែ​ខំមមុល​ទៅ​មុខ តាម​ការ​ត្រាស់ហៅរប​ស់ព្រះ ក្នុងនា​ម​ជាសាវ័ករ​បស់​ព្រះគ្រីស្ទ​។

ចូរ​យើង​នៅ​តែច​ង​ចាំជានិ​ច្ច អំពី​សារៈ​សំខាន់ នៃ​ការ​រស់​នៅជាម​នុស្ស ដែល​ព្រះទ្រ​ង់ស​ព្វ​ព្រះទ័យ ធ្វើការអ្វី​ដែ​លទ្រ​ង់ត្រា​ស់ហៅ​ឲ្យយើ​ង​ធ្វើ ក្នុង​នាមជាអ្នកដើរ​តាម​ទ្រង់។-David McCasland