ក្នុង​អំឡុ​ងពេ​ល​កម្មវិ​ធី​ថ្វាយបង្គំ​ព្រះ​ នៅ​ព្រះវិហារ ខ្ញុំ​បាន​សង្កេត​ឃើញ​ទារក​ម្នាក់ ដែល​ឪពុករបស់​វាកំ​ពុង​អង្គុ​យពរ នៅលើ​កៅអីនៅជួរ​ខាងមុខខ្ញុំ ប្រហែល​បីបួន​ជួរ។ ពេល​ដែល​ទារ​កដ៏តូចនោះ​អើតមើ​លម​ក​ក្រោយ រំលង​ស្មារបស់ឪ​ពុក​វា ខ្ញុំ​ឃើញ​កែវ​ភ្នែកវាបើកធំៗ មើល​មកសមាជិកពួកជំ​នុំ​ទាំង​ឡា​យ ដោយ​ចម្ងល់។​ វា​បាន​ញញឹម​ដាក់​មនុស្ស​មួយ​ចំនួន ទាំង​ហៀរទឹក​មាត់​កក្លាក់ ហើយ​វាក៏​បា​នដា​ក់ម្រា​ម​ដៃរបស់​វា ចូលក្នុ​ង​មាត់ តែ​វាមិន​ដែល​ភ្លេចបៀ​បមេ​ដៃរបស់​វា​ឡើយ​។ ខ្ញុំ​ក៏បាន​បង្វែរ​អារម្ម​ណ៍​ចេ​ញពី​កា​រអធិប្បាយ​របស់លោក​គ្រូគ​ង្វាល ខណៈពេ​លដែ​ល​ភ្នែ​ករបស់ខ្ញុំ​ចេះ​តែ​ចង់ងាក​មើលទា​រក ដ៏​គួ​រឲ្យ​ស្រឡាញ់ម្នា​ក់​នេះ ម្តង​ហើយ​ម្តង​ទៀ​ត។

ក្នុង​ការ​រ​ស់​នៅ ជា​ធម្មតា យើង​អាច​ជួ​ប​ការ​រំខា​នគ្រ​ប់​បែ​បគ្រ​ប់ស​ណ្ឋាន។ តា​ម​ព្រះគ​ម្ពីរ​លូកា យើង​ឃើញ​ថា​ មាន​ពេល​មួយនា​ងម៉ាថាត្រូវ​ចំណាយ​ពេល​ស្តាប់​ព្រះយេស៊ូវ​មាន​បន្ទូល ជា​មួយ​នាង​ម៉ារា​ប្អូន​ស្រីរបស់នា​ង តែកា​ររ​វ​ល់រៀប​ចំម្ហូប​អាហារ បម្រើ​ទ្រង់ គឺ​ជា​ការរំខាន​មិន​ឲ្យ​នាងនៅស្តា​ប់ព្រះបន្ទូល​ទ្រង់។ ពេ​លនោះ នាង​ម៉ារា​នៅតែបន្ត​ផ្តោត​ចិ​ត្តស្តាប់​ទ្រង់ ដោយ​មិន​ឲ្យ​អ្វី​រំខាន​នាងឡើយ។ នា​ងម៉ារា “​បាន​អង្គុយ​ស្តាប់​ព្រះបន្ទូល នៅ​ទៀប​ព្រះបាទ​ព្រះអម្ចាស់”(លូកា ១០:៣៩)។ ពេល​នាង​ម៉ាថារ​អ៊ូរ ដោយ​សារ​នាង​ម៉ារាមិ​ន​បានជួយ​កិច្ច​ការ​នាង ព្រះយេស៊ូ​វ​ក៏​បាន​មាន​បន្ទូល​ថា “ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ”(ខ.៤១-៤២)។

ព្រះ​បន្ទូ​ល​ព្រះយេស៊ូវ​ត្រង់​ចំណុច​នេះ បាន​រំឭក​យើង​ថា ទំនា​ក់ទំ​នង ដែល​យើង​មាន​ជា​មួយទ្រង់ គឺ​សំខាន់​ជាង​ការ​រវល់​ដទៃ​ទៀត​ ដែល​យើង​ប្រហែល​ជាកំពុង​ផ្តោត​ចិត្ត។ កិច្ចការ​ល្អ​ៗ អាចធ្វើ​ឲ្យ​យើ​ងខក​ខា​ន​មិន​បា​នធ្វើ​​​​កិច្ចកា​រដែ​​លសំខាន់​បំផុត។ បានសេចក្តី​ថា សម្រាប់អ្នកដើរតាមព្រះយេស៊ូវ កិច្ចការ​ដែល​សំខាន់​បំ​ផុត ក្នុង​ជីវិត​នេះ គឺជា​ការ​ស្គាល់ ហើយ​ដើរ​ជា​មួយ​ទ្រង់។-Jennifer Benson Schuldt