Month: November 2017

បញ្ជីឈ្មោះដែលសំខាន់បំផុត

នៅ​បញ្ជរ​ត្រួត​ពិនិត្យ​របស់​អាកាស​ចរណ៍ កេនយ៉ា អ៊ែរវេយ ខ្ញុំ​បាន​បង្ហាញ​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​ផ្ទៀង​ផ្ទាត់។ ភ្នាក់​ងារ​អាកាស​ចរណ៍​ក៏​បាន​ឆែក​រក​មើល​ឈ្មោះ​ខ្ញុំ ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​របស់​ពួក​គេ ស្រាប់​តែ​​បាត់​មិន​ឃើញ​ឈ្មោះ​ខ្ញុំ​។ តើ​មក​ពី​ហេតុ​អ្វី?  គឺ​មក​ពី​មាន​ការ​កក់​សំបុត្រ​ច្រើន​​លើស​ចំនួន​កៅអី  ហើយ​ខ្វះ​ការ​បញ្ជាក់​ពី​អ្នក​ដំណើរ។ ពី​ដំបូង​ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ នៅ​ថ្ងៃ​នោះ។ តែ​ក្តី​សង្ឃឹម​នោះ​បាន​រលាយ​អស់។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បើក​បញ្ជី​ឈ្មោះ​មួយ​បែប​ទៀត ដែល​ព្រះ​គម្ពីរ​បាន​ហៅ​ថា  បញ្ជី​ជីវិត។ ក្នុង​បទ​គម្ពីរ លូកា ជំពូក១០ ព្រះ​យេស៊ូវ​បាន​ចាត់​ពួក​សិស្ស​ទ្រង់ ឲ្យ​ចេញ​ទៅ​បំពេញ​បេសក​កម្ម​ផ្សាយ​ដំណឹង​ល្អ។ ពេល​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​បាន​រាយ​ការណ៍​ថ្វាយ​ទ្រង់ ដោយ​អំណរ អំពី​ជោគ​ជ័យ​របស់​ពួក​គេ។ តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា “​កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថានសួគ៌​វិញ”(ខ.២០)។ យើង​គួរ​មាន​អំណរ មិន​គ្រាន់​តែ​ដោយ​សារ​យើង​មាន​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​សារ​យើង​ដឹង​ថា ឈ្មោះ​យើង​បាន​កត់​ទុក​ក្នុង​បញ្ជី​ឈ្មោះ​របស់​ព្រះ។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដឹង​ច្បាស់​ថា យើង​ពិត​ជា​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់​មែន? ព្រះ​បន្ទូល​ព្រះ​បាន​ប្រាប់​យើង​ថា “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត”(រ៉ូម ១០:៩)។

ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក ២១ លោក​យ៉ូហាន​បាន​ធ្វើ​ការ​ពិពណ៌​នា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​ទីក្រុង​បរិ​សុទ្ធ ដែល​រង់​ចាំ​អ្នក​ដែល​ជឿ​ព្រះ​គ្រីស្ទ។ បន្ទាប់​មក គាត់​ក៏​បាន​សរសេរ​ថា “ក៏​គ្មាន​អ្វី​ស្មោកគ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្តី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ”(ខ.២៧)។

បញ្ជី​ជីវិត​ជា​បញ្ជី​ឈ្មោះ​ដែល​សំខាន់​បំផុត…

ពេលដែលជីវិតធ្លាក់ចុះ

លោក​ស៊ី អេស លូវីស(C. S. Lewis) និង​បង​ប្រុស​គាត់ វ៉រិន(Warren) បាន​រង​ទុក្ខ​លំបាក ជា​ច្រើន​ត្រី​មាស នៅ​សាលា​វីន​យ៉ាត ជា​សាលា​ដែល​មាន​បន្ទប់​ស្នាក់​នៅ ​និង​អាហារ​សម្រាប់​សិស្ស​ប្រុស​។ នា​យក​សាលា​ជា​មនុស្ស​ឃោរឃៅ ដែល​បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​មាន​ភាព​វេទនា​យ៉ាង​ខ្លាំង ដល់​សិស្ស​នីមួយ​ៗ ដែល​ស្នាក់​នៅ​និង​រៀន​នៅ​ទីនោះ​។ ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក លោក​វ៉រិន​ក៏​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា​ “សព្វថ្ងៃនេះ ខ្ញុំ​មាន​អាយុ​៦៤​ឆ្នាំ​ហើយ។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​ស្ថាន​ភាព​ណា ដែល​ពិបាក​ជាង​កាល​ខ្ញុំ​នៅរៀន​នៃ​សាលា​វិន​យ៉ាត​ឡើយ”។ មនុស្ស​ភាគ​ច្រើន​អាច​រំឭក​អំពី​ពេល​ដ៏​ខ្មៅ​ងងឹត និង​ពិបាក ដែល​ខ្លួន​ធ្លាប់​ឆ្លង​កាត់​កាល​ពី​មុខ មិន​ខុស​ពី​អ្នក​ទាំង​ពីរ​ឡើយ រួច​អរ​ព្រះគុណ​ព្រះ ដែល​ប្រទាន​ពរ​ឲ្យ​ខ្លួន​ មាន​ការ​រស់នៅ​ដែល​ប្រសើរ​ជាង​មុខ។

បទ​គម្ពីរ​ទំនុក​ដំកើង ៤០:១-៥ បាន​កត់​ត្រា​អំពី​សម័យ​ដែល​ជីវិត​របស់​ស្តេច​ដាវីឌ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ស្រែក​អំពាវ​រក​ព្រះ​អម្ចាស់ ដែល​បាន​ជួយ​សង្រ្គោះ​ទ្រង់។​ ព្រះ​អម្ចាស់​ក៏​បាន​ស្រង់​ទ្រង់ “ចេញ​ពី​អន្លង់​គួរ​ស្បើម” ឲ្យ​រួច​ពី “​ភក់​ស្អិត” ក៏​ដាក់​ជើង​ទ្រង់​លើ​ថ្ម​ដា ព្រម​ទាំង​តាំង​ជំហាន​ទ្រង់​ឲ្យ​ខ្ជាប់​ខ្ជួន(ខ.២)។ ស្តេច​ដាវីឌ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “ទ្រង់​បាន​បណ្តាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ គឺ​ជា​សេចក្តី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ”(ខ.៣)។

តែ​ក្នុង​ជីវិត​យើង យើង​អាច​ជួប​ទុក្ខ​ព្រួយ និង​ភាព​អស់​សង្ឃឹម​ជា​ញឹក​ញាប់ បាន​ជា​យើង​ត្រូវ​ការ​ទ្រង់​ជួយ​រំដោះ​យើង​ឲ្យ​រួច ម្តង​ហើយ​ម្តង​ទៀត។ យ៉ាង​ណា​មិញ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤០ បាន​ចែង​អំពី​ការ​ដែល​ស្តេច​ដាវីឌ​បាន​ទូល​អង្វរ​ព្រះ​អម្ចាស់​ជា​ថ្មី​ម្តង​ទៀត សូម​សេចក្តី​មេត្តា សេចក្តី​សប្បុ​រស និង​សេចក្តី​ពិត ដើម្បី​រំដោះ​ទ្រង់​ឲ្យ​រួច​ពី​អំពើ​បាប និង​ការ​គំរាម​កំហែង​ពី​ខ្មាំង​សត្រូវ(ខ.១១-១៤)។

ដូច​នេះ ពេល​ជីវិត​យើង​ធ្លាក់​ចុះ យើង​អាច​អធិ​ស្ឋាន​ដូច​ស្តេច​ដាវីឌ​ថា…

ការពិនិត្យមើលខ្លួនឯង

តាំង​ពី​យូរ​មក​ហើយ មុន​ពេល​គេ​ចេះ​ច្នៃ​បង្កើត​កញ្ចក់ ឬ​បន្ទះ​រលោង​សម្លាប់​ឆ្លុះ​មុខ មនុស្ស​កម្រ​នឹង​បាន​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ណាស់។ កាល​នោះ ពួក​គេ​អាច​ឆ្លុះ​មើល​មុខ​ខ្លួន​ឯង​ ​នឹង​​ទឹក​ថ្លុក ទឹក​អូរ ទឹក​ពាង ។ល។ តែ​បន្ទាប់​ពី​គេ​បាន​ច្នៃ​បង្កើត​កញ្ចក់​មក របៀប​នៃ​ការ​ឆ្លុះ​មើល​មុខ​ក៏​មាន​ការ​ផ្លាស់​ប្តូរ។​ ហើយ​ក្រោយ​មក ការ​ច្នៃប​ង្កើត​កាំមេរ៉ា​ថត​រូប បាន​នាំ​ឲ្យ​យើង​អាច​មើល​រូប​ភាព​របស់​ខ្លួន​ឯង តាម​របៀប​ដែល​កាន់​តែ​ទាក់​ទាញ​បាន​មួយ​កម្រឹត​ទៀត។ សព្វ​ថ្ងៃ​នេះ រូប​ថត​បាន​ធ្វើ​ជា​វត្ថុ​ដែល​ផ្តិត​យក​រូប​ភាព​យើង  សម្រាប់​ឲ្យ​យើង​ទុក​មើល​បាន​ពេញ​មួយ​ជីវិត។ យើង​អាច​រក្សា​ទុក​រូប​ថត នៅ​ក្នុង​អាល់​ប៊ុម​រូប​ថត និង​នៅ​ក្នុង​សៀវភៅ​ប្រវត្តិ​គ្រួសារ ដែល​យើង​អាច​យក​មក​មើល​ម្តង​ហើយ​ម្តង​ទៀត តែ​វា​ក៏​អាច​មាន​ផល​វិបាក សម្រាប់​សុខុមាល​ភាព ខាង​វិញ្ញាណ​របស់​យើង​ផង​ដែរ។

ការ​សប្បាយ​នៅ​ក្នុង​ការ​មើល​រូប​ភាព​ខ្លួនឯង អាច​ធ្វើ​ឲ្យ​យើង​ផ្តោត​ទៅ​លើ​រូប​សម្បត្តិ​ខាង​ក្រៅ​របស់​យើង​ពេក ហើយ​ធ្វើ​ឲ្យ​យើង​មិន​សូវ​ចាប់​អារម្មណ៍ ចំពោះ​ការ​ពិនិត្យ​មើល​វិញ្ញាណ​របស់​យើង ​ដែល​នៅ​ខាង​ក្នុង។ ការ​ពិនិត្យ​មើល​ខ្លួន​ឯង មាន​សារៈ​សំខាន់ ចំពោះ​ខុស​ភាព​ខាង​វិញ្ញាណ​របស់​យើង។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យយើង​ពិនិត្យ​មើល​ខ្លួន​ឯង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​លទ្ធ​ផល​អាក្រក់ ពី​ការ​សម្រេច​ចិត្ត​ធ្វើ​អំពើ​បាប។ ការ​នេះ​សំខាន់​ណាស់ បាន​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា យើង​មិន​អាច​ចូល​រួម នៅ​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ ដោយ​មិន​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង​ជា​មុន​បាន​ឡើយ​(១កូរិនថូស ១១:២៨)។ ការ​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ​ផង​ដែរ។ ពិធី​លៀង​ព្រះ​អម្ចាស់ ជា​ការ​រំឭក អំពី​រូប​កាយ​ព្រះ​គ្រីស្ទ ហើយ​យើង​មិន​អាច​ប្រារព្ធ​ពិធី​នេះ​បាន​ត្រឹម​ត្រូវ​ឡើយ បើ​សិន​ជា​យើង​មិន​បាន​រស់​នៅ ដោយ​សុខុដម​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​ទេ​នោះ។

ការ​មើល​ឃើញ និង​ការ​សារ​ភាព​អំពើ​បាប​របស់​យើង ជួយ​លើក​ដំកើង​ឲ្យ​មាន​ការ​រួប​រួម ​ជា​មួយ​អ្នក​ដទៃ និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ។-Julie Ackerman Link

ជំនួយមកពីខាងក្រៅ

កាល​ស្វាមី​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ សម្រាប់​មុខ​ជំនួញ​របស់​គាត់ គាត់​បាន​ឮ​សម្លេង​ចម្លែក ពេល​គាត់​ទើប​តែ​បាន​ចូល​ស្នាក់​នៅ ក្នុង​បន្ទប់​សណ្ឋា​គារ។ គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​សាល​នៃ​សណ្ឋាគារ ដើម្បី​រក​មើល ហើយ​ក៏​បាន​ឮ​សម្លេង​មនុស្ស​ម្នាក់​ស្រែក ចេញ​ពី​បន្ទប់​ដែល​នៅ​ក្បែរ​នោះ។​ ដោយ​មាន​ជំនួយ​ពី​បុគ្គលិក​សណ្ឋាគារ គាត់​ក៏​បាន​រក​ឃើញ​ថា មាន​បុរស​ម្នាក់ កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​ទឹក។ គន្លឹះ​របស់​បន្ទប់​ទឹក​នោះ​បាន​ខូច ហើយ​បុរស​នោះ​ក៏​បាន​ជាប់​នៅ​ខាង​ក្នុង ទាំង​ភ័យ​ស្លន់​ស្លោរ។ គាត់​មាន​អារម្មណ៍​ថា ដក​ដង្ហើម​មិន​រួច ហើយ​ក៏​បាន​ចាប់​ផ្តើម​ស្រែក​ឲ្យ​គេ​ជួយ។

នៅ​ក្នុង​ជីវិត​យើង ជួន​កាល យើង​មាន​អារម្មណ៍​ថា ជាប់​នៅ​ក្នុង​អន្ទាក់​ទៅ​ណា​មិន​រួច។ យើង​មាន​អារ្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​មួយ។ យើង​អង្រួន​ទ្វារ ទំាង​ខំ​ទាញ​គន្លឹះ​បើក​ទ្វារ ​តែ​នៅ​តែ​បើក​មិន​ចេញ។ យើង​ត្រូវ​ការ​ជំនួយ​ពី​ខាង​ក្រៅ គឺ​មិន​ខុស​ពី​បុរស​ដែល​ជាប់​នៅ​ក្នុង​បន្ទប់​ទឹក​សណ្ឋាគារ​នោះ​ឡើយ។

ដើម្បី​ទទួល​ជំនួយ​ពី​ខាង​ក្រៅ  យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​គ្មាន​សង្ឃឹម​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ។ ជួន​កាល យើង​ខំ​មើល​ទៅខាង​ក្នុង​ចិត្ត​យើង ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​របស់​យើង តែ​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា “​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង”(យេរេមា ១៧:៩)។ តាម​ពិត ជា​ញឹក​ញាប់ យើង​ជា​ប្រភព​នៃ​បញ្ហា​របស់​យើង។

តែ​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​“​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង”(១យ៉ូហាន ៣:២០)។ ហេតុ​នេះ​ហើយ ទ្រង់​ជ្រាប​ច្បាស់​ថា ត្រូវ​ជួយ​យើង​ដោយ​របៀប​ណា។ មាន​តែ​ព្រះ​ទេ ដែល​អាច​ជួយ​ឲ្យ​ចិត្ត​យើង​មាន​ការ​​ផ្លាស់​ប្រែ​យ៉ាង​ស្ថិត​ស្ថេរ និង​មាន​ការ​រីក​ចម្រើន​ដ៏​ពិត​បា្រកដ។​ ពេល​យើង​ទុក​ចិត្ត​ព្រះ និង​រស់នៅ ដើម្បី​បំពេញ​ព្រះ​ទ័យ​ទ្រង់ យើង​អាច​មាន​ការ​រីក​ចម្រើន ដោយ​បាន​រួច​ពី​ចំណង និង​មាន​សេរីភាព​ដ៏​ពិត។-Jennifer…

ខ្ញុំមិនញាំសណ្តែកខៀវទេ!

កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ពី​ក្មេង ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ដែល​មិន​ចូល​ចិត្ត​ញាំ​សណ្តែក​ខៀវ​។ ពេល​យើង​ហុច​សណ្តែក​ខៀវ​ឲ្យ​គាត់​ញំា សម្រាប់​អាហារ​ពេល​ល្ងាច គាត់​ក៏​បាន​និយាយ​ថា “អត់​ញាំ​ទេ”។ ពេល​នោះ យើង​ចង់​ឲ្យ​គាត់​និយាយ​ថា “កូន​អត់​ញាំ​ទេ អរគុណ​ប៉ា”។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ឆ្លើយ​ថា “ទេ ខ្ញុំ​មិន​ញាំ​សណ្តែក​ខៀវ​ទេ!” រឿង​នេះ​ក៏​បាន​នាំ​ឲ្យ​យើង​ណែ​នាំគាត់ អំពី​សុជីវ​ធម៌ នៅ​ក្នុង​ការ​និយាយ​ស្តី។ តាម​ពិត យើង​ក៏​ធ្លាប់​ពិភាក្សា អំពី​បញ្ហា​សុជីវធម៌​ជា​ច្រើន​លើក​មក​ហើយ​ដែរ។

ព្រះ​អម្ចាស់​នៃ​យើង​ទ្រង់​បាន​រំឭក​យើង​ថា យើង​ត្រូវ​មាន​ចិត្ត​ដែល​ដឹង​គុណ ពេល​ដែល​យើង​បាន​ទទួល​អ្វី​មួយ គឺ​មិន​គ្រាន់​តែ​និយាយ​អរ​គុណ ដោយ​ការ​គួរ​សម​ប៉ុណ្ណោះ​​ទេ​។ មាន​ខគម្ពីរ​ជា​ច្រើន ដែល​បាន​ក្រើន​រំឭក​យើង​ថា ការ​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​អម្ចាស់។ ជាក់​ស្តែង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៨ បាន​ចាប់​ផ្តើម និង​បញ្ចប់​ទៅ​វិញ ដោយ​ពាក្យ​ថា “ចូរ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា”(ខ.១,២៩)។ យើង​ត្រូវ​អរ​ព្រះ​គុណ​ព្រះ ពេល​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់(១០០:៤)។ ហើយ​គ្រប់​ទាំង​សេចក្តី​សំណូម​ដែល​យើង​ទូល​ថ្វាយ​ដល់​ទ្រង់ គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​វិញ្ញាណ​នៃ​ការ​អរ​ព្រះ​គុណ(ភីលីព ៤:៦)។ ចិត្ត​ដែល​ដឹង​គុណ​ព្រះ ជួយ​ឲ្យ​យើង​នឹក​ចាំ អំពី​ព្រះ​ពរ​ដ៏​បរិបូរ​ដែល​ព្រះ​ទ្រង់​ប្រទាន។ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​មាន​ភាព​វឹក​វរ និង​ភាព​អស់​សង្ឃឹម ក៏​ព្រះ​វត្ត​មាន និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច។

ហេតុ​នេះ​ហើយ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​រំឭក​យើង​ថា “ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។-Joe Stowell

ការភ័យខ្លាចគេទៅចោលយើង

នៅពេល​ដែល​កូន​ប្រុស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​សាលា​មេត្តេយ្យ នៅ​ថ្ងៃ​ដំបូង គាត់​បាន​ស្រែក​យំថា “ខ្ញុំ​មិន​ចូល​ចិត្ត​សាលា​រៀន​ទេ”។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា “ថ្វីដ្បិត​តែ​ប៉ា និង​ម៉ាក់​មិន​បាន​នៅ​សាលា​រៀន​ជា​មួយ​កូន​មែន តែ​ប៉ា និង​ម៉ាក់​អធិស្ឋាន​ឲ្យ​កូន។​ ម្យ៉ាង​ទៀត ព្រះ​យេស៊ូវ​ទ្រង់​គង់​នៅ​ជា​មួយ​កូន​ជា​និច្ច”។ តែ​កូន​ប្រុស​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា “តែ​កូន​មិន​ដែល​ឃើញ​ទ្រង់​ទេ!” ពេល​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ឱប​វា ហើយ​និយាយ​ថា “ព្រះ​អង្គ​គង់​នៅ​ក្នុង​កូន​ជា​និច្ច។ ទ្រង់​មិន​ដែល​ចាក​ចេញ​ពី​កូន​ឡើយ”។ កូន​ប្រុស​ខ្ញុំ​ក៏​មាន​ការ​ប៉ះពាល់​ចិត្ត ហើយ​ក៏​បាន​និយាយ​ថា “បាទ ទ្រង់​គង់​នៅ​ក្នុង​កូន​មែន”។

មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​ភ័យ​ខ្លាច​គេ​ទៅ​ចោល។ នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ជីវិត យើង​ជួប​ពេល​ដែល​យើង​ត្រូវ​ឃ្លាត​ចេញ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ ជួន​កាល ដោយ​សារ​យើង​ត្រូវ​រស់​នៅ​ក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ខុស​គ្នា ហើយ​ជួន​កាល ដោយ​សារ​សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​បែក​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ទោះ​បី​ជា​យើង​មាន​អារម្មណ៍​ថា គេ​បាន​បោះ​បង់​យើង​ចោល​ក៏​ដោយ ក៏​ព្រះ​ទ្រង់​មិន​ដែល​បោះ​បង់​យើង​ចោល​ឡើយ។ ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ជា​ព្រះ​ដ៏​កម្សាន្ត​ចិត្ត និង​ព្រះ​ដ៏​ជា​ជំនួយ ឲ្យ​យាង​មក​គង់​នៅ​ជា​មួយ​យើង និង​នៅ​ក្នុង​យើង​ជា​រៀង​រហូត(យ៉ូហាន ១៤:១៥-១៨)។ យើង​ជា​កូន​ស្ងួន​ភ្ញារ​របស់​ទ្រង់។

កូន​ប្រុស​របស់​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត​លើ​ព្រះ ហើយ​ខ្ញុំ​ក៏​រៀន​ទុក​ចិត្ត​ទ្រង់​ផង​ដែរ។ ខ្ញុំ​មិន​អាចមើល​ឃើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​មិន​ខុស​ពី​កូន​ប្រុស​ខ្ញុំ​ឡើយ តែ​ខ្ញុំ​បាន​ពិសោធន៍​នឹង​អំណាច​ចេស្តា​ទ្រង់ ពេល​ដែល​ទ្រង់​បាន​លើក​ទឹក​ចិត្ត និង​ដឹក​នាំ​ខ្ញុំ ពេល​ដែល​ខ្ញុំ​បាន​អាន​ព្រះ​បន្ទូល​ទ្រង់។ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​អំណោយ​ដ៏​អស្ចារ្យ ដែល​ជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ដែល​បាន​គង់​នៅ​ជា​មួយ​យើង និង​គង់​នៅ​ក្នុង​យើង។ ដូច​នេះ…

លើសពីការខកចិត្ត

មាន​វីដេអូ​មួយ  ដែល​និយាយ​អំពី​ក្មេង​ប្រុស​តូច​ម្នាក់  ដែល​ដឹង​ថា  វា​ជិតមាន​ប្អូន​ស្រី​ម្នាក់​​ទៀត។ ពេល​នោះ វា​មិន​សប្បាយ​ចិត្ត​ទេ បាន​ជា​វា​រអ៊ូ​ថា “ខ្ញុំ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ហើយ ​សុទ្ធ​តែ​ស្រី​រហូត!” រឿង​នេះ បាន​ឆ្លុះ​បញ្ចាំ​អំពី​ការ​រំពឹង​ចង់​បាន​របស់​មនុស្ស ដែល​ប្រែ​ជា​ការ​ខក​ចិត្ត។

បញ្ហា​នេះ​បាន​កើត​មាន​ជា​ធម្មតា ក្នុង​ពិភព​លោក។ យ៉ាង​ណា​មិញ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​រឿង​មួយ ដែល​និយាយ​អំពី​ការ​ខក​ចិត្ត​ដ៏​ខ្លាំង​មួយ​ផង​ដែរ។ លោក​យ៉ាកុប​បាន​យល់​ព្រម​ធ្វើ​ការ​៧​ឆ្នាំ ​ឲ្យ​ឪពុក​ក្មេក​គាត់ ដើម្បី​ឲ្យ​បាន​សិទ្ធិ​រៀប​ការ​ជា​មួយ​នាង​រ៉ាជែល។ ប៉ុន្តែ បន្ទាប់​ពី​បាន​បំពេញ​កិច្ច​សន្យា​របស់​គាត់​ ហើយលោក​យ៉ាកុប​ក៏​បាន​ជួប​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ពេល​យប់​ថ្ងៃ​រៀប​ការ។ នៅ​ពេល​ព្រឹក​ឡើង គាត់​ក៏​បាន​ដឹង​ថា ស្រ្តី​ដែល​គាត់​បាន​រៀប​ការ​ជា​មួយ​មិន​មែន​ជា​នាង​រ៉ាជែល​ទេ តែ​ជា​នាង​លេអា ដែល​ជា​បង​ប្អូនភ្លោះ​​របស់​នាង។

ពេល​យើង​អាន​រឿង​នេះ យើង​ប្រហែល​ជា​ផ្តោត​ទៅ​លើ​ការ​ខក​ចិត្ត​របស់​លោក​យ៉ាកុប ប៉ុន្តែ ចូរ​យើង​ស្រម៉ៃ​ថា តើ​នាង​លេអា​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​នៅ​ពេល​នោះ? ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​របស់​នាង​បាន​ចាប់​ផ្តើម​រលាយ​អស់ នៅ​ថ្ងៃ​នោះ ពេល​ដែល​គេ​បាន​បង្ខំ​នាង​ឲ្យ​រៀប​ការ​ជា​មួយ​បុរស​ម្នាក់ ដែល​មិន​បាន​ស្រឡាញ់​នាង ឬ​មិន​ចង់​បាន​នាង​ធ្វើ​ជា​ភរិយា​?

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣៧:៤ បាន​ចែង​ថា “ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត”។ តើ​យើង​ត្រូវ​ជឿ​ថា អ្នក​ដែល​កោត​ខ្លាច​ព្រះ មិន​ដែល​មាន​ការ​ខក​ចិត្ត​ទេ​ឬ? ទេ បទ​ទំនុក​ដំកើង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​និពន្ធ​ទំនុក​នេះ​បាន​មើល​ឃើញ​ភាព​អយុត្តិ​ធម៌ នៅ​គ្រប់​ទិសទី។ តែ​គាត់​មាន​ទស្សនៈ​វែង​ឆ្ងាយ ដោយ​គាត់​បាន​មាន​ប្រសាសន៍​ថា “ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះ”(ខ.៧)។ គាត់​ក៏​បាន​សន្និ​ដ្ឋាន​ថា “ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក”(ខ.១១)។…

សម្លេងនៃភាពស្ងាត់ស្ងៀម

មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ដែល​ខ្ញុំ​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ បាន​សង្កេត​ឃើញ​ថា “កន្លែង​ទឹក​រាក់ មាន​សម្លេង​ទឹក​ហូរ​ខ្លាំង។ តែ​នៅកន្លែង​ទឹក​ជ្រៅ សម្លេង​ទឹក​ហូរ​មាន​សភាព​ស្ងប់​ស្ងាត់”។​ គាត់​ចង់​មាន​ន័យ​ប្រៀប​ធៀប​ថា មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ច្រើន ហើយ​ឮ​ៗ​ជាង​គេ ច្រើន​តែ​មាន​ពាក្យ​សម្តី​ដែល​មាន​ន័យ​តិច​តួច​ណាស់ សម្រាប់​និយាយ ហើយ​ក៏​មិន​ពូកែ​ស្តាប់​គេ​ឯង​និយាយ​ផង​។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​ចម្រៀង​ចាស់​ពី​ដើម​របស់​លោក​សាយ​មុន(Simon) និង​ហ្គាហ្វ៊ុង​គែល(Garfunkel) មាន​ចំណង​ជើង​ថា សម្លេង​នៃ​ភាព​ស្ងប់​ស្ងាត់ ដែល​និយាយ​អំពី​មនុស្ស​ដែល​បាន​ស្តាប់ តែ​មិន​ដឹង​ថា​គេ​និយាយ​ពី​អ្វី។​ ពួក​គេ​បាន​ស្តាប់​ឮ​ពាក្យ​ដែល​គេ​និយាយ តែ​មិន​ព្រម​ឈប់​គិត​អំពី​អ្វី​ផ្សេង បានជាមិនដឹងថា គេ​និយាយ​ពី​អ្វី។

បើ​សិន​ជា​យើង​រាល់​គ្នា​រៀន​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​នៅ​ស្ងៀម ដើម្បី​ស្តាប់​គេ​និយាយ​ឲ្យ​បាន​ច្រើន មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។ មាន​ពេល​ដែល “ត្រូវ​នៅ​ស្ងាត់​ស្ងៀម និង​មាន​ពេល​ដែល​ត្រូវ​និយាយ”(សាស្តា ៣:៧)។ ការ​នៅ​ស្ងាត់​ស្ងៀម​ដែល​ល្អ គឺ​ជា​ការ​នៅ​ស្ងាត់​ស្ងៀម ដោយ​ត្រចៀក​ស្តាប់​គេ​និយាយ ឬ​នៅ​ស្ងាត់​ស្ងៀម​ដោយ​មាន​ការ​បន្ទាប​ខ្លួន។​ ការ​នៅ​ស្ងាត់​ស្ងៀម​ដូច​នេះ នាំ​ឲ្យ​យើង​ស្តាប់​បាន​ត្រឹម​ត្រូវ មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ និង​និយាយ​បាន​ត្រឹម​ត្រូវ។​ គឺ​ដូច​បទ​គម្ពីរ​សុភា​សិត​បាន​ចែង​ថា “សេចក្តី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ យើង​ត្រូវ​ស្តាប់​ ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យ​យល់​ស៊ី​ជម្រៅ ដល់​បាត​នៃ​សេចក្តី។  ​

ហើយ​ពេល​យើង​ស្តាប់​អ្នក​ដទៃ​និយាយ យើង​ក៏​គួរ​តែ​ស្តាប់​ព្រះ​មាន​បន្ទូល​អ្វី​ខ្លះ តាម​រយៈ​អ្នក​ដែល​យើង​កំពុង​ស្តាប់​នោះ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​យេស៊ូវ ដែល​បាន​យក​ព្រះ​អង្គុលី​ទ្រង់​សរសេរ​នៅ​លើ​ដី ខណៈ​ពេល​ដែល​ពួក​ផារិស៊ី​ស្រែក​ដាក់​ស្រ្តី ដែល​គេ​បាន​ទាន់​ពេល​ប្រព្រឹត្ត​អំពើ​ផឹត​ក្បត់​(មើល​យ៉ូហាន ៨:១-១១)។ តើ​ហេតុ​អ្វី​ទ្រង់​ធ្វើ​ដូច​នេះ? ខ្ញុំ​ជឿ​ថា…

ព្រឹត្តិការណ៍សំខាន់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ទស្សនា ការ​បាញ់​កាំ​ជ្រួច​ធំ​ៗ ក្នុង​អំឡុង​ពេល​នៃ​ការ​អប​អរ​ពិធី​បុណ្យ​មួយ ក្នុង​ទីក្រុង​ខ្ញុំ ខ្ញុំ​ក៏​បាន​ជួប​ការ​រំខាន។ នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ មាន​ការ​បាញ់​កាំជ្រួច​តូច​ៗ​ទៅ​លើ​មេឃ យូរ​ៗ​ម្តង។ កាំ​ជ្រួច​តូច​ៗ​ទាំង​នោះ ក៏​ល្អ​មើល​ផង​ដែរ តែ​បើខ្ញុំ​មើល​ពួក​វាច្រើន​ពេក ខ្ញុំ​អាច​ភ្លេច​មើល​ផ្ទាំង​ទស្សនីយ​ភាព ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ជាង ​កំពុង​បញ្ចេញ​សម្រស់​នៅ​ខាង​លើ​ស្រាប់។

ជួន​កាល រឿង​ដែល​​ល្អ​ធ្វើ​ឲ្យ​យើង​ងាក​ចេញ​ពី​​រឿង​​ដែល​ល្អ​ជាង។ ការ​នេះ​បាន​កើត​ឡើង ក្នុងដំណើរ​ជីវិត​របស់​នាង​ម៉ាថា ដូច​ដែល​បាន​កត់​ទុក​ក្នុង​បទ​គម្ពីរ​លូកា ១០:៣៨-៤២។ ពេល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថានី នាង​ម៉ាថា​ក៏​បាន​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​ផ្ទះនាង​យ៉ាង​កក់​ក្តៅ។ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្អ ត្រូវ​មាន​នរណា​ម្នាក់​រៀប​ចំ​ម្ហូប​អាហារ សម្រាប់​ភ្ញៀវ​បរិភោគ។

ពេល​នាង​ម៉ាថា​ត្អូញ​ត្អែ​ថា នាង​ម៉ារា ដែល​ជា​ប្អូន​ស្រី មិន​ជួយ​កិច្ច​ការ​នាង ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា ការ​ដែល​នាង​ម៉ារា​សម្រេច​ចិត្ត​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ទ្រង់ ដើម្បី​ស្តាប់​ព្រះ​បន្ទូល ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ។​ តែ​ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​មិន​បាន​មាន​បន្ទូល​ថា នាង​ម៉ារា​មាន​ជំនឿ​ខ្លាំង​ជាង​នាង​ម៉ាថា​ឡើយ។ នៅ​ពេល​ខ្លះ ​នាង​ម៉ាថា​ហាក់​ដូច​ជា​បង្ហាញ​ចេញ​នូវ​ជំនឿ​ចំពោះ​ព្រះយេស៊ូវ បាន​ច្រើន​ជាង​នាង​ម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយ​ទ្រង់​ក៏​មិន​បាន​ស្តី​បន្ទោស​នាង​ម៉ាថា ដែល​កំពុង​ខ្នះ​ខ្នែង​នៅ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សាច់​ឈាម​របស់​គេ​គ្រប់​គ្នា​ ក្នុង​ផ្ទះ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​នាង​ម៉ាថា​ដឹង​ថា ពេល​យើង​កំពុង​ជាប់​រវល់​ក្នុង​ការងារ​បម្រើ​ព្រះ ការ​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ គឺ​ជា​ផ្នែក​ដែល​សំខាន់​ជាង​គេ។-Anne Cetas