ព្រះគម្ពីរម៉ាកុស បានចែងអំពីព្យុះកំណាចមួយ។ មានពេលមួយ ពួកសិស្សបានជិះទូកជាមួយព្រះយេស៊ូវ ឆ្លងសមុទ្រកាលីឡេទៅត្រើយម្ខាង។ ស្រាប់តែមាន “ខ្យល់ព្យុះបក់ខ្លាំង” ធ្វើឲ្យពួកគេមានការភ័យខ្លាចបាត់បង់ជីវិត ទោះក្នុងចំណោមពួកគេ មានអ្នកខ្លះជាអ្នកនេសាទត្រីក៏ដោយ(ម៉ាកុស ៤:៣៧-៣៨)។ តើព្រះមិនខ្វល់អំពីគ្រោះភ័យរបស់ពួកគេទេឬ? តើពួកគេមិនមែនជាសិស្សដែលទ្រង់បានជ្រើសរើសដោយផ្ទាល់ដៃទេឬ? តើពួកគេមិនបានស្តាប់បង្គាប់តាមទ្រង់ ដោយធ្វើដំណើរជាមួយទ្រង់ទៅត្រើយម្ខាងហើយទេឬ?(ខ.៣៥) ចុះតើហេតុអ្វី បានជាពួកគេត្រូវជួបខ្យល់ព្យុះដ៏កំណាចនេះ?
គ្មានអ្នកណាអាចជៀសផុតពីខ្យល់ព្យុះនៃជីវិតឡើយ។ ពីដំបូងពួកសិស្សមានការភ័យខ្លាចខ្យល់ព្យុះ ក្រោយមក ពួកគេមានការកោតខ្លាចព្រះយេស៊ូវជាងខ្យល់ព្យុះ ដូច្នេះ ព្យុះដែលយើងជួបប្រទះ ក៏អាចនាំឲ្យយើងស្គាល់ព្រះកាន់តែជ្រាលជ្រៅថែមទៀតផងដែរ។ ពួកសិស្សក៏បានឆ្ងល់ថា តើលោកជានរណា បានជាសូម្បីតែខ្យល់ព្យុះ និងទឹករលកក៏ស្ដាប់បង្គាប់លោកដែរ!(ម៉ាកុស ៤:៤១)។ តាមរយៈទុក្ខលំបាករបស់យើង យើងអាចរៀនបានថា គ្មានខ្យល់ព្យុះណាដែលធំ រហូតអាចរារាំងព្រះ មិនឲ្យសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់បានឡើយ(៥:១)។
យើងប្រហែលជាមិនយល់ ពីមូលហេតុដែលព្រះអនុញ្ញាត ឲ្យមានទុក្ខលំបាកចូលមកក្នុងជីវិតរបស់យើងទេ ប៉ុន្តែ យើងអរព្រះគុណទ្រង់ ដែលការលំបាកទាំងនោះ អាចធ្វើឲ្យយើងស្គាល់ទ្រង់កាន់តែច្បាស់ ថាទ្រង់ជានរណា។ យើងរស់នៅដើម្បីបម្រើព្រះ ព្រោះទ្រង់បានការពារជីវិតរបស់យើង។-ALBERT LEE