រៀង​រាល់​ពេល​ដែល​ខ្ញុំ បាន​នៅ​ក្បែរ​ដើម​ផ្កា​កូលាប ឬ​បាច់​ផ្កា ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​ចង់​ទាញ​ផ្កា​មួយ​ទង មក​ដាក់​ច្រមុះ​ខ្ញុំ ដើម្បី​ស្រង់​ក្លិន​ដ៏​ក្រអូប​របស់​វា។ ក្លិន​ដ៏​ក្រអូប​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​រីក​រាយ និង​មាន​អារម្មណ៍​ល្អ។

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្នុង​កូរិន​ថូស កាល​ពី​សវត្សរ៍​ទី១ គាត់​បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​ទ្រង់​ បាន​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​​ពួកគេ​​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង(២កូរិនថូស ២:១៤)។ ដោយ​ពឹង​ផ្អើក​លើ​កម្លាំង​របស់​ព្រះ នោះ​យើង​អាច​រស់​នៅ​ក្នុង​ជីវិត ដែល​មាន​ជ័យ​ជម្នះ ដោយ​ជំនួស​ភាព​អាត្មា​និយម​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ និង​ភាព​សប្បុរស​របស់​ទ្រង់ ហើយ​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​ទ្រង់។ កាល​ណា​យើង​បាន​អនុវត្ត​ដូច​នេះ​ហើយ យើង​ក៏​បាន​ក្លាយ​ជា​ក្លិន​ដ៏​ក្រអូប ដល់​ព្រះ​អម្ចាស់។

បន្ទាប់​មក សាវ័ក​ប៉ុល​ក៏​បាន​ពិពណ៌នា​ថា គ្រីស្ទ​បរិស័ទ ជា “សំបុត្រ​របស់​ព្រះ​គ្រីស្ទ”(៣:៣)។ សំបុត្រ​នៃ​ជីវិត​របស់​យើង មិន​ត្រូវ​បាន​សរសេរ​ដោយ​ទឹក​ខ្មៅ​ធម្មតា​ឡើយ តែ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ។ ព្រះ​ទ្រង់​បាន​កែ​ប្រែ​យើង ដោយ​​សរសើរ​​ព្រះ​បន្ទូល​ទ្រង់ ជាប់​ក្នុងចិត្ត​យើង សម្រាប់​ឲ្យ​អ្នក​ដទៃ​អាន។

ការ​ប្រៀប​ធៀប​ទាំង​ពីរ​នេះ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​គេ​បានឃើញ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ជីវិត​យើង ហើយ​យើង​អាច​នាំ​គេ​ឲ្យ​ជឿ​ទ្រង់។ គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ អេភេសូរ ៥:២ ថា ទ្រង់​ជា​ព្រះ ដែល “​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញបូជា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ”។-Lawrence Darmani