ពេល​ដែល​ហ្សាវៀរ(Xavier) កូន​ប្រុស​រប​ស់ខ្ញុំ មាន​អាយុ៦​ឆ្នាំ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​នាំ​កូន​តូច​របស់​នាង ដែ​លនៅ​ដើរ​តេស​តាស់ មក​លេង​ផ្ទះ​ខ្ញុំ ហើយ​ហ្សាវៀរ​ច​ង់ឲ្យ​របស់​លេង​ខ្លះ ដ​ល់កូ​ន​តូច​នោះ។ ពេលនោះ ខ្ញុំមា​នការ​សប្បាយចិត្ត ពេល​ឃើញ​កូន​រប​ស់​ខ្ញុំ​មាន​ចិត្ត​សប្បុរស ប៉ុន្តែ ខ្ញុំ​មាន​ការ​ទើស​ទាល់​បន្តិច ពេល​ដែល​វា​ឲ្យតុក្កតា​សត្វ​ដ៏​កម្រ ដែលគេញាត់​គរ ដែល​ស្វាមី​ខ្ញុំ​បាន​ស្វែង​រក នៅ​តាម​ហាង​ទំនិញ​ជា​ច្រើន តាម​​ទីក្រុង​​មួយចំនួន។ ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ដឹង​ថា វា​ជាតុក្កតា ដែល​ពិបាក​រក​ទិញ គាត់​ក៏​បាន​បដិសេធ​មិន​ព្រម​ទទួល​យក ដោយ​សុភាព។ ប៉ុន្តែ ហ្សាវៀរ​នៅ​តែដា​ក់អំណោយ​មួយ​នោះ នៅក្នុ​ងដៃ​រ​បស់​កូន​ប្រុស​គាត់ ហើយ​និយាយ​ថា “ប៉ា​របស់​ខ្ញុំ បាន​ឲ្យ​ខ្ញុំ​មាន​តុក្កតា​ជា​ច្រើន សម្រាប់​ចែក​រំលែ​ក​ដល់​អ្នក​ដទៃ”។

ខ្ញុំ​យល់​ថា ហ្សាវៀរ​បាន​រៀន​ចែក​រំលែក​តាម​ខ្ញុំ ប៉ុន្តែ ​ជា​ញឹក​ញាប់ ខ្ញុំ​បាន​​ខ​កខានមិ​នបា​ន​ចែក​រំលែក​ធន​ធាន​ខ្ញុំ ថ្វាយ​ដល់​ព្រះ និង​អ្នក​ដទៃ។ ប៉ុន្តែ ខ្ញុំ​មាន​ភាព​ងាយ​ស្រួលជាង នៅ​ក្នុង​ការ​ចែក​រំលែក ពេល​ដែល​ខ្ញុំនឹ​ក​ចាំថា​ អ្វី​ៗ​ទាំង​អស់ ដែល​ខ្ញុំ​មាន និង​ត្រូវ​ការ គឺ​ជា​ការប្រ​ទាន​រប​ស់ព្រះ​វរ​បិតា  ដែល​គង់​នៅ​ស្ថាន​សួគ៌។

នៅ​គ្រាស​ញ្ញាចា​ស់ ព្រះ​ទ្រង់​បានបង្គាប់ពួកអ៊ីស្រាអែល ឲ្យ​ទុក​ចិត្ត​ទ្រង់ ដោយ​ថ្វាយ​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក ពី​ចំណោមធន​ធាន​ទាំង​អ​ស់​ដែល​ព្រះ​ទ្រង់​ប្រទាន គឺ​ចែក​រំលែក​ដល់​ពួក​លេវី ដែល​ជា​សង្ឃ​របស់​ព្រះ ធ្វើឲ្យ​ពួក​គេមា​ន​លទ្ធ​ភាពជួយ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត​ផង​ដែរ។ ពេលពួ​កប​ណ្តាជ​ន​បដិសេធ​មិន​ព្រម​អនុវ​ត្តតា​ម ហោរា​ម៉ាឡាគី​ក៏​បាន​មាន​ប្រសាសន៍​ថា ពួក​គេកំ​ពុង​តែ​កោង​យក​របស់​ព្រះ​អម្ចាស់(ម៉ាឡាគី ៣:៨-៩)។ ប៉ុន្តែ បើ​ពួក​គេ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដោយ​បង្ហាញ​ការ​ទុក​ចិត្ត​ចំពោះ​ការ​ផ្គត់​ផ្គង់ និង​ការ​ការ​ពារ​របស់​ព្រះ​អម្ចាស់(ខ.១០-១១) នោះ​អ្នក​ដទៃនឹង​បាន​ដឹង​ថា ពួក​គេ​ជា​រាស្រ្ត​ដ៏​មាន​ពរ​របស់​ព្រះ(ខ.១២)។

ការ​ចែក​រំលែក​ដល់​អ្នក​ដទៃ និង​ការ​ថ្វាយ​ដល់​ព្រះ អាច​ជា​សកម្ម​ភាព​នៃកា​រ​ថ្វាយ​បង្គំ ទោះ​​យើងកំ​ពុង​គ្រប់​គ្រង​ហិរញ្ញវត្ថុ កាល​វិភាគ ឬអំ​ណោយ​ទាន​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​ក៏ដោ​យ។ ការ​ចែក​រំលែក ដោយអស់​ពី​ចិត្ត និង​ដោយគ្មាន​ការ​ភ័​យ​ខ្លាច អាច​​បង្ហា​ញ​ថា យើង​មាន​ការ​ទុក​ចិ​ត្ត ចំពោះ​ការ​មើល​ថែ​រ​របស់​ព្រះ​វរបិតា​នៃ​យើង ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ជា​អ្នក​ចែក​រំលែក​ដែល​សប្បុរ​សបំផុត​។—XOCHITL DIXON