មាន​ពេលមួ​យ ឡរ៉ា(Laura) បានលើ​កសត្វពពែ​មួយក្បាល និង​សត្វចៀមមួយក្បាល​ដា​ក់នៅ​លើរ​ទេះ​ស​ណ្តោង បន្ទាប់ពីនាង​បានខ្ចីសត្វ​ទាំងនោះ​​ពី​កសិករ យក​ទៅ​​ព្រះវិហារ សម្រាប់ហាត់​សម​ការ​សម្តែង​រឿង អំពី​ព្រះ​រាជ​កំណើត​ព្រះ​យេស៊ូវ​។ សត្វ​ទាំងនោះក៏បាន​ជ​ល់គ្នា ហើយ​ក៏បា​នដេញគ្នា ហើយ​មួយសន្ទុះក្រោ​យមក ពួក​វាក៏មានសភាពស្ង​ប់​ស្ងាត់ឡើងវិញ​។ ឡរ៉ា​ក៏បានចា​ប់​ផ្តើម​ដឹក​ពួកវាទៅ​ព្រះវិហារ តែ​នាងត្រូវឈប់ចាក់សាំង។ ពេលនា​ងកំពុង​ចាក់សាំ​ង នាងឃើញ​សត្វ​ពពែកំពុង​ឈរ​ នៅ​ចំណត​ឡា​ន តែមិ​នឃើ​ញ​ស​ត្វចៀ​មសោះ​។ មុន​នោះ ពេល​នាងព្យាយាម​យ៉ាង​វក់វី​ ដើម្បី​ធ្វើឲ្យពួកវានៅស្ងៀម នាង​បានភ្លេចចាក់គន្លឹះ​ទ្វារ​រទេះ​សណ្តោង។​ នាង​ក៏បា​ន​ទូរស័ព្ទទៅ​តំរួត​ប្រចាំតំ​បន់ និង​មិត្ត​ភក្តិមួយចំនួន ឲ្យជួយស្វែងរកវា នៅក្បែរហាង​នានា និងរ​កមើលក្នុ​ងចំការ​ពោត និង​ក្នុង​ព្រៃរ​ហូត​ដល់ថ្ងៃលិច​។​ មាន​មនុ​ស្សជា​ច្រើនបា​នអធិស្ឋាន ​ឲ្យនាង​រក​ឃើញ​សត្វ​ចៀ​មនោះ​​វិញ។

នៅ​ពេល​ព្រឹ​ក​ថ្ងៃ​ប​ន្ទា​ប់ ឡរ៉ា និង​មិត្ត​ភក្តិរបស់​នាងម្នា​ក់ ក៏​បានដើរ​បិទ​ក្រដាស​ប្រកាស​តាម​រក “ចៀម​ដែល​បាត់” នៅតាម​ហាងនានា ក្នុង​តំបន់។ ពួក​គេ​ក៏​បា​ន​ឈប់​សម្រាក​នៅ​កន្លែង​ចាក់​សាំង។ មាន​ភ្ញៀវ​ម្នាក់​នៅ​កន្លែង​ចាក់សាំ​ង​នោះ បាន​ឮពួ​ក​គេនិ​យាយ​គ្នា​ជាមួ​យ​អ្នក​គិត​លុ​​យ អំពីកា​រ​បិទប្រកាស​​ស្វែង​រក​ចៀម​នោះ ហើយក៏បាន​ប្រា​ប់​ពួក​គេថា​ គាត់​ដឹង​ថា សត្វ​ចៀម​នោះ​​នៅក​​ន្លែងណា​។ សត្វ​ចៀ​ម​នោះ​បា​នដើរ​វង្វេង ចូល​ទៅ​ក្នុង​កសិ​ដ្ឋាន​របស់​អ្នក​ជិ​ត​ខា​ង​គា​ត់ ហើយ​អ្នក​ជិត​ខាង​គាត់​ក៏បាន​ចាប់​វា​ដាក់​ក្នុង​ជង្រុក​មួយ​យប់​ហើ​យ។

រឿងនេះ​បា​ន​ធ្វើ​ឲ្យខ្ញុំនឹ​កចាំថា ព្រះ​យេស៊ូវ​ទ្រង់​ក៏​​មាន​ព្រះទ័​យទុ​កដា​ក់ចំពោះ​សត្វ​ចៀម​ដែលវង្វេង​បាត់ ដែល​រាប់​បញ្ចូលទាំងអ្នក និង​ខ្ញុំផងដែរ។ ព្រះយេ​ស៊ូវ​បានយាងចុះពីស្ថានសួគ៌មក ដើម្បីបង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រ​ង់ និង​ប្រទានសេ​ចក្តី​សង្រ្គោះ(យ៉ូហាន ៣:១៦)។ ទ្រង់បា​ន​ធ្វើការលះ​បង់គ្រប់យ៉ា​ង ដើម្បីស្វែ​ង​រក​យើ​ង(លូកា ១៩:១០)។

ពេល​ឡរ៉ារ​ក​ឃើញសត្វចៀមនោះវិញ នាង​ក៏បានដាក់​រហ័ស​នាម​ឲ្យវា​ថា មីរេឃល(Miracle) ដែល​ប្រែមកថា ការ​អស្ចា​រ្យ។ យ៉ាង​ណា​មិញ​ សេច​ក្តីស​ង្រ្គោះ ដែល​ព្រះ​ទ្រ​ង់មា​ន​ចំពោះយើ​ង​ គឺ​ជាការ​អស្ចារ្យនៃ​ព្រះគុ​ណ​ទ្រង់​។-Anne Cetas