មាន​ពេល​មួយ ឪពុក​រប​ស់ខ្ញុំបា​នហុ​ចចប​កាប់​មួយ​ឲ្យ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “ដើម​ឥត​ប្រយោជន៍ ជា​រុក្ខ​ជាតិ​ដែល​ដុះ នៅ​កន្លែង​ដែល​កូន​មិ​នចង់​ឲ្យ​វា​ដុះ”។ ខ្ញុំ​ចង់​ឲ្យ​ដើម​ពោត​បន្ត​លូត​លាស់ នៅ​កន្លែង ដែល​វា​បាន “ស្ម័គ្រ​ចិត្ត” ដុះ ក្នុងចំណោម​ដើម​សណ្តែក។ ប៉ុន្តែ ឪពុ​កខ្ញុំ​បាន​ចម្រើន​វ័​យ​ធំ​ឡើយ ក្នុង​កសិដ្ឋាន​មួយ បាន​ជាគា​ត់មា​ន​ចំណេះដឹ​ង​ផ្នែក​ដាំដុះ​ច្រើន។ គាត់​​បា​ន​ប្រាប់​ខ្ញុំ​ឲ្យ​ដក​ដើម​ពោតនោះ​ចោល។ ពោត​មួយ​ដើម​នោះ គ្មាន​ប្រយោជន៍​អ្វី ក្រៅ​ពី​ដណ្តើម​ជីវ​ជាតិ ពី​ដើម​សណ្តែក​នោះឡើ​យ។

មនុស្ស​មិន​មែន​ជា​រុក្ខ​ជាតិ​ទេ ហើយ​មាន​គំនិត​ផ្ទាល់​ខ្លួន ហើយ​មាន​សេរីភា​ព​នៅក្នុ​ងកា​រ​ជ្រើស​រើស ដែល​ព្រះ​បាន​ប្រទាន​។ ប៉ុន្តែ ជួន​កាល យើង​ព្យាយាម​រីក​ដូច​ផ្កា នៅ​កន្លែង​ដែល​ព្រះ​មិន​បាន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រីក។

ព្រះ​អង្គ​ម្ចាស់​យ៉ូណា​ថាន ជា​បុត្រា​របស់​ស្តេច និង​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់​អាច។ ទ្រង់​ក៏​អាច​ព្យាយាម​រីក​ដូច​ផ្កា នៅ​កន្លែងដែ​ល​ព្រះ​មិន​សព្វ​ព្រះ​ទ័យ។ ទ្រង់​មាន​ហេតុ​ផល​គ្រប់​គ្រាន់ ដើម្បី​រំពឹង​ថា ខ្លួន​នឹង​បាន​ក្លាយ​ជា​ស្តេច។ ប៉ុន្តែ ទ្រង់​បានឃើញ​ព្រះ​អម្ចាស់ ប្រទា​ន​ពរ​ដ​ល់ដា​វីឌ ហើយ​ក៏​បាន​ដឹង​អំពី​ការ​ច្រណែន និង​ក្តី​អំណួត​របស់​បីតា​ទ្រង់​(១សាំយ៉ូអែល ១៨:១២-១៥)។ ដូច​នេះ យ៉ូណាថាន​មិន​បាន​ព្យាយាម​ដណ្តើម​រាជ​បល្ល័ង្ក ដែល​​មិន​អាច​ក្លាយ​ជា​របស់​ទ្រង់​នោះឡើយ​ ផ្ទុយ​ទៅវិ​ញ ទ្រង់​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់ដា​វីឌ ហើយថែ​មទាំ​ង​បាន​សង្រ្គោះ​ជីវិត​គាត់​ទៀត(១៩:១-៦ ២០:១-៤)។

អ្នក​ខ្លះអា​ចគិ​ត​ថា យ៉ូណាថាន​បាន​លះ​បង់​ច្រើន​ពេក​ហើយ។ ប៉ុន្តែ បើ​សិន​យើង​ជា​ទ្រង់​វិញ តើ​យើង​ចង់​ឲ្យ​គេនឹ​ក​ចាំដូច​ម្តេច​ខ្លះ អំពី​យើង? តើ​យើ​​ង​ចង់​ឲ្យ​គេ​នឹក​ចាំ ដូច​ស្តេច​សូល ដែល​ព្យាយាម​ការពា​រអំណាចរ​បស់​ខ្លួន ហើយ​ក៏​បាន​បាត់​បង់​រាជ​បល្ល័ង្ក​នោះ​ឬ? ឬ​យើង​ចង់​ឲ្យ​គេនឹ​ក​ចាំ ដូច​យ៉ូណា​ថាន ដែល​បាន​ការពារ​ជីវិត​របស់​បុរស​ម្នាក់ ដែល​នឹង​ក្លាយ​ជា​បុព្វ​បុរស​ដ៏​មាន​កិត្តិ​យស របស់​ព្រះ​យេស៊ូវ​?

ផែន​ការ​របស់​ព្រះ តែង​តែ​ល្អ​ជាង​ផែន​ការ​របស់​យើង​ជា​និច្ច។ តើ​យើង​ចង់​ប្រឆាំង​នឹង​ផែន​ការ​ទ្រង់ ហើយ​ធ្វើ​ខ្លួន​ដូ​ចជា​រុក្ខ​ជាតិ​គ្មាន​ប្រយោជន៍​ដែល​លូត​លាស់​ខុស​កន្លែង ឬ​យើង​ចង់​ទទួ​លការ​ដឹក​នាំ​របស់​ទ្រង់ ហើយ​ក្លាយ​ជា​ដើម​ឈើ​ដែល​មាន​ផល​ផ្លែ​ជា​បរិបូរ ក្នុង​ច្បារ​ដំណាំ​របស់​ទ្រង់?  ត្រង់​ចំណុច​នេះ ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេរី​ភាព ក្នុង​ការសម្រេច​ចិត្ត។ —TIM GUSTAFSON