ខ្ញុំ និងចៅស្រីរបស់ខ្ញុំ ឈ្មោះអាលីសា(Allyssa) មានទម្លាប់ម្យ៉ាង ពេលដែលយើងនិយាយលាគ្នា។ យើងបានឱបគ្នា ហើយក៏ចាប់ផ្តើមនិយាយឮៗ ដោយសម្លេងយំខ្សឹកខ្សួល ប្រហែល២០វិនាទី។ បន្ទាប់មក យើងក៏ថយក្រោយ ហើយជួនកាលយើងនិយាយថា “ជួបគ្នាពេលក្រោយ” ហើយយើងក៏បែកគ្នា។ ទោះទម្លាប់នេះ មានភាពឡេះឡោះបន្តិចក្តី ក៏យើងតែងតែរំពឹងថា យើងនឹងបានជួបគ្នាម្តងទៀត ក្នុងពេលឆាប់ៗ។
ប៉ុន្តែ ជួនកាល ការឈឺចាប់ដែលបណ្តាលមកពីការបែក ចេញពីអ្នកដែលយើងស្រឡាញ់ អាចមានការពិបាក។ ពេលដែលសាវ័កប៉ុលនិយាយលាពួកចាស់ទុំនៅក្រុងអេភេសូរ “ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់…ទាំងមានសេចក្តីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ”(កិច្ចការ ២០:៣៧-៣៨)។
ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ក៏កើតមាន នៅពេលយើងជួបការបែកគ្នា ដោយសារការស្លាប់ ហើយត្រូវនិយាយលាគ្នា ជាលើកចុងក្រោយ ក្នុងជីវិតនេះ។ ការបែកគ្នាបែបនេះ ហាក់ដូចជាពិបាកបរិយ៉ាយណាស់។ យើងកាន់ទុក្ខ ហើយយំ។ តើធ្វើដូចម្តេចឲ្យយើងអាចប្រឈមមុខនឹងការឈឺចាប់ ដោយសារការបែកពីអ្នកដែលយើងស្រឡាញ់ ដោយមិនដឹងថា ជួយគ្នាពេលណាទៀត?
ប៉ុន្តែ យើងមិនកាន់ទុក្ខ ដូចអ្នកដែលគ្មានសង្ឃឹមនោះឡើយ ។ សាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងសំបុត្ររបស់គាត់ អំពីការជួបជុំគ្នាឡើងវិញ នៅពេលអនាគត ដែលនឹងកើតមាន ចំពោះអ្នកដែល “ជឿថា ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ”(១ថែស្សាឡូនិច ៤:១៣-១៨)។ គាត់បានប្រកាស់ថា “ព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”។
ហើយដែលប្រសើរបំផុតនោះ គឺយើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ ជារៀងរហូត។ នេះជាក្តីសង្ឃឹមដ៏អស់កល្បជានិច្ច។—CINDY HESS KASPER