កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ប្រហែល​១៤០​ផ្ទះ នៅ​តាម​ដង​ផ្លូវ​ពីរ​ខ្សែ ដែល​តភ្ជាប់​គ្នា ដោយ​វិមាន​បញ្ចុះ​សព​មួយ​កន្លែង។​ ដោយ​សារ​ខ្ញុំ​ត្រូវ​យក​កាសែតសម្រាប់​ពត៌​មាន​ពេល​ព្រឹក ទៅ​ដាក់​តាម​ផ្ទះ ដូច្នេះ​​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទះ នៅ​ម៉ោង​៣​ទៀប​ភ្លឺ ដោយ​ដើរ​កាត់​តាម​កន្លែង​បញ្ចុះ​សព​នោះ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ ជួន​កាល ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង បាន​ជា​ខ្ញុំ​រត់​កាត់​កន្លែង​បញ្ចុះ​សព​នោះ​យ៉ាង​លឿន ទាល់​តែ​ខ្ញុំ​បាន​ទៅ​ឈរ​នៅ​ក្រោម​បង្គោល​ភ្លើង នៅ​តាម​ផ្លូវ​នៅ​ចុង​ម្ខាង​ទៀត ទើប​ខ្ញុំ​លែង​ខ្លាច។ ដូច​នេះ ពន្លឺបាន​បណ្តេញ​ភាព​ងងឹត​ដ៏​គួរ​ឲ្យ​ខ្លាច ឲ្យ​ចេញ​ឆ្ងាយ។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​យល់​អំពី​ទំនាក់​ទំនង រវាង​ការ​ភ័យ​ខ្លាច និង​ភាព​ងងឹត តែ​គាត់​ក៏​ដឹង​ផង​ដែរ​ថា​ ព្រះ​ទ្រង់​ធំ​ជាងការ​ភ័យ​ខ្លាច។ បាន​ជា​គាត់​សរសេរ​ថា “ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្តី​ស្ញែង​ខ្លាច​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ ឬ​សេចក្តី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត”(ទំនុកដំកើង ៩១:៥-៦)។ យើង​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ភាពងងឹត​នៅ​ពេល​យប់ ឬ​ការ​អាក្រក់ ក្នុង​ភាព​ងងឹត​ឡើយ។ យើង​មាន​ព្រះ​មួយ​អង្គ ដែល​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ដែល​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន ៨:១២)។

ក្នុង​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ ព្រះ​គុណ និង​សេចក្តី​ពិត​របស់​ព្រះ យើង​អាច​រក​បាន​នូវ​សេចក្តី​ក្លាហាន ជំនួយ និង​កម្លាំង សម្រាប់​រស់​នៅ​ថ្វាយ​ទ្រង់។-Bill Crowder