ខ្ញុំ និងចៅស្រី​​របស់​ខ្ញុំ ឈ្មោះ​អាលីសា(Allyssa) មាន​ទម្លាប់​ម្យ៉ាង ពេល​ដែល​យើង​និយាយ​លាគ្នា​។ យើង​បាន​ឱ​ប​គ្នា ​ហើយ​ក៏​ចាប់​ផ្តើមនិ​យាយ​ឮ​ៗ ដោយ​សម្លេង​យំ​ខ្សឹក​ខ្សួល ប្រហែល​២​០វិ​នាទី។ បន្ទាប់​មក យើង​ក៏​ថយ​ក្រោយ ហើ​យ​ជួន​កាល​យើងនិយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ” ហើយ​យើង​ក៏​បែក​គ្នា។ ទោះ​ទម្លា​ប់នេះ មា​ន​ភាព​ឡេះ​ឡោះ​បន្តិ​ច​ក្តី ក៏​យើង​តែង​តែ​រំពឹ​ងថា យើង​នឹង​បាន​ជួប​គ្នា​ម្តង​ទៀ​ត ក្នុង​ពេល​ឆាប់​ៗ។

ប៉ុន្តែ ជួន​កាល ការ​ឈឺចា​ប់​ដែល​បណ្តាល​មក​ពី​ការ​បែក ចេ​ញ​ពី​អ្នក​ដែ​លយើង​ស្រឡាញ់ អាច​មាន​ការ​ពិបាក។ ពេ​លដែ​លសាវ័​ក​ប៉ុល​និយាយ​លា​ពួក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ “ហើយ​​គ្រប់​​​គ្នា​​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់…ទាំង​មាន​សេចក្តី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ”(កិច្ចការ ២០:៣៧-៣៨)។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ឈឺចា​ប់ក៏​កើត​មាន នៅ​ពេល​យើង​ជួប​កា​របែ​ក​គ្នា ដោយ​សារ​ការ​ស្លាប់ ហើយ​ត្រូវ​និយាយ​លា​គ្នា ជា​លើក​ចុង​ក្រោ​យ ក្នុង​ជីវិត​នេះ។ ការ​បែក​គ្នា​បែប​នេះ ​ហាក់ដូ​ច​ជាពិ​បាក​បរិយ៉ាយ​ណាស់។ យើង​កាន់​ទុក្ខ ហើយ​យំ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើ​ងអា​ច​ប្រ​ឈម​​មុខ​នឹង​ការ​ឈឺចា​ប់ ដោយ​សារ​ការ​បែ​ក​ពី​អ្ន​ក​ដែល​យើង​ស្រឡាញ់ ដោយ​មិន​ដឹង​ថា ជួយ​គ្នាពេ​ល​ណា​ទៀត?

ប៉ុន្តែ យើង​មិន​កាន់​ទុក្ខ ដូច​អ្នក​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ ។ សាវ័ក​ប៉ុល​បាន​មា​ន​ប្រសាសន៍​ នៅ​ក្នុង​សំបុត្រ​របស់​គាត់ អំពី​ការ​ជួប​ជុំ​​គ្នា​ឡើង​វិញ នៅ​ពេល​អនា​គត ដែល​នឹង​កើត​មាន ចំពោះ​អ្នក​ដែល “ជឿ​ថា ព្រះ​យេស៊ូវ​បាន​សុគត ​ហើយ​មា​ន​ព្រះ​ជន្ម​រស់​ឡើង​វិញ”(១ថែស្សាឡូនិច ៤:១៣-១៨)។ គាត់​បាន​ប្រកាស់​ថា “​ព្រះ​អម្ចាស់​​ទ្រ​ង់​នឹ​ង​យាង​ចុះ​ពី​​ស្ថាន​សួគ៌​​មក ដោយ​​ស្រែក​បង្គាប់​​១​​ព្រះឱ​ស្ឋ ទាំង​​មាន​​ឮ​​សំឡេង​​មហា​​ទេវ​តា និង​​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”។

ហើយ​ដែល​ប្រសើរ​បំផុត​នោះ គឺ​យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ ​ជា​រៀង​រហូត។ នេះ​ជា​ក្តី​សង្ឃឹម​ដ៏​អស់​កល្ប​ជានិច្ច​។—CINDY HESS KASPER