ជាញឹក​ញាប់ ខ្ញុំ​បា​ន​នឹ​ក​​ឃើ​ញ​អនុស្សាវ​រីយ ពេល​ដែ​ល​កូ​ន​ៗ​រ​បស់​ខ្ញុំ​នៅ​ពីក្មេ​ង។​ ខ្ញុំ​នៅចាំ​ថា​ កាលនោះ​ យើង​មានទ​ម្លាប់​ក្រោក​ពី​ព្រលឹម​។ ជា​រៀង​រាល់​ពេ​លព្រឹ​ក ខ្ញុំ​តែង​តែ​​ដើរ​ចូលបន្ទប់​គេង​របស់​ពួក​គេ ហើយ​ដាស់​ពួក​គេ​ឲ្យ​ក្រោ​កឡើ​ង​ ដោយ​ហៅឈ្មោះ​ពួក​គេ​ ដោយ​សម្លេ​ង​ដ៏ស្រ​ទន់ ហើយ​ប្រា​ប់​ពួក​គេ​ថា​ ដល់​ពេល​ក្រោក​ពី​គេង​ហើយ។

ពេល​ខ្ញុំ​អាន​បទ​គម្ពីរ ដែល​និយាយ​អំពី​ការ​ដែល​លោក​អ័ប្រាហាំ ក្រោក​ពី​ព្រលឹម ដើម្បី​ធ្វើ​តាមបង្គាប់​របស់​ព្រះ   ខ្ញុំ​ក៏បា​ន​នឹក​ចាំ  អំ​ពី​ពេល​​ដែល​ខ្ញុំ​ទៅ​ដាស់​កូ​ន​ៗ​រប​ស់ខ្ញុំ​ ឲ្យ​ក្រោក​ពី​ព្រលឹម ហើយ​ខ្ញុំក៏ចង់​ដឹង​ផ​ង​ដែ​រ​ថា តើ​លោក​អ័ប្រាហាំ​មាន​អារម្មណ៍​ទុក្ខ​ព្រួយ​យ៉ាងណា ពេល​ដែល​គា​ត់​ត្រូវ​ដាស់​អ៊ីសាក់ ឲ្យ​ក្រោក​ពី​គេង ដើម្បី​រៀ​ប​ចំខ្លួន ទៅ​ថ្វាយ​យញ្ញ​បូជា តាម​បង្គាប់​របស់​ព្រះ​​។

បន្ទាប់​មក ពេល​ទៅដល់ក​ន្លែ​ងថ្វា​យ​យញ្ញ​បូជា លោក​អ័ប្រាហាំក៏​បា​ន​ចង​កូន​ប្រុស​គាត់ ដាក់​នៅ​លើអាសនា ប៉ុន្តែ ព្រះទ្រ​ង់​ក៏​បាន​ប្រទាន​សត្វ​ចៀម​មួយក្បាល ឲ្យ​គាត់​ធ្វើ​យញ្ញ​បូជា​ជាជំ​នួស​វិ​ញ។ ជា​ច្រើន​ឆ្នាំក្រោ​យ​មក ព្រះទ្រង់​ក៏​បាន​ប្រទាន​នូវ​យញ្ញ​បូជា​មួយ​ទៀត ដែល​ជា​យញ្ញ​បូជាចុង​ក្រោយ​ប​ង្អស់ ដែល​ជា​ព្រះ​រាជ​បុត្រា​ទ្រ​ង់។ ចូរ​យើង​ពិចារណា​ថា ព្រះវរ​បិតា​ទ្រង់​មាន​អារម្មណ៍​ពិបាក​យ៉ាង​ណា ពេល​ទ្រង់​លះ​បង់​ព្រះរាជ​បុត្រា​តែមួ​យ​ ដែលទ្រ​ង់ស្រ​ឡា​ញ់ជាទី​បំ​ផុត! ហើយ​ទ្រង់​បា​ន​ឆ្ល​ង​កាត់​នូវ​ការ​ពិបា​ក​ទាំង​អ​ស់​នេះ ដោយ​សារ​ទ្រ​ង់​ស្រឡាញ់យើ​ង​រាល់​គ្នា​។

សរុ​ប​មក យើង​មិន​ចាំ​បា​ច់​ស​ង្ស័យ​ទៀត​ទេ​ថា​ ព្រះទ្រង់​ស្រឡាញ់យើង​​ឬអ​ត់​។-Joe Stowell