ហាដាសាហ៍(Hadassah)  មាន​ការ​ភ័យ​ខ្លាច​ជា​ប្រចាំ។ ហាដាសាហ៍ ​ជា​ក្មេងស្រីជនជាតិ​យូដា នៅ​សតវត្សរ៍ទី១ គឺជា​តួ​រអ​ង្គ ក្នុង​រឿង​ប្រឌិត​របស់​លោក​ហ្វ្រ៊ែនស៊ីន រីវើស៍(Francine Rivers) មាន​ចំណង​ជើ​ងថា​ សម្លេង នៅ​ក្នុង​ខ្យល់ ។ បន្ទាប់​ពីហាដាសាហ៍​ក្លាយ​ជា​ទាសករ​ម្នាក់  នៅ​ក្នុង​គ្រួសាររ​បស់ជ​ន​ជាតិ​រ៉ូម៉ាំង នាង​មាន​ការ​ភ័យ​ខ្លាច​ការ​បៀត​បៀន មក​លើ​ជំនឿ​ដែល​​នាង​មាន​ចំពោះ​ព្រះ​គ្រីស្ទ។ នាង​ដឹង​ថា គ្រីស្ទ​បរិស័ទ​ត្រូ​វគេ​ស្អប់ ហើយ​គ្រីស្ទ​បរិស័ទជា​ច្រើន​ត្រូវ​គេយក​ទៅ​ប្រហារ​ជីវិត ឬ​យ​កទៅ​ឲ្យ​សត្វ​តោស៊ី​នៅក្នុ​ង​ទីលាន​ប្រកួត។ តើ​នាង​ហ៊ាន​ក្រោក​ឈរ ដើម្បី​ជំនឿ​របស់​នាង​ឬ​ទេ ពេល​ដែល​នា​ងជួ​បការ​ល្បង​លរ​នោះ?

ពេល​ដែល​កា​រភ័​យ​ខ្លាច​របស់​នាង បាន​ក្លាយ​ជា​ការ​ពិត ចៅហ្វា​យ​ស្រីរបស់​នាង និង​ពួក​មន្រ្តី​រាជ​ការ​រ៉ូម៉ាំង ដែល​ស្អប់ជំនឿ​លើ​ព្រះ​គ្រីស្ទ ក៏​បាន​ប្រឈម​មុខ​ដាក់​នាង។ នាង​មាន​ជម្រើស​តែ​ពីរ​ទេ។ បើ​នាង​មិន​ព្រ​ម​លះប​ង់​ជំនឿរ​បស់​នាងទេ គេ​នឹង​យកនាងទៅទីលានប្រកួត ឲ្យ​សត្វ​តោស៊ី។ បន្ទាប់​មក ពេល​ដែលនា​ង​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះគ្រីស្ទ​ដ៏ប្រោស​លោះ ការ​ភ័យ​ខ្លាច​របស់​នាង​ក៏​បាន​រលាយ​បាត់​ទៅ ហើយ​នាង​ក៏​មាន​ចិត្ត​ក្លា​ហាន សូម្បី​តែ​នៅពេ​ល​ដែល​នាងប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ក៏​ដោយ។

ព្រះគម្ពីរបានរំឭកយើងថា ជួនកាល យើងនឹងរងទុក្ខ ដោយសារយើងធ្វើការអ្វីដែលត្រឹមត្រូវ ទោះនោះជាការផ្សាយដំណឹងល្អ ឬ​ការ​រ​ស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ ដែល​ប្រាស​ចាក​ពី​ចរន្ត​នៃ​សង្គម​បច្ចុប្បន្ន​ក៏​ដោយ។  ព្រះ​គម្ពីរ​បាន​លើកទឹក​ចិត្ត​យើង កុំ​ឲ្យមា​ន​ការ​ភ័យ​ខ្លាច​(១ពេត្រុស ៣:១៤) តែ​ត្រូវ “កោត​ខ្លាច​ព្រះ​អម្ចាស់” នៅ​ក្នុង​ចិត្ត​យើ​ង​វិញ(ខ.១៥)។  ពេល​នោះ ចម្បាំង​ធំបំ​ផុត​របស់​ហាដាសាហ៍ បាន​កើត​មា​នក្នុ​ង​ចិត្ត​របស់​នាង។  ពេល​ដែល​នាង​តាំង​ចិត្ត​ថា នាង​ជ្រើស​រើស​ព្រះ​យេស៊ូវ នាង​ក៏​មាន​ចិត្ត​ក្លាហាន ដោយ​ហ៊ាន​បង្ហា​ញភា​ព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេស៊ូវ។

ពេល​ដែល​យើ​ងធ្វើ​កា​រសម្រេច​ចិត្ត ថ្វាយ​ព្រះកិ​ត្តិនា​ម​ដល់​ព្រះគ្រី​ស្ទ ទ្រង់​នឹង​ជួ​យ​ឲ្យ​យើង​មាន​ចិ​ត្ត​ក្លាហា​ន ហើយ​ឈ្នះការ​ភ័យ​ខ្លាច​របស់​យើង នៅ​ក្នុង​ពេ​ល​ដែល​យើង​ជួប​ការ​ប្រ​ឆាំង។-KEILA OCHOA