ជារៀងរាល់ឆ្នាំ ខ្ញុំត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព។ ទោះខ្ញុំមានអារម្មណ៍មានសុខភាពល្អ ហើយមិនមានបញ្ហាខុសភាពអ្វីក៏ដោយ ខ្ញុំដឹងថា ការពិនិត្យសុខភាពឲ្យបានទៀតទាត់ មានសារៈសំខាន់ ព្រោះវាអាចស្វែងរកបញ្ហាសុខភាពដែលបានលាក់ខ្លួន ហើយអាចវិវត្តន៍ទៅជាជម្ងឺធ្ងន់ធ្ងរ បើយើងមិនបានរកមើលវាទេនេះ។ ខ្ញុំដឹងថា ការអនុញ្ញាតឲ្យវេជ្ជបណ្ឌិតរបស់ខ្ញុំ រកមើល និងព្យាបាលបញ្ហាសុខភាពដែលលាក់ខ្លួន អាចនាំឲ្យខ្ញុំមានសុខភាពល្អក្នុងរយៈពេលវែង។
ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងក៏យល់ថា គាត់ត្រូវការឲ្យព្រះពិនិត្យសុខភាពខាងវិញ្ញាណរបស់ខ្លួនផងដែរ។ គឺដូចដែលគាត់បានអធិស្ឋានសូមឲ្យព្រះឆែកពិនិត្យមើលអំពើបាបដែលបានលាក់ខ្លួន យ៉ាងដូចនេះថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង … សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ គាត់បានឈប់បង្អង់ ដើម្បីអនុញ្ញាតឲ្យព្រះទ្រង់ ធ្វើការពិនិត្យមើលចិត្ត និងវិញ្ញាណគាត់ ទាំងស្រុង ដោយគ្មានលក្ខខ័ណ្ឌ ដោយគាត់ចុះចូលចំពោះផ្លូវដ៏សុចរិតរបស់ព្រះ ដែលនឹងជួយឲ្យគាត់មានខុសភាពល្អខាងវិញ្ញាណ។
ដូចនេះ ពេលនោះ ជាពេលពិនិត្យមើលសុខភាពខាងវិញ្ញាណ ទោះបីជាអ្នកមានអារម្មណ៍ថា ខ្លួនមិនមានបញ្ហាសុខភាពខាងវិញ្ញាណក៏ដោយ។ មានតែព្រះទេ ដែលជ្រាបច្បាស់ អំពីស្ថានភាពដ៏ពិត នៃចិត្តរបស់អ្នក ហើយមានតែទ្រង់ទេ ដែលអាចអត់ទោសបាប ប្រោសឲ្យជា និងដឹកនាំយើង ឆ្ពោះទៅរកជីវិតដែលស្អាតល្អ និងអនាគតដែលបង្កើតផលជាបរិបូរ។-Joe Stowell