ខ្ញុំ​ចូល​ចិ​ត្ត​ដើ​រ​តាម​ផ្លូវ​លំ​មួ​យខ្សែ​ ​ក្នុង​ឧទ្យាន នៅក្បែ​​រ​ផ្ទះ​ខ្ញុំ។​ មាន​កន្លែ​ងមួ​យ​ដែល​ខ្ញុំ​ដើរ​ទៅដ​ល់ មានទេ​ស​ភាព​ថ្ម​ខ្សាច់​ពណ៌​ក្រហម ដែល​នៅខា​ងក្រោ​យ មាន​កំពូល​ភ្នំស្រួចៗដ៏ធំសម្បើម កម្ពស់​ជាង ៤៣០​០​ម៉ែត្រ​។​  ជួន​កាល ពេល​ខ្ញុំ​ដើរ​កាត់​កន្លែងនោះ ដោយ​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុងចិត្ត  ខ្ញុំ​ក៏បា​ន​មើ​ល​ទៅ​ផ្លូ​វលំ​ដ៏ធំ​ និង​រៀ​បស្មើ​នោះ​។​ បើសិនជា​គ្មា​ននរណាម្នា​ក់ ​នៅក្បែរ​នោះទេ​ ​ខ្ញុំនឹងឈ​ប់​ ហើយ​សូត្រទំ​នុក​របស់​ស្តេចដាវីឌ​ឮ​ៗ​។ ​​

គេ​ដា​ក់​ចំ​ណង​ជើងឲ្យទំនុក​នេះ​ថា​ “ចម្រៀងនៃ​អ្នកឡើ​ង​ភ្នំ​”(ទំនុកដំកើង ១២០-១៣៤) ដែល​កាល​ពី​ស​ម័យ​បុរាណ ប្រ​ជាជន​អ៊ីស្រា​អែល​តែងតែច្រៀង​ទំនុក​មួយ​នេះ ខណៈពេ​ល​ដែល​ពួក​គេដើ​រ​តាម​ផ្លូវ ទៅ​ទីក្រុង​យេរូសាឡិម ដើម្បី​ចូល​រួ​ម​ពិធីបុ​ណ្យធំ​ៗ​ទាំង​បីរបស់​អ៊ីស្រាអែល​ ដែល​គេ​តែង​ប្រារព្ធ​ធ្វើ​រៀងរាល់​ឆ្នាំ​។​ ទំនុកដំ​កើង ជំពូក ១២១ បាន​ចា​ប់ផ្តើ​ម ដោយ​ពាក្យថា​ “ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.១-២)។ ព្រះអាទិក​រ​ទ្រង់​មិន​មែន​ជាអង្គបុ​គ្គល​ដែល​គ​ង់នៅឆ្ងា​យ​ពី​យើងទេ​ តែទ្រង់​ជាអ្នករួមដំណើរជាមួយយើង ដែល​តែង​តែគង់​នៅ​ជាមួ​យយើង​ ហើយមិ​នដែ​ល​ងោកងុ​យ ក៏​មិ​ន​​ដែ​ល​​ផ្ទំ​​លក់ ទោះយើ​ងស្ថិ​ត​ក្នុងស្ថាន​ភាព​បែប​ណាក៏ដោ​យ(ខ.៣-៧) ទ្រង់​ដឹក​នាំ​ ហើយកា​រពា​រ​យើង ក្នុងដំ​ណើរ​ជី​វិត “ក្នុងពេលបច្ចុប្បន្ន និងជារៀងរាបដរាប”(ខ.៨)។

ក្នុង​វិថី​ជី​វិត​ដ៏​វែងឆ្ងា​យ ភ្នែក​រប​ស់​យើង ត្រូវ​ផ្តោត​ទៅ​លើព្រះ​ ដែល​ជា​ប្រភព​នៃ​ជំនួយ​របស់​យើង​។ ពេល​ដែល​យើ​ង​បា​ក់ទឹ​កចិ​ត្ត យើង​អាច​និ​យាយ​ឮ​ៗថា​ ​“ចូរ​មើល​ទៅ​ឯ​ភ្នំ ជំនួយខ្ញុំ​គឺ​ម​កពីព្រះអម្ចាស់!”-David McCasland