ការ​ធ្វើ​ម្ហូ​ប ​អាច​ក្លា​យ​ជាកិ​​ច្ចកា​រ​ដ៏​គួ​រ​ឲ្យ​ធុ​ញ​ទ្រា​ន់ បើ​សិ​ន​ជា​ខ្ញុំ​ធ្វើវា​មួយ​ថ្ងៃ​បី​ដ​ង ជារៀ​ង​រា​ល់ថ្ងៃ ពី​មួយ​សប្តាហ៍ ទៅមួ​យស​ប្តា​ហ៍។ ខ្ញុំ​អាច​នឿ​យ​ហ​ត់ នឹង​ការ​បក​សម្បក ចិត កាត់ ហាន់ និង​លាយ​គ្រឿង រួច​រ​ង់ចាំឲ្យ​ម្ហូបឆ្អិ​ន។ ប៉ុន្តែ ខ្ញុំមិ​ន​ដែ​លហ​ត់​នឿយ​នឹង​ការ​ញាំអាហារ​ទេ​! តាមពិ​ត ការ​ញាំ​អាហា​រ​គឺជាអ្វី​ដែ​លម​នុ​ស្ស​ជាទូ​ទៅ​ចូល​ចិត្ត ទោះ​បី​ជា​យើង​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ក៏​ដោយ។

សាវ័​ក​ប៉ុ​ល​បា​ន​ប​ង្រៀ​ន​អំ​ពី​កា​រ​សាប​​ព្រោះ​ និង​ច្រូត​​កាត់​ផ​ល​ ព្រោះ​គាត់​បា​ន​ដឹ​ង​ថា យើងអាច​មា​នកា​រ​នឿ​យ​ណាយ​ នឹង​​ធ្វើ​ការ​ល្អ​(​កាឡាទី ៦:៧-១០)។ គឺដូចដែល​គា​ត់​បា​ន​មាន​ប្រ​សាសន៍​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(ខ.៩)។ ការ​ស្រឡាញ់ខ្មាំ​ង​ស​ត្រូវ ការ​ប្រៀនប្រដៅ​កូន ឬអធិស្ឋាន​ឥ​តឈ​ប់​ឈរ មិន​មែនជា​កា​រងា​យ​ស្រួលទេ។​ ទោះ​ជាយ៉ា​ង​ណា​ក៏​ដោ​យ​ ការ​ច្រូត​កា​ត់ផ​ល​ល្អ​ ដែល​យើង​សាបព្រោះ គឺមិ​ន​គួរ​​ឲ្យធុញ​ទ្រាន់​ទេ​! តើយើ​ងនឹ​ង​មា​នអំ​ណរ​ប៉ុណ្ណា ពេល​យើង​ឃើ​ញ​សេ​ចក្តី​ស្រឡាញ់​ឈ្នះទុក្ខ​ព្រួ​យ ឬឃើ​ញ​ក្មេ​ង​ៗដើ​រ​តាម​ផ្លូវ​របស់​ព្រះ ឬបា​ន​ដឹ​ង​ថា​ ការ​អធិ​ស្ឋាន​របស់​យើង​បាន​ទទួលការ​ឆ្លើយ​ត​ប។​

ការ​ចម្អិ​ន​អា​ហា​រ​អាច​ចំ​ណាយ​ពេល​ជា​ច្រើ​ន​ម៉ោង ប៉ុន្តែ តាម​ធម្មតា ក្រុម​គ្រួ​សារ​របស់​ខ្ញុំ​ញាំអាហារ​ជុំគ្នា​ ដោយចំ​ណាយ​ពេល​យ៉ាង​យូរ​២០​នា​ទី។ តែ​ការ​ទទួល​​ផល​ខាង​វិញ្ញាណ គឺ​មាន​រយៈ​ពេល​អស់​កល្ប​ជា​និច្ច។ ដរាប​ណា ​យើង​នៅ​មាន​ពេល​នៅ​ឡើ​យ ​ចូរ​យើង​ធ្វើ​ការ​ល្អ​ ហើយ​រង់​ចាំទទួល​ព្រះ​ពរ​ពី​ព្រះ តាម​ពេល​ដែល​ទ្រ​ង់​បាន​កំ​ណត់។ នៅ​ថ្ងៃនេះ​ ចូរ​កុំ​អស់​ស​ង្ឃឹម ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូ​វរ​ប​ស់ព្រះ​ឡើ​យ​។ ចូរ​យើង​ចាំ​ថា​ យើង​នឹង​បា​ន​ច្រូត​កា​ត់​ផល​ ជា​ក្តីអំ​ណរ​ដ៏​អស់​កល្បជានិច្ច​។-Keila Ochoa